![ឯកឧត្ដមបណ្ឌិត នួន ពេជ្រនិមិត្ត អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានបេតុង ១កន្លែង នៅស្រុកសៀមបូក 8 photo 2024 07 26 12 43 39](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-26_12-43-39-150x150.jpg)
ឯកឧត្តម សាន វិសាល ដឹកនាំគណ:កម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់១០០% លេីការងារចំនួន ០២គម្រោង ក្នុងខេត្តមណ្ឌលគិរី
- ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង ៦:០០ ព្រឹក
- សកម្មភាពក្រសួង
![ឯកឧត្តម សាន វិសាល ដឹកនាំគណ:កម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់១០០% លេីការងារចំនួន ០២គម្រោង ក្នុងខេត្តមណ្ឌលគិរី 2 photo 2023 12 01 09 55 49](https://www.mrd.gov.kh/wp-content/uploads/2023/12/photo_2023-12-01_09-55-49-1000x666.jpg)
ខេត្តមណ្ឌលគិរី៖ នាថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណ:កម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដំណេីរដោយលោក យន់ សារ៉ោម ប្រធានមន្ទីរ ក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រីបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បានអញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់១០០% លេីការងារចំនួន ០២គម្រោង ដូចខាងក្រោម៖
-គម្រោងទី១ ការងារថែទាំខួប ផ្លូវក្រាលល្បាយថ្មភ្នំ ចំនួន០១ខ្សែ ប្រវែង ៧ ៥០០ម ទទឹង ៦ម កម្រាស់ ២០ស.ម និងសាងសង់លូប្រអប់មុខពីរទំហំ (2W3mxH3mx8m) ចំនួន ០២កន្លែង ស្ថិតនៅក្នុងឃុំសុខសាន្ត ស្រុកកោះញែក
-គម្រោងទី២ ការងារថែទាំប្រចាំ ចំនួន 5ខ្សែ ប្រវែងសរុប ៩៧ ២០០ម ទទឹង៦ម ស្ថិតនៅឃុំអបួនលេី ឃុំសុខសាន្ត ឃុំរយ៉ ឃុំណងឃីលិក(ស្រុកកោះញែក) សង្កាត់រមនា(ក្រុងសែនមនោរម្យ) ឃុំមេម៉ង់ និងឃុំចុងផ្លាស់(ស្រុកកែវសីមា) ខេត្តមណ្ឌលគិរី
គម្រោងទាំងពីរនេះ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី ដោយប្រេីប្រាស់ថវិកាជំពូក ៦១។
បន្ទាប់ពីបានត្រួតពិនិត្យគុណភាពរួចមកគណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយក ១០០% សម្រាប់ការអនុវត្តនេះ៕