Month / September 2023
-
រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យ វាយតម្លៃហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ នារសៀលថ្ងៃសៅរ៍ ១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្រ្ដីជំនាញក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានអញ្ជើញទៅពិនិត្យផ្លូវចំនួន ២ ខ្សែ និងស្ពាន ០១កន្លែងនៅស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ដូចខាងក្រោមនេះ ៖ -ខ្សែទី១ ៖ ផ្លូវកៅស៊ូពីរជាន់ប្រភេទ…
September 30, 2023 -
ការជំរុញការវិភាជន៍ថវិការបស់អាជ្ញាធរមូលដ្ឋានដើម្បីគាំទ្រក្នុងកម្មវិធី លើកកម្ពស់ទឹកស្អាត និងអនាម័យជនបទ
ខេត្តស្ទឹងត្រែង៖ នាថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋាន ថែទាំសុខភាពជបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ លោក វណ្ណ សាឬទ្ធ បានសហការជាមួយមន្រ្តីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទស្ទឹងត្រែង និងអង្គការវឌ្ឍនភាព បានចូលរួមសម្របសម្រួលក្នុងការជំរុញការវិភាជន៍ថវិការបស់អាជ្ញាធរមូលដ្ឋានដើម្បីគាំទ្រក្នុងកម្មវិធី លើកកម្ពស់ទឹកស្អាត និងអនាម័យជនបទ។ ក្នុងនោះផងដែរក៏មានការអញ្ជើញចូលរួមពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រតនាគារខេត្ត អភិបាលរង នៃគណៈអភិបាលស្រុកដែលទទួលបន្ទុក និងជនបង្គោលទឹកស្អាត និងអនាម័យ ឃុំសរុចំនួន៣៧នាក់។ គោលបំណងសំខាន់នៃសិក្ខាសានេះគឺផ្ដោតសំខាន់ទៅរបៀបវិភាជន៍ថវិកាផ្នែកវិស័យទឹកស្អាត និងអនាម័យជនបទ ដល់អាជ្ញាធរស្រុក ឃុំ សង្កាត់…
September 30, 2023 -
ការចុះជំរុញណែនាំប្រជាពលរដ្ឋតាមខ្នងផ្ទះ នៅក្នុងស្រុកកូនមុំ ឱ្យយល់ដឹងពីការប្រើប្រាស់ទឹកស្អាត និងអនាម័យ ព្រមទាំងជំរុញឱ្យមានការសាងសង់បង្គន់អនាម័យតាមខ្នងផ្ទះឱ្យបានគ្រប់គ្រួសារ
ខេត្តរតនគិរី៖ នាព្រឹកថ្ងៃស្រុក ១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី បានចូលរួមជាមួយក្រុមកាងារបច្ចេកទេសខេត្ត ដឹកនាំដោយ ឯកឧត្តម ជា ថាវរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី និងជាប្រធាន PWG ដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំ និងចុះជំរុញណែនាំប្រជាពលរដ្ឋតាមខ្នងផ្ទះ នៅក្នុងស្រុកកូនមុំ ឱ្យយល់ដឹងពីការប្រើប្រាស់ទឹកស្អាត និងអនាម័យ ព្រមទាំងជំរុញឱ្យមានការសាងសង់បង្គន់អនាម័យតាមខ្នងផ្ទះឱ្យបានគ្រប់គ្រួសារ។ សមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះរួមមានទីចាត់ការផែនការវិនិយោគខេត្ត ថ្នាក់ដឹកនាំ និងមន្រ្ដីជំនាញទឹកស្អាត…
September 30, 2023 -
ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង (ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារស្តារឡើងវិញផ្លូវ និងសាងសង់លូចំនួន ០២ គម្រោងដែលអនុវត្តដោយបញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក
ខេត្តត្បូងឃ្មុំ : នាថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង (ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារស្តារឡើងវិញផ្លូវ និងសាងសង់លូចំនួន ០២ គម្រោងដែលអនុវត្តដោយបញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក៖ -គម្រោងទី១៖ ការងារស្តារឡើងវិញផ្លូវក្រាលបេតុងប្រវែង…
September 30, 2023 -
ប្រព័ន្ធចែកចាយទឹកចំនួន២កន្លែង ខេត្តប៉ៃលិន ត្រូវបានចុះត្រួតពិនិត្យ ពីក្រុមការងារបច្ចេកទេស ការិយាល័យផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តប៉ៃលិន
ប៉ៃលិន:ថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ លោក សុខ សុវណ្ណរតនា អនុប្រធានមន្ទីរ បានដឹកនាំក្រុមការងារការិយាបច្ចេកទេសនៃការិយាល័យផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តប៉ៃលិន មានការចូលរួមអមដំណើរដោយអាជ្ញាធរមូលដ្ឋានថ្នាក់ស្រុក លោកមេភូមិ អនុភូមិ និងក្រុមប្រឹក្សា ដោយសហការជាមួយអង្គការសាម៉ារីតាន់ភឺស ដែលមានសមាភាពចូលរួមសរុប ១២នាក់/ស្ត្រី ០៤នាក់ គោលបំណងសំខាន់នៃការចុះត្រួតពិនិត្យ គឺដើម្បីមើលការងារសាងសង់ជើងស៊ីទែនស្តុកទឹកនៃគម្រោងប្រព័ន្ធចែកចាយទឹកតាមទុយោខ្នាតតូចសហគមន៍ចំនួន២ទីតាំង របស់អង្គការសាម៉ារីតាន់ភឺស ឆ្នាំ២០២៣ ស្ថិតនៅភូមិកំពង់ចំឡងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។…
September 30, 2023 -
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ បើកវគ្គផ្សព្វផ្សាយស្តីពី ការប្រើប្រាស់ និងបរិភោគទឹកស្អាតដោយសុវត្ថិភាព ជូនប្រជាពលរដ្ឋ ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ : ព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ លោក ហ៊ូ ច័ន្ទភិរុណ អនុប្រធានមន្ទីរ បានដឹកនាំក្រុមការងារការិយាល័យផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ ចុះបើកវគ្គផ្សព្វផ្សាយស្តីពី ការប្រើប្រាស់ និងបរិភោគទឹកស្អាតដោយសុវត្ថិភាព ដែលធ្វើឡើងនៅសាលាឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ វគ្គផ្សព្វផ្សាយនេះបានការចូលរួមពីសំណាក់លោកមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាពលរដ្ឋក្នុងភូមិទាំង៣ នៃឃុំអូរបាក់រទេះ សរុបចំនួន៣៧នាក់…
September 30, 2023 -
លោក ធន សារី ដឹកនាំក្រុមការងារបច្ចេកទេសរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ ចុះពិនិត្យផ្លូវដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង
ខេត្តក្រចេះ៖ ថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ លោក ធន សារី អនុប្រធានមន្ទីរ បានដឹកនាំក្រុមការងារបច្ចេកទេសរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ ចុះពិនិត្យផ្លូវចំនួន ៣ខ្សែ រួមមាន ៖ ១. ផ្លូវភូមិក្រូច-២៧សែន ប្រវែង ១១.៧០ ស្ថិតនៅឃុំដំរីផុង ស្រុកឆ្លូង ជំនន់ទឹកភ្លៀងហូរកាត់ផ្លូវប្រវែង ១០០ម៉ែត្រ បច្ចុប្បន្ននេះស្រកអស់ហើយ ធ្វើឲ្យហូរច្រោះជើងទេផ្លូវ ប្រវែង ៨០ម៉ែត្រ និងទឹកអូរក្រូចជន់ហូរខ្លាំងធ្វើឲ្យស្រុតបាកដីនៅក្បាលស្ពាន១ចំហៀងផ្លូវ…
September 30, 2023 -
លោក វ៉ាន់ ថុល អញ្ជើញចូលរួម អបអរសាទរ ទិវាអន្តរជាតិ ជនជាតិដេីមភាគតិចពិភពលោក លេីកទី២៩ និងលេីកទី១៩ នៅកម្ពុជា ក្រោមប្រធានបទ”យុវជន ជនជាតិដេីមភាគតិច គឺជាតួអង្គនៃការផ្លាស់ប្តូរ ដេីម្បីសិទ្ធិស្វ័យសម្រេច”
ខេត្តបាត់ដំបង៖ ថ្ងៃព្រហស្បតិ៍ ១៤កេីត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានអញ្ជើញចូលរួម អបអរសាទរ ទិវាអន្តរជាតិ ជនជាតិដេីមភាគតិចពិភពលោក លេីកទី២៩ និងលេីកទី១៩ នៅកម្ពុជា ក្រោមប្រធានបទ”យុវជន ជនជាតិដេីមភាគតិច គឺជាតួអង្គនៃការផ្លាស់ប្តូរ ដេីម្បីសិទ្ធិស្វ័យសម្រេច” នៅភូមិ ភ្នំរៃ ឃុំ តាតោក ស្រុក សំឡូត ខេត្ត…
September 30, 2023 -
ទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សាស្តីពី លទ្ធផលសង្ខេបនៃបេសកម្មគាំទ្រលើកទី៣ នៃគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហាន ២
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សាស្តីពី លទ្ធផលសង្ខេបនៃបេសកម្មគាំទ្រលើកទី៣ នៃគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហាន ២។ នៅក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ក្រុមបេសកកម្មការងារធនាគារពិភពលោក ដឹកនាំដោយលោកស្រី Vica Rosario…
September 29, 2023 -
រដ្ឋមន្រ្ដីក្រសួង ចំនួន៣ រួមគ្នាចុះពិនិត្យតាមដានស្ថានភាពទឹក ហេដ្ឋារចនាសម្ព័ន្ធ និងការងារបង្កបង្កើនផលនៅប្រព័ន្ធធារាសាស្រ្ដវ៉ៃកូ ខេត្តព្រៃវែង
ខេត្តព្រៃវែង ៖ នាព្រឹកថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍ៍ជនបទ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំប្រតិភូ និងមន្ត្រីបច្ចេកទេស អញ្ជើញទៅត្រួតពិនិត្យតាមដានស្ថានភាពទឹក និងការងារបង្កបង្កើនផលនៅប្រព័ន្ធធារាសាស្រ្ដវ៉ៃកូ ខេត្តព្រៃវែង។ …
September 29, 2023
Recent Posts
- ឯកឧត្តម សាន វិសាល ដឹកនាំគណ:កម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់១០០% លេីការងារចំនួន ០២គម្រោង ក្នុងខេត្តមណ្ឌលគិរី
- ឯកឧត្ដម ឈឹម សៅគី អញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យខ្លឹមសារ និងរបៀបវារៈ សម្រាប់ដំណើរការកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
- ឯកឧត្តម ជី ស៊ីថា បានដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីពិនិត្យវឌ្ឍនភាពការអនុវត្តផែនការសកម្មភាពនៃអនុកម្មវិធីទី៦ នៃកម្មវិធីទី៣ និងអនុកម្មវិធីទី៦ នៃកម្មវិធីទី៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន
- មន្រ្ដីនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច នៃក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងអនុម័តលើសេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុងសហគមន៍ជនជាតិដើមភាគតិច គ្រឹង នៅខេត្តរតនគិរី
- ឯកឧត្តម ស្រ៊ិន ពុទ្ធី អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី ផែនការកំណត់អាទិភាព និងកិច្ចសម្របសម្រួលក្នុងការអនុវត្តកម្មវិធីទឹកស្អាតជនបទ នៅខេត្តព្រះវិហារ
Archives
- December 2023
- November 2023
- October 2023
- September 2023
- August 2023
- July 2023
- June 2023
- May 2023
- April 2023
- March 2023
- February 2023
- January 2023
- December 2022
- November 2022
- October 2022
- September 2022
- August 2022
- July 2022
- June 2022
- May 2022
- April 2022
- March 2022
- February 2022
- January 2022
- December 2021
- November 2021
- October 2021
- September 2021
- August 2021
- July 2021
- June 2021
- May 2021
- April 2021
- March 2021
- February 2021
- January 2021
- December 2020
- November 2020
- October 2020
- September 2020
- August 2020
- July 2020
- June 2020
- May 2020
- April 2020
- March 2020
- February 2020
- January 2020
- December 2019
- November 2019
- October 2019
- September 2019
- August 2019
- July 2019
- June 2019
- May 2019
- April 2019
- March 2019
- February 2019
- January 2019
Categories
- aiib event
- CASDProjet
- CFAVCProject
- CRCIProjet
- CRRIDProject
- Document and Reports
- LandScape
- MinistryReports
- mne
- MneEvents
- MRDvideos
- NewsEvent-GeneralAdminFinance
- NewsEvents
- PolicyDocuments
- Publications
- Report Department of internal audit
- Report-DepartmentAdminStaff
- Report-DepartmentPlanningPublicRelation
- RRIP-II
- RRIP-III-Documents
- RRIP-III-Procurement
- RRIP-III-Safeguard
- SEADRM-II
- Uncategorized
Recent Comments