ឯកឧត្ដម យឺន សូផល អនុរដ្ឋលេខាធិការ តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ’’វិធីសាស្រ្ដអភិវឌ្ឍន៍សមត្ថភាពសហគមន៍ជនបទ វគ្គ២”

នាព្រឹកថ្ងៃអង្គារ ៨រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្ដម យឺន សូផល អនុរដ្ឋលេខាធិការ តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ’’ វិធីសាស្រ្ដអភិវឌ្ឍន៍សមត្ថភាពសហគមន៍ជនបទ វគ្គ២ ” ។

វគ្គបណ្ដុះបណ្ដាលនេះរៀបចំដោយនាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានសិក្ខាកាមចូលរួមចំនួន ៥០នាក់ មកពីតំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តទាំង១០ ដែលធ្លាប់បានទទួលការបណ្ដុះបណ្ដាលនេះកាលពី វគ្គទី១ កន្លងមក ៕

Share your thoughts