ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់កម្រិតនយោបាយ ស្តីពីឥណទានសម្បទានពីសាធារណរដ្ឋកូរ៉េ (EDCF Policy Dialogue) នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

នារសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់កម្រិតនយោបាយ ស្តីពីឥណទានសម្បទានពីសាធារណរដ្ឋកូរ៉េ (EDCF Policy Dialogue) នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមកិច្ចសម្របសម្រួល របស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ KIM KYUNG HEE អគ្គនាយក នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុអភិវឌ្ឍន៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃសាធារណរដ្ឋកូរ៉េ ៕

Share your thoughts