ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមាមការចូលរួមពីប្រឹក្សាស្រុក គណៈអភិបាលស្រុក ប្រធាន អនុប្រធានការិយាល័យស្រុក និងក្រុមប្រឹក្សាឃុំទាំង ១៤ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នៅសាលាស្រុករលាប្អៀរ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីកិច្ចដឹកនាំកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករលាប្អៀរ ដោយមានការចូលរួមដោយក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ប្រធាន អនុប្រធានការិយាល័យស្រុក និងក្រុមប្រឹក្សាឃុំទាំង ១៤ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងសរុបជាង១៤០នាក់៕

Share your thoughts