ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ០១ខ្សែ ប្រវែងជាង ៥ គីឡូម៉ែត្រ ៧៤៤ ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៥ ចាប់ពីចាប់ពីភូមិក្បាលថ្នល់ ភូមិតាសូរ ភូមិតាសុខ ភូមិចំបក់ផ្អែម ដល់ភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

នាព្រឹកថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅក្នុងបរិវេណវត្តត្រពាំងជុំ ភូមិដូនទយ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ០១ខ្សែ ប្រវែងជាង ៥ គីឡូម៉ែត្រ ៧៤៤ ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៥ ចាប់ពីចាប់ពីភូមិក្បាលថ្នល់ ភូមិតាសូរ ភូមិតាសុខ ភូមិចំបក់ផ្អែម ដល់ភូមិកំពង់ប្រាសាទ ឃុំ សែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលគ្រោងនឹងបញ្ចប់ការស្ថាបនានៅអំឡុង ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។ ផ្លូវនេះក្នុងក្របខណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ហៅកាត់ថា (NRRPCP) ក្រោមហិរញ្ញប្បទានរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលមានក្រសួងអភិវឌ្ឍន៍ជនបទ ជាស្ថាប័នប្រតិបត្តិ ៕

17

Share your thoughts