ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំគណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់លើការងារស្ថាបនាផ្លូវ និងលូ ចំនួន០២គម្រោង នៅខេត្តកំពត និងខេត្តតាកែវ

នៅថ្ងៃអង្គារ ៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់លើការងារស្ថាបនាផ្លូវ និងលូ ចំនួន០២គម្រោង៖
-គម្រោងទី១៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់(DBST) ចំនួន០១ខ្សែ ប្រវែង ៣ ៥០០ម ទទឹង ៦ម ចិញ្ចើមផ្លូវសងខាងក្រាលក្រួសក្រហមទទឹងម្ខាងៗ ០,៥ម កម្រាស់០,២០ម ស្ថាបនាលូអ៊ុយ ប្រវែងសរុប ៤០០ម ស្ថាបនាលូមូលមុខពីរមានទ្វារទឹកចំនួន ០៣កន្លែង លូមូលមុខពីរចំនួន ០២កន្លែង និងលូមូលមុខមួយចំនួន ០១កន្លែង ស្ថិតនៅភូមិព្រៃល្វាខាងកើត ឃុំព្រៃល្វា ទៅភូមិពន្ទង ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ (វាយតម្លៃបញ្ចប់១០០%)។
-គម្រោងទី២៖ ការងារស្ថាបនាផ្លូវក្រាលក្រួសក្រហមចំនួន០១ខ្សែរ ប្រវែង ៣ ៤០០ម ទទឹង ៦ម កម្រាស់ ០,២០ម សាងសង់លូមូលចំនួន ០១កន្លែង និងលូប្រអប់ចំនួន ០៤ កន្លែង ស្ថិតនៅភូមិកោះត្រមូង ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត (វាយតម្លៃបញ្ចប់សុពលភាព)។

គម្រោងទាំង២ខាងលើប្រើប្រាស់ថវិកាជំពូក ២១ ដែលអនុវត្តន៍ដោយនាយកដ្ឋានផ្លូវលំជនបទ។

ជាលទ្ធផលគណ:កម្មការបានឯកភាពទទួលយកនូវលទ្ធផលការអនុវត្តគម្រោងទាំងពីរខាងលើជាស្ថាពរ៕

Share your thoughts