ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទធ្វើការជួសជុលបន្ទាន់ ផ្លូវក្រាលក្រួសក្រហមមួយខ្សែប្រវែង ១០៥៨០ ម៉ែត្រ នៅខេត្តកំពង់ស្ពឺ បន្ទាប់ពីបានទទួលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ឆ្នាំ២០២០

នាព្រឹកថ្ងៃពុធ ១២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទធ្វើការជួសជុលបន្ទាន់ ផ្លូវក្រាលក្រួសក្រហមមួយខ្សែប្រវែង ១០៥៨០ ម៉ែត្រ តភ្ជាប់ពីវត្តដំណាក់ត្រាច ភូមិដំណាក់ត្រាទៅភូមិភូមិដំបូករូង ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បន្ទាប់ពីបានទទួលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ឆ្នាំ២០២០ ដើម្បីតភ្ជាប់ឱ្យប្រជាពលរដ្ឋបានធ្វើចរាចរណ៍ឡើងវិញ។ ក្នុងការដឹកនាំជួសជុលនេះក៍បានអញ្ជេីញចូលរួម ពីឯកឧត្ដម រដ្ឋលេខាធិការប្រចាំការ ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអាជ្ញាធរខេត្ត ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺផងដែរ ។

ឯឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ណែនាំឱ្យប្រធានមន្ទីរអភិឌ្ឍ៍ន៍ខេត្តកំពង់ស្ពឺ ចាត់ចែង និងជួសជុលជាបន្ទាន់ចំពោះកំណាត់ផ្លូវណាដែលដាច់ដោយទឹកហូរផ្ដាច់ ត្រូវជួសជុលតភ្ជាប់ជាបន្ទាន់ដើម្បីឱ្យប្រជាពលរដ្ឋអាចឆ្លងកាត់ និងដឹកកសិផលបានទាន់ពេលវេលា៕

សូមបញ្ជាក់ថា នៅទូទាំងខេត្តកំពង់ស្ពឺ មានផ្លូវចំនួន ១០ ខ្សែ នៅក្នុងស្រុកសំរោងទង ថ្ណង ឧត្ដុង និងស្រុកភ្នំស្រួច ដែលរងផលប៉ះពាល់ ហើយផ្លូវចំនួន ៥ ខ្សែ ក្នុងស្រុកភ្នំស្រួចរងការខូចខាតខ្លាំងជាងគេ៕

Share your thoughts