ព្រឹត្តិការណ៍ និងព័ត៌មាន

ការវាយតម្លៃកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច ចារាយ ខេត្តរតនគិរី

ខេត្តរតនគិរី៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ លោក ទូច ប៉ អនុប្រធាននាយកដ្ឋាន បានដឹកនាំក្រុមការងារបច្ចេកទេសនាយកដ្ឋាន ចូលរួមកិច្ចប្រជុំពេញអង្គ ស្តីពីការវាយតម្លៃកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច ចារាយ ស្ថិតនៅភូមិភិ ...

ឯកឧត្ដម ឆាយ ប្ញទ្ធិសែន ជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ដ្រីជាប់កិច្ចសន្យានៃមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ ...

ក្រុមកសិករដាំបន្លែ ទទួលបានសម្ភារកសិកម្មរបស់គម្រោង “ការកសាងភូមិសន្តិភាពតាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ”

ខេត្តប៉ៃលិន ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅបរិវេណសាលាឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន លោក គឺន សុគា អនុប្រធានមន្ទីរ និងជាប្រធានសម្របសម្រួលគម្រោង រួមជាមួយលោក ...

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ និងលើកទិសដៅបន្តរបស់ក្រសួងអភិវឌ្ឍន៍ជនបទ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង  ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធការងារប្រចាំខែ និងលើកទិសដៅបន្តរបស់ខ្លួន ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ...

គ្រួសារក្រីក្រចំនួន ១៣៦គ្រួសារ ក្នុងភូមិចំនួន២៤ភូមិ ក្នុងឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ទទួលបានសម្ភារបង្គន់អនាម័យ

ខេត្តឧត្តរមានជ័យ៖ នាព្រឹកថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤  លោក ហេង សុខអេង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមក្នុងពិធីចែកសម្ភារបង្គន់អនាម័យ (ស័ង្កសី ដែកគោល និងស៊ីម៉ងត៍) ដល់គ្រួសារក្រីក្រចំនួន ១៣៦គ្រួសារ ...

ឯកឧត្តម ហាប់ អូម៉ាលី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចុះពិនិត្យសមិទ្ធផល ប្រព័ន្ធចែកចាយទឹក ក្នុងសហគមន៍ ដោយមានការចូលរួមពី លោកប្រធានមន្ទីរ និងក្រុមការងារ,អភិបាលរងស្រុក ក្រុមប្រឹក្សាឃុំ លោកមេភូមិ និងគណៈកម្មការគ្រប់គ្រងប្រព័ន្ធចែកចាយទឹកស្អាត

ខេត្តប៉ៃលិន៖ នៅថ្ងៃអាទិត្យ ១១កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ហាប់ អូម៉ាលី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចុះពិនិត្យសមិទ្ធផល ប្រព័ន្ធចែកចាយទឹក ក្នុងសហគមន៍ ដោយមានការចូលរួមពី លោកប្រធានមន្ទីរ និងក្រុមការងារ,អភិបាលរងស្រុក ...

នាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំកិច្ចប្រជុំជាមួយអង្គការដៃគូពាក់ព័ន្ធ ដើម្បីសិក្សាស្រាវជ្រាវស្តីពីតម្រូវការបណ្តុះបណ្តាលមន្ត្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទឆ្នាំ២០២៤-២០២៦

រាជធានីភ្នំពេញ៖ នៅថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅ ទីស្ដីការក្រសួង ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួល តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីទី៣ ...

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសូចនាករផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិ ឆ្នាំ២០២៤-២០២៨ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង  ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសូចនាករផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិ ឆ្នាំ២០២៤-២០២៨ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ...

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសេចក្ដីព្រាងចុងក្រោយ នៃផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិ ឆ្នាំ២០២៤-២០២៨ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង  ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសេចក្ដីព្រាងចុងក្រោយ នៃផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិ ឆ្នាំ២០២៤-២០២៨ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ...

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការអនុវត្តការងាររបស់ គ.ត.វ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង  ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការអនុវត្តការងាររបស់គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ ស្ដារឡើងវិញ កែលម្អ ជួសជុល ...

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី គោលការណ៍ណែនាំស្ដីពីការកំណត់លក្ខណៈសម្បត្តិ “ភូមិគំរូ” នៅតាមសហគមន៍ជនបទ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង  ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី គោលការណ៍ណែនាំស្ដីពីការកំណត់លក្ខណៈសម្បត្តិ “ភូមិគំរូ” ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ...

លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ និងក្រុមការងារបច្ចេកទេសនាយកដ្ឋាន បានចូលរួមសិក្ខាសាលាស្តីពីការពន្លឿនស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ។

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ និងក្រុមការងារបច្ចេកទេសនាយកដ្ឋាន បានចូលរួមសិក្ខាសាលាស្តីពីការពន្លឿនស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF ខេត្តព្រះសីហនុ ...

ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងខិតខំបំពេញបេសកកម្មយ៉ាងសកម្ម ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ខ្លួនគឺ “ការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌”

ខេត្តឧត្ដរមានជ័យ - ព្រះវិហារ ៖ នាថ្ងៃសៅរ៍ ១០កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្ដរមានជ័យ និងខេត្តព្រះវិហារ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាល ...

ផ្លូវជនបទប្រវែង ១២,៤០ គីឡូម៉ែត្រ ជាប្រភេទផ្លូវបេតុង ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ដែលកំពុងសាងសង់ នឹងបង្កភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើចរាចរណ៍បានកាន់តែងាយស្រួល នៅក្នុងមូលដ្ឋានស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ

ខេត្តកំពង់ធំ ៖ នាព្រឹកថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ លោក តាន់ វាសនា ប្រធានស្ដីទីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានដឹកនាំមន្ត្រីបច្ចេកទេសគម្រោង និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យការងារសាងសង់ផ្លូវបេតុងសរសៃដែក និងក្រាលកៅស៊ូពីរជាន់ (DBST) ...

គម្រោង SAAMBAT រៀបចំកម្មវិធីផ្សព្វផ្សាយចំណេះដឹងស្តីពី សុវត្ថិភាពបរិស្ថាននិងសង្គម និងបរិវត្តកម្មយេនឌ័រ

ខេត្តតាកែវ៖ ថ្ងៃព្រហស្បតិ៍ ៨កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤  លោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានគ្រប់គ្រងគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT)បានដឹកនាំក្រុមការងារបច្ចេកទេស និងមន្ដ្រីអនុវត្តគម្រោងថ្នាក់ជាតិ ដោយមានការសម្របសម្រួលពីមន្ដ្រីអនុវត្តគម្រោងថ្នាក់ខេត្ត ...

​ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំផែនការយុទ្ធសាស្ដ្រ ៥ឆ្នាំ របស់ខ្លួន ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី ៧  នៃរដ្ឋសភា

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យបញ្ចប់ សេចក្ដីព្រាងខ្លឹមសារគោល នៃផែនការយុទ្ធសាស្ដ្រឆ្នាំ២០២៤ - ២០២៨ ...

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យផ្លូវជនបទចំនួន ២ខ្សែនៅស្រុកឧត្ដុង និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្ដរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមដោយ ឯកឧត្ដម ...

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល ដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារប្រចាំខែមករា និងលើកទិសដៅបន្ត របស់នាយកដ្ឋានផ្លូវលំជនបទ

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ៧កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ និងជាតំណាងឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ប្រធានកម្មវិធីទី១ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារប្រចាំខែមករា និងលើកទិសដៅបន្ត ...

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​ ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀតក្នុងការងារអភិវឌ្ឍន៍ជនបទ ដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យរបស់ព្រះរាជាណាចក្រកម្ពុជា ។

រាជធានីភ្នំពេញ៖​ នាព្រឹកថ្ងៃពុធ ៧កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឱ្យលោក Scott Morris អនុប្រធានធនាគារអភិវឌ្ឍន៍អាសុី (ADB)ទទួលបន្ទុកតំបន់អាស៊ីខាងកើត ...

កិច្ចប្រជុំពិគ្រោះយោបល់ស្ដីពី ការពិនិត្យមើលខ្លឹមសារមេរៀន នៃសៀវភៅណែនាំសម្រាប់គ្រូបង្គោល សម្រាប់កម្មវិធីទឹកស្អាត និងអនាម័យ

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពី ការពិនិត្យមើលខ្លឹមសារមេរៀន នៃសៀវភៅណែនាំសម្រាប់គ្រូបង្គោល ដែលរៀបចំដោយ អង្គការអភិវឌ្ឍន៍ជំនាញទឹកស្អាត និងអនាម័យ នៅទីស្នាក់ការអង្គការអភិវឌ្ឍន៍ជំនាញទឹកស្អាត ...

លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ និងក្រុមការងារបច្ចេកទេសនាយកដ្ឋាន បានចូលរួមកិច្ចប្រជុំស្តីពីការរៀបចំផែនការសកម្មភាព ដើម្បីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF ថ្នាក់ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម អ៉ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប នៅសណ្ឋាគារ Empress Angkor Hotel ក្រុងសៀមរាប ខេត្តសៀមរាប

ខេត្តសៀមរាប៖ នៅព្រឹក ថ្ងៃច័ន្ទ ៥ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ និងក្រុមការងារបច្ចេកទេសនាយកដ្ឋាន បានចូលរួមកិច្ចប្រជុំស្តីពីការរៀបចំផែនការសកម្មភាព ដើម្បីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ...

ឯកឧត្តម ឈឹម សៅគី ដឹកនាំកិច្ចប្រជុំវាយតម្លៃ និងត្រួតពិនិត្យលើការដំឡើងថ្នាក់ និងឋានន្តរស័ក្តិជូនមន្ត្រីរាជការរបស់ក្រសួងអភិវឌ្ឍន៍ជនបទ

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានមនុស្សក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំវាយតម្លៃ និងត្រួតពិនិត្យលើការដំឡើងថ្នាក់ និងឋានន្តរស័ក្តិជូនមន្ត្រីរាជការរបស់ក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ឆ្នាំ២០២៤ ...

លោកស្រី នាក់ វុទ្ធី និងមន្ត្រីបច្ចេកទេស៣រូប ចុះត្រួតពិនិត្យការសាសង់បង្គន់អនាម័យ នៅក្នុងឃុំថ្មី ស្រុកឈូក ខេត្តកំពត

ខេត្តកំពត៖ កាលពីព្រឹកថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤  លោកស្រី នាក់ វុទ្ធី អនុប្រធានការិយាល័យ ថែទាំសុខភាពជនបទ និងក្រុមការងារមន្រ្ដីបច្ចេកទេស របស់ការិយាល័យថែទាំសុខភាព និងអនាម័យជនបទ ...

ឯកឧត្ដមបណ្ឌិត សៅ ជីវ័ន្ត អញ្ជើញចូលរួមជាអធិបតីភាព ក្នុងកិច្ចប្រជុំស្ដីពីការតាមដានត្រួតពិនិត្យ និងវាយតម្លៃ លើការអនុវត្តផែនការសកម្មភាពការងាររបស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖  នៅរសៀលថ្ងៃសុក្រ ២ កើត ខែបុស្ស  ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២  ខែមករា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត សៅ ជីវន្ត  រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ...

ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃសុក្រ-សៅរ៍ ២-៣កើត ខែបុស្ស ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២-១៣ ខែមករា ឆ្នាំ២០២៤ លោក កាយ សុខជា អនុប្រធានមន្ទីរ និងជាប្រធានគ្រប់គ្រងគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម ខេត្ត សហការជាមួយ ទីប្រឹក្សាគម្រោងថ្នាក់ជាតិ បានដឹកនាំមន្ត្រីគម្រោងខេត្ត រៀបចំកិច្ចប្រជុំដាក់ដោយឡែក ចំនួន២

ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃសុក្រ-សៅរ៍ ២-៣កើត ខែបុស្ស ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២-១៣ ខែមករា ឆ្នាំ២០២៤ លោក កាយ សុខជា អនុប្រធានមន្ទីរ និងជាប្រធានគ្រប់គ្រងគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម ខេត្ត សហការជាមួយ ទីប្រឹក្សាគម្រោងថ្នាក់ជាតិ បានដឹកនាំមន្ត្រីគម្រោងខេត្ត រៀបចំកិច្ចប្រជុំដាក់ដោយឡែក ...

ឯកឧត្តម កែវសិគុណ ដឹកនាំក្រុមការងារអនុវត្តគម្រោងពង្រឹងសមត្ថភាពផលិតភាជនបទហិរញ្ញប្បទាន AIIBបានប្រជុំផ្សព្វផ្សាយ និងពិនិត្យទីតាំងសម្រាប់ជីកស្រះទឹសហគមន៍កញ្ចប់ទី៣ ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់៖ ថ្ងៃចន្ទ-សុក្រ ១២រោច-៣កេីត ខែមិគសិរ-បុស្ស ឆ្នាំថោបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨-១២ខែមករា ឆ្នាំ២០២៤ ក្រុមការងារអនុវត្តគម្រោងពង្រឹងសមត្ថភាពផលិតភាជនបទហិរញ្ញប្បទាន AIIB ដឹកនាំដោយ ឯកឧត្តម កែវសិគុណ អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញអមដំណើរដោយមន្ត្រីបច្ចេកទេសគម្រោងថ្នាក់ជាតិ-ខេត្ត្ត និងទីប្រឹក្សា បានចុះប្រជុំផ្សព្វផ្សាយ និងពិនិត្យទីតាំងសម្រាប់ជីកស្រះទឹសហគមន៍កញ្ចប់ទី៣ ចំនួន៤កន្លែង ...

ស្រុកតាលោសែនជ័យ នឹងក្លាយជាស្រុកដំបូងគេក្នុងខេត្តពោធិ៍សាត់ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ក្នុងឆ្នាំ២០២៤

នេះជាទិសដៅការងារដែលក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទខេត្តពោធិ៍សាត់ បានដាក់ចេញនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ស្តីពី ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ឡាយ វិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទខេត្ត នាថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ...

វគ្គបណ្តុះបណ្តាលអំពីគោលការណ៍ណែនាំផ្ទៀងផ្ទាត់ការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) ដល់មន្រ្តីជំនាញនៃមន្ទីរអភិវឌ្ឍន៍ខេត្ត មន្ទីរពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរស្រុក /ឃុំ និងអង្គការដៃគូ

ខេត្តត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត-សុក្រ២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១-១២ ខែមករា ឆ្នាំ២០២៤ នៅសាលាខេត្តត្បូងឃ្មុំ ក្រុមការងាររបស់នាយកដ្ឋានថែទាំសុខភាពជនបទ បានចូលរួមវគ្គបណ្តុះបណ្តាលអំពីគោលការណ៍ណែនាំផ្ទៀងផ្ទាត់ការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) ដល់មន្រ្តីជំនាញនៃមន្ទីរអភិវឌ្ឍន៍ខេត្ត មន្ទីរពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរស្រុក /ឃុំ និងអង្គការដៃគូ ...

ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ អញ្ជើញចូលរួមកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ ...

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទឆ្នាំ២០២៤-២០២៨ និងកម្មវិធី  របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងអាណត្ដិទី៧ នៃរដ្ឋសភា។

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការរៀបចំផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជនបទរយៈពេល ៥ឆ្នាំ (២០២៤ - ២០២៨)  ...

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល ដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព ពាក់ព័ន្ធការងារស្ថាបនាផ្លូវ និងលូ ចំនួន២គម្រោង នៅខេត្តកំពត និងខេត្តកណ្តាល

ខេត្តកំពត និងខេត្តកណ្តាល ៖ នាថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ...

Recent Posts

ក្រសួងអភិវឌ្ឍន៍ជនបទ

អាសយដ្ឋាន៖ ដីឡូត៍លេខ ៧៧១-៧៧៣ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ទូរស័ព្ទលេខៈ +៨៥៥ ១២ ៦៦៩ ៥៣៥
អ៊ីម៉ែល: Info@mrd.gov.kh
គេហទំព័រ: www.mrd.gov.kh
ទំព័រហ្វេសប៊ុក: www.facebook.com/mrdcambodia

ផែនទីបង្ហាញទីតាំងទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ