របាយការណ៍​ប្រចាំខែ មិនា ឆ្នាំ ២០១១ របស់មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តស្វាយរៀង
March 1, 2018 by Chhavorn SENG0

I-សេចក្ដី​ផ្ដើម ៖

ខេត្ដ​សា្វ​យ​រៀង ស្ថិតនៅ​ទិស​អ​គ្នេ​យ៍​នៃ​រាជធានី​ភ្នំពេញ ចម្ងាយ ១២២ គ.ម មាន​ផ្ទៃដី​សរុប ២,៩៦៦.៤០ គ.ម២ ចែកជា ០២ ក្រុង​និង ០៦ ស្រុក​មាន ៦៨ ឃុំ និង ១២ សង្កាត់។ ឆ្នាំ ២០១០ ប្រជាពល​រដ្ឋ សរុប ៥៧៦,២២៥ នាក់ (ស្រី ២៩៨, ៥៤៣ នាក់ ) ដង់ស៊ីតេ​ប្រជាពលរដ្ឋ​មាន​ប្រមាណ ១៩៤ នាក់ ក្នុង ១ គ.ម២ ។ ប្រជាពលរដ្ឋ​ប្រមាណ ៩០ ភាគរយ​ប្រកបមុខរបរ​កសិកម្ម។

II-ស្ថានភាព​មន្ទីរ ៖

១-រដ្ឋបាល​និង​បុគ្គលិក ៖

- ចំនួន​មន្ដ្រី តាំង​ស៊ុប សរុប ៖ ៨៨ នាក់ ប្រុស ៧២ នាក់ ស្រី ១៦ នាក់
- ចំនួន​មន្ដ្រីរាជការ ជាប់កិច្ចសន្យា ៖ គ្មាន
- ចំនួន​មន្ដ្រីរាជការ​ដែល​បាន​ទៅ​បំពេញបេសកកម្ម​នៅ​បរទេស ៖ គ្មាន

២- ការងារ​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ ៖

- ជំពូក ៦០ ៖ មិនទាន់មាន
- ជំពូក ៦១ ៖ មិនទាន់មាន
- ជំពូក ៦២ ៖ ៣១.៩៣៣.០០០ រៀល
- ជំពូក ៦៤ ៖ ៥១.៩៨០.៤៨០ រៀល
សរុប ៖ ៨៣.៩១៣.៤៨០ រៀល

៣-ផែនការ ៖

- បាន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល ការកសាង​ផែនការ ៥ឆ្នាំ និង ៣ ឆ្នាំ​រំកិល​នៅ​សាលា​ខេត្ដ​ស្វាយរៀង រយៈពេល ៣ ថ្ងៃ និង​បាន​បើក​វគ្គ បន្ដ​ផ្ទៃក្នុង​មន្ទីរ ដល់​អនុប្រធាន​មន្ទីរ-ប្រធាន-អនុប្រធាន​ការិយាល័យ​ថ្នាក់​ខេត្ដ-ស្រុក-ក្រុង​ទាំងអស់ ។

៤-អធិការកិច្ច និង​សវនកម្ម ៖

- មន្ដ្រី ២ នាក់ ចូលរួម​បើក​ឯកសារ​ដេញថ្លៃ​ផ្លូ​ូ​វ ១ ខ្សែ ក្នុង​ឃុំ​ព្រៃ​គគីរ ស្រុក​រមាសហែក

៥-កិច្ចប្រជុំផ្សេងៗនិង​ទំនាក់ទំនង​សាធារណៈ ( ជាមួយ​សាលា​ខេត្ដ ) ៖

- ចូលរួម​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ជំនួយ​មិ​ត្ដ​ភាព ពី​ត្រាង​បាង (វៀតណាម​ប-ចន្ទ្រា-ខេត្ដ ស្វាយរៀង)
- ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​សរាចរ ស្ដីពី​ភូមិ ឃុំ សុវត្ថិភាព នៅ​សាលា​ខេត្ដ​ស្វាយរៀង

III- សកម្មភាព​តាម​វិ​ស័​យៈ

១-ការងារ​ផ្លូវ​ជនបទ ៖

- បាន​ប្រជុំ​ជាមួយ​គណៈកម្មការ​កណ្ដា​ល​ក្រសួង​អភិវឌ្ឍន៍ជនបទ​ដើម្បី​រៀបចំ​ផែនការ​ចុះ​ប្រមូល​ទិន្នន័យ​ផ្លូវ​តាម​ប្រព័ន្ធ GPS និង​បាន​ចាត់តាំង​ក្រុមការងារ​ចុះ​ប្រមូល​ទិន្នន័យ​ផ្លូវ​នៅ​ស្រុក​រមាសហែក។
- បាន​ចុះ​សិក្សា​ផ្លូវ ១ ខ្សែ នៅ​ស្រុក​ស្វាយទាប តាម​សំណើ របស់​ឯកឧត្ដម​អភិបាលខេត្ដ​ស្វាយរៀង ។

២-ការងារ​ផ្គត់ផ្គង់​ទឹកស្អាត ៖

- បាន​ចុះ​សិក្សា​អណ្ដូងស្នប់​លើក​ទី២ ចំនួន ១០ អណ្ដូង ដើម្បី​ជួសជុល​ជូន សហគមន៍ ក្នុង ២ ឃុំ ។
- បានធ្វើ​សំណើសុំ​ថវិកា ទៅ​នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹកស្អាត ដើម្បី​ជួសជុល​ណ្ដូ​ង​ស្នប់ ចំនួន ៥០ ។

៣-ការងារ​សុខភាព​និង​អនាម័យ ៖

- មន្ដ្រី ១ នាក់ បាន​ចូលរួម​សិក្ខាសាលា ស្ដីពី សុខភាព​អនាម័យ (KAP)នៅ ភ្នំពេញ ។
- មន្ដ្រី ២ នាក់ បាន​ចុះ​ជំរុញ​ការងារ​សាងសង់​បង្គន់​អនាម័យ​នៅ​ភូមិ ស្វាយ​រំពា ឃុំ​សង្កែ (សាកល្បង CLTS ថ្មី ) ដោយ​បង្គន់​សរុប កើន​ដល់ ៨០ បង្គន់ លើ ៩៩ ខ្នង​ផ្ទះ។

៤-ការងារ​បណ្ដុះបណ្ដាល ៖

- បាន​បើក​វគ្គ ផ្ទេរ​ចំណេះដឹង ចំណេះធ្វើ នៅ​រៀងរាល់​ចុង​សប្ដាហ៍ ដល់​មន្ដ្រី បាន ០៤ លើក អ្នកចូលរួម ចំនួន ៤០ នាក់ ក្នុងនោះ​ស្ដ្រី ១២ នាក់ ។
- មន្ដ្រី ៣ នាក់ បាន​ចូលរួម​វគ្គ​សិក្ខាសាលា ១ ថ្ងៃ ផ្សព្វផ្សាយ​អំពី អភិក្រម​គ្របដណ្ដប់​លើ​វិស័យ​ពាណិជ្ជកម្ម នៅ​ខេត្ដ​កំពង់ចាម រៀបចំ​ដោយ​ក្រសួងពាណិជ្ជកម្ម។
- បាននិងកំពុង​ដំណើរកា​រ​បណ្ដុះបណ្ដាល​ជំនាញ ៧ មុខ ដល់​សិក្ខាកាម​ទាំង ពីរភេទ ៖ សរុប​ចំនួន ១០៤ នាក់​ស្រី ៤២ នាក់់។

៥-ការងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជនបទ ៖

- ចុះ​បន្ដ​ត្រួតពិនិត្យ ដំណើរការ សន្សំ និង​ឥណទាន ភូមិ​ចំបក់ សង្កាត់​ចេក ក្រុង​ស្វាយរៀង ដែលមាន​ទុន​ផ្ទៃក្នុង សរុប ២៥.០០០.៩០០ រៀល។
- ចុះ​បន្ដ​កិច្ចសហប្រតិបត្ដិការ​ត្រួត​ពិនិត្យ​ដំណើរការ​ធនាគារ​ប្រាក់-ស្រូវ២៩ ភូមិ ដែល​បង្កើត​ដោយ​អង្គការ Care​ ។

៦-ការងារ​អភិវឌ្ឍន៍​សហគមន៍ ៖

-​ មន្ដ្រី ២ នាក់ បាន​នាំយក​និង​ប្រគល់​ថវិកា ចំនួន ៦០០.០០០ រៀល ដល់ គ្រួសារ​គំរូ ចំនួន ៣ គ្រួសារ​នៅ ឃុំ​គ្រួស ស្រុក ស្វាយជ្រំ ។

៧-ការងារ​ជនជាតិភាគតិច ៖ គ្មាន

៨-ការងារ​ក​យេនឌ័រ ៖

- មន្ទីរ​បាន​លើកទឹកចិត្ដដ​ល់ម​ន្ដ្រី​ជានា​រី ដែល​បាន​បំពេញការងារ​ជាប់លាប់ និង​សកម្ម​ជាងគេ ចំនួន ១០ នាក់ ដោយ ផ្ដល់ ជា​ថវិកា ១៥០.០០០ រៀល ក្នុង ១ នាក់ ក្នុង​ពិធី​ខួប សិទ្ធិនារី​អន្ដរជាតិ ៨ មិនា។

៩-អង្គការក្រៅរដ្ឋាភិបាល ៖

- ចុះ​បន្ដ​កិច្ចសហប្រតិបត្ដិការ​ត្រួត​ពិនិត្យ​ដំណើរការ​ធនាគារ​ប្រាក់-ស្រូវ ២៩ ភូមិ ដែល​បង្កើត​ដោយ​អង្គការ Care ។

១០-គម្រោង, កម្មវិធី ៖

១-កម្មវិធី​មូលនិធិ IMF ៖

-​ បាននិងកំពុង​បន្ដ ចុះ​ជំរុញ​ការងារ​សាងសង់​បង្គន់ ជូន​ប្រជាជន ១០០០ គ្រួសារ​ក្នុងស្រុក​ស្វាយជ្រំ​និង​រមាសហែក ។

IV-សេចក្ដីសន្និដ្ឋាន ៖

សកម្មភាព​គ្រប់ផ្នែក​ដែល​បាន​ត្រៀមលក្ខណៈ​បំរុង​ទុកជាមុន តាម​ការដែល​បានគ្រោង​ទុក តាម​ផែនការ​សំរាប់​ខែ​និមួយៗ បាន និង​កំពុង​អនុវត្ដ ប្រកប ដោយ​ស្មារតី ទទួលខុសត្រូវ​និង​មាន​ឆន្ទៈ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់ សហគមន៍​គោលដៅ​នោះ​អ្នកទទួលផល​និង​អាច​ឈានទៅរក​វឌ្ឍនៈភាព​សេដ្ឋកិច្ច និង​សុខមាលភាព ជា​បន្ដបន្ទាប់។

មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ដ​ស្វាយរៀង

 

Scroll Up