របាយការណ៍​ប្រចាំត្រីមាស​ទី ១ ឆ្នាំ ២០១១ របស់​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តស្វាយរៀង
March 1, 2018 by Chhavorn SENG0

I- សេចក្តី​ផ្តើមៈ

ខេត្តស្វាយរៀង ស្ថិតនៅ​ទិស​អ​គ្នេ​យ៍​នៃ​រាជធានី​ភ្នំពេញ មាន​ចម្ងាយ១២២គ.ម មាន​ផ្​ៃ​ទ​ដី​សរុប២,៩៦៦.៤០ គ.ម២ ចែកចេញជា ២ក្រុង និង៦ស្រុក មាន៦៨ឃុំ​និង១២សង្កាត់។ឆ្នាំ២០១១ប្រជាពលរដ្ឋ សរុប ៥៧៦,២២៥ នាក់ ( ស្រី ២៩៨,៥៤៣ នាក់ ) ។ ដង់ស៊ីតេ​ប្រជាពលរដ្ឋ​មាន១៩៤នាក់​ក្នុង១គ.ម។ ប្រជាពលរដ្ឋ​ប្រមាណ៩០ ភាគរយ​ប្រកបមុខរបរ​កសិកម្ម ។

II-ស្ថានភាព​មន្ទីរ :

១- រដ្ឋបាល​បុគ្គលិក

- ចំនួន​មន្ត្រី​តាំង​ស៊ុបៈ ៨៨ នាក់ ស្រី ១៦ នាក់
- ចំនួន​មន្ត្រី​ជាប់កិច្ចសន្យាៈ គ្មាន
- ចំនួន​មន្ត្រី​ដែល​ចេញទៅ​បំពេញបេសកកម្ម​ក្រៅប្រទេសៈ គ្មាន

២- ការងារ​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ

- ជំពូក៦០ ៖ មិនទាន់មាន
- ជំពូក៦១ ៖ មិនទាន់មាន
- ជំពូក៦២ ៖ ៣១,៩៣៣.០០០រៀល
- ជំពូក៦៤ ៖ ៥១,៩៨០.៤៨០ រៀល
សរុប ៖ ៨៣,៩១៣.៤៨០ រៀល

៣- ការងារ​ផែនការ៖

- បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ការងារ​កសាង​ផែនការ ៥ឆ្នាំ និង ៣ឆ្នាំ​រំកិល នៅ​សាលាខេត្ត​ស្វាយរៀង រយៈពេល៣ថ្ងៃ និង​បាន​បើក​បន្ត​ផ្ទៃក្នុង​ដល់​ថ្នាក់ដឹកនាំ​មន្ទីរ និង​ថ្នាក់​ការិយាល័យ។

៤- អធិការកិច្ច និង​សវន​កម្មៈ

- មន្ត្រី ២នាក់​ចូលរួម​ពិធី​បើក​ឯកសារ​ដេញថ្លៃ​ផូ្ល​វ១ខ្សែ​ក្នុង​ឃុំ​ព្រៃ​គគីរ​ស្រុក​រមាសហែក។

៥- កិច្ចប្រជុំផ្សេងៗនិង​ទំនាក់ទំនង​សាធារណៈ ( ជាមួយ​សាលាខេត្ត )

- ចូលរួមៈ​ទិវា​ជ័យជំនះ៧មករា-ទិវា​នារី៨មិនា- សន្និបាត​ប្រចាំឆ្នាំ អជ្ញាធរ​ដែនដី​ខេត្ត-ពិធី បើក​ការដ្ឋាន​សាងសង់​ផ្លូ្វ​វ មិត្តភាព ត្រាង​បាង (វៀតណាម) - ចន្ទ្រា (ខេត្តស្វាយរៀង) និង​សិក្ខាសាលា​ផ្សព្វផ្សាយ​ចរាចរ​ស្តីពី​ភូមិ-ឃុំ សុវត្ថិភាព។

III- សកម្មភាព​តាម​វិ​ស័​យៈ

១- ការងារ​ផូ្ល​វជ​នប​ទៈ

- បាន​ប្រជុំ​ជាមួយ​គណៈកម្មការ​កណ្តា​ល​ក្រសួង​អភិវឌ្ឍន៍ជនបទ​ដើម្បី​រៀបចំ​ផែនការ​ចុះ​ប្រមូល ទិន្នន័យ​ផូ្ល​វ​តាម​ប្រព័ន្ធ GPS និង​​បាន​​ចាត់​តាំង​​ក្រុម​ការងារ​​ចុះ​ប្រមូល​ទិន្នន័យ​ផូ្ល​វ​នៅ​ស្រុក​រមាសហែក ។
- បាន​ចុះ​សិក្សា​ផ្លូវ១ខ្សែ​នៅ​ស្រុក​ស្វាយទាប​តាម​សំណើ​របស់​ឯកឧត្តម​អភិបាលខេត្ត​ស្វាយរៀង។
- បាន​ថែទាំ-ជួសជុល​ផ្លូវ​ប្រវែង ២៥,៦គ.ម ស្ពាន​ទឹក​វិល-ក្របៅ ក្នុងស្រុក​រមាសហែក។
- បាន​បព្ចាប់​សុពលភាព​ថែទាំ​ផ្លូវ​ខួប ៦ខែ​ប្រវែង២៤,៤គ.ម សាលាស្រុក​រមាសហែក-ថ្នល់​ពាម។

២- ការងារ​ផ្គត់ផ្គង់​ទឹកស្អាត​ជន​ប​ទៈ

- ចុះ​សិក្សា​អណ្តូងស្នប់​លើក​ទី២បាន​ចំនួន៥០អណ្តូង​និង​បានធ្វើ​សំណើសុំ​ថវិកា​ទៅ​នាយកដ្ឋាន ផ្គត់ផ្គង់​ទឹក ដើម្បី​ជួសជុល​ជូន​សហគមន៍ ចំនួន ២ ឃុំ។

៣- ការងារ​សុខភាព​និង​អ​នា​ម័​យៈ

- មន្ត្រី១ នាក់​បាន​ចូលរួម​សិក្ខាសាលា​ស្តីពី​សុខភាព​និង​អនាម័យ​KAP នៅ​ភ្នំពេញ។
- មន្ត្រី២នាក់​បាន​ចុះ​ជំរុញ​ការសាងសង់​បង្គន់​អនាម័យ​CLTS នៅ​ភូមិ​ស្វាយ​រំពា ឃុំ​សង្កែ ដោយ បង្គន់​បាន​កើន​សរុប​ចំនួន៨០លើ ៩៩ ខ្នង​ផ្ទះ។
-មន្ត្រី៧នាក់​បាន​ចុះ​សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​គ្រួស ដើម្បី​ទប់ស្កាត់​ជំងឺរាក​ធ្ងន់ធ្ងរ ដែល​ក្រោយ ពី​បានទទួល​ពត៌មាន​ថា​មាន​កុមារា​ស្លាប់១នាក់​និង​ប្រជាជន២៣នាក់​បាន​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ

៤- ការងារ​អភិវឌ្ឍន៍​សហគមន៍ៈ

- បាន​ចុះ​សិក្សា​និង​កំណត់​យក​ភូមិ១ផលិតផល១នៅ​សង្កាត់​ចេក​ក្រុង​ស្វាយរៀង។
- មន្ទីរ​បានផ្តល់​នូវ​ថ​វិកា​ចំនួន៦០០,០០០រៀល​ដល់​គ្រួសារ​គំរូ​ចំនួន៣គ្រួសារ​នៅ​ឃុំ​គ្រួស​ស្រុក​ស្វាយជ្រំ។

៥- ការងារ​បណ្តុះបណ្តាលៈ

- បាន​បើក​វគ្គ​ផ្ទ​រ​ចំណេះដឹង​និង​ចណេះ​ធ្វើ នៅ​រៀងរាល់​ថ្ងែ​សុក្រ ក្នុង​មន្ទីរ​បាន ០៤ លើក សរុប៤០នាក់​ស្រី១២នាក់។
- មន្ត្រី៣នាក់​បាន​ចូលរួម​សិក្ខាសាលា​នៅ​ខេត្តកំពង់ចាម​ស្តីអំពីយទាបវ១ខ្ែក​ រងារចុះប្រមូលទិន្នន័យឍនស្តីអំពី “អភិក្រម​គ្របដណ្តប់​លើ​វិស័យ​ពាណិជ្ជកម្ម “ ។
- ប្រធាន​មន្ទីរ​បាន​ចូលរួម​សិក្ខាសាលា​ស្តីពី​ការងារ​អាង​ទន្លេមេគង្គ​នៅ​ខេត្តកំពង់ចាម ដែល​រៀបចំ​ដោយ​ក្រសួង​ធនធានទឹក។
- បាននិងកំពុង​ដំណើរកា​រ​វគ្គ​បណ្តុះបណ្តាល​នៅ​មជ្ឈមណ្ឌល ជំនាញ ៧ មុខ​ដល់​សិក្ខាកាម​ទាំងពីរ​ភេទ​មាន​ចំនួន សរុប ១០៤ នាក់ ស្រី ៤២ នាក់។

៦- ការងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជន​ប​ទៈ

- បន្ត ចុះ​ត្រួតពិនិត្យ​ការងារ​សន្សំ​ប្រាក់​ឥណទាន​ភូមិ​ចំបក់ សង្កាត់​ចេក ក្រុង​ស្វាយរៀង ដែលមាន​ទុន​សរុប ២៥,០០០.៩០០រៀល។

៧- ការងារ​ជនជាតិ​ភា​គតិ​ចៈ - មិនមាន​ដំណើរការ

៨- ការងារ​យេនឌ័​រៈ

- មន្ទីរ​បានផ្តល់​ថវិកា​ក្នុង១នាក់ ១៥០,០០០រៀល ក្នុង ទិវា​សិទ្ធិនារី៨មិនា ដល់​មន្ត្រី​ជានា​រី ចំនួន១០នាក់។

៩- អង្គការក្រៅរដ្ឋាភិបាល¼NGO’s ៖

- បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ​Care Cabodia ត្រួតពិនិត្យ​ធនាគារ​សាច់ប្រាក់​និង​ស្រូវ​ភូមិ​ចំនួន២៩ភូមិ ។

១០- គម្រោង¼កម្មវិធីៈ

១-កម្មវិធី​មូលនិធិ​IMF៖

- បាននិងកំពុង​បន្ត​ជំរុញ​ការងារ​សាងសង់​បង្គន់​ជូន​សហគមន៍១០០០គ្រួសារ នៅ​ស្រុក​ស្វាយជ្រំ និង​រមាសហែក។

IV- សេចក្តីសន្និដ្ឋានៈ

សកម្មភាព​គ្រប់​ផ្​ែ​នក​ដែល​បាន​ត្រៀម​ទុក​បំរុង​ជាមុន​សំរាប់​ខែ​និមួយៗបាននិងកំពុង​អនុវត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​និង​មាន​ឆន្ទៈ ដើម្បី​ឆ្លើយតប​ទៅ នឹង​តម្រូវការ​របស់​សហគម​ន៍​គោលដៅ​នោះ អ្នកទទួលផល​នឹង​អាចឈាន​ទៅរក​វឌ្ឍនភាព សេដ្ឋកិច្ច និង​សុខមាលភាព​ជា​បន្តបន្ទាប់។

ប្រធាន​មន្ទីរ

 

Scroll Up