របាយការណ៍​ប្រចាំខែ មេសា ឆ្នាំ ២០១១ របស់​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ស្វាយរៀង
March 1, 2018 by Chhavorn SENG0

I - សេចក្តី​ផ្តើម :

ខេត្តស្វាយរៀង​ស្ថិតនៅ​ទិស​អ​គ្នេ​យ៍​នៃ​រាជធានី​ភ្នំពេញ​តាមផ្លូវ​ជាតិ​លេខ ១ ចម្ងាយ ១២២គ.ម មាន​ផ្ទៃដី​សរុប ២,៩៦៦.៤០ គ.ម២ ចែកជា ២ ក្រុង និង ៦ ស្រុក និង ១២ សង្កាត់។ ឆ្នាំ ២០១១ ប្រជាពលរដ្ឋ សរុប ៥៧៦,២២៥ នាក់ ( ស្រី ២៩៨,៥៤៣ នាក់ )។ ដង់ស៊ីតេ​ប្រជាពលរដ្ឋ​មាន ១៩៤ នាក់ ក្នុង១គ.ម២ ។ ប្រជាពលរដ្ឋ​ប្រមាណ ៩០ ភាគរយ​ប្រកបមុខរបរ​កសិកម្ម ។

II - ស្ថានភាព​មន្ទីរ :

១- រដ្ឋបាល​បុគ្គលិក

- ចំនួន​មន្ត្រី​តាំង​ស៊ុបៈ ៨៨ នាក់ ស្រី ១៦ នាក់
- ចំនួន​មន្ត្រី​ជាប់កិច្ចសន្យាៈ គ្មាន
- ចំនួន​មន្ត្រី​ដែល​ចេញទៅ​បំពេញបេសកកម្ម​ក្រៅប្រទេសៈ គ្មាន

២- ការងារ​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ

- ជំពូក៦០ ៖ មិនទាន់មាន
- ជំពូក៦១ ៖ មិនទាន់មាន
- ជំពូក៦២ ៖ ៣១,៩៣៣.០០០រៀល
- ជំពូក៦៤ ៖ ៥១,៩៨០.៤៨០ រៀល
សរុប ៖ ៨៣,៩១៣.៤៨០ រៀល

៣- ផែនការ

- សំរេចបាន​នូវ​ការងារ​កសាង​ផែនការ ៥ ឆ្នាំ
- កម្មវិធី​វិនិយោគ ៣ ឆ្នាំ​រំកិល និង​កម្មវិធី​វិនិយោគ ១ ឆ្នាំ សំរាប់​មន្ទីរ​ដាក់ជូន​ខេត្ត។

៤- អធិការកិច្ច និង​សវនកម្ម

មន្ត្រី​នាយកដ្ឋាន​សវនកម្ម​ក្រ​សួង​អភិវឌ្ឍន៍ជនបទ​ចំនួន៤នាក់ ចុះ​ធ្វើការ​ត្រួត​ពិចិត្យកិច្ចការរដ្ឋបាល និងហិរញ្ញកិច្ច កាល​ពី​ថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០១១​ ។

៥- កិច្ចប្រជុំផ្សេងៗនិង​ទំនាក់ទំនង​សាធារណៈ ( ជាមួយ​សាលាខេត្ត )

- ចូលរួម​ពិធី​ជូនពរ​ចូលឆ្នាំ​ខ្មែរ​និង​សំណេះសំណាល​ពី​សំណាក់​ប្រតិភូ​ខេត្ត​ឡុង​អាង (វៀតណាម)
- ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ច្បាប់​ភូមិបាល​នៅ​សាលាក្រុង​ស្វាយរៀង។

III - សកម្មភាព​តាម​វិ​ស័​យៈ

១- ការងារ​ផូ្ល​វជ​នប​ទៈ

-បាន​ប្រជុំ​ជាមួយ​គណៈកម្មការ​កណ្តា​ល​ក្រសួង​អភិវឌ្ឍន៍ជនបទ​ដើម្បី​រៀបចំ​ផែនការ​ចុះ​ប្រមូល​ទិន្នន័យ​ផូ្ល​វ តាម​ប្រព័ន្ធ GPS នៅ​ស្រុក​រមាសហែក​បាន​ចប់សព្វគ្រប់​និង​បាន​ចាត់តាំង​ក្រុមការងារ​ចុះ​ប្រមូល​ទិន្នន័យ​ផ្លូវ​ជំហាន​ទី ២ នៅ​ស្រុក​ស្វាយជ្រំ។
- បាន​ថែទាំ​ផ្លូវ ១ ខ្សែ ជា​លក្ខណៈ​ខួប (គយ​ត្របែក-ព្រំដែន​វៀតណាម )ប្រវែង ១៦,៧០០ ម នៅក្នុង​ស្រុក​ស្វាយជ្រំ និង​កំពង់​រោទ៍។

២- ការងារ​ផ្គត់ផ្គង់​ទឹកស្អាត

បាន​ចុះ​សិក្សា​អំពី​អណ្តូងស្នប់​លើក​ទី ២ ចំនួន ១០ អណ្ដូង ដើម្បី​ជួសជុល​ជូន​សហគមន៍​ក្នុង​ឃុំ​ចំនួន ២ និង​បានធ្វើ​សំណើសុំ​ថវិកា​ទៅ​នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹកស្អាត ដើម្បី​ជួសជុល​អណ្តូងស្នប់​ចំនួន ៥។

៣- ការងារ​សុខភាព​និង​អនាម័យ

មន្ត្រី២នាក់​បាន​ចុះ​ជំរុញ​ការងារ​សាងសង់​បង្គន់ (CLTS) នៅ​ភូមិ​ស្វាយ​រំពា ឃុំ​សង្កែ ស្រុក​រំដួល ដោយមាន​បង្គន់​សរុប​កើន​ដល់ ៨០ ទាំងចាស់​ទាំងថ្មី លើ ៩៩ ខ្នង​ផ្ទះ​ដោយ​ក្នុងនោះ​មាន​ចំនួន ១០ ខ្នង​ផ្ទះ បាន​ប្រើ​បង្គន់​ចូលគ្នា។

៤- ការងារ​បណ្តុះបណ្ដាល

- បានបើកវគ្គផ្ទេរចំណេះដឹងនិងចំណេះធ្វើ នៅរៀងរាល់ចុងសប្តាហ៍​ដល់​មន្ត្រី​បាន ៤ លើក ស្មើ ៤០នាក់ មានស្តី្រ ១២ នាក់។
- បាននិងកំពុងដំណើរការបណ្តុះបណ្តាលជំនាញ ៧ មុខ​ដល់​សិក្ខា​កាម​សរុប ១០៤ នាក់ ស្ត្រី ៤២ នាក់។

៥- ការងារអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ

- បានចូលរួមសន្និបាតប្រចាំឆ្នាំ ២០១០ របស់សមាគមសន្សំ​ប្រាក់​ឥណទាន ភូមិ​ត្រពាំង​ត្រាវ ឃុំ ញរ ស្រុក កំពង់រោទ៍ ដែល​មាន​ទុន​ផ្ទៃ​ក្នុង​សុប ១១,៩១១,២០០ រៀល។
- ចុះ​បន្តត្រួតពិនិត្យដំណើរការសន្សំនិងឥណទាន​ភូមិ​​ ចំបក់ សង្កាត់ ចេក ក្រុង ស្វាយរៀង ដែល​មាន​ទុន​ផ្ទៃ ក្នុង​សរុប ២៥,០០០.៩០០រៀល។

៦-ការងារអភិវឌ្ឍន៍សហគមន៍

- បានជ្រើសរើសគ្រូ និងសិស្សអក្ខរកម្មចំនួន ១០ ថ្នាក់ នៅឃុំ គ្រួស ៦ ថ្នាក់ និងឃុំ ស្វាយធំ ៤ ថ្នាក់ក្នុង ស្រុក ស្វាយជ្រំ។
- បានចូលរួមប្រជុំស្តីពីមូលនិធិអភិវឌ្ឍន៍ភូមិ ចំនួន ៣ ភូមិ និង​មូលនិធី​អភិវឌ្ឍន៍​ឃុំ​ចំនួន ២ ឃុំ នៅ​ស្រុក​ រមាសហែក។

៧-ការងារជនជាតិភាគតិចៈ គ្មាន

៨- ការងារយេនឌ័រ

អនុប្រធានមន្ទីរ ទទួលបន្ទុកកិច្ចការយេនឌ័រ បាន​ប្រជុំ​ពង្រឹង​គោល​ជំហរ​នារី​ទាំង​អស់ ក្នុង​មន្ទីរ​ដើម្បី​ការងារ យេនឌ័រ​នៅ​មូលដ្ឋាន។

៩- អង្គការក្រៅរដ្ឋាភិបាល (NGO’s)៖

អង្គការ Care ចុះបន្តកិច្ចសហប្រតិបត្តិការ​ត្រួត​ពិនិត្យ​ធនាគារ​ស្រូវ​និង​ប្រាក់ ២៩ ភូមិ។

១០- គម្រោងកម្មវិធីៈ

កម្មវិធី IMF កំពុងបន្តចុះជំរុញការងារសាងសង់បង្គន់ជូនប្រជាជនចំនួន ១០០០ គ្រួសារ ស្មើ ១០០០ បង្គន់ នៅស្រុកស្វាយជ្រំ និងរមាសហែក។

IV - សេចក្តីសន្និដ្ឋានៈ

សកម្មភាព​គ្រប់​ផ្នែក​ដែល​បាន​ត្រៀម​បំរុង​ទុក​ជាមុន​តាម​ការ​ដែល​បាន​គ្រោង​ទុក​តាម​ផែនការ​ខែ​និមួយៗ បាន​នឹង​កំពុង​អនុវត្ត​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​និង​មាន​ឆន្ទៈ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សកម្មភាព ទៅ​នឹង​តម្រូវការ របស់​សហគមន៍​គោលដៅ នោះ​អ្នក​ទទួល​ផល នឹង​អាច​ឈាន​ទៅរ​កវឌ្ឍនៈ​ភាព​សេដ្ឋកិច្ច និងសុខមាលភាព ជា​បន្ត​បន្ទាប់។

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង

 

Scroll Up