របាយការណ៍​ប្រចាំ​ខែ សីហា ឆ្នាំ ២០១១ របស់​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តស្វាយរៀង
March 1, 2018 by Chhavorn SENG0

I- សេចក្តី​ផ្តើម :

ខេត្តស្វាយរៀង​ស្ថិតនៅ​ទិស​អ​គ្នេ​យ៍​នៃ​រាជធានី​ភ្នំពេញ តាមផ្លូវ​ជាតិ​លេខ១ ចម្ងាយ ១២២ គ.ម មាន​ផ្ទៃដី​សរុប២,៩៦៦.៤០ គ.ម២ ចែកជា២ក្រុង​និង៦ស្រុក និង១២សង្កាត់។ ឆ្នាំ២០១១ ប្រជាពលរដ្ឋ សរុប៥៧៦,២២៥ នាក់( ស្រី ២៩៨,៥៤៣ នាក់ )។ដង់ស៊ីតេ​ប្រជាពលរដ្ឋ​មាន ១៩៤ នាក់​ក្នុង១គ.ម២ ។ ប្រជាពលរដ្ឋ​ប្រមាណ៩០%ប្រកបមុខរបរ​កសិក​ម្ម ។

II- ស្ថានភាព​មន្ទីរ :

១-រដ្ឋបាល​បុគ្គលិក

- ចំនួន​មន្ត្រី​តាំង​ស៊ុបៈ ៨៣នាក់ ស្រី ១៥ នាក់
-​ ចំនួន​មន្ត្រី​ជាប់កិច្ចសន្យាៈ គ្មាន
- ចំនួន​មន្ត្រី​ដែល​ចេញទៅ​បំពេញបេសកកម្ម​ក្រៅប្រទេសៈ គ្មាន

២-ការងារ​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ

- ជំពូក៦០ ៖ ៦៩,២៨៤.២០០ រៀល
- ជំពូក៦១ ៖ ៦១,៨២៥ .៦០០ រៀល
-​ ជំពូក៦២ ៖ ២៤,៨៧៤.៥០០ រៀល
- ជំពូក៦៤ ៖ ២១,៤៦៨.៧៥០ រៀល
- សរុប ៖ ៤១៧, ៤៥៣ .០៥០ រៀល

៣-ផែនការ

- ថ្ងៃទី០២-០៥-២០១១ចូលរួម​សិក្ខាសាលា ស្តីពី​ការកសាង​ផែនការ​នៅ​ខេត្តព្រៃវែង។
- ថ្ងៃទី១២-៨-២០១១ចូលប្រជុំ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​ស្តីពី​ការងារ​បរិច្ចាគ​ឈាម

៤-អធិការកិច្ច និង​សវន​កម្មៈ គ្មាន

៥- កិច្ចប្រជុំផ្សេងៗនិង​ទំនាក់ទំនង​សាធារណៈ ( ជាមួយ​សាលាខេត្ត )

- ប្រធាន​មន្ទីរ​បាន​ចូលរួម​ប្រជុំ​ប្រចាំខែ​ទៀងទាត់​តាម​ផែនការ​គ្រោងទុក​របស់​ខេត្ត
- តំណាង​មន្ទីរ​បាន​ចូលរួម​ប្រកាស​តំណែង​ថ្មី​អភិបាលស្រុក​រមាសហែក
- តំណាង​មន្ទីរ​បាន​ចូលរួម​ប្រកាស​តំណែង​ថ្មី​អភិបាលក្រុង​ស្វាយរៀង
- តំណាង​មន្ទីរ​បាន​ចូលរួម​ប្រកាស​តំណែង​ថ្មី​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​រ៉ែ និង​ឋា​ម​ពល​ខេត្ត
- អនុប្រធាន​មន្ទីរ(ស្ត្រី)១នាក់​ចូលរួម​ប្រជុំ​ជាមួយ​គណៈកម្មាធិការ​ទទួល​បន្ទុក​ស្ត្រី-កុមារ​ខេត្ត
- មន្ត្រី១៥ នាក់ បាន​ចូលរួម​ចុះ​ស្ទូងស្រូវ​ជូន​ប្រជាជន ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រំ។
- តំណាង​កា​រិ​យា​ល៍យ​អភិវឌ្ឍន៍ជនបទ​ស្រុក​ក្រុង​ទាំងអស់ ក្នុង​ខេត្តស្វាយរៀង ចូលរួម​វគ្គ​ផ្សព្វ ផ្សាយ​គោលនយោបាយ​ស្តីពី​គ្មាន​ផ្សែង​បារី ។

III-សកម្មភាព​តាម​វិ​ស័​យៈ

១-ការងារ​ផ្លូវ​ជន​ប​ទ

- កំពុង​បន្ត​ចុះ​វាស់​ផ្លូវ​ជំហាន​ទី២ តាម​ប្រព័ន្ធ​GPSនៅ​ស្រុក​ស្វាយជ្រំ​កំពង់​រោទ៍​និង​ក្រុង ស្វាយរៀង​ដើម្បី​ធ្វើបញ្ជី​សារពើភ័ណ្ឌ​ផ្លូវ​សម្រាប់​ផែនការ​ឆ្នាំ២០១។
- ថែទាំ​ផ្លូវ​ជាប្រចាំ​ចំនួន ៣ខ្សែ ប្រវែង ៦១,១០០ ម

១-ព្រៃ​គាវ-កំពង់អំពិល ២៥,០០០ ម.
២-មុកដា-តា​ម៉ិ​ញ ២១,៧០០ ម.
៣-ថ្នល់​ពាម-ស្រែ​ពក ១៤,៤០០ ម.

- និងកំពុងបន្តធីចំរើនព្រះជន្មសម្តេចម៉ែ ២-ការងារ​ផ្គត់ផ្គង់​ទឹក​ស្អា​តៈ
- បាន​ចុះ​អប់រំ​អនាម័យ​ទឹក​និង​សុខភាព​ចំនួន៣ស្រុក១០វគ្គ=៨ឃុំ= ៤៦៩នាក់​ស្រី១៨៥នាក់។
- បាន​បញ្ចូល​ទិន្នន័យ​អណ្តូង តាម​ស្រុក ចំនួន ៦ ស្រុក និង ក្រុង ចំនួន២ រួចរាល់១០០% ។

៣-ការងារ​សុខភាព​និង​អ​នា​ម័​យៈ

- បាន​ផ្សព្វផ្សាយ​អំពី អនាម័យ លំនៅដ្ឋាន-សុខភាព និង​ជំងឺអេដស៍ នៅ​ឃុំ​ចំនួន ៦ ក្នុង​ក្រុង ស្វាយរៀង​បាន ១០វគ្គ មាន​ប្រជាជន​ចូលរួម​សរុបៈ៥២៩ នាក់​ស្ត្រី ២៤៥នាក់។

៤-ការងារ​បណ្តុះបណ្តាលៈ

- បាន​បើក​វគ្គ​ផ្ទេរ​ចំណេះដឹង​និង​ចំណេះធ្វើ រៀងរាល់​ចុង​សប្តាហ៍​ក្នុង​ខែ​ដល់​មន្ត្រី​ក្នុង​មន្ទីរ​បានរាល់​ចុង​សប្តាហ៍​ក្នុង​ខែ​ដល់​មន្ត្រី​ក្នុង​មន្ទីរ​បាន ២លើក=១៧ នាក់​មាន​ស្ត្រី ០១ នាក់ រៀបចំ​ដោយ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តស្វាយរៀង។០៨០០៨ ០ ០០០០០ -មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ ខេត្តស្វាយរៀង បាន​បណ្តុះបណ្តាល​ដល់​សិក្ខាកាម នូវ ជំនាញ ៧មុខ មាន​ចំនួន​សរុប ១០៣នាក់ ស្ត្រី ៤៨ នាក់ ។

- ២២-២៤/៧/២០១១ មន្ត្រី១នាក់ ចូលរួម​សិក្ខាសាលា ស្តីពី​សញ្ញាណ​សន្តិសុខ​ស្បៀង នៅ​មន្ទីរ អភិវឌ្ឍន៍ជនបទ​ខេត្តស្វាយរៀង។រៀបចំ​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ។
- ថ្ងៃទី២៩/៧/ ២០១១មន្ត្រី០២នាក់​ចូលរួម​សិក្ខាសាលា​នៅ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ស្តីពី​ការងារ ដែល​ត្រូវអនុវត្ត​បន្ត​ដែល​ពួកគេ​បាន​ទៅធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​កូ​រេ។
- ២៩/៧/២០១១ សិក្ខាសាលា​ស្តីពី “ការលើក​កំពស់​អនាម័យ​ជនបទ គាំទ្រ​ដោយ​អង្គការ Plan” នៅ​ខេត្តស្វាយរៀង សហការ​រៀបចំ​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ជាមួយ​អង្គការ Plan។
- ២-៥/៨/២០១១មន្ត្រី៣នាក់​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការកសាង​ផែនការ​នៅ​ខេត្តព្រៃវែង រៀបចំ​ដោយ ក្រសួង​អភិវឌ្ឍន៍ជនបទ។
- ៤-៥/៨/២០១១ ប្រធាន​និង​អនុប្រធាន​មន្ទីរ (២នាក់)ចូលរួម​សិក្ខាសាលា​ស្តីពី​ការងារ​អនាម័យ ទឹក​និង​សុខភាព​សហការ​ជាមួយ​អង្គការ​យូ​នី​សេ​ហ្វ នៅ​ខេត្ត​ព្រះ​សី​ហនុ​។ រៀបចំ​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ។
- ១៩/៨/២០១១ មន្ត្រី ៦នាក់ ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការងារ​អនុវត្ត​រជ្ជទេយ្យ​បុរេប្រទាន ថវិកា​កម្មវិធី។ រៀបចំ​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ។

៥-ការងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជន​ប​ទៈ

- បន្ត​ពង្រឹង​និង​ត្រួតពិនិត្យ​ការងារ​ធនាគារ​ប្រាក់-ស្រូវ​ដែល​ត្រូវបាន​ផ្ទេរ​ពី​អង្គការ​ឃែ​រ រួមមានៈ ២៩ភូមិ សរុប​រួម​ទឹកប្រាក់ៈ ៣៣០,៨៦៣.៧០០៛០០-ធនាគារ​ស្រូវ​សរុបៈ៣៤,២៧៤ គ.ក្រ។

៦-ការងារ​អភិវឌ្ឍន៍​សហគមន៍ៈ

- ផ្សព្វផ្សាយ​ពី​ការ អនុវត្ត​ប្រកាស អន្តរក្រសួង ស្តីពី ការបង្កើត និង​ការប្រព្រឹត្ត នូវ​តួនាទី​គណៈ កម្ម​ការអភិវឌ្ឍន៍​ភូមិ​នៅ​ទីស្នាក់ការ​អង្គការ Child Fund និង​នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​មាន អ្នកចូលរួម​សរុប ៣៨នាក់ ស្រី ៥ នាក់។
- បង្កើត គណៈកម្មការ​អភិវឌ្ឍ​ន៍​ភូមិ នៅ​ឃុំ​ថ្មី ស្រុក​កំពង់រោ​ទ៍បាន ៦ ភូមិ ។
- បន្ត​ដំណើរការ​ថ្នាក់​អក្ខរកម្ម​នៅ​ស្រុក​ស្វាយជ្រំ១០ថ្នាក់​ដែលមាន​សិស្ស​សរុប ចំនួន២០០នាក់ ក្នុងនោះ​មាន​ស្ត្រី ១៧៨នាក់។

៧-ការងារ​ជនជាតិ​ភា​គតិ​ចៈ គ្មាន

៨-ការងារ​យេនឌ័​រៈ

- ក្រុមការងារ​នារី​មន្ទីរ​ចុះ​មូលដ្ឋាន​ផ្សព្វផ្សាយ អំពី​អំពើ ហឹ​ង្សា ការអនុវត្ត​អនាម័យ​សុខភាព​និងទុកកិចសហែក ។៍ភូមិ ចំនួន​៣​ភូមិ និង ភាពជា​ម្ចាស់ការ​ក្នុង​កិច្ចអភិវឌ្ឍន៍។

៩-អង្គការក្រៅរដ្ឋាភិបាល(NGO’s)

- ថ្ងៃទី៩/៨/២០១១ មន្ទីរ​បាន​អញ្ជើញ​តំណាង​អង្គការ ដែល​បោះទីតាំង ក្នុង​ខេត្តស្វាយរៀង​ទាំង អស់​មក​ប្រជុំ ដើម្បី​មាន​ផែនការ​ណែនាំ អំពី​ការទំនាក់ទំនង​ឱ្យ​កាន់តែ​ប្រសើរ និង​ផ្តល់ព័ត៌មាន របាយ ការណ៍​មក​មន្ទីរ​ឱ្យបាន​មុន​ថ្ងៃទី២០ រៀងរាល់ខែ ដើម្បី​មន្ទីរ​បូកសរុប​រាយការណ៍​ជូន​គណ់​អភិបាលខេត្ត

១០-គម្រោង១/៤កម្មវិធី

១-កម្មវិធី​មូលនិធិ​រូប​វត្ថុ​អន្តរជាតិ IMF

- បាន​សាងសង់​បង្គន់​ជូន​ប្រជាជន​ចំនួន ៣៨បង្គន់​ក្នុង២ស្រុកៈ​ស្វាយជ្រំ​និង​ស្រុក​រមាសហែក

IV-សេចក្តីសន្និដ្ឋានៈ

សកម្មភាព​គ្រប់ផ្នែក ដែល​បាន​ត្រៀម​បំរុង​ទុកជាមុន​តាម​ផែនការ​គ្រោងទុក នឹង​អនុវត្ត​ប្រកប ដោយ​ស្មារតី​ទទួលខុសត្រូវ​និង​មាន​ឆន្ទៈ​ដើម្បី​ឆ្លើយតប​ទៅនឹង​សកម្មភាព​តម្រូវការ​រ​បស់​សហគមន៍​នោះ អ្នកទទួលផល នឹង​អាច​ឈានទៅរក​វឌ្ឍនៈភាព​សេដ្ឋកិច្ច​និង​សុខភាព ជា​បន្តបន្ទាប់។

ប្រធានមន្ទីរ

 

Scroll Up