របាយការណ៍ប្រចាំខែមេសា ឆ្នាំ ២០១៣ របស់មន្ទីអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង
March 1, 2018 by Chhavorn SENG0

.សេចក្តីផ្តើម ៖

ខេត្តស្វាយរៀងស្ថិតនៅទិសអគ្នេយ៍នៃរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ ១ ចម្ងាយ ១២២ គ.មមានផ្ទៃដីសរុប ២.៩៦៦,៤០ គ.ម២ (មិនទាន់គិតផ្ទៃដីដែលកាត់ឲ្យខេត្តព្រៃវែងចែកជា ២ ក្រុង និង ៦ស្រុក មាន ១២សង្កាត់ និង ៦៨ ឃុំ ។ ឆ្នាំ២០១២ ប្រជាពលរដ្ឋសរុប ៥៨៥,៥៧១ នាក់(ស្រី ៣០៣,៣៣០ នាក់ ) ​១៣០.៨២៧ គ្រួសារ និងកំណើន ប្រជា ជនប្រចាំឆ្នាំ ១។ ប្រជាពលរដ្ឋប្រមាណ ៩០មានមុខរបរកសិកម្មជាចម្បង ។

.ស្ថានភាពមន្ទីរ ៖

..រដ្ឋបាលបុគ្គលិក៖

-ចំនួនមន្ត្រីតាំងស៊ុប៖ ៧៧ នាក់ ស្រី ១៥ នាក់

-ចំនួនមន្ត្រីជាប់កិច្ចសន្យា៖ គ្មាន

-ចំនួនមន្ត្រីចេញទៅបំពេញបេសកកម្មក្រៅប្រទេស៖ (គ្មាន)

-ទទូលលិខិតចូលចំនួន ២៥ ច្បាប់

-បានបញ្ជូនលិខិតចេញចំនួន ១៨ ច្បាប់

.ការងារផ្គត់ផ្គង់ហិរញ្ញវត្ថុ

-ជំពូក៦០៖ ៣៩៩.000.000 រៀល អនុវត្តបានចំនួន ១២៣.៦០៧.៥០០ ស្មើ ៣០.៩៨​%

-ជំពូក៦១៖ ១.៣៣៥.០០០.០០០ រៀល អនុវត្តបានចំនួន ៣.៧៧៨.០០០ ស្មើ ០.២៨%

-ជំពូក៦២៖ ២៨២.០០០.០០០ រៀល អនុវត្តបានចំនួន ២៣.០២៩.៥០០ ស្មើ ៨.១៧%

-ជំពូក៦៣៖ ៣.៥០០.០០០ រៀល អនុវត្តបានចំនួន ០ ស្មើ ០%

-ជំពូក៦៤៖ ៣៨២.០០០.០០០ រៀល អនុវត្តបានចំនួន ៩២.២៣៧.០២០ ស្មើ ២៤.១៥%

សរុប៖ .៤០១.៥០០.០០០ រៀល អនុវត្តបានចំនួន ២៤២.៦៥២.០២០ ស្មើ ១០.១០%

.ផែនការ៖

-បានរៀបចំរបាយការណ៍ប្រចាំខែជូនសាលាខេត្តស្វាយរៀង និងក្រសួងអភិវឌ្ឍន៍ជនបទ។

-បានចូលរួមប្រជុំរៀបចំផែនការណ៍ CLTS ជាមួយអង្គការ IDE សម្រាប់ឆ្នាំ២០១៣ នៅការិយាល័យ អង្គការ CFED ខេត្តស្វាយរៀង។

..អធិការកិច្ច និងសវនៈកម្ម ៖ គ្មាន

..កិច្ចប្រជុំផ្សេងៗ និងទំនាក់ទំនងសាធារណៈ (ជាមួយសាលាខេត្ត និងក្រសួង)

.លោកប្រធានមន្ទីរ ៖

-បានចូលរួមសិក្ខាសាលាស្តីពីការផ្សព្វផ្សាយយុទ្ឋសាស្រ្តជាតិ វិស័យផ្គត់ផ្គង់ទឹកស្អាត និង អនាម័យ​ជនបទ នៅមន្ទីរអភិវឌ្ឍន៏ជនបទ ខេត្តស្វាយរៀង (លោក ហុក បូទី -លោក ណឹប ចែម)

-បានចូលរួមប្រជុំប្រចាំខែ មិនា និងលើកទិសដៅអនុវត្ត ខែ មេសា នៅសាលាខេត្តស្វាយរៀង

-បានចូលរួមជាមួយគណៈអភិបាលខេត្តប្រជុំ Video Conference នៅសាលាខេត្តស្វាយរៀង។

-បានចូលរួមក្នុងការដេញថ្លៃ ការជួសជុលផ្លូវជនបទ នៅស្រុករំដួល។

-បានចុះត្រួតពិនិត្យការជួសជុលផ្លូវនៅស្រុករំដួល។

-អមដំណើរជំទាវបណ្ឌឹត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីប្រចាំការ សម្ភោធកាត់ឬស្សីមា នៅវត្ត ឈូក -ស ឃុំថ្នាថ្នង់ ស្រុករំដួល។

-អមដំណើរឯកឧត្តម ម៉ឹង សំផន និងឯកឧត្តម ជៀង អំ ចូលរួមសម្ភោធផ្លូវជនបទ នៅឃុំ សំរោង ស្រុកចន្ទ្រា ប្រវែង ៨.៥២៨ ម៉ែត្រ។

.លោក លោកស្រី អនុប្រធានមន្ទីរ៖

-បានចូលរួមប្រជុំ ផ្លាស់ប្តូរបទពិសោធន៍ការងារបណ្តុះបណ្តាល នៅក្រសួងអភិវឌ្ឍន៍ជនបទ (កញ្ញាអន សាមល -លោក ចៅ សុខ)

-បានចុះត្រួតពិនិត្យ ការផ្សព្វផ្សាយ និងបញ្ឆេះការផ្លាស់ប្តូរទំម្លាប់បន្ទោបង់ពាសវាលពាសកាល មកបន្ទោបង់ក្នុងបង្គន់ (នៅស្រុករំដួល និងស្រុករមាសហែក) (លោក ណឹម ចែម)

-បានចូលរួមចែកសម្ភារសម្រាប់សាងសង់បង្គន់អនាម័យជានិមិត្តរូបចំនួន ៧០ បង្គន់ នៅស្រុក ស្វាយទាប និងស្រុករំដួល (ជាជំនួយរបស់កាកបាទក្រហមប្រទេស អូស្រ្តាលី តាមរយៈកាកបាទ ក្រហមខេត្តស្វាយរៀង (លោក ណឹប ចែម)

.ប្រធានការិយាល័យខេត្ត ៖

-បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ឯកសារគតិយុទ្ឋពាក់ព័ន្ឋ វិស័យសំណង់ (នៅសាលប្រជុំ

សាលា​ ខេត្តស្វាយរៀង) (លោក អន គា)

.ប្រធានការិយាល័យស្រុក ៖​

-បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីទីផ្សារអនាម័យនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង។

-បានប្រជុំត្រីមាសទី ១ នៅសាលាឃុំច្រេស ស្រុកចន្ទ្រា ស្តីពីអនាម័យជនបទ មានអ្នកចូល រួមចំនួន ១៥ នាក់ ​ស្រ្តី ​៣ នាក់​។

-បានចូលរួមប្រជុំក្រុមប្រឹក្សាឃុំច្រេស ស្តីពីការផ្សព្វផ្សាយយុទ្ឋសាស្រ្តជាតិវិស័យទឹកស្អាត និង អនាម័យជនបទ ឆ្នាំ ២០១១ -២០១៥ អ្នកចូលរួម ចំនួន ២៥ នាក់ ស្រ្តី ១ នាក់។

-បានចូលរួមប្រជុំបូកសរុបសម្រង់ទិន្នន័យបង្គន់អនាម័យ មានអ្នកចូលរួមចំនួន ១៤ នាក់ ស្រ្តី ២ នាក់ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង។

-បានចូលរួមប្រជុំបូកសរុបរបាយការណ៍លទ្ឋផលកម្មវិធីវិនិយោគ ៣ ឆ្នាំរំកិល (នៅសាលាក្រុង

ស្វាយរៀង)

-បានចូលរួមប្រជុំគណៈកម្មាធិការពិគ្រោះយោបល់ ស្រ្តី និង កុមារ(នៅសាលាក្រុងស្វាយរៀង សាលាក្រុងបាវិត និងសាលាស្រុកកំពង់រោទិ៍ និងសាលាស្រុកចន្រ្ទា)

-បានចូលរួមប្រជុំប្រចាំខែនៅសាលាស្រុកស្វាយជ្រំ សាលាស្រុកកំពង់រោទិ៍ និងសាលាក្រុង ស្វាយរៀង។

-បានចូលរួមប្រជុំរៀបចំផែនការសម្ភោធបើកឲ្យដំណើរការផ្សារទំនើប (ព្រីស្ទិក)នៅសាលាក្រុង បាវិតមានអ្នកចូលរួមចូលរួមចំនួន ២៥ នាក់ ស្រ្តី ៥ នាក់។

-បានចុះស្រង់ទិន្នន័យការហូបទឹកសុវត្ថិភាព និងបង្គន់អនាម័យ នៅឃុំជ្រុងពពេល និង ឃុំបុសមនស្រុករំដួល។

.សកម្មភាពតាមវិស័យ ៖

..ការងារផ្លូវជនបទ

-បានបញ្ជូនលិខិតស្នើសុំផ្លូវចំនួន១ខ្សែប្រវែង ២០,៥គ.ម របស់លោកអភិបាលស្រុកកំពង់រោទិ៍  រួមជាមួយឯកសារពាក់ព័ន្ឋជាមួយក្រសួង អភិវឌ្ឍន៍ជនបទ។

-ចុះត្រួតពិនិត្យផ្លូវក្រាលខ្សាច់ភ្នំចំនួន ០១ ខ្សែ ប្រវែង ៨ គ.ម ​នៅស្រុករំដួល លទ្ឋផល សម្រេច បាន ៨៥%​ 

      -បានចុះត្រូតពិនិត្យផ្លូវជនបទក្នុងគម្រោងឧបត្ថម្ភស្បៀងបន្ទាន់ (CFW) ឆ្នាំ ២០១៣ បានចំនួន២០ គម្រោងប្រវែង ១៥,២២៥ គ.ម  សម្រេចបាន ៦០%

-បានចុះត្រូតពិនិត្យផ្លូវស្បៀងទ្រព្យធនសហគមន៍ (FFA)បានចំនួន ២០ គម្រោងប្រវែង ២៥គ.ម សម្រេចបាន ៥៥%

-បានធ្វើពិធីប្រគល់ទទូលផ្លូវប្រវែង ១៨,៧ គ.ម ចំនួន ២ ខ្សែ បញ្ចប់ការងារ ១០០ក្នុងគំរោង ស្តារឡើងវិញផ្លូវជនបទ ដែលរងគ្រោះដោយទឹកជំនន់ ឆ្នាំ ២០១១ ជំហ៊ានទី ២ ក្នុងស្រុកស្វាយជ្រំ និង ក្រុងស្វាយរៀង។

-បានធ្វើពិធីប្រគល់ទទូលផ្លូវបញ្ចប់សុពលភាពរយៈពេលធានា ៦ ខែ ចំនួន ១ ខ្សែ ប្រវែង ១៥គ. ក្នុងគម្រោងផែនការឆ្នាំ២០១២ក្នុង ស្រុកស្វាយជ្រំ។

-បានធ្វើពិធីប្រគល់ទទូលផ្លូវ និងសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការចំនួន ១ ខ្សែ ឆ្លងកាត់ស្រុកចន្ទ្រា និងក្រុងបាវិត ប្រវែង ៨,៣ គ.ម ជាជំនួយរបស់ ប្រទេសវៀតណាម។

..ការងារផ្គត់ផ្គង់ទឹកជនបទ៖

-បានរៀបចំគម្រោងថវិកាចុះត្រួតពិនិត្យការសាងសង់អណ្តូងចំនួន ១០ ដែលគាំទ្រដោយអង្គការ (UNICFF) នៅស្រុកចន្ទ្រា។

..ការងារសុខភាពជនបទ៖

-បានចុះផ្សព្វផ្សាយការលើកកំពស់អនាម័យជនបទ និងការជូបប្រទះនៅការកង្វះអនាម័យនិង វិធីសាស្រ្តការសាងសង់បង្គន់ នៅឃុំប្រសូត្រ ស្រុកស្វាយទាប មានអ្នកចូលរួមចំនួន ២៦៥ នាក់ ស្រ្តី ១៦៥ នាក់។

-បានចុះត្រួតពិនិត្យ និងតាមដានគ្រួសារស្ម័គ្រចិត្តសាងសង់បង្គន់ចំនួន៣ឃុំ និង ៥ ភូមិ នៅ ស្រុកចន្ទ្រា និងស្រុកស្វាយទាប ចំនួន ៤៦ ខ្នងផ្ទះ មានអ្នកសាងសង់ចំនួន ១០ ខ្នងផ្ទះ និងជំរុញ បន្ថែមសម្រាប់ខែបន្ទាប់បានចំនួន ២៤ ខ្នងផ្ទះ។

..ការងារបណ្ដុះបណ្ដាល និងមជ្ឈមណ្ឌល៖

-បានបើកវគ្គបណ្តុះបណ្តាលស្តីពី អាកប្បកិរិយា និងឥរិយាបទរបស់អ្នកសម្របសម្រួលអ្វីដែលមិនគួរធើ្វ ​និងអី្វដែលគួរធ្វើ មានអ្នកចូលរួមចំនួន ១៦ នាក់ ស្រី្ត ២ នាក់ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៏ជនបទ ខេត្តស្វាយរៀង ។

-បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការសម្របសម្រួលរវាងទីផ្សាអនាម័យ និងស៊ី អិល ធីអេសចំនួន ២៥ នាក់ ស្រី ៥ នាក់នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៏ ជនបទខេត្ត។

-សិក្ខាកាមបានចូលរៀនជំនាញវិជ្ជាជីវៈទាំង ៧ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល ជំនាញមូល ដ្ឋាន មានសិក្ខាកាមចូលរួមចំនួន ១៤៨ នាក់ ស្រ្តី ៤៦ នាក់។

          -បានចុះតាមដាន និងវាយតម្លៃសិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលចំនួន២៣ ភូមិនៅស្រុកចន្ទ្រា និងស្រុកស្វាយទាបជាលទ្ឋផល៖

.ផ្នែកកាត់ដេរសម្លៀកបំពាក់បានបើកហាង ចំនួន ០២ នាក់។

.ផ្នែកអ៊ុតសក់ និងកែសម្ភស្សបានបើកហាង ចំនួន ០១ នាក់។

.ផ្នែកជួសជុលម៉តូគ្រប់ប្រភេទបានបើកហាង ចំនួន ០១ នាក់។

.ផ្នែកជួសជុលវិទ្យុ ម៉ាញ៉េ ទូរទស្សន៍ ចំនួន ០១ នាក់។

.ផ្នែកជួសជុលម៉ាស៊ីនគ្រឿងយន្តកសិកម្មខ្នាតតូច ចំនួន ០២ នាក់។

+សរុបសិក្ខាកាមបានបើកហាងចំនួន ០៧ នាក់ ស្រី ០៣ នាក់

..ការងារអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ៖

.បានចុះត្រួតពិនិត្យមូលនិធិអភិវឌ្ឍន៍ភូមិចំនួន ២៥ ភូមិ។

-មូលនិធិអភិវឌ្ឍន៍ភូមិ (ធនាគារប្រាក់ភូមិចំនួន ១៧៥.៦០៩.៤០០ រៀល)

-មូលនិធិអភិវឌ្ឍន៍ឃុំចំនួន ៧២.៤៧០.០០០ រៀល។

-ធនាគារស្រូវចំនួន ៥២.២០០ គ.ក្រ។

..ការងារអភិវឌ្ឍន៍សហគមន៍៖

-បានរៀបចំបង្កើតគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (..)ចំនួន ៣ វគ្គ ៤ ឃុំ នៅស្រុកស្វាយជ្រំ ស្មើ​និង ៤៣ ភូមិ មានអ្នកចូលរួមចំនួន ១២៩ នាក់ ស្រី្ត ៤៣ នាក់។

-បានបណ្តុះបណ្តាលនិងពង្រឹងសមត្ថភាព គ..ភ ស្តីពី គោលគំនិតនៃការអភិវឌ្ឍន៍សហគមន៍

ផែន​ការសកម្មភាពអភិវឌ្ឍន៍ភូមិ និងជំនាញសម្របសម្រួលការភិវឌ្ឍន៍សហគមន៍ដោយមានការចូល រួម ចំនួន ៧ វគ្គ មានអ្នកចូលរួមចំនួន ១០៥ នាក់ ស្រ្តីចំនួន ៣៧ នាក់ នៅស្រុកស្វាយជ្រំ។

..ការងារជនជាតិដើមភាគតិច៖ (គ្មាន)

..ការងារយ៉េនឌ័រ៖

-បានប្រជុំប្រចាំខែ មេសា ស្តីពីការងារគណៈកម្មាធិការទទូលបន្ទុក ស្រ្តី និង កុមារ នៅ ស្រុក

ស្វាយជ្រំ ស្រុករំដួល ស្រុករមាសហែក (លោក ណឹប ចែម)

..ការងារអង្កការក្រៅរដ្ឋាភិបាល៖

+អង្គការ កូនក្មេង​

          -បានផ្ដល់អណ្ដូងទឹកចំនួន ១០ អណ្ដូង ដល់ប្រជាពលរដ្ឋចំនួន ១៨ គ្រួសារមាន ៣ ភូមិ និងឃុំចំនួន ០២ នៅស្រុកស្វាយជ្រំ។

-បានផ្ដល់បង្គន់ចំនួន ១០ បង្គន់ ដល់ប្រជាពលរដ្ឋចំនួន ១០ គ្រួសារ មាន ០៥ ភូមិ និង ឃុំចំនួន០៣ នៅស្រុកស្វាយជ្រំ និងស្រុកកំពង់រោទិ៍។

+អង្គការសន្តិសេនា៖​

-បានចូលរួមសហការណ៍ជាមួយមន្ទីរអភិវឌ្ឍន៍ជនបទ

-អនុវត្តកម្មវិធី សហគមន៍ដឹកនាំអនុវត្តអនាម័យនៅ ស្រុកចន្រ្ទា និងស្រុកស្វាយទាប។

          -គ្រួសារបានសាងសង់បង្គន់ចំនួន ១៩ គ្រួសារ (នៅស្រុកស្វាយទាប និងស្រុកចន្រ្ទា បង្គន់ចាក់ទឹកចំនួន ១៩ បង្គន់)

+អង្គការ Child Fund (អង្កការ មូលនិធិកុមារកម្ពុជា )​

-បានរកទីផ្សារទិញផ្សឹតអំបោះឲ្យកសិករចំនួន ២៧ គ្រួសារ លក់បានចំនួន ១.៨៣៩ គ.ក នៅស្រុកស្វាយជ្រំ និងរមាសហែក។

-បានប្រជុំជាមួយអជ្ញាធរ ភូមិ ឃុំ ស្រុក ស្តីពីការជ្រើសរើសគ្រួសារក្រីក្រទាំង ១៣ ឃុំដើម្បីផ្តល់បង្គន់អនាម័យនៅស្រុករមាសហែក និងស្រុកស្វាយជ្រំមានអ្នកចូលរួមចំនួន ១៧៩ នាក់ ស្រ្តី ៣១នាក់

+អង្គការ CFED (អង្កការ អភិវឌ្ឍន៍សេដ្ឋកិច្ចកសិករកម្ពុជា)

-បានសហការជាមួយមន្ទីរអភិវឌ្ឍន៍ ចុះអនុវត្តកម្មវិធីលើកកំពស់អនាម័យទៅដល់សហគមន៍ នៅស្រុករមាសហែក និងស្រុកកំពង់រោទិ៍ មានអ្នកចូលរួម ចំនួន ៥៧២ នាក់ ស្រ្តី ៣៦២ នាក់ អ្នកស្ម័គ្រចិត្តសាងសង់បង្គន់ចំនួន ១៨ នាក់។

+អង្កការ S N V

-បានរៀបចំប្រជុំធ្វើផែនការចុះបញ្ឆេះការអនុវត្តកម្មវិធី CLTS ទៅដល់សហគមន៍ នៅស្រុក ស្វាយជ្រំ។

+អង្កការ IDE

-បានរៀបចំកម្មវិធីសាកល្បងការអប់រំផ្សព្វផ្សាយផ្លាស់ប្តូរការប្រព្រឹត្តក្នុងការលក់បង្គន់នៅស្រុកចំនួន បី គឺស្រុក រមាសហែក ស្រុក រំដួល និង ស្រុកស្វាយជ្រំ។

-បាននឹងកំពុងធ្វើការត្រួតពិនិត្យលើគុណភាពបង្គន់អនាម័យរបស់ម្ចាស់អាជីវកម្ម ផលិត និង លក់ បង្គន់អនាម័យ ដើម្បីអាចស្វែងយល់ ពីកង្វះខាតផ្នែកបច្ចេកទេស ដែលម្ចាស់អាជីវកម្ម កំពុង ប្រតិបត្តិការប្រចាំថ្ងៃ និងកត់ត្រា បញ្ចូលទិន្នន័យលក់ និងដឹកជញ្ជូនបង្គន់ របស់ម្ចាស់អាជីវកម្មផលិត និងលក់បង្គន់អនាម័យដែលបានទទួលវគ្គបណ្តុះបណ្តាលពី អង្គការ អាយ ឌី អ៊ីដើម្បីធ្វើការផ្ទៀងផ្ទាត់

ឡើងវិញ ជាមួយទិន្នន័យប្រចាំតំបន់។

ទិសដៅការងារសម្រាប់អនុវត្តប្រចាំខែ ឧសភា

-កែលម្អពត៌មានផ្លូវជនបទប្រភេទទី ១ និងប្រភេទទី ២ និងធ្វើបច្ចុប្បន្នភាពពត៌មានខ្សែផ្លូវអំពី

(ប្រវែង ទំហំ កម្ពស់ និងសំណង់ សិល្បៈការ)

-បន្តការចុះតាមដានការសាងសង់ផ្លូវរបស់ប្រជាកសិករ ដែលកំពុងធ្វើសកម្មភាពជួសជុលផ្លូវ

ក្នុងគម្រោងឧបត្ថម្ភស្បៀងបន្ទាន់។

-ត្រៀមសហការចុះអនុវត្តសកម្មភាពឆ្លើយតបសមាហរណកម្មថ្នាក់ឃុំ។

-ចុះប្រមូលទិន្នន័យអំពី ទឹកស្អាត និងអនាម័យភូមិនៅទូទាំងខេត្ត បន្តទៀត។

-បន្តការងារ CLTS – HP –SC WASH នៅតាមឃុំ និងសាលារៀន គោលដៅ និងជំរុញការ

សាងសង់បង្គន់អនាម័យ។

-បណ្តុះបណ្តាលជំនាញជូនមន្រ្តីរាជការនៅក្នុងមន្ទីរនិងប្រជាកសិករនិងបន្តសហការណ៍សម្របសម្រួលជាមួយអង្គការដៃគូពាក់ព័ន្ឋការងារបណ្តុះបណ្តាលនិងការ ផ្តល់ សេវា ។

-បន្ពពង្រឹងសមត្ថភាព គ..ភ បន្តទៀត នៅស្រុករមាសហែក និងស្រុកស្វាយជ្រំ ។

-បន្តចុះផ្សព្វផ្សាយដល់មូលដ្ឋាន សហគមន៍ និងជំរុញឲ្យប្រជាពលរដ្ឋចូលរៀនបានច្រើន ។

-បន្តចុះតាមដាន និងវាយតម្លៃសិក្ខាកាមដែលបានបញ្ចប់វគ្គរួចហើយនៅតាមសហគមន៍ ។

.សេចក្តីសន្និដ្ឋាន ៖

សកម្មភាពគ្រប់ផ្នែក ដែលបានត្រៀមបំរុងទុកជាមុន(តាមផែនការគ្រោងទុកនឹងអនុវត្ត ប្រកប

ដោយ ស្មារតីទទួលខុសត្រូវ និងមានឆន្ទៈដើម្បីឆ្លើយតបទៅនឹងសកម្មភាពតម្រូវការ របស់សហគមន៍

នោះអ្នកទទួលផល នឹងអាចឈានទៅរកវឌ្ឍនៈភាពសេដ្ឋកិច្ច និងសុខភាពជាបន្តបន្ទាប់។

ប្រធានមន្ទីរ

 

Scroll Up