របាយ​ការណ៍​ប្រចាំខែតុលា ឆ្នាំ​ ២០១៣របស់​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​ស្វាយ​រៀង
March 1, 2018 by Chhavorn SENG0

ខេត្តស្វាយរៀង ​ស្ថិតនៅទិសអគ្នេយ៍​ នៃរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ ១ ចម្ងាយ ១២២ គ.

មាន​​ផ្ទៃដីសរុប ២.៩៦៦,៤០ គ.ម២​ (មិនទាន់គិតផ្ទៃដីកាត់ឲ្យខេត្តព្រៃវែងចែកជា ២ ក្រុង ​និង ៦ស្រុក

មាន​១២​សង្កាត់ និង៦៨ ឃុំ។ ឆ្នាំ២០១២ ប្រជាពលរដ្ឋសរុប៥៨៥,៥៧១ នាក់ស្រី ៣០៣,៣៣០ នាក់១៣០.៨២៧ គ្រួសារ និងកំណើនប្រជាជនប្រចាំឆ្នាំ % ​ប្រជាពលរដ្ឋប្រមាណ ៩០មានមុខរបរ

កសិកម្មជាចម្បង ។

.ស្ថានភាពមន្ទីរ​ :​

..រដ្ឋបាលបុគ្គលិក

ចំនួនមន្ត្រីតាំងស៊ុប៧៥ នាក់ស្រី​ ១៥ នាក់

ចំនួនមន្ត្រីជាប់កិច្ចសន្យាគ្មាន​​

ចំនួនមន្ត្រីចេញទៅបំពេញបេសកកម្មក្រៅប្រទេស(គ្មាន)

ទទូលលិខិតចូលចំនួន ១៧ ច្បាប់

បានបញ្ជូនលិខិតចេញចំនួន១៥ ច្បាប់

..​ ការងារផ្គត់ផ្គង់ហិរញ្ញវត្ថុ​

ជំពូក៦០៖ ៣៩៩.000.000 រៀល ​អនុវត្តបានចំនួន ៣៨០.៥៦៨.៤០០

ស្មើ ៩៥.៣៨​%

ជំពូក៦១៖ ១.៣៣៥.០០០.០០០រៀលអនុវត្តបានចំនួន ១.៣០៤.៩៧៣.៨០០ស្មើ៩៧.៧៥%

ជំពូក៦២៖ ២៨២.០០០.០០០រៀល អនុវត្តបានចំនួន ១៧៥.៩៨៩.៨០០

ស្មើ៦២.៤១%

ជំពូក៦៣ ៣.៥០០.០០០រៀល​អនុវត្តបានចំនួន ៣.៤០០.០០០ស្មើ ៩៧.១៤%

ជំពូក៦៤៖ ៣៨២.០០០.០០០ រៀល អនុវត្តបានចំនួន ២៨៩.៥០០.១២០ ស្មើ ​៧៥.៧៩%

សរុប៖ .៤០១.៥០០.០០០ រៀល ​អនុវត្តបានចំនួន ២១៥៤.៤៣២.១២០ ស្មើ ៨៩.៧១%

..​ ផែនការ

បានរៀបចំរបាយការណ៍ប្រចាំខែជូនសាលាខេត្តស្វាយរៀង និងក្រសួងអភិវឌ្ឍន៍ជនបទ។

បានចូលរួមប្រជុំប្រចាំខែ កញ្ញា ជាមួយអង្គការIDE –CFED - សន្តិសេនា ស្តីពីស្ថានភាព អនាម័យនៅក្នុងខេត្តស្វាយរៀង និងលើកទិសដៅអនុវត្តក្នុងខែ វិច្ឆិកា នៅការិយាល័យ អង្គការIDE ខេត្តស្វាយរៀង។

..អធិការកិច្ច និងសវនៈកម្ម 

..កិច្ចប្រជុំផ្សេងៗ និងទំនាក់ទំនងសាធារណៈ(ជាមួយសាលាខេត្ត និងក្រសួង)

លោកប្រធានមន្ទីរ

បានចូលរួមប្រជុំសាមញ្ញលើកទី ៥៣ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ដើម្បីអនុម័តលទ្ឋ ផល សកម្មភាព ៩ ខែ និងលើកទិសដៅអនុវត្តបន្ត។

បានចូលរួមប្រជុំ ជាមួយឯកឧត្តមអភិបាលខេត្ត ដើម្បីត្រៀមបង្ការ គ្រោះមហន្តរាយ ដោយទឹក ជំនន់ក្នុងខេត្តស្វាយរៀង។

បានចូលរួមប្រជុំ ជាមួយឯកឧត្តមអភិបាលខេត្តស្វាយរៀង ស្តីពីការ ការពារទឹកជំនន់ និង ត្រៀមគោរពវិញ្ញាណខ័ណ្ឌ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ខូប មួយឆ្នាំ និងកំណត់ពេលវេលាបុណ្យអុំទូក នៅខេត្តស្វាយរៀង។

បានចូលរួមប្រជុំ ជាមួយអង្គការសមាគមព្រះពុទ្ឋសាសនា សង្គ្រោះជនក្រីក្រ ស្តីពី ផលិកម្ម កសិកម្ម ដំណាំស្រូវ និងឈានទៅបើកសិក្ខាសាលាផ្សព្វផ្សាយដល់សហគមន៍ នៅខេត្តស្វាយរៀង (លោក ហុក បូទីលោក ណឹប ចែម -លោក អន គា លោក ឃឹម សុម៉ាលី)

បានចុះជាមួយ ឯកឧត្តមអភិបាលខេត្តស្វាយរៀង ចែកស្បៀងជូនប្រជាជន ដែលរងគ្រោះ ដោយទឹកជំនន់ចំនួន ៤ ឃុំ នៅស្រុករមាសហែក។

+លោក លោកស្រី អនុប្រធានមន្ទីរ

បានចូលរួមសិក្ខាសាលា ស្តីពីការកំណត់អាទិភាពតម្រូវការបណ្តុះបណ្តាល នៅក្រសួងអភិ វឌ្ឍន៍ជនបទ(កញ្ញា អន សាមល លោក ចៅ សុខ លោកស្រី ឡេង រ៉ាស៊ី)

បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងការងាររដ្ឋបាល និងបុគ្គលិក នៅមន្ទីរ អភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម(លោក ណឹប ចែម លោក អុង ម៉ូ លោក នួន និមល)

+ប្រធានការិយាល័យខេត្ត

បានចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការផ្លាស់ប្តូរឥរិយាបថ និងទំលាប់ការអនុវត្ត

អនាម័យតាមសហគមន៍ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពីគាំទ្រដោយអង្គការ SNV (លោក អន គា លោក សាន ពិសេស លោក យោន ខុន)

បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីដំណើការអនុវត្តកម្មវិធីបំណឹនជីវិត និងកម្មវិធីផ្តល់អាហារ រូបត្ថម្ភ ដល់មាតា និងទារកនៅទីស្នាក់ការកាកបាទក្រហមខេត្តព្រៃវែងគាំទ្រដោយអង្គការ Plan Cam bodia (លោក យោន ខុន កញ្ញា ម៉ា សុគន្ឋា)

+ប្រធានការិយាល័យស្រុក៖​

បានចូលរួមប្រជុំគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារ នៅសាលាក្រុងស្វាយរៀង

សាលាក្រុងបាវិត សាលាស្រុកកំពង់រោទិ៍ ស្រុករមាសហែក ស្រុកស្វាយជ្រំ សាលាស្រុកចន្ទ្រា និងនៅ សាលាស្រុករំដួល។

បានចូលរួមប្រជុំប្រចាំខែ តុលា នៅសាលាក្រុងបាវិត សាលាស្រុកកំពង់រោទិ៍ សាលាស្រុក

ស្វាយទាប សាលាស្រុកស្វាយជ្រំ និងសាលាស្រុកចន្រ្ទា)និងលើកទិសដៅអនុវត្តខែវិច្ឆិកា។

បានចូលរួមប្រជុំផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកស្វាយជ្រំមានអ្នកចូល រួមចំនួន ១៨ នាក់ ស្រ្តី ១៤ នាក់(លោក សាន ពិសេស)

បានចូលរួមប្រជុំ ជាមួយអភិបាលរងខេត្ត ផ្សព្វផ្សាយការងារទូទៅក្នុងខេត្ត នៅសាលាក្រុង ស្វាយរៀង(លោក ប្រឹង សារីន)

បានចូលរួមប្រជុំស្តីពីការត្រៀមបង្ការគ្រោះទឹកជំនន់នៅសាលាស្រុកកំពង់រោទិ៍(អុកថុល)

បានចុះផ្សព្វផ្សាយការប្រើប្រាស់ ទឹក និងបង្គន់អនាម័យ នៅឃុំត្រពាំងស្តៅ ស្រុករមាសហែក មានអ្នកចូលរួមចំនួន ៨២ នាក់ ស្រ្តី ៣៩ នាក់ និងចុះធ្វើតេសបាក់តេរីចំនួន ៦ អណ្តូង នៅឃុំ ក្រសាំង (លោក ផុ ហុងទីតូ)

បានចុះជំរុញការសាងសង់បង្គន់អនាម័យនៅឃុំចន្ទ្រាមានអ្នកចូលរួមចំនួន ៤២ នាក់ ស្រ្តី ១៨ នាក់ អ្នកស្ម័គ្រចិត្តសាងសង់បង្គន់ចំនួន ២១ គ្រួសារ បង្គន់ទឹកចំនួន ៩ បង្គន់ស្ងួតចំនួន ១២ បង្គន់ (លោក សុខ ប៊ុនវណ្ណា)។​

បានចុះពង្រឹងគណកម្មាការថែទាំផ្លូវឆ្លើយតបសមាហរណកម្មថ្នាក់ឃុំចំនួន ៤ វគ្គ អ្នកចូលរួម ចំនួន ១២៧ នាក់ ស្រ្តី ២៧ នាក់ ចំនួន ៤ ឃុំ នៅស្រុកកំពង់រោទិ៍(លោក អុក ថុល)

បានចូលរួមសម្របសម្រួលការកសាងផែនការកម្មវិធីវិនិយោគឆ្នាំ ២០១៤ នៅសាលាក្រុង បាវិតមានអ្នកចូលរួមចំនួន ២៣ នាក់ស្រ្តី ២ នាក់ និងចូលរួមចុះឆ្លើយតបសមាហរណកម្មផែនការ​ជាមួយការិយាល័យជំនាញស្តីពីអនាម័យលំនៅដ្ឋាន និងជំងឺអេដ៍ មានអ្នកចូលរួមចំនួន ២៤៥ នាក់ ស្រ្តី ១០៦ នាក់ នៅក្រុងបាវិត (លោក គឹម សាញ់)

បានចុះសិក្សារៀបចំឡើងវិញ​ ទីតាំងអ្នកទទូលផលការប្រើប្រាស់​ អណ្តូងទឹកសហគមន៍ក្រោមការឧបត្ថម្ភថវិកាពីអង្គការ យូនីសេហ្វចំនួន ១០ កន្លែង ស្ថិតនៅក្នុងឃុំសំរោង មាន ១ ភូមិ និង ឃុំ ចន្ទ្រា មាន ៤ ភូមិ មានអ្នកទទូលផលសរុបចំនួន ៣០០ គ្រួសារមនុស្សសរុប ១៣២៧ នាក់ ស្រ្តី ចំនួន ៦៧៣ នាក់ នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង(លោក ទុំ ភក្តី)

បានចុះសិក្សាស្រាវជ្រាវប្រជាពលរដ្ឋស្ម័គ្រចិត្តដាំបន្លែ និងចិញ្ចឹមត្រី នៅភូមិរោងដំរី និងភូមិ កណ្តាល មានអ្នកស្ម័គ្រចិត្តចំនួន ៦៦ គ្រួសារ (លោក នាង សារី)

.សកម្មភាតាមវិស័យ

.ការងារផ្លូវជនបទ

បានថែទាំផ្លូវជាប្រចាំ ក្រោលគោ-អូស្មាច់ ស្ថិតនៅឃុំចំឡង ឃុំចំបក់ និងឃុំឈើទាល ស្រុកស្វាយជ្រំ ប្រវែង ​១៥.០០០ម៉ែត្រ​សម្រេចលទ្ធផល១០០

បានថែទាំផ្លូវជាប្រចាំ ព្រះពន្លា-សំយ៉ោង ស្ថិតនៅឃុំព្រះពន្លា ឃុំព្រៃធំ និងឃុំសំយ៉ោង ស្រុកកំពង់រោទ៌​ប្រវែង​ ១២.៥០០ ម៉ែត្រសំរេចលទ្ធផល១០០

បានថែទាំផ្លូវជាប្រចាំស្ថិតនៅសង្កាត់បាទី ក្រុង ​បាវិត ប្រវែង ៣.០០០ ​ម៉ែត្រ ​សម្រេចលទ្ធផល ១០០

បានចុះធ្វើសមាហរណកម្មផែនការថ្នាក់ឃុំ បណ្តុះបណ្តាលដល់គណកម្មាការថែទាំផ្លូវ ចំនួន ៩ វគ្គនៅស្រុករមាសហែក អ្នកចូលរួមចំនួន ៣១២ នាក់ ស្រ្តី ១៨៥ នាក់។

បានចុះត្រួតពិនិត្យផ្លូវជនបទដែលទទូលរងការខូចខាតដោយគ្រោះទឹកជំនន់ឆ្នាំ ២០១៣ នៅ ស្រុកស្វាយជ្រំ ស្រុកកំពង់រោទិ៍ និងស្រុករមាសហែកមានប្រវែង ៣៩,៤៨២ ម ។

បានទទូលសម្ភារៈComputer and Printer ​និងឯកសារទិន្នន័យផ្លូវជនបទចំនួន ៦៣៥ ខ្សែ ពី ពីក្រុមការងារថ្នាក់កណ្តាល នៃក្រសួងអភិវឌ្ឍន៍ជនបទដើម្បីកែតម្រូវធ្វើជាសៀវភៅដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។

..ការងារផ្គត់ផ្គង់ទឹកជនបទ

បានបញ្ចូលទិន្នន័យអណ្តូងឆ្នាំ ២០១៣ មានស្រុកចន្ទ្រារួច ១០០%

បានចូល​រួមប្រជុំជាមួយ យូនីសេហ្វ និងក្រុមការងារកាកបាទក្រហម នៅសាខាកាកបាទក្រហម ខេត្តស្វាយរៀង។

អណ្តូងដែលរងការលិចទឹកជំនន់ឆ្នាំ២០១៣ចំនួន ១៤០ អណ្តូង នៅស្រុកស្វាយជ្រំ ស្រុក កំពង់រោទិ៍ និងស្រុករមាសហែក។

..ការងារសុខភាពជនបទ

បានឆ្លើយតបសមាហរណកម្មថ្នាក់ឃុំស្តីពី អនាម័យសម្អាតលំនៅដ្ឋានបានចំនួន ១៨ វគ្គ និង សារៈប្រយោជន៍នៃការប្រើប្រាស់បង្គន់អនាម័យចំនួន ១១ វគ្គ មានអ្នកចូលរួមចំនួន ១៤៣១ នាក់ ស្រ្តី ៦០៣ នាក់នៅស្រុកកំពង់រោទិ៍ ស្រុករំដួល ស្រុករមាសហែក និងក្រុងបាវិត។

បានចូលរួមប្រជុំប្រចាំខែ តុលា រវាងក្រុមការងារបច្ចេកមន្ទីរអភិវឌ្ឍន៍ជនបទ និងមន្ទីរសុខាភិ  បាល នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តស្វាយរៀង។

បានចុះផ្តល់សម្ភារសម្រាប់សាងសង់បង្គន់អនាម័យចំនួន ១០០ បង្គន់ ស្មើនិង ១០០ គ្រួសារ  បានសង់បង្គន់រួចចំនួន ៤០ បង្គន់ នៅឃុំប្រសូត្រ ស្រុកស្វាយទាប។

..ការងារបណ្ដុះបណ្ដាល និងមជ្ឈមណ្ឌល

បានកំពុងបើកវគ្គបណ្តុះបណ្តាលជំនាញទាំង ៧ ផ្នែក វគ្គទីនៅមជ្ឍមណ្ឌលជំនាញមូលដ្ឋានខេត្ត មានសិក្ខាកាមចូលសិក្សាចំនួន ១៣២ នាក់ ស្រ្តី ៦៥ នាក់។

បានចុះតាមដាន និងវាយតម្លៃសិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលចំនួន១៧ ភូមិនៅស្រុករំដួល ស្រុកកំពង់រោទិ៍ ជាលទ្ឋផល៖

ផ្នែកកាត់ដេរសម្លៀកបំពាក់បានបើកហាង ចំនួន ០៩ នាក់

ផ្នែកកែសម្ភស្សបានបើកហាងចំនួន ០៥ នាក់

ផ្នែកជួសជុលម៉ូតូគ្រប់ប្រភេទបានបើកហាង ចំនួន ០៧ នាក់

ផ្នែកជួសជុលម៉ាញ៉េ-ទូរទស្សន៍បានបើកហាងចំនួន ០៨ នាក់

ផ្នែកជួសជុលម៉ាស៊ីនកសិកម្មខ្នាតតូចបានបើកហាង ចំនួន ០៧ នាក់

សរុបសិក្ខាកាមបានបើកហាងចំនួន ៣៦ នាក់ ស្រី ១៤ នាក់

..ការងារអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ

បានចុះត្រួតពិនិត្យមូលនិធិអភិវឌ្ឍន៍ភូមិចំនួន ២៩ ភូមិ មានទឹកប្រាក់សរុបចំនួន

១៨២.៥០០.០០០ រៀល)

មូលនិធិអភិវឌ្ឍន៍ឃុំចំនួន ៣ ឃុំ មានទឹកប្រាក់ចំនួន ៧៥.៨៦៩.៨០០ រៀល។

ធនាគារស្រូវចំនួន ៨ ភូមិ មានស្រូវចំនួន ២៤.០៥៦ គ.ក្រ។

ក្រុមជួយខ្ឡួនឯងចំនួន ២២ ភូមិ មានទឹកប្រាក់សរុបចំនួន ១៥៤.០០០.០០០ រៀល។

..ការងារអភិវឌ្ឍន៍សហគមន៍

បានចូលរួមសម្ភោធអាគារ​សិក្សាសាលាអនុវិទ្យាល័យស្វាយធំ នៅឃុំស្វាយធំ ស្រុកស្វាយជ្រំ

បានចូលរួមប្រជុំជាមួយអង្គការវឌ្ឍនភាព ស្តីពីការជួយគាំទ្រវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាព គ..ភ នៅសាលប្រជុំ អង្គការវឌ្ឍនភាព ខេត្តស្វាយរៀង។

..ការងារជនជាតិដើមភាគតិច (គ្មាន)

..ការងារយ៉េនឌ័រ

បានប្រជុំប្រចាំខែ តុលា ស្តីពីការងារគណៈកម្មាធិការទទូលបន្ទុក ស្រ្តី និង កុមារ នៅ ស្រុក ស្វាយជ្រំ ស្រុករំដួល ស្រុករមាសហែក និងសាលាខេត្តស្វាយរៀង (លោក ណឹប ចែម)

..ការងារអង្កការក្រៅរដ្ឋាភិបាលៈ

អង្កការ កូនក្មេង​

បានផ្ដល់អណ្ដូងទឹកចំនួន ១០ អណ្ដូង ដល់ប្រជាពលរដ្ឋចំនួន ១៣ គ្រួសារមាន ៣ ភូមិ និងឃុំចំនួន ២ នៅស្រុកស្វាយជ្រំ។

បានផ្ដល់បង្គន់ចំនួន ១០ បង្គន់ ដល់ប្រជាពលរដ្ឋចំនួន ១០ គ្រួសារ មាន ១ ភូមិ និង ១ ឃុំ នៅស្រុកស្វាយជ្រំ។

+អង្កការសន្តិសេនា

បានផ្សព្វផ្សាយកម្មវិធីទឹកស្អាត និងអនាម័យចំនួន ៧ ឃុំ នៅស្រុកចន្ទ្រា និងស្វាយទាប បានចំនួន ១៩ លើក មានអ្នកចូលរួមចំនួន ១៩៦៣ នាក់ ស្រ្តី ១១២៩ នាក់។

ប្រជាពលរដ្ឋបានស្ម័គ្រចិត្តសាងសង់បង្គន់ចំនួន ៣៧ បង្គន់ ជាបង្គន់ចាក់ទឹក។

អង្កការ Child Fund (អង្កការ មូលនិធិកុមារកម្ពុជា)​

បានសាងសង់បង្គន់តាមគ្រួសារចំនួន ១៣ ឃុំ ៥០៨ បង្គន់ នៅស្រុករមាសហែក និងស្រុក

ស្វាយជ្រំ។

បានសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទចុះធ្វើតេស្តរកជាតិអាសេនិចចំនួន ៤០ អណ្តូង នៅ ឃុំក្រសាំង ស្រុករមាសហែក។

អង្កការ CFED (អង្កការ អភិវឌ្ឍន៍សេដ្ឋកិច្ចកសិករកម្ពុជា)

បានសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទ ចុះអនុវត្តកម្មវិធីលើកកំពស់អនាម័យទៅដល់សហ គមន៍ នៅស្រុករមាសហែក និងស្រុកកំពង់រោទិ៍ មានអ្នកចូលរួម ចំនួន ៨៤៩ នាក់ ស្រ្តី ៥០៤ នាក់ អ្នកស្ម័គ្រចិត្តសាងសង់បង្គន់ ចំនួន ៨៣ នាក់។

អង្កការ S N V​​

បានចុះតាមដានការអនុវត្តកម្មវិធី CLTS ទៅដល់សហគមន៍ ចំនួន ៥ ឃុំ និង ៥២ ភូមិ មានអ្នកចូលរួមចំនួន ២១៦ នាក់ គ្រួសារស្ម័គ្រចិត្តសាងសង់បង្គន់ចំនួន៥២នាក់ នៅស្រុកស្វាយជ្រំ។

+អង្កការ IDE

បានប្រជុំផ្សព្វផ្សាយ ស្តីពីការផ្លាស់ប្តូរឥរិយាបថក្នុងការប្រតិបត្តិអនាម័យល្អ ដល់ប្រជាពលរដ្ឋ នៅសហគមន៍ចំនួន ១៤៧ វគ្គ មានអ្នកចូលរួមចំនួន ៣៣៧៧ ស្រ្តី ២១៦៤ នាក់ អ្នកស្ម័គ្រចិត្តសាង សង់បង្គន់ចំនួន ៣០៥ បង្គន់ នៅស្រុករំដួល ស្រុកស្វាយជ្រំ ស្រុករមាសហែក ស្រុកស្វាយទាប និង

ស្រុកកំពង់រោទិ៍។

+អង្កការ ស្អាតកម្ពុជា

បានផ្សព្វផ្សាយដល់សហគមន៍ស្តីពីផលប៉ះពាល់នៃការខ្វះអនាម័យផ្ទាល់ខ្លួន និងអនាម័យ សាធារណៈជាពិសេសអំពីជំងឺបណ្តាលមកពីការប្រើប្រាស់ទឹកមិនស្អាតចំនួន ៧ វគ្គ ស្មើ ១៩ ភូមិ មាន អ្នកចូលរួមចំនួន ៥៥៤ នាក់ ស្រ្តី ៣៦២ នាក់ ក្នុងស្រុកស្វាយជ្រំ និងបានផ្សព្វផ្សាយដល់សាលា បឋមសិក្សាចំនួន ៥ សាលាបឋមសិក្សា មានសិស្សចូលរួមចំនួន ១៨៩៨ នាក់ ស្រ្តី ៨៨៨ នាក់ ក្នុង ស្រុករមាសហែក។

បានផ្តល់ចំរោះចំនួន ៣៧៣ ចំរោះដល់ប្រជាពលរដ្ឋចំនួន ៣៧៣ គ្រួសារ នៅឃុំចំបក់ និង ឃុំ គោគព្រីង ស្រុកស្វាយជ្រំ។

.ទិសដៅការងារសម្រាប់អនុវត្តប្រចាំខែ វិច្ឆិកា

កែលម្អពត៌មានផ្លូវជនបទប្រភេទទី ១ និងប្រភេទទី ២ និងធ្វើបច្ចុប្បន្នភាពពត៌មានខ្សែផ្លូអំពី (ប្រវែង ទំហំ កម្ពស់ និងសំណង់សិល្បៈការ)

ត្រៀមសហការចុះអនុវត្តសកម្មភាពឆ្លើយតបសមាហរណកម្មថ្នាក់ឃុំ គ្រប់ផ្នែកក្នុងឆ្នាំ២០១៣

បន្តការងារCLTS – HP –SC WASH នៅតាមឃុំ និងសាលារៀន គោលដៅ និងជំរុញការ សាងសង់បង្គន់អនាម័យ ព្រមទាំងរៀបចំទិវាអនាម័យ ១៥ តុលា និងទិវាលាងសម្អាតដៃជាមួយសាប៊ូ ១៣ វិច្ឆិកា។

បន្តបំផុសអប់រំអនាម័យដល់ប្រជាពលរដ្ឋនៅតាមសហគមន៍។

បន្តចុះត្រួតពិនិត្យការងារឥណទានជនបទ។

បន្តបញ្ចូលទិន្នន័យអណ្តូងឆ្នាំ២០១៣តាមបណ្តាស្រុក-ក្រុង។

បណ្តុះបណ្តាលជំនាញជូនមន្រ្តីរាជការនៅក្នុងមន្ទីរ និងប្រជាកសិករ និងបន្តសហការណ៍ សម្របសម្រួលជាមួយអង្គការដៃគូ ពាក់ព័ន្ឋការងារបណ្តុះបណ្តាលនិងការផ្តល់សេវា។

បន្ពពង្រឹងសមត្ថភាព គ..ភ ចំនួន ៣០ វគ្គ និងបើកវគ្គបណ្តុះបណ្តាលចំនួន ១១ វគ្គ ៧ ស្រុក  ក្រុងនៅទូទាំងខេត្ត។

បន្តចុះផ្សព្វផ្សាយជ្រើសរើសប្រជាពលរដ្ឋឲ្យបានចូលរួមវគ្គបណ្តុះបណ្តាលជំនាញ។

បន្តចុះតាមដាន និងវាយតម្លៃសិក្ខាកាមដែលបានបញ្ចប់វគ្គរួចហើយនៅតាមសហគមន៍។

រៀបចំផែនការសកម្មភាពអនុវត្តប្រចាំឆ្នាំ ផែនការវិនិយោគ៣ឆ្នាំរំកិល និងផែនការយុទ្ឋសាស្រ្ត ៥ឆ្នាំ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង។

.សេចក្តីសន្និដ្ឋាន

សកម្មភាពគ្រប់ផ្នែក ដែលបានត្រៀមបំរុងទុកជាមុន(តាមផែនការគ្រោងទុកនឹងអនុវត្ត ប្រកប

ដោយ ស្មារតីទទួលខុសត្រូវ និងមានឆន្ទៈដើម្បីឆ្លើយតបទៅនឹងសកម្មភាពតម្រូវការ របស់សហគមន៍

នោះអ្នកទទួលផល នឹងអាចឈានទៅរកវឌ្ឍនៈភាពសេដ្ឋកិច្ច និងសុខភាពជាបន្តបន្ទាប់។​

Scroll Up