របាយ​ការណ៍​ប្រចាំខែ​ ធ្នូ ឆ្នាំ ២០១៣ របស់​មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ស្វាយ​រៀង
March 1, 2018 by Chhavorn SENG0

ខេត្តស្វាយរៀងស្ថិតនៅទិសអគ្នេយ៍នៃរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ ១ ចម្ងាយ ១២២ គ.មមាន ផ្ទៃដីសរុប ២.៩៦៦,៤០ គ.ម២​ (មិនទាន់គិតផ្ទៃដីកាត់ឲ្យខេត្តព្រៃវែងចែកជា ២ ក្រុង ​និង ៦ស្រុកមាន​១២​សង្កាត់ និង៦៨ ឃុំ។ ឆ្នាំ២០១២ ប្រជាពលរដ្ឋសរុប៥៨៥,៥៧១ នាក់ស្រី ៣០៣,៣៣០ នាក់១៣០.៨២៧ គ្រួសារ និងកំណើន ប្រជាជនប្រចាំឆ្នាំ ប្រជាពលរដ្ឋប្រមាណ ៩០មានមុខរបរកសិកម្មជាចម្បង ។

I-​ ស្ថានភាពមន្ទីរ​ :​

រដ្ឋបាលបុគ្គលិក៖

ចំនួនមន្ត្រីតាំងស៊ុបៈ៧៤ នាក់ស្រី​ ១៥ នាក់

ចំនួនមន្ត្រីជាប់កិច្ចសន្យាៈគ្មាន​​

ចំនួនមន្ត្រីចេញទៅសិក្សានៅក្រៅប្រទេសៈ ២ នាក់ )

ទទូលលិខិតចូលចំនួន ១៩ ច្បាប់

បានបញ្ជូនលិខិតចេញចំនួន១៧ ច្បាប់

-​ ការងារផ្គត់ផ្គង់ហិរញ្ញវត្ថុ​

ជំពូក៦០ ៣៩៩.000.000 រៀល អនុវត្តបានចំនួន ៣៨៤.០៦៨.១០០ ស្មើ ៩៦.២៦​%

ជំពូក៦១៖ ១.៣៣៥.០០០.០០០ រៀល អនុវត្តបានចំនួន ១.៣១៩.៦៦៨.១០០ស្មើ ៩៨.៨៥%

-​ ជំពូក៦២​៖ ២៨២.០០០.០០០ រៀល អនុវត្តបានចំនួន ២៦៤.៩០៤.៨០០ ស្មើ ៩៣.៩៤%

ជំពូក៦៣៖ ៣.៥០០.០០០រៀល អនុវត្តបានចំនួន ៣.៤០០.០០០ ស្មើ ៩៧.១៤%

-​ ជំពូក៦៤៖ ៣៨២.០០០.០០០ រៀល អនុវត្តបានចំនួន ៣៥៨.៨៣៤.២៨០ ស្មើ ៨៥.៤៦%

សរុប៖ .៤០១.៥០០.០០០ រៀល អនុវត្តបានចំនួន ២៣៣០.៨៧៥.២៨០ ស្មើ ៩៧.០៦%

-​ ផែនការ៖

បានរៀបចំរបាយការណ៍ប្រចាំខែជូនសាលាខេត្តស្វាយរៀង និងក្រសួងអភិវឌ្ឍន៍ជនបទ។

បានចូលរួមវេទិកាលាងសម្អាតដៃជាមួយនិងសាប៊ូ ១៥ តុលា នៅស្រុកកំពង់រោទិ៍ និងវេទិកា អនាម័យ ១៣ វិច្ឆិកា នៅស្រុកស្វាយជ្រំ។

បានចូលរួមប្រជុំរៀបចំផែនការអភិវឌ្ឍន៍ខេត្តនៅសាលាខេត្តស្វាយរៀង។

បានចូលរួមប្រជុំប្រចាំខែ តុលា ជាមួយអង្គការIDE –CFED - សន្តិសេនា ស្តីពីស្ថានភាព អនាម័យនៅក្នុងខេត្តស្វាយរៀង និងលើកទិសដៅអនុវត្តក្នុងខែ វិច្ឆិកា នៅការិយាល័យ អង្គការ IDE ខេត្តស្វាយរៀង។

-ធិការកិច្ច និងនៈកម្ម៖

ក្រុម​អ​ធិ​ការ​កិច្ច​របស់​ក្រសួង​ហិរ​ញ្ញ​វត្ថុ​ បាន​ចុះ​ធ្វើ​អ​ធិ​កា​ហិរ​ញ្ញ​វត្ថុ​ឆ្នាំ​ ២០១២​ នៅ​មន្ទីរ​អ​ភិវឌ្ឍន៍ ជន​បទ​ខេត្ត​ស្វាយ​រៀង។

ក្រុម​អគ្គ​ធិ​ការ​ដ្ឋាន​ក្រ​សួង​អភិវឌ្ឍន៍​ជន​បទ​ បាន​ចុះ​ធ្វើ​អ​ធិ​កា​ហិ​រញ្ញ​វត្ថុ​ឆ្នាំ ​២០១២​ នៅ​មន្ទីរ​អភិ វឌ្ឍន៍​ជន​បទ​ខេត្ត​ស្វាយ​រៀង។

-កិច្ចប្រជុំផ្សេងៗ និងទំនាក់ទំនងសាធារណៈ(ជាមួយសាលាខេត្ត និងក្រសួង)

-លោកប្រធានមន្ទីរ៖

បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីសេច​ចក្តីព្រាង ផែនការយុទ្ឋសាស្រ្ត អភិវឌ្ឍន៍ជនបទ ២០១៤-២០១៨ របស់ក្រសួងភិវឌ្ឍន៍ជនបទ នៅសណ្ឋាគារGolden sea ខេត្ត កំពង់សោម(លោក ហុក បូទី លោក អ គា)

បានចូលរួមប្រជុំ ពិនិត្យសេចក្តីព្រាងបញ្ជីសំណើគម្រោង និងសេចក្តីព្រាងកម្មវិធី វិនិយោគ ៣ ឆ្នាំរំកិល ខេត្តស្វាយរៀង ឆ្នាំ ២០១៤-២០១៦ នៅសាលាខេត្តស្វាយរៀង(លោក ហុក បូទី លោក អន គា)

បានចូលរួមប្រជុំនៅក្រសួងភិវឌ្ឍន៍ជនបទ ស្តីពីការពិគ្រោះយោបល់ក្នុងការ សាងសង់ ផ្លូវ ជនបទក្រាលកៅស៊ូ ២ ជាន់ ប្រវែង ៧៦ គ.ម។

បានចូលរួមជាធិតី ក្នុងកម្មវិធីទិវាពិភពលោកលាងសម្អាតដៃជាមួយនិងសាប៊ូ ១៥ តុលា នៅសាលាបឋមសិក្សា និងនុវិទ្យាល័យហ៊ុន សែន កំពង់រោទិ៍។

បានចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅស្រុកកំពង់រោទិ៍ និងស្រុកចន្ទ្រា

បានចូលរួមវេទិកា ស្តីពីព្រឹទ្ឋសភា និងការលើកកម្ពស់ ការនុវត្តគោលយោបាយ វិមជ្ឍការ វិមជ្ឈការ និងយ៉េនឌ័រ ភូមិភាគទី ៦ ខេត្តស្វាយរៀង(លោក ហុក បូទី -កញ្ញា អន សាម)

-លោក លោកស្រី អនុប្រធានមន្ទីរ៖

បានចូលរួមប្រជុំបូកសរុបលទ្ឋផលការងារប្រចាំខែ វិច្ឆិកា និងលើកទិសដៅការងារប្រចាំខែ ធ្នូ របស់គណៈភិបាលខេត្តស្វាយរៀង(លោក ណឹប ចែម)

បានចូលរួមប្រជុំបូកសរុបលទ្ឋផលការងារ(គណៈម្មាធិការទទូលបន្ទុកស្រ្តីនិងកុមារ)

...ក ខេត្តប្រចាំខែ វិច្ឆិកា និងលើកទិសដៅ អនុវត្តប្រចាំខែ ធ្នូ ឆ្នាំ ២០១៣ របស់ ​គ...

ខេត្តស្វាយរៀង(លោក ណឹប ចែម)

បានចូលរួមវេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំឆ្នេទន្លេ។

បានចូលរួមទិវាជាតិលើកកម្ពស់អនាម័យ ១៣ វិច្ឆិកា នៅឃុំខ្សែត្រ ស្រុកកំពង់រោទិ៍(កញ្ញា អន សាមល -លោក អុក ថុល)

-ប្រធានការិយាល័យខេត្ត៖

បានចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការផ្លាស់ប្តូររិយាបថ និងទំលាប់ការនុវត្ត អនាម័យតាមសហគមន៍ នៅមន្ទីរភិឌ្ឍន៍ជនបទខេត្តកំពង់ស្ពីគាំទ្រដោយអង្គការ SNV (លោក អន គា លោក សាន ពិសេស លោក យោន ខុន)

បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីដំណើការនុវត្តកម្មវិធីបំណឹនជីវិត និងកម្មវិធីផ្តល់អាហារ រូបត្ថម្ភ ដល់មាតា និងទារកនៅទីស្នាក់ការកាកបាទក្រហមខេត្តព្រៃវែងគាំទ្រដោយអង្គការ Plan Cam bodia (លោក យោន ខុនកញ្ញា ម៉ា សុគន្ឋា)

-ប្រធានការិយាល័យស្រុក៖​

បានចូលរួមប្រជុំគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារ នៅ  សាលាក្រុងស្វាយរៀង សាលាក្រុងបាវិត សាលាស្រុកកំង់រោទិ៍សាលាស្រុករមាសហែក សាលាស្រុកស្វាយជ្រំ សាលា ស្រុកចន្ទ្រា សាលាស្រុករំដួល និងសាលាស្រុកស្វាយទាប។

បានចូលរួមប្រជុំប្រចាំខែ ធ្នូ នៅសាលាក្រុងស្វាយរៀង សាលាក្រុងបាវិត សាលាស្រុក កំពង់រោទិ៍ សាលាស្រុកស្វាយទាប សាលាស្រុកស្វាយជ្រំ សាលាស្រុកចន្រ្ទា សាលាស្រុករំដួល និសាលាស្រុករមាសហែកនិងលើកទិសដៅនុវត្តប្រចាំខែ មករា ឆ្នាំ ២០១៤។

បានចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ភូមិ នៅស្រុកស្វាយជ្រំអ្នកចូលរួមមានអ្នកចូល រួម ៤២ នាក់ ស្រ្តី ១៨ នាក់ (លោក សាន ពិសេស)

បានចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ភូមិ ស្តីពី សហគមន៍ដឹកនាំនុវត្តអនាម័យ នៅ ស្រុកចន្ទ្រា អ្នកចូលរួម មាន អ្នកចូលរួម ១២ នាក់ ស្រ្តី ៦ នាក់(លោក សុខ ប៊ុនវណ្ណា)

បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំរបាយការណ៍រដ្ឋបាល ក្រុង ស្រុក ខ័ណ្ឌ នៅ សាលាស្រុកកំពង់រោទិ៍(លោក អុក ថុល)

           - បានចុះធ្វើតេស្ត រកជាតិអាសេនិច និងបាក់តេរី លើអណ្តូងចំនួន ៣១ អណ្តូង នៅឃុំ អង្គតាសូ ឃុំមុខដា ស្រុកស្វាយជ្រំ​ និងស្រុករមាសហែក(លោក សាន ពិសេស លោក ផុ ហុងទីតូ)

បានចុះជំរុញការសាងសង់បង្គន់អនាម័យ នៅស្រុកចន្ទ្រា មានអ្នកចូលរួមចំនួន ២០១ គ្រួសារ អ្នកស្ម័គ្រចិត្តសាងសង់បង្គន់១៨គ្រួសារបង្គន់ទឹក១០៧បង្គន់ស្ងួត១១៤បង្គន់(លោក សុខ ប៊ុនវណ្ណា)។​

បានចុះស្រង់ទិន្នន័យអណ្តូងបានចំនួន ១០ ឃុំ នៅស្រុក រំដួល(លោក នាង សារី)

បានចុះពង្រឹងមត្ថភាព គ..ភ ចំនួន ៣ ឃុំ អ្នកចូលរួមចំនួន ៩៣ នាក់ ស្រ្តី ១៩ នាក់ នៅ ស្រុករំដួល ក្រុងស្វាយរៀង(លោក នាងសារី លោក ប្រឹង សារីន)

II.កម្មភាពតាមវិស័យៈ​

-ការងារផ្លូវជនបទៈ

បានចុះសិក្សាប្លង់បច្ចេកទេស តម្លៃប៉ាន់ស្មានផ្លូវកៅស៊ូ ២ ជាន់ និងសំណង់សិល្បៈការ។

ចុះសិក្សាផ្លូវម្រោងស្បៀងទ្រព្យធនហគមន៍(FFA)​ចំនួន ២២ ខ្សែ ប្រវែង ២២.៩៦៥ ម នៅ ស្រុកស្វាយជ្រំ ស្វាយទាប និងរមាសហែក។

បានផ្ទៀងផ្ទាត់សៀវភៅបញ្ជីសារពើភ័ណ្ឌផ្លូវចំនួន ៦៣៨ ខ្សែ ដើម្បីកែតម្រូវ និងបោះពុម្ភ ប្រើ ប្រាស់ជាផ្លូវការ

-ការងារផ្គត់ផ្គង់ទឹកជនបទៈ

បានចុះត្រួតពិនិត្យការខូងអណ្តូងស្នប់ចំនួន ១០ អណ្តូង នៅឃុំសំរោង ៤ និងឃុំចន្ទ្រា ៤ ប្រើ ប្រាស់បាន ២ អណ្តូង នៅស្រុកចន្ទ្រា។

បានបើកវគ្គបណ្តុះបណ្តាល ស្តីពីការត្រួតពិនិត្យបច្ចេកទេសសាងសង់អណ្តូង ដល់ក្រុមប្រើ ប្រាស់ទឹកមុនការសាងសង់ចំនួន ១០ វគ្គ អ្នកចូលរួម ២០៣ នាក់ ស្រ្តី ៨២ នាក់។

-ការងារសុខភាពជនបទៈ

បានរៀបចំវេទិកាជាតិ លាងសម្អាតដៃជាមួយនិងសាប៊ូ ក្រោមប្រធានបទ(ខ្ញុំឆ្លាត ខ្ញុំលាងដៃ ​ជាមួយសាប៊ូអ្នកចូលរួម ៥០០ នាក់ ស្រ្តី ៣០៥នាក់ និងវេទិកាលើកកម្ពស់នាម័យជនបទ១៣វិច្ឆិកាក្រោមប្រធានបទ(នាម័យស្អាត ផ្តើមចេញពីអ្នក)អ្នកចូលរួម ៦០០ នាក់ ស្រ្តី ៤០៧ នាក់។

បានចុះបើកវគ្គបណ្តុះបណ្តាលថ្នាក់ឃុំស្តីពីនាម័យសម្អាតលំនៅដ្ឋានបានចំនួន ៣១វគ្គ មាន អ្នកចូលរួមចំនួន ៤០០៨ នាក់ ស្រ្តី ៨៨១ នាក់និងសារៈប្រយោជន៍នៃការ ប្រើប្រាស់បង្គន់ អនាម័យ ចំនួន ១៨ វគ្គ មានអ្នកចូលរួមចំនួន ២៩៩ នាក់ ស្រ្តី ១៦៧ នាក់។

បានចុះត្រួតពិនិត្យ និងតាមដានគ្រួសារស្ម័គ្រចិត្តសាងសង់បង្គន់ចំនួន ១២ ឃុំ ស្មើ និង ១.២០០ ខ្នងផ្ទះ មានអ្នកសាងសង់ចំនួន ២៦៥ ខ្នងផ្ទះ និងតាមដានការប្រើប្រាស់ និងការថែទាំបង្គន់ ចំនួន ២៥០ បង្គន់។

បានចុះផ្តល់សម្ភារសម្រាប់សាងសង់បង្គន់អនាម័យចំនួន ១០០ បង្គន់ ស្មើនិង ១០០ គ្រួសារ គ្រួសារបានសង់បង្គន់រួចចំនួន ១០០ បង្គន់ នៅឃុំប្រសូត្រ ស្រុកស្វាយទាប។

-ការងារបណ្ដុះបណ្ដាល និងមជ្ឈមណ្ឌលៈ

បានចុះតាមដាន និងវាយតម្លៃសិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលចំនួន ៨ ភូមិ  នៅ

ស្រុករំដួល និងស្រុកស្វាយជ្រំ ជាលទ្ឋផល៖

ផ្នែកកាត់ដេរសម្លៀកបំពាក់បានបើកហាង ចំនួន ០១ នាក់

ផ្នែកជួសជុលម៉ូតូគ្រប់ប្រភេទបានបើកហាង ចំនួន ០២ នាក់

ផ្នែកជួសជុលម៉ាញ៉េ-ទូរទស្សន៍បានបើកហាង ចំនួន ០១ នាក់

ផ្នែកជួសជុលម៉ាស៊ីនកសិកម្មខ្នាតតូចបានបើកហាង ចំនួន ០២ នាក់

ផ្នែកអ៊ុតសក់ និងកែសម្ភស្ស ចំនួន ០២ នាក់

សរុបសិក្ខាកាមបានបើកហាងចំនួន ៨ នាក់ ស្រី ៣ នាក់

-ការងារភិវឌ្ឍន៍សេដ្ឋកិច្ចជនបទៈ

បានចុះត្រួតពិនិត្យមូលនិធិភិវឌ្ឍន៍ភូមិចំនួន ២៩ ភូមិ ប្រាក់សរុប ១៧៦.០០៥.០០០ រៀល)

មូលនិធិភិវឌ្ឍន៍ឃុំចំនួន ៣ ឃុំ មានទឹកប្រាក់ចំនួន ៧៥.៨៦៩.៨០០ រៀល។

នាគារស្រូវចំនួន ៨ ភូមិ មានស្រូវចំនួន ២៤.០៥៦ គ.ក្រ។

ក្រុមជួយខ្ឡួនឯងចំនួន ២២ ភូមិ មានទឹកប្រាក់រុបចំនួន ១៥៤.០០០.០០០ រៀល។

បានង្រឹងការងារឥណទានសាច់ប្រាក់,ស្រូវ ដែលមានស្រាប់ និងពង្រឹងការងារឥណទាន ចំនួន ៧ វគ្គ មានអ្នកចូលរួមចំនួន ១០៧ នាក់ ស្រ្តី ៨៦ នាក់។

-ការងារភិវឌ្ឍន៍ហគមន៍ៈ

ផ្សព្វផ្សាយសារាចរណែនាំលេខ០០៩៨ ក.. ព្រមទាំងបង្កើត គណកម្មាធិការ អភិវឌ្ឍន៍ភូមិ ដែលចប់អាណត្តិចំនួន ១១ ឃុំ ស្មើនិង ១២៨ ភូមិមានអ្នកចូលរួមចំនួន ៣៧០ នាក់ ស្រ្តី  ២៣ នាក់។

បានបណ្តុះបណ្តាលនិងពង្រឹងសមត្ថភាព គ..ភ ១៤វគ្គ អ្នកចូលរួម ៤៩០ នាក់ស្រ្តី ១៤នាក់

ស្តីពីគោលគំនិតនៃការអភិវឌ្ឍន៍គមន៍ និង ផែនការកម្មភាពភិវឌ្ឍន៍ភូមិ។

ហការណ៍ជាមួយអង្គការ(Childfund Combodia) ចុះផ្សព្វផ្សាយសារាចរណ៍ណែនាំលេខ ០០៩៨/១១ ក..ជ ចំនួន ១៦ វគ្គ ។បានរៀបចំបង្កើត គ.. ចំនួន ២០ ភូមិ និងបណ្តុះបណ្តាល ពង្រឹងសមត្ថភាព គ..ភ ក្នុងតបន់គោលដៅចំនួន ១៦ វគ្គ មានអ្នកចូលរួមចំនួន ៥១៥ នាក់ស្រ្តី ចំនួន ១៨៨ នាក់

បានសហការជាមួយអង្គការវឌ្ឍនភាព បណ្តុះបណ្តាល ក្រុមបណ្តាញការពារ កុមាហគមន៍និងគណៈកម្មាការសន្សំប្រាក់ ស្តីពីការកាត់បន្ថយគ្រោះភ័យនៃគ្រោះហន្តរាយ ចំនួន ៤ វគ្គ អ្នកចូលរួមចំនួន ៦៨ នាក់ ស្រ្តី ២៨ នាក់។

-ការងារជនជាតិដើមភាគតិចៈ(គ្មាន)

-ការងារយ៉េនឌ័រៈ

បានប្រជុំប្រចាំខែ វិច្ឆិកា ស្តីពីការងារគណៈកម្មាធិការទទូលបន្ទុក ស្រ្តី និង កុមារ នៅ ស្រុក ស្រុករំដួល និងសាលាខេត្តស្វាយរៀង(លោក ណឹប ចែម)

-ការងារអង្កការក្រៅរដ្ឋាភិបាលៈ​

អង្កការ កូនក្មេង​

បានផ្ដល់អណ្ដូងទឹកចំនួន ១០ អណ្ដូង ដល់ប្រជាពលរដ្ឋចំនួន ១៣ គ្រួសារ​មាន ៣ ភូមិ និងឃុំ ចំនួន ២ នៅស្រុកស្វាយជ្រំ។

បានផ្ដល់បង្គន់ចំនួន ១០ បង្គន់ ដល់ប្រជាពលរដ្ឋចំនួន ១០ គ្រួសារ មាន ១ ភូមិ និង ១ ឃុំ នៅស្រុកស្វាយជ្រំ។

អង្កការសន្តិសេនា៖​

នុវត្តកម្មវិធី ហគមន៍ដឹកនាំនុវត្តអនាម័យនៅ ស្រុកចន្រ្ទា និងស្រុកស្វាយទាប។

គ្រួសារបានសាងសង់បង្គន់ចំនួន៣១២គ្រួសារ(នៅស្រុកស្វាយទាប និងស្រុកចន្រ្ទា បង្គន់ចាក់ទឹកចំនួន ២៧២ និងបង្គន់ស្ងួតចំនួន ៤០បង្គន់)

អង្កការChild Fund​ (អង្កការ មូលនិធិកុមារកម្ពុជា)​

បានបណ្តុះបណ្តាល និងចងក្រងក្រុមសន្សំប្រាក់ចំនួន ២៨ ក្រុម មានសមាជិករុបចំនួន ៣២២ នាក់ ស្រ្តី ១៤៥ នាក់ ហើយមានទឹកប្រាក់រុបចំនួន ៩.៦៣១.០០០ រៀល។

បានបញ្ចប់ការសាងសង់បណ្ណាល័យនៅក្នុងសាលាចំបក់កោង ឃុំតាសួស ស្រុកស្វាយជ្រំ សាលាទូលសុក្រំ និងសាលាត្រពាំងព្រីងស្រុករមាសហែក សម្រេចបាន ១០០%

បានរកទីផ្សារទិញផ្សឹតអំបោះឲ្យកសិករចំនួន ៥៩ គ្រួសារ លក់បានចំនួន .២៧០ គ.ក នៅស្រុកស្វាយជ្រំ និងរមាសហែក។

អង្ក​ការ​ CFED (អង្កការ អភិវឌ្ឍន៍សេដ្ឋកិច្ចកសិករកម្ពុជា)

បានការជាមួយមន្ទីរភិវឌ្ឍន៍ជនបទ ចុះនុវត្តកម្មវិធីលើកកំពស់នាម័យទៅដល់ហ គមន៍ នៅស្រុករមាសហែក និងស្រុកកំពង់រោទិ៍ មានអ្នកចូលរួម ចំនួន ៨១៧ នាក់ ស្រ្តី ៤៣៧ នាក់ អ្នកស្ម័គ្រចិត្តសាងសង់បង្គន់ ចំនួន ៩២ នាក់។

អង្កការS N V​​

បានចុះតាមដានការអនុវត្តកម្មវិធីCLTS​ ទៅដល់ហគមន៍ ចំនួន ៥ ឃុំ និង ៥២ ភូមិ មានអ្នកចូលរួមចំនួន ៣១៦ នាក់ គ្រួសារស្ម័គ្រចិត្តសាងសង់បង្គន់ចំនួន៩២នាក់ នៅស្រុកស្វាយជ្រំ។

អង្កការIDE

បានប្រជុំផ្សព្វផ្សាយ ស្តីពីការផ្លាស់ប្តូរឥរិយាបថ​ក្នុការប្រតិបត្តិអនាម័យល្អ ដល់ប្រជាពលរដ្ឋ នៅសហគមន៍ចំនួន ៤៧ វគ្គ មានអ្នកចូលរួមចំនួន ១៣៧៧ ស្រ្តី ៨៦៤ នាក់ អ្នកស្ម័គ្រចិត្តសាងសង់ បង្គន់ចំនួន ៣៤៥ បង្គន់ នៅស្រុករំដួល ស្រុកស្វាយជ្រំ ស្រុករមាសហែក ស្រុកស្វាយទាប និងស្រុក កំពង់រោទិ៍។

អង្កការ ស្អាតកម្ពុជា

បានផ្សព្វផ្សាយដល់ហគមន៍ស្តីពីផលប៉ះពាល់នៃការខ្វះអនាម័យផ្ទាល់ខ្លួន និងអនាម័យ សាធារណៈជាពិសេសអំពីជំងឺបណ្តាលមកពីការប្រើប្រាស់ទឹកមិនស្អាតចំនួន ៧ វគ្គ ស្មើ ១៩ ភូមិ  មាន អ្នកចូលរួមចំនួន ៥៥៤ នាក់ ស្រ្តី ៣៦២ នាក់ ក្នុងស្រុកស្វាយជ្រំ និងបានផ្សព្វផ្សាយដល់សាលា បឋមសិក្សាចំនួន ៥ សាលាបឋមសិក្សា មានសិស្សចូលរួមចំនួន ១៨៩៨ នាក់ ស្រ្តី ៨៨៨ នាក់ ក្នុង ស្រុករមាសហែក។

III - ទិសដៅការងារសម្រាប់អនុវត្តប្រចាំខែ មករា ឆ្នាំ ២០១៤

ចុះជំរុញកសិករប្រើប្រាស់ឲ្យអស់នូវសក្តានុពល នៃការងារបង្កបង្កើនផលផ្នែកកសិកម្ម។

បើកវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាព គណៈកម្មាធិការអភិវឌ្ឍន៍ភូមិ ស្តីពីគោលគំនិត នៃការអភិវឌ្ឍសហគមន៍ និងផែនការសកម្មភាពអភិវឌ្ឍន៍ភូមិ​ និងរៀបចំបង្កើតគណៈកម្មាធិការ អភិវឌ្ឍន៍ភូមិជាបន្តទៀត។

សហប្រតិបត្តិការ និងរៀបចំគម្រោងអភិវឌ្ឍន៍សហគមន៍ជនបទចម្រុះ។

រៀបចំបង្កើតឲ្យមានភូមិមួយផលឹតផលមួយចំនួន ០២ ភូមិ។

ជួសជុលផ្លូវជនបទដែលខូចចំនួន ១០ គ.ម និងថែទាំផ្លូវជាលក្ខណៈខូប ចំនួន ៣ ខ្សែ ប្រវែង ២៨គ.ម ថែទាំផ្លូវជាប្រចាំចំនួន ៣ខ្សែប្រវែង ៦៥ គម និងចុះស្រង់ទិន្នន័យផ្លូវជនបទប្រភេទ១ និង២។

អប់រំប្រជាជនពីអនាម័យសុខភាព និងចំណេះដឹងអេដស៍ ២០ វគ្គ នៅទូទាំង ៦ ស្រុក និង ២ក្រុង និងអប់រំអំពីការប្រើប្រាស់បង្គន់អនាម័យចំនួន ៧៣ វគ្គ ព្រមទាំងផ្តល់បង្គន់គ្រឿងក្រោមចំនួន ២៥០ គ្រឿង។

អប់រំពីអនាម័យនៃការប្រើប្រាស់ទឹក ចំនួន ៣០ វគ្គ និងជួសជុលអណ្ដូងស្នប់លេខ ០៦ ចំនួន៧០ អណ្ដូង និងសាងសង់អណ្តូង អាហ្វីដេសចំនួន ៥ អណ្តូង។

ចុះអប់រំផ្សព្វផ្សាយកម្មវិធីទឹកស្អាតនិងអនាម័យតាមសាលាបឋមសិក្សាចំនួន១៥៥ សាលា។

ពង្រឹងសហគមន៍ឥណទានដែលមានស្រាប់ និង​ឆ្លើយតបសមាហរណកម្មចំនួន ១០ វគ្គ។

ធ្វើការបណ្តុះបណ្តាល មន្រ្តីរាជការក្នុងមន្ទីរអំពីជំនាញនៃការសម្របសម្រួលក្នុងការងារអភិវឌ្ឍន៍សហគមន៍​​ក្នុង ១ ខែ ០២ ដង។

ជំរុញនិងចលនាយុវជនយុវនារីដែលពុំមានលទ្ធភាពបន្តការសិក្សានៅវិទ្យាល័យ ឲ្យចូលរៀន នូវ មុខជំនាញ៧ មុខ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋានខេត្ត និងចុះត្រួតពិនិត្យ វាយ តម្លៃសិក្ខាកាមបានបញ្ចប់វគ្គរួចនៅតាមហគមន៍។

 - ហការណ៍ជាមួយអង្គការដៃគូអភិវឌ្ឍន៍នានាជាបន្តទៀត និងរៀបចំ NGO Meeting

Iសេចក្តីសន្និដ្ឋានៈ

កម្មភាពគ្រប់ផ្នែក ដែលបានត្រៀមបំរុងទុកជាមុន(តាមផែនការគ្រោងទុកនឹងអនុវត្ត ប្រកប

ដោយ ស្មារតីទទួលខុសត្រូវ និង​មានឆន្ទៈដើម្បីឆ្លើយតបទៅនឹងកម្មភាពតម្រូវការ របស់ហគមន៍

នោះអ្នកទទួលផល នឹងអាចឈានទៅរកវឌ្ឍនៈភាពសេដ្ឋកិច្ច និងសុខភាពជាបន្តបន្ទាប់។​

 

Scroll Up