រ​បាយ​ការ​ណ៍​ប្រ​ចាំ​ ខែ​ មករា​ ឆ្នាំ ​២០១៤របស់​មន្ទីរ​អភិ​វឌ្ឍន៍​ជន​បទ​ខេត្តស្វាយរៀង
March 1, 2018 by Chhavorn SENG0

ខេត្ត​ស្វាយ​រៀង​ស្ថិត​នៅ​ទិស​អគ្នេយ៍​នៃ​រាជ​ធានី​ភ្នំ​ពេញ​ តាម​ផ្លូវ​ជាតិ​លេខ​ ១​ ចម្ងាយ​ ១២២ គ.ម មាន​ផ្ទៃ​ដី​សរុប​ ២.៩៦៦,៤០ គ.ម២​ (មិន​ទាន់​គិត​ផ្ទៃ​ដី​កាត់​ឲ្យ​ខេត្ត​ព្រៃ​វែង​) ​ចែក​ជា​ ២​ ក្រុង ​និង​ ៦​ស្រុក ​មាន​១២​សង្កាត់​ និង​៦៨​ ឃុំ​។​ ឆ្នាំ​ ២០១២​ ប្រ​ជា​ពល​រដ្ឋ​ស​រុប​៥៨៥,៥៧១ ​នាក់​( ស្រី​ ៣០៣,៣៣០ នាក់) ១៣០ ៨២៧​ គ្រួ​សារ​ និង​កំ​ណើន​ ប្រ​ជា​ជន​ប្រ​ចាំ​ឆ្នាំ ​១%​ ។​ប្រ​ជា​ពល​រដ្ឋ​ប្រ​មាណ​ ៩០%​ មាន​មុខ​របរ កសិ​កម្ម​ជា​ចម្បង​ ។
១. ស្ថានភាពមន្ទីរ​ 
១.១. រដ្ឋបាលបុគ្គលិក
. ចំនួនមន្ត្រីតាំងស៊ុបៈ ៧១ នាក់ ស្រី​ ១៥ នាក់
. ចំនួនមន្ត្រីជាប់កិច្ចសន្យាៈ គ្មាន​​
. ចំនួនមន្ត្រីចេញទៅសិក្សានៅក្រៅប្រទេសៈ ( ២ នាក់ ប្រុស)។
. ទទូលលិខិតចូលចំនួន ១៦ ច្បាប់
. បានបញ្ជូនលិខិតចេញចំនួន ១១ ច្បាប់
២.២.​ ការងារផ្គត់ផ្គង់ហិរញ្ញវត្ថុ​ 
. ជំពូក៦០៖ ៣៩៩.000.000 រៀល អនុវត្តបានចំនួន ៣៩៨.០១១.៤០០ ស្មើ ៩៩.៧៥​%
. ជំពូក៦១៖ ១.៣៣៥.០០០.០០០ រៀល អនុវត្តបានចំនួន ១.៣២៣.៧៤៨.៦០០ស្មើ ៩៩.១៦%
. ជំពូក៦២​៖ ២៨២.០០០.០០០ រៀល អនុ​វត្ត​បាន​ចំនួន ២៧៥.១៤៤.២០០ស្មើ ៩៧.៥៧%
. ជំពូក៦៣៖ ៣.៥០០.០០០ រៀល អនុ​វត្ត​បាន​ចំនួន ៣.៤០០.០០០ស្មើ ៩៧.១៤%
​. ជំពូក៦៤៖ ៣៨២.០០០.០០០ រៀល អនុវត្តបានចំនួន ៣៩៤.២១៥.១៤០ ស្មើ១០៣.២០%
+ សរុប៖ ២.៤០១.៥០០.០០០ រៀល អនុវត្តបានចំនួន ២៣៩៤.៥១៩.២៨០ ស្មើ ៩៩.៧១%
៣.៣. ផែន​ការ
. បាន​រៀប​ចំ​របាយ​ការណ៍​ប្រ​ចាំ​ខែ​ជូន​សា​លា​ខេត្ត​ស្វាយ​រៀង​ និង​ក្រ​សួង​អភិវឌ្ឍន៍​ជន​បទ។
. បាន​ចូល​រួម​ប្រ​ជុំ​រៀប​ចំ​ផែន​ការ​អភិ​វឌ្ឍន៍​ខេត្ត​នៅ​សា​លា​ខេត្ត​ស្វាយ​រៀង។
. បាន​ចូល​រួម​ប្រ​ជុំ​ប្រ​ចាំ​ខែ​ មករា​ ជា​មួយ​អង្គ​ការ​ IDE –CFED - សន្តិ​សេ​នា​ ស្តី​ពី​ស្ថាន​ភាព អនា​ម័យ​នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង​ និង​លើក​ទិស​ដៅ​អនុ​វត្ត​ក្នុង​ខែ ​កុម្ភៈ ​នៅ​កា​រិ​យា​ល័យ​ អង្គ​ការ IDE ​ខេត្ត​ស្វាយ​រៀង។
៤.៤.អធិ​ការ​កិច្ច​ និង​ស​វនៈ​កម្ម ៖ ​គ្មាន
៥.៥.កិច្ច​ប្រ​ជុំ​ផ្សេងៗ​ និង​ទំ​នាក់​ទំ​នង​សា​ធា​រណៈ​(ជា​មួយ​សា​លា​ខេត្ត​ និ​ងក្រ​សួង) 
ក.លោក​ប្រ​ធាន​មន្ទីរ
. បាន​ចូល​រួម​ប្រ​ជុំ​បូក​ស​រុប​លទ្ឋ​ផល​ការ​ងារ​ប្រ​ចាំ​ខែ​ មករា​ និង​លើក​ទិស​ដៅ​ការ​ងារ​ប្រ​ចាំ​ខែ​ កុម្ភៈ​ របស់​គណៈ​អភិ​បាល​ខេត្ត​ស្វាយ​រៀង។
. បាន​ចូល​រួម​ប្រ​ជុំ ​ពិ​និត្យ​សេច​ក្តី​ព្រាង​បញ្ជី​សំ​ណើ​គម្រោង​ និង​សេច​ក្តី​ព្រាង​កម្ម​វិ​ធី វិ​និ​យោគ​ ៣​ ឆ្នាំ​រំ​កិល​ ខេត្ត​ស្វាយ​រៀង​ ឆ្នាំ​ ២០១៤​-២០១៦​ នៅ​សា​លា​ខេត្ត​ស្វាយ​រៀង​
. បាន​ចូល​រួម​វេ​ទិ​កា ​ស្តី​ពី​ព្រឹទ្ឋ​សភា​ និង​ការ​លើក​កម្ពស់​ ការ​អនុ​វត្ត​គោល​ន​យោ​បាយ វិ​មជ្ឍ​ការ​ វិ​សហ​មជ្ឈ​ការ​ និង​យ៉េន​ឌ័រ​ ភូមិ​ភាគ​ទី ​៦ ​ខេត្ត​ស្វាយ​រៀង​(លោក ហុក បូទី កញ្ញា​ អន​ សា​មល)។
ខ.លោក​ លោក​ស្រី ​អនុ​ប្រ​ធាន​មន្ទីរ
. បាន​ចូល​រួម​ប្រ​ជុំ​បូក​សរុ​ប​លទ្ឋ​ផល​ការ​ងារ​(គណៈ​កម្មាធិការ​ទទូល​បន្ទុ​ក​ស្រ្តី​និង​កុមារ​)​គ.ក.ស.ក​ ខេត្ត​ប្រ​ចាំ​ខែ​ មករា​ និង​លើក​ទិស​ដៅ ​អនុ​វត្ត​ប្រ​ចាំ​ខែ​ កុម្ភៈ​ ឆ្នាំ ​២០១៤ របស់ ​គ.ក.ស.ក​ ខេត្ត​ស្វាយ​រៀង​ (លោក​ ណឹប​ ចែម)។
. បាន​ចូល​រួម​វេ​ទិ​កា​ពិ​គ្រោះ​យោ​បល់​របស់​ក្រុម​ប្រឹ​ក្សា​ខេត្ត​ នៅ​សាល​ប្រ​ជុំ​ឆ្នេទ​ន្លេ។
គ.ប្រ​ធាន​កា​រិយា​ល័យ​ខេត្ត
. បាន​ចូល​រួម​ប្រារព្វ​ខូប​អនុ​ស្សាវ​រីយ៍​លើក​ទី ​៣៥ ទិ​វា​ជ័យ​ជំនះ​ ៧ មករា​ ឆ្នាំ​ ២០១៤ នៅ​វិ​មាន​ ឯក​រាជ​ខេត្ត​ស្វាយ​រៀង។
. បាន​ចូល​រួម​សិ​ក្ខា​សា​លា​បូក​សរុប​លទ្ឋ​ផល​ការ​ងារ​ប្រ​ចាំ​ឆ្នាំ​២០១៣ និង​លើក​ទិស​ដៅ​អនុ​វត្ត​ ឆ្នាំ​ ២០១៤ ​នៅ​សណ្ឋ​គារ​ភ្នំ​ប្រុស​ខេត្ត​កំពង់​ចាម​គាំទ្រ​ដោយ​អង្គការ SNV (លោក អន គា - លោក សាន ពិសេស - លោក យោន ខុន - លោក នាង សារី)។
ឃ.ប្រ​ធាន​កា​រិយា​ល័យ​ស្រុក៖​
. បាន​ចូល​រួម​ប្រ​ជុំ​គណៈ​កម្មា​ធិ​ការ​ពិ​គ្រោះ​យោ​បល់​ស្រ្តី ​និង​កុមារ​ នៅ ​សា​លា​ក្រុង​ស្វាយ​រៀង​សា​លា​ក្រុង​បា​វិត​ សា​លា​ស្រុក​កំ​ពង់​រោទិ៍​ សា​លា​ស្រុក​រមាស​ហែក​ សា​លា​ស្រុក​ស្វាយ​ជ្រំ ​សា​លា ​ស្រុក​ចន្ទ្រា​ សា​លា​ស្រុក​រំ​ដួល​ និង​សា​លា​ស្រុក​ស្វាយ​ទាប។
. បាន​ចូល​រួម​ប្រ​ជុំ​ប្រ​ចាំ​ខែ​ មករា​ នៅ​សា​លា​ក្រុង​ស្វាយ​រៀង​ សា​លា​ក្រុង​បាវិ​ត​ សា​លា​ស្រុក​ កំ​ពង់​រោទិ៍​ សា​លា​ស្រុក​ស្វាយ​ទាប​ សា​លា​ស្រុក​ស្វាយ​ជ្រំ ​សា​លា​ស្រុ​កចន្រ្ទា សា​លា​ស្រុក​រំ​ដួល​ និង​សា​លា​ស្រុក​រមាស​ហែក​) និង​លើក​ទិស​ដៅ​អនុ​វត្ត​ប្រ​ចាំ​ខែ​ កុម្ភៈ ឆ្នាំ ​២០១៤។
. បាន​ចុះ​ជំ​រុញ​ការ​សាង​សង់​បង្គន់​អនា​ម័យ ​នៅ​ភូមិ​បន្លា​ស្អិត​ ឃុំ​ច្រេស​ ភូមិ​កោះ​ក្បាន​ខាង​ជើង​ ឃុំ​សំ​រោង​ស្រុក​ចន្ទ្រា​ មាន​អ្នក​ចូល​រួម​ចំ​នួន​ ៤៧ ​នាក់​ ស្រ្តី​ ២៦​ នាក់ គ្រួ​សារ​អ្នក​ស្ម័គ្រ​ចិត្ត​សាង​សង់​ បង្គន់​ចំ​នួន​ ២០​បង្គន់​ (លោក​ ទុំ​ ភក្តី)។​
. បាន​ចូល​រួម​ប្រ​ជុំ​ផ្ស​ព្វ​ផ្សាយ​ ដំ​ណើរ​ការ​កម្ម​វិ​ធីវិ​និ​យោគ​ សិ​ក្ខា​សា​លា​ស​មាហ​រន៏កម្ម ផែន​ការ​ថ្នាក់​ក្រុង​ឆ្នាំ​២០១៣​នៅ​សា​លា​ក្រុង​បា​វិត​ មាន​អ្នក​ចូល​រួម​សរុប​៣៣នាក់​ ស្រី​៧​នាក់។
. បាន​ចូល​រួម​ប្រ​ជុំ​ក្រុម​ប្រឹ​ក្សា​ក្រុង ​មាន​អ្នក​ចូល​រួម​ចំ​នួន ​២៤ ​នាក់ ​ស្រី្ត ​៥​នាក់ នៅ​សា​លា​ក្រុង​ បា​វិត (​លោក​ គឹម សាញ់)។
២.ស​កម្ម​ភាព​តាម​វិស័យៈ
២.១.ការ​ងារ​ផ្លូវ​ជន​បទ
. បាន​ចុះ​សិ​ក្សា​ផ្លូវ​ថែ​ទាំ​ខូប​ឆ្នាំ​ ២០១៤​ ចំ​នួន​ ៣ ខ្សែ​ ប្រ​វែង ​២៣.៩៤០ ម នៅ​ស្រុក​កំ​ពង់​រោទិ៍។
. ចុះ​សិ​ក្សា​ផ្លូវ​គម្រោង​ឧប​ត្ថម្ភ​ស្បៀង​បន្ទាន់​ចំ​នួន​ ១៦​ ខ្សែ​ ប្រ​វែង​ ៩.៨១៨ ម នៅ រមាសហែក។
២.២.ការ​ងារ​ផ្គត់​ផ្គង់​ទឹក​ជន​បទ
. បាន​ជួស​ជុល​អណ្តូង​ស្នប់​លេខ​ ៦ ​ចំ​នួន​ ១៤ ​អណ្តូង​នៅ​ឃុំ​ដូង​ ស្រុក​រមាស​ហែក។
. បាន​ចុះ​ត្រួត​ពិ​និត្យ​ការ​ចាក់​សាប​អណ្តូង​ស្នប់​ចំ​នួន​ ២ ​អណ្តូង​ នៅ​ឃុំ​ចន្ទ្រា​ ស្រុក​ចន្ទ្រា។
៣.៣.ការ​ងារ​សុខ​ភាព​ជន​បទ
. បាន​ចុះ​ផ្តល់​សម្ភារ​សម្រាប់​សាង​សង់​បង្គន់​អនា​ម័យ​ចំ​នួន​ ១០០ ​បង្គន់​ ស្មើ​និង​ ១០០​ គ្រួ​សារ គ្រួ​សារ​បាន​សង់​បង្គន់​រួច​ចំ​នួន​ ១០០​ បង្គន់​ នៅ​ឃុំ​ប្រ​សូត្រ​ ស្រុក​ស្វាយ​ទាប។
. បាន​ប្រ​ជុំ​ការ​ងារ​បច្ចេក​ទេស​នៅ​មន្ទីរ​សុ​ខា​ភិ​បាល​ខេត្ត​ស្វាយ​រៀង។
៤.៤.ការ​ងារ​បណ្ដុះ​បណ្ដាល​ និង​មជ្ឈ​មណ្ឌល
. បាន​ចុះ​តាម​ដាន​ និង​វាយ​តម្លៃ​សិ​ក្ខា​កាម​ដែល​បាន​បញ្ចប់​វគ្គ​បណ្តុះ​បណ្តាល​ចំ​នួន​ ៨​ ភូមិ នៅ ស្រុក​រំ​ដួល​ និង​ស្រុក​ស្វាយ​ជ្រំ ​ជា​លទ្ឋ​ផល៖
- ផ្នែក​កាត់​ដេរ​សម្លៀក​បំ​ពាក់​បាន​បើក​ហាង ចំនួន ០១ នាក់
- ផ្នែក​ជួស​ជុល​ម៉ូ​តូ​គ្រប់​ប្រ​ភេទ​បាន​បើក​ហាង ចំនួន ០២ នាក់
- ផ្នែក​ជួស​ជុល​ម៉ា​ញ៉េ-ទូរ​ទស្សន៍​បាន​បើក​ហាង ចំនួន ០១ នាក់
- ផ្នែក​ជួស​ជុល​ម៉ា​ស៊ីន​កសិ​កម្ម​ខ្នាត​តូច​បាន​បើក​ហាង ចំនួន ០២ នាក់
- ផ្នែក​អ៊ុត​សក់​ និង​កែ​សម្ភស្ស ចំនួន ០២ នាក់
+ សរុប​សិ​ក្ខា​កាម​បាន​បើក​ហាង​ចំ​នួន​ ៨ ​នាក់ ​ស្រី ​៣ នាក់
៥.៥.ការ​ងារ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​ជន​បទ
. បាន​ចុះ​ត្រួត​ពិ​និត្យ​មូល​និ​ធិ​អភិ​វឌ្ឍន៍​ភូមិ​ចំ​នួន​ ២៩ ​ភូមិ​ ប្រាក់​សរុប ​១៧៦.០០៥.០០០ រៀល)។
. ធ​នា​គារ​ស្រូវ​ចំ​នួន​ ៧ ភូមិ​ មាន​ស្រូវ​ចំ​នួន​ ២៤.០៥៦ គ.ក្រ។
. មូល​និ​ធិ​អភិ​វឌ្ឍន៍​ភូមិ​ចំ​នួន​ ៥ ឃុំ ស្មើ ២៥ ភូមិ ​មាន​ទឹក​ប្រាក់​ចំ​នួន ​១៨២.៥៩៤.៦០០ រៀល ស​មា​ជិក​ខ្ចី​ សរុប​ចំ​នួន ​៦០៥​ នាក់​ ស្រ្តី​ ៤២៥ នាក់។
. មូល​និ​ធិ​អភិ​វឌ្ឍន៍​ឃុំ​ចំ​នួន ​៣ ឃុំ ​មាន​ទឹក​ប្រាក់​ចំ​នួន​ ៧៧.៨២៩.០០០ ​រៀល​សមា​ជិក​ខ្ចី សរុប​ចំ​នួន​ ១១៥​ នាក់​ ស្រ្តី ​៨៩ នាក់។
. ក្រុម​ជួយ​ខ្ឡួន​ឯង​ចំ​នួន ​២២ ​ភូមិ​ មាន​ទឹក​ប្រាក់​ស​រុប​ចំ​នួន ​១៥៤.០០០.០០០ រៀល សមា​ជិក​ខ្ចី​
+ ស​រុប​ចំ​នួន​ ៥៦៧​ នាក់​ ស្រ្តី ​៣៨៧ ​នាក់។
៦.៦.ការ​ងារ​អភិ​វឌ្ឍន៍​សហ​គមន៍
. បាន​សហ​ការ​បណ្តុះ​បណ្តាល​ និង​ពង្រឹង​សម​ត្ថភាព​ ដល់​ក្រុម​យុវ​ជន​ មក​ពី​ស្រុក​រមាស​ហែក ចំនួន​ ១វគ្គ អ្នកចូលរួម ២៨ នាក់ ស្រ្តី ១៤ នាក់ គាំទ្រដោយអង្គការ(Childfund Combodia)។
. បាន​រៀប​ចំ​សៀវ​ភៅ​១​ក្បាល​ ស្តី​ពី​តួ​នា​ទី​ ភារ​កិច្ច​របស់​គណៈ​កម្ម​ការ​អភិ​វឌ្ឍន៍​ភូមិ។
៧.៧.ការ​ងារ​ជន​ជាតិ​ដើម​ភាគ​តិច​ (គ្មាន)
៨.៨.ការ​ងារ​យ៉េន​ឌ័រ 
បាន​ប្រ​ជុំ​ប្រ​ចាំ​ខែ​ មករា​ ស្តី​ពី​ការ​ងារ​គណៈ​កម្មា​ធិ​ការ​ទទូល​បន្ទុក​ ស្រ្តី ​និង​ កុ​មារនៅ ស្រុក ស្រុក​រំ​ដួល​ និង​សា​លា​ខេត្ត​ស្វាយ​រៀង​ (លោក​ ណឹប​ ចែម)។
៩.៩.​ការ​ងារ​អង្ក​ការ​ក្រៅ​រដ្ឋា​ភិ​បាល
. អង្ក​ការ​ កូន​ក្មេង​
- បាន​ផ្ដល់​អណ្ដូង​ទឹក​ចំ​នួន​ ១០ អណ្ដូង​ ដល់​ប្រ​ជា​ពលរ​ដ្ឋ​ចំ​នួន​ ១៣ ​គ្រួសារ​មាន​ ៣ ភូមិ និង​ឃុំ​ ចំ​នួន​ ២ នៅ​ស្រុក​ស្វាយ​ជ្រំ។
- បាន​ផ្ដល់​បង្គន់​ចំ​នួន​ ១០ បង្គន់​ ដល់​ប្រ​ជា​ពល​រដ្ឋ​ចំ​នួន​ ១០ គ្រួ​សារ​ មាន​ ១ ភូមិ និង ១ ឃុំ នៅ​ស្រុក​ស្វាយ​ជ្រំ។
. អង្ក​ការ​សន្តិ​សេ​នា
- អនុ​វត្ត​កម្ម​វិ​ធី​ សហ​គមន៍​ដឹក​នាំ​អនុ​វត្ត​អនា​ម័យ​នៅ ​ស្រុក​ចន្រ្ទា​ និង​ស្រុក​ស្វាយ​ទាប។
- គ្រួ​សារ​បាន​សាង​សង់​បង្គន់​ចំ​នួន​៣១២​គ្រួ​សារ​(នៅ​ស្រុក​ស្វាយ​ទាប​ និង​ស្រុក​ចន្រ្ទា​ បង្គន់​ចាក់ ទឹក​ចំ​នួន​ ២៧២ ​និង​បង្គន់​ស្ងួត​ចំ​នួន​ ៤០ ​បង្គន់)។
. អង្ក​ការ​ Child Fund (អង្ក​ការ​ មូល​និ​ធិ​កុមា​រ​កម្ពុជា)​ 
- បាន​បណ្តុះ​បណ្តាល​ ស្តី​ពី​សុខ​ភាព​ភ្នែក​ដល់​គ្រូ​បង្គោល ​និង​គ្រូ​នៅ​តាម​សា​លា​បឋម​សិ​ក្សា ចំនួន​២៣​សា​លា​នៅ​វិ​ទ្យា​ល័យ​ស្វាយ​ជ្រំ​ដែល​មាន​អ្នក​អ្នក​ចូល​រួម​សរុប​ចំនួន២២១​នាក់ស្រ្តី៨៧ នាក់។
- ប្រ​ជុំ​ធ្វើ​ផែន​ការ​ជា​មួយ​គ្រូ​តាម​សា​លា​ ដើ​ម្បី​តាម​ដាន​ត្រួត​ពិ​និត្យ​ សិស្ស​បោះ​បង់​ការ​សិក្សា​ជុំ​រុញ​អោយ​កុ​មារ​ចូល​រៀន​បាន​ទៀង​ទាត់​មាន​អ្នក​ចូល​រួម​ស​រុប​ចំ​នួន ​២៣ ​សាលា។
. អង្ក​ការ​ CFED (អង្ក​ការ​ អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​កសិ​ករ​កម្ពុជា) 
បាន​សហ​ការ​ជា​មួយ​មន្ទីរ​អភិ​វឌ្ឍន៍​ជន​បទ​ ចុះ​អនុ​វត្ត​កម្ម​វិ​ធី​លើក​កំ​ពស់​អនា​ម័យ​ទៅ​ដល់​សហ គមន៍ ​នៅ​ស្រុក​រមាស​ហែក​ និង​ស្រុក​កំ​ពង់​រោទិ៍​ មាន​អ្នក​ចូល​រួម​ ចំ​នួន​ ៨១៧ នាក់ ​ស្រ្តី ​៤៣៧ នាក់​ អ្នក​ស្ម័គ្រ​ចិត្ត​សាង​សង់​បង្គន់​ ចំ​នួន​ ៩២ នាក់។
. អង្ក​ការ​ S N V
- បាន​បណ្តុះ​បណ្តាល​កម្ម​វិ​ធី ​CLTS​ ទៅ​ដល់​សហ​គមន៍​ ចំ​នួន​ ៤ ​វគ្គ ៧ ឃុំ និង ៧៦ ភូមិ មាន​អ្នក​ចូល​រួម​ចំ​នួន​ ១៧១ ​នាក់​ ស្រ្តី ៥៤ នាក់។
- បាន​បណ្តុះ​បណ្តាល​កម្ម​វិ​ធី ​SC WASH ទៅ​ដល់​សហ​គមន៍​ និង​សា​លា​ចំ​នួន​ ៦ វគ្គ ៧ ឃុំ ៧៦ ​ភូមិ​ និង​ ៣១ ​សា​លា ​មាន​អ្នក​ចូល​រួម​ចំ​នួន​ ២៥១ ​នាក់​ ស្រ្តី ​៦៤ នាក់។
- បាន​ចុះ​ជំ​រុញ​ ត្រួត​ពិ​និត្យ​ និង​តាម​ដាន​គ្រួ​សារ​ស្ម័គ្រ​ចិត្ត​សាង​សង់​បង្គន់​អនា​ម័យ​ចំ​នួន​ ៥ ឃុំ ស្មើ ​និង​ ៨ ភូមិ​ មាន​អ្នក​សាង​សង់​បង្គន់​អនា​ម័យ​ចំ​នួន​ ៩៨​ ខ្នង​ផ្ទះ។
. អង្ក​ការ​ IDE
បាន​ប្រ​ជុំ​ផ្សព្វ​ផ្សាយ​ ស្តី​ពី​ការ​ផ្លាស់​ប្តូរ​ឥរិ​យា​បថ​ក្នុង​ការ​ប្រ​តិ​បត្តិ​អនា​ម័យ​ល្អ ​ដល់​ប្រ​ជា​ពលរដ្ឋ នៅ​សហ​គមន៍​ចំ​នួន​ ៤៧ ​វគ្គ​ មាន​អ្នក​ចូល​រួម​ចំ​នួន​ ១៣៧៧ ស្រ្តី​ ៨៦៤ នាក់ អ្នកស្ម័គ្រ​ចិត្ត​សាង​សង់​ បង្គន់​ចំ​នួន ​៣៤៥ ​បង្គន់​ នៅ​ស្រុក​រំ​ដួល​ ស្រុក​ស្វាយ​ជ្រំ​ ស្រុក​រមាស​ហែក​ស្រុក​ស្វាយ​ទាប​ និង​ស្រុក​ កំ​ពង់​រោទិ៍។
. អង្ក​ការ​ ស្អាត​កម្ពុ​ជា
បាន​ផ្សព្វ​ផ្សាយ​ដល់​សហ​គមន៍​ស្តី​ពី​ផល​ប៉ះ​ពាល់​នៃ​ការ​ខ្វះ​អនា​ម័យ​ផ្ទាល់​ខ្លួន​ និង​អនា​ម័យ សា​ធារ​ណៈ​ជា​ពិ​សេស​អំ​ពី​ជំ​ងឺ​បណ្តាល​មក​ពី​ការ​ប្រើ​ប្រាស់​ទឹក​មិន​ស្អាត​ចំ​នួន​ ៧ វគ្គ ស្មើ ១៩ ភូមិ មាន​អ្នក​ចូល​រួម​ចំ​នួន​ ៥៥៤​ នាក់​ ស្រ្តី​ ៣៦២​ នាក់​ ក្នុង​ស្រុក​ស្វាយ​ជ្រំ ​និង​បាន​ផ្សព្វ​ផ្សាយ​ដល់​សា​លា​ បឋម​សិ​ក្សា​ចំ​នួន​ ៥​ សា​លា​បឋម​សិ​ក្សា​ មាន​សិ​ស្ស​ចូល​រួម​ចំ​នួន​ ១៨៩៨ ​នាក់​ ស្រ្តី ៨៨៨ ​នាក់​ ក្នុង​ ស្រុក​រមាស​ហែក។
. អង្ក​ការ​ សមា​គម​ខ្មែរ​ដើ​ម្បី​អ​ភិ​វឌ្ឍន៏​ផ្នែក​ក​សិ​កម្ម​តូច​ជា​គំ​រូ
- បើក​វគ្គ​បណ្តុះ​បណ្តាល​ ស្តី​ពី​ចំ​ណេះ​ដឹង​ហិ​រញ្ញ​វត្ថុ ​ការ​សន្សំ ​​និង​ការ​គ្រប់​គ្រង​ដឹក​នាំ​ស​ហ​ជីព ឥ​ណ​ទាន​ដល់​តំ​ណាង​ក្រុម​ជួយ​ខ្លួន​ឯង ​១៥ ​ក្រុម​ អ្នក​ចូល​រួម​ចំ​នួន​ ៤៥ ​នាក់។
- ចុះ​ពង្រឹង​ក្រុម​ជួយ​ខ្លួន​ឯង​អំ​ពី​ការ​ស​ន្សំ ​ការ​ខី្ច​សង ​និង​ចុះ​បញ្ចី​ក្រុម​ទាំង​១៥​ក្រុម​ជា​ប្រ​ចាំ។
- ចុះ​ពង្រឹង​ក​សិ​ករ​អំ​ពី​ការ​ដាំ​បន្លែ​និង​ធ្វើ​ស្រូវ​ដោយ​មិន​ប្រើ​ប្រាស់​ថ្នាំ​ពុល ​​និង​ជាតិ​គី​មី។
៣. ទិស​ដៅ​ការ​ងារ​សម្រាប់​អនុ​វត្ត​ប្រ​ចាំ​ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៤
. ចុះ​ជំ​រុញ​កសិ​ករ​ប្រើ​ប្រាស់​ឲ្យ​អស់​នូវ​សក្តា​នុ​ពល​ នៃ​ការ​ងារ​បង្ក​បង្កើន​ផល​ផ្នែក​កសិ​កម្ម។
. បើក​វគ្គ​បណ្តុះ​បណ្តាល​យុវ​ជន​ចំ​នួន​២​វគ្គ​ ស្តី​ពី​ជំ​នាញ​នៃ​ការ​សម្រប​សម្រួល​ការ​អភិ​វឌ្ឍ​ជន​បទ ដោយ​មាន​ការ​ចូល​រួម​ និង​គោល​គំ​និត​នៃ​ការ​អភិ​វឌ្ឍ​សហ​គមន៍។
. ត្រៀម​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​គាំ​ទ្រ​ដោយ​អង្គ​ការ​(Childfund Combodia)។
. ត្រៀម​ចូល​រួម​សន្និ​បាទ​បូក​ស​រុប​ការ​ងារ​ឆ្នាំ​២០១៣ ​និង​លើក​ទិស​ដៅ ​ឆ្នាំ​២០១៤ ​របស់​ក្រ​សួង អភិ​វឌ្ឍន៍​ជន​បទ។
. ត្រៀម​ជួស​ជុល​អណ្តូង​ស្នប់​ចំ​នួន​ ១៩​ អណ្តូង​ នៅ​ស្រុក​រំ​ដួល។
. ចុះ​ត្រួត​ពិ​និត្យ​ការ​សាង​សង់​អណ្តូង​ស្នប់​អា​ហ្វី​ដេស​នៅ​ឃុំ​ចន្ទ្រា​ និង​ឃុំ​សំ​រោង​ ស្រុក​ចន្ទ្រា។
. សហ​ប្រ​តិ​បត្តិ​ការ​ និង​រៀប​ចំ​គម្រោង​អភិ​វឌ្ឍន៍​សហ​គមន៍​ជន​បទ​ចម្រុះ។
. រៀប​ចំ​បង្កើត​ឲ្យ​មាន​ភូមិ​មួយ​ផលិត​ផល​មួយ​ចំ​នួន​ ០២ ភូមិ។
. ជួស​ជុល​ផ្លូវ​ជន​បទ​ដែល​ខូច​ចំ​នួន ១០ គ.ម ​និង​ថែ​ទាំ​ផ្លូវ​ជា​លក្ខណៈ​ខូប​ ចំ​នួន ​៣ ខ្សែ​ ប្រវែង ២៨គ.ម ​ថែ​ទាំ​ផ្លូវ​ជា​ប្រ​ចាំ​ចំ​នួន ​៣​ខ្សែ​ប្រ​វែង​ ៦៥ ​គម ​និង​ចុះ​ស្រង់​ទិ​ន្ន​ន័យ​ផ្លូវ​ជន​បទ​ប្រភេទ​១​ និង២។
. អប់​រំ​ប្រ​ជា​ជន​ពី​អនា​ម័យ​សុខ​ភាព​ និង​ចំ​ណេះ​ដឹង​អេដស៍​ ២០ វគ្គ នៅទូទាំង ៦ ស្រុក និង ២​ក្រុង​ និង​អប់​រំ​អំ​ពី​ការ​ប្រើ​ប្រាស់​បង្គន់​អនា​ម័យ​ចំ​នួន​ ៧៣​ វគ្គ​ ព្រម​ទាំង​ផ្តល់​បង្គន់​គ្រឿង​ក្រោម​ចំ​នួន​ ២៥០ ​គ្រឿង។
. អប់​រំ​ពី​អនា​ម័យ​នៃ​ការ​ប្រើ​ប្រាស់​ទឹក​ ចំ​នួន​ ៣០ ​វគ្គ​ និង​ជួស​ជុល​អណ្ដូង​ស្នប់​លេខ​ ០៦ ​ចំនួន ៧០​ អណ្ដូង​ និង​សាង​សង់​អណ្តូង​ អា​ហ្វី​ដេស​ចំ​នួន​ ៥ អណ្តូង។
. ចុះ​អប់​រំ​ផ្សព្វ​ផ្សាយ​កម្ម​វិ​ធី​ទឹក​ស្អាត​និង​អនា​ម័យ​តាម​សា​លា​បឋម​សិ​ក្សា​ចំ​នួន​១៥៥​ សា​លា។
. ព​ង្រឹង​សហ​គមន៍​ឥណ​ទាន​ដែល​មាន​ស្រាប់​ និង​ឆ្លើយ​តប​សមា​ហរណ​កម្ម​ចំ​នួន​ ១០ វគ្គ។
. ធ្វើ​ការ​បណ្តុះ​បណ្តាល​ មន្រ្តី​រាជ​ការ​ក្នុង​មន្ទីរ​អំ​ពី​ជំ​នាញ​នៃ​ការ​សម្រប​សម្រួល​ក្នុង​ការ​ងារ អភិ​វឌ្ឍន៍​សហ​គមន៍​ក្នុង​ ១ ខែ ០២ ដង។
. ជំ​រុញ​និង​ចល​នា​យុវ​ជន​យុវ​នារី​ដែល​ពុំ​មាន​លទ្ធ​ភាព​បន្ត​ការ​សិក្សា​នៅវិ​ទ្យា​ល័យ​ ឲ្យ​ចូល​រៀន នូវ មុខ​ជំ​នាញ ៧ មុខ​ នៅ​មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​ជំ​នាញ​មូល​ដ្ឋាន​ខេត្ត​ និង​ចុះ​ត្រួត​ពិ​និត្យ​ វាយ​ តម្លៃ​សិ​ក្ខា​កាម​បាន​បញ្ចប់​វគ្គ​រួច​នៅ​តាម​សហ​គមន៍។
. សហ​ការណ៍​ជា​មួយ​អង្គ​ការ​ដៃ​គូ​អភិ​វឌ្ឍន៍​នា​នា​ជា​បន្ត​ទៀត​ និង​រៀប​ចំ ​NGO Meeting។
៤. សេច​ក្តី​សន្និ​ដ្ឋាន
ស​កម្ម​ភាព​គ្រប់​ផ្នែក​ ដែល​បាន​ត្រៀម​បំ​រុង​ទុក​ជា​មុន​(តាម​ផែន​ការ​គ្រោង​ទុក​) នឹង​អនុ​វត្ត​​ ប្រកប ដោយ​ ស្មារ​តី​ទទួល​ខុស​ត្រូវ​ និង​មាន​ឆន្ទៈ​ដើ​ម្បី​ឆ្លើយ​តប​ទៅ​នឹង​ស​កម្ម​ភាព​តម្រូវ​ការ​ របស់​សហ​គមន៍ នោះ​អ្នក​ទទួល​ផល​ នឹង​អាច​ឈាន​ទៅ​រក​វឌ្ឍនៈ​ភាព​សេដ្ឋ​កិច្ច​ និង​សុខ​ភាព​ជា​បន្ត​បន្ទាប់។​

 

Scroll Up