របាយការណ៍​​ប្រចាំ​ខែ​កុម្ភៈ ឆ្នាំ ២០១៤ របស់​​មន្ទីរ​​អភិវឌ្ឍន៍​ជនបទ​​ខេត្តស្វាយរៀង
March 1, 2018 by Chhavorn SENG0

ខេត្តស្វាយរៀង​ស្ថិតនៅ​ទិស​អ​គ្នេ​យ៍​នៃ​រាជធានី​ភ្នំពេញ តាមផ្លូវ​ជាតិ​លេខ ១ ចម្ងាយ ១២២គ.ម មាន​ផ្ទៃដី​សរុប ២.៩៦៦,៤០ គ.ម២ (មិនទាន់​គិត​ផ្ទៃដី​កាត់​ឲ្យ​ខេត្តព្រៃវែងចែកជា ២ក្រុង និង ៦ស្រុក​មាន ១២សង្កាត់ និង ៦៨ឃុំ។  ឆ្នាំ ២០១២ ប្រជាពលរដ្ឋ​សរុប ៥៨៥,៥៧១ នាក់ស្រី ៣០៣,៣៣០ នាក់១៣០.៨២៧ គ្រួសារ និង​កំណើនប្រជាជន​ប្រចាំឆ្នាំ ១%។ ប្រជាពលរដ្ឋ​ប្រមាណ ៩០មានមុខ​របរ​កសិក​ម្ម​ជា​ចម្បង ។

 I- ស្ថានភាព​មន្ទីរ :

រដ្ឋបាល​បុគ្គលិក

-ចំនួន​មន្ត្រី​តាំង​ស៊ុប៧១នាក់ស្រី ១៥ នាក់

 -ចំនួន​មន្ត្រី​ជាប់កិច្ចសន្យាគ្មាន

 -ចំនួន​មន្ត្រី​ចេញទៅ​សិក្សា​នៅក្រៅ​ប្រទេស២ នាក់ ប្រុស

 -ទ​ទូល​លិខិត​ចូល​ចំនួន ១៩ ច្បាប់

 -បាន​បញ្ជូន​លិខិត​ចេញ​ចំនួន១៣ ច្បាប់

 ការងារ​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ

 -បានធ្វើ​របាយការណ៍​ស​ម្រេច​ទូទាត់ ឆ្នាំ ២០១។

 -បានរៀបចំ​សំណើរ​បង្កើត​រជ្ជទេយ្យ និង​ភ្នាក់ងារ​បើក​ផ្តល់។

ផែនការ

 -បានរៀបចំ​របាយការណ៍​ប្រចាំខែ ជូន​សាលាខេត្ត​ស្វាយរៀង និង​ក្រសួង​អភិវឌ្ឍន៍ជនបទ។

           -បាន​ចូលរួម​ប្រជុំ​ប្រចាំ​ខែកុម្ភៈ ជាមួយ​អង្គការ IDE–CFED

 -សន្តិ​សេនា​ស្តីពី ស្ថានភាព​អនាម័យ​នៅក្នុង​ខេត្តស្វាយរៀង និង​លើក​ទិសដៅ​អនុវត្ត​ក្នុង​ខែ មិនា​នៅ​ការិយាល័យ​អង្គការ IDE

 -អធិការកិច្ច និង​សវនៈកម្ម៖គ្មាន

 -កិច្ចប្រជុំផ្សេងៗ និង​ទំនាក់ទំនង​សាធារណៈ(ជាមួយ​សាលាខេត្ត និង​ក្រសួង)

 -លោក​ប្រធាន​មន្ទីរ

 -បាន​ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​បូកសរុប​ល​ទ្ខ​ផល​ការងារ​ស្តីពី ការរៀបចំ​បញ្ជីសារពើភ័ណ្ឌ និង​ប្រមូល​ទិន្នន័យ​ផ្លូវ​ជនបទ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ ២០១៤ រៀបចំ​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ។

 -បាន​ចូលរួម​ប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស ក្រុមប្រឹក្សា​ខេត្តស្វាយរៀង។

 -បាន​ចូលរួម​ប្រជុំ​ពិនិត្យ​លើ​កិច្ចព្រមព្រាង​សម្រាប់​សកម្មភាព​សហប្រតិបត្តិ​ការ ជាមួយ​អង្គការ អភិវឌ្ឍន៍​សេដ្ឋកិច្ច​កសិករ​កម្ពុជា(CFED)

 -ប្រជុំពិភាក្សា​ដោះស្រាយ​លើ​បញ្ហា ដែល​ប្រមូលបាន​ពី​វេទិការ​ពិគ្រោះ​យោបល់​ក្រុមប្រឹក្សា​ខេត្ត

-ប្រជុំ​ផ្សព្វផ្សាយ​របស់​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន នៅ​ខេត្តស្វាយរៀង ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ ការអនុវត្ត​កម្មវិធី​នយោបាយ យុ​ទ្ឋ​សាស្ត្រ​ចតុកោន​ដំណាក់កាល​ទី ៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា។

-បាន​ធ្វើជា​អធិបតី​ប្រជុំ​ជាមួយ​អង្គការ​ដៃគូ​នានា​ស្តីពី ការសហការ​អនុវត្ត​អនាម័យ​ក្នុង​ខេត្តស្វាយរៀង អ្នកចូលរួម​ចំនួន ១៨នាក់ ស្ត្រី ៣នាក់ នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តស្វាយរៀង។

            -លោក លោកស្រី អនុប្រធាន​មន្ទីរ

 -បាន​ចូលរួម​ប្រជុំ​បូកសរុប​ល​ទ្ឋ​ផល​ការងារ (គណៈកម្មាធិការ​ទ​ទូល​បន្ទុក​ស្ត្រី​និង​កុមារ...ក ខេត្ត​ប្រចាំ​ខែកុម្ភៈ និង​លើក​ទិសដៅ​អនុវត្ត​ប្រចាំ​ខែមីនា ឆ្នាំ ២០១៤ របស់ គ...ក ខេត្តស្វាយរៀង (លោក ណឹ​ប ចែម)

            ៣-ប្រធានការិយាល័យ​ខេត្ត

 -បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ការផ្លាស់ប្តូរ​ឥរិយាបទ​របស់​សហគម​ន៍ (BCC) មាន​អ្នកចូលរួម​ចំនួន ២៨ នាក់ ស្ត្រី ១៦ នាក់ នៅ​សាលាបឋមសិក្សា​កំពង់​រោទ៍ និង​សាលាស្រុក​រមាសហែក(លោក អន គា លោក អុក ថុល លោក ផុ ហុង​ទី​តូ)

 -បាន​ចុះ​បញ្ឆេះ​សហគមន៍​ដឹកនាំ​អនុវត្ត​អនាម័យ (CLTS) មាន​អ្នកចូលរួម​ចំនួន ១.៨៧៦ នាក់ ស្ត្រី ៧៨៩ នាក់ ចំនួន ៧ ឃុំ ក្នុងស្រុក​ស្វាយជ្រំ (លោក អន គា លោក សាន ពិសេស លោក យោន ខុន លោក នាង សារី -លោក យឹម សុផល)

            -ប្រធានការិយាល័យ​ស្រុក

 -បាន​ចូលរួម​ប្រជុំ​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​ស្ត្រី និង​កុមារ​នៅ​សាលាក្រុង​ស្វាយរៀង សាលាក្រុង​បាវិត សាលាស្រុក​កំពង់រោទិ៍ សាលាស្រុក​រមាសហែក សាលាស្រុក​ស្វាយជ្រំ សាលាស្រុក​ចន្ទ្រា​សាលាស្រុក​រំដួល និង​សាលាស្រុក​ស្វាយទាប។

 -បាន​ចូលរួម​ប្រជុំ​ប្រចាំ​ខែកុម្ភៈ នៅ​សាលាក្រុង​ស្វាយរៀង សាលាក្រុង​បាវិត សាលាស្រុក កំពង់រោទិ៍ សាលាស្រុក​ស្វាយទាប សាលាស្រុក​ស្វាយជ្រំ សាលាស្រុក​ចន្ទ្រា​សាលាស្រុក​រំដួល និង​សាលាស្រុក​រមាសហែកនិង​លើក​ទិសដៅ​អនុវត្ត​ប្រចាំ​ខែមីនា ឆ្នាំ ២០១។

-បាន​ចូលរួម​ប្រជុំ​ផ្សព្វផ្សាយ​ការងារ​ទឹក និង​បង្គន់​អនាម័យ​នៅ​ឃុំ​ច​ន្ទ្រី និង​ប្រជុំ​ត្រួតពិនិត្យ​បញ្ជីស្នាម​ក្រុម​ជួយ​ខ្លួនឯង​ចំនួន ១០ភូមិ នៅ​ឃុំ​ម្រាម​ស្រុក​រមាសហែក មាន​អ្នកចូលរួម ៥៦នាក់ ស្រី ២៩នាក់ លោក ផុ ហុង​ទី​តូ។

 -បាន​ចូលរួម​ប្រជុំ​ក្រុមប្រឹក្សា​ក្រុង-ស្រុក​មាន​អ្នកចូលរួម​ចំនួន ២៩ នាក់ ស្រី្ត ៤ នាក់ នៅ​សាលាក្រុង​បាវិត និង​សាលាស្រុក​រមាសហែក (លោក គឹម សាញ់ ផុ ហុង​ទី​តូ)

             -បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការលើកកម្ពស់​អនាម័យ​ជនបទ​អ្នកចូលរួម​ចំនួន ២៦ នាក់ ស្ត្រី ៨ នាក់ នៅ​ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​រោទ៍ (លោក អុក ថុល)

 -បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីពី ការបង្កើត​ក្រុម​ជួយ​ខ្លួនឯង មាន​អ្នកចូលរួម​ចំនួន ៧៧ នាក់ ស្ត្រី ៤៣ នាក់ នៅ​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា(លោក ទុំ ភក្តី)

 -បាន​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី ការប្រើប្រាស់ និង​ថែទាំ​អណ្តូងស្នប់​អា​ហ្វី​ដេ​ស្វ កា​រប​ន្សុ​ទ្ឋ ទឹក និង​ការ​ទុកដាក់​ទឹក​ទុក​ផឹក​ប្រកបដោយ​សុវត្ថិភាព​តាម​គ្រួសារ ចំនួន ៦ អណ្តូង ដល់​ក្រុម​អ្នក​ប្រើ ប្រាស់​ទឹក និង​អនាម័យ​មាន​អ្នកចូលរួម​ចំនួន ១៥២នាក់ ស្ត្រី ៦៦ នាក់ នៅ​ស្រុក​ចន្ទ្រា(លោក ទុំ ភក្តី)

            -បាន​ចុះ​សិក្សា​ផ្លូវ​ជាមួយ​ស្បៀងអាហា​ពិភពលោក ប្រវែង ៩០៧ ម ចំនួន ២ ភូមិ ក្នុង​ឃុំ ប្រសូត្រ និង​បាន​ចែក​បង្គន់​អនាម័យ​ចំនួន ២៤ បង្គន់ ដល់ ២ ភូមិ ក្នុង​ឃុំ​ប្រសូត្រ ស្រុក​ស្វាយទាប (លោក កែវ សំអាត)

 -បាន​ចុះ​ផ្សព្វផ្សាយ និង​អប់រំ​ប្រជាជន​ស្តីពី​អនាម័យ​ជនបទនិង​ជំរុញ​ការសាងសង់​បង្គន់ អនាម័យ​តាម​គ្រួសារ អ្នកចូលរួម​ចំនួន ៨៩ នាក់ អ្នកស្ម័គ្រចិត្ត​សាងសង់​បង្គន់​ចំនួន ៣៧ គ្រួសារ នៅ ឃុំ ត្នោត និង​ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​រោទ៍(លោក អុក ថុល)

 -បាន​ចុះ​ត្រួតពិនិត្យ​ការចាក់​សាប​អណ្តូងស្នប់​ចំនួន ៤ អណ្តូង និង​រៀបចំ​ក្រុម​ប្រើប្រាស់​ទឹក ចំនួន ១ អណ្តូង អ្នកចូលរួម ២៧ នាក់ ស្ត្រី ១៣ នាក់ និង​ធ្វើតេស្ត​រក​បាក់តេរី​ក្នុង​ទឹក​អណ្តូង ចំនួន ២ នៅ​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា(លោក ទុំ ភក្តី)

 -បាន​ចូលរួម​សន្និបាទ​សហគមន៍​សន្សំ​ប្រាក់ មាន​អ្នកចូលរួម​ចំនួន ៥៨ នាក់ ស្ត្រី ៤៥ នាក់ នៅ ភូមិ​ចំបក់ សង្កាត់​ចេក ក្រុង​ស្វាយរៀង (លោក ប្រឹង សារី​ន)

 II.សកម្មភាព​តាម​វិស័យ

 -ការងារ​ផ្លូវ​ជនបទ

 -សិក្សា​ផ្លូវ​គម្រោង​ស្បៀង​ទ្រព្យធន​សហគមន៍​បាន​ចំនួន ២៤គម្រោង ប្រវែង ២៥,៣៧៥ ម នៅ​ឃុំ​គោក​ព្រីង ក្រោលគោ​ធ្លក ស្វាយ​អង្គ ស្រុក​ស្វាយជ្រំ និង​ឃុំ​ម្រាម អណ្តូង​ពោ​ធ៌ ស្រុក​រមាសហែក និង​ឃុំ​ធ្មា​ស្រុក​រំដួល។

 -បាន​បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​គម្រោង​ឧបត្ថម​ស្បៀង​បន្ទាន់ (EFAP)បាន​ចំនួន ១៣ខ្សែ ប្រវែង៧,៨១៨ ម នៅ​ឃុំ​អំពិល និង​ឃុំ​ម្រាម​ស្រុក​រមាសហែក។

             -បាន​បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​គម្រោង​ជំនួយ​មនុស្សធម៌ (HAP)ចំនួន ៣០គម្រោង ២០ គម្រោង នៅ​ស្រុក​រមាសហែក និង ១០ គម្រោង នៅ​ស្រុក​ស្វាយជ្រំ។

 -ការងារ​ផ្គត់ផ្គង់​ទឹក​ជនបទ

                -បាន និង​កំពុង​ចុះ​ជួសជុល​អណ្តូងស្នប់​អា​ហ្វី​ដេ​ស្វ​ចំនួន ៣អណ្តូង នៅ​ស្រុក​រមាសហែក និង ស្រុក​ស្វាយជ្រំ

            ៣-ការងារ​សុខភាព​ជនបទ

           -បាន​ចុះ​ផ្តល់​សម្ភារ​សម្រាប់​សាងសង់​បង្គន់​អនាម័យ​ចំនួន ២៥០ បង្គន់ ស្មើនឹង ២៥០ គ្រួសារ គ្រួសារ​បាន​សង់​បង្គន់​រួច​ចំនួន ២៥០ បង្គន់ នៅ​ឃុំ​ប្រសូត្រ ស្រុក​ស្វាយទាប។

            -បាន​ប្រជុំ​ជាមួយ​គណៈកម្មការ​ដឹក​នាំ​ហិរញ្ញប្បទាន​នៅ​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង។

            -បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីអំពី​បញ្ជី​សំណួរ សម្រាប់​ត្រួតពិនិត្យ​ការងារ​មូលនិធិ​សមធម៌ នៅ​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង។

            -បាន​ចុះ​សម្ភាស​នៅ​សង្កាត់​ចេក​ចំនួន ៧ ភូមិ មាន​អ្នក​ឈឺ​ចំនួន ៩ នាក់ ស្ត្រី ៥ នាក់ បច្ចុប្បន្ន បានជា​ត្រឡប់ទៅផ្ទះ​រួចហើយ។

         -បាន​សហការ​ជាមួយ​អង្គការ (SNV)ចុះ​បញ្ឆេះ (CLTS) ចំនួន ២ ឃុំ ស្មើ ១២ ភូមិ អ្នកចូលរួម ចំនួន ២០៦ នាក់ ស្ត្រី ១៥៣ នាក់ អ្នកស្ម័គ្រចិត្ត​សាងសង់​បង្គន់​ចាក់ទឹក​ចំនួន ៥៦ គ្រួសារ។

           ៤-ការងារ​បណ្ដុះបណ្ដាល និង​មជ្ឈមណ្ឌល

-មជ្ឈមណ្ឌល​ជំនាញ​មូលដ្ឋាន​ខេត្តស្វាយរៀង បានទទួល​គម្រោង​ថវិកា​កម្មវិធី​អភិវឌ្ឍ​ន៏​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​ វិជ្ជាជីវៈ​(NTF=National​Training​Funds)របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចំនួន ១គម្រោង គឺ​ការធ្វើ​ជី​កំ​ប៉ុ​ស្ត៏​ចំនួន​ពីរ​វគ្គ​បាន​ដំណើរ​ការបើក​វគ្គ​នៅ​ឃុំ​ស្វាយចេក ស្រុក​រំដួល,មាន​សិក្ខាកាម​ចូលរួម​ចំនួន ៦០នាក់ ស្ត្រី ២០នាក់។

-បានធ្វើការ​ផ្សព្វផ្សាយ​ជ្រើសរើស​សិក្ខាកាម​តាម​វិទ្យុ FM 98.7 and FM103.5 ខេត្តស្វាយរៀង

-បាន​បញ្ជូន​បុគ្គលិក​ចុះ​បិត​ឯកសារ ផ្សព្វផ្សាយ​ជ្រើសរើស​សិក្ខាកាម តាម​បណ្តា​ទីប្រជុំជន​ដូចជា តាម​សាលារៀនទីផ្សារ។ល។ ចំនួន ១៥០កន្លែង ក្នុងស្រុក ៥គឺ ស្រុក​ចន្ទ្រា ស្រុក​កំពង់រោ​ទ៏ ស្រុក​រមាសហែក ស្រុក​ស្វាយជ្រំ និង​ស្រុក​រំដួល ។

 -បាន​ផ្សព្វផ្សាយ ទៅតាម​បណ្តា​ឃុំ​ចំនួន ៦៧ ឃុំ ១២សង្កាត់ ដើម្បី​ឲ្យ​ឃុំ​ជួយ​ធ្វើការ​ផ្សព្វផ្សាយ​ទៅតាម​បណ្តា​ឃុំ​របស់​ពួកគាត់ ។

 -បាន​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​មូលដ្ឋាន​ទាំង ៧ជំនាញ នៅ​មន្ទីរ​អភិវឌ្ឍ​ន៏​ជនបទ​ខេត្តស្វាយរៀង មាន​អ្នកចូលរួម​ចំនួន ១២០នាក់ ស្ត្រី ៣៥នាក់។

 -បាន​ចុះ​តាមដាន និង​វាយតម្លៃ​សិក្ខាកាម​ដែល​បានបញ្ចប់​វគ្គ​ចំនួន ១៥ភូមិ នៅ​ស្រុក​ចន្ទ្រា​ស្រុក​កំពង់រោ​ទ៏ ជា​លទ្ធផល​សំរេចបាន៖

 -ផ្នែក​កាត់ដេរ​សំលៀកបំពាក់ចំនួន ២នាក់បាន​បើកហាង​ខ្លួនឯង

 -ផ្នែក​ជួសជុល​ម៉ូតូ​គ្រប់​ប្រភេទចំនួន ៣នាក់បាន​បើកហាង​ខ្លួនឯង

 -ផ្នែក​ជួសជុល​ម៉ាញ៉េ,វិទ្យុ និង​ទូរ​ទស្ស​ន៏ចំនួន ២នាក់បាន​បើកហាង​ខ្លួនឯង

ផ្នែក​ជួសជុល​ម៉ាស៊ីន​កសិកម្ម​ខ្នាតតូច ចំនួន ៣នាក់បាន​បើកហាង​ខ្លួនឯង

 -ផ្នែក​អ៊ុតសក់ និង​កែស​ម្ភ​ស្ស ចំនួន ៣នាក់បាន​បើកហាង​ខ្លួនឯង

 សរុប​សិក្ខាកាម​បាន​បើកហាង​ចំនួន ១៣នាក់ ស្ត្រី ៥នាក់

 ​​​​          ៥-ការងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជនបទ

 *បាន​ចុះ​ត្រួតពិនិត្យ​មូលនិធិ​អភិវឌ្ឍន៍​ភូមិ ឃុំ និង​ក្រុម​ជួយ​ខ្លួនឯង​មាន​ដូចខាងក្រោម៖

             -ធនាគារ​ស្រូវ​ចំនួន ៧ ភូមិ មាន​ស្រូវ​ចំនួន ២២.៥១៣ គ.ក្រ(មាន ២ ឃុំ ៧ ភូមិ)សមាជិក​ខ្ចី ១៣៥ នាក់ ស្ត្រី ១០៥ នាក់។

 -មូលនិធិ​អភិវឌ្ឍន៍​ភូមិ​ចំនួន ៥ឃុំ ស្មើ ២៥ ភូមិ មាន​ទឹកប្រាក់​ចំនួន ១៨៥.២១៦.៨០០ រៀល​សមាជិក​ខ្ចី ចំនួន ៦០៥ នាក់ ស្ត្រី ៤២៥ នាក់។

 -មូលនិធិ​អភិវឌ្ឍន៍​ឃុំ​ចំនួន ៣ឃុំ មាន​ទឹកប្រាក់​ចំនួន ៧៧.៨៨៩.៨០០ រៀល សមាជិក​ខ្ចី ចំនួន ១១៥ នាក់ ស្ត្រី ៨៩ នាក់។

             -ក្រុម​ជួយ​ខ្ឡួ​ន​ឯង​ចំនួន ២២ ភូមិ មាន​ទឹកប្រាក់​សរុប​ចំនួន ១៥៤.០០០.០០០ រៀល សមាជិក​ខ្ចី​ចំនួន ៥៦៧ នាក់ ស្ត្រី ៣៨៧ នាក់។

 -ការងារ​អភិវឌ្ឍន៍​សហគមន៍

 -ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​សហគមន៍ និង​សហការី ២រូប បាន​ចូលរួម​ពិធី​បើក-បិទ​វគ្គ​បណ្តុះបណ្តាល​ពង្រឹងសមត្ថភាព ២វគ្គ ដល់​យុវជន ស្តីពី ជំនាញ​សម្របសម្រួល​ការងារ​អភិវឌ្ឍន៍​សហគមន៍​ជនបទ និង​គោល​គំនិត​នៃ​ការងារ​អភិវឌ្ឍន៍​សហគមន៍​គាំទ្រ​ដោយ​អង្គការ ChildFund Cambodiaមាន​អ្នកចូលរួម ៦៦ នាក់ ស្រី ៣០ នាក់​នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តស្វាយរៀង។

 -បាន​ផលិត​សៀវភៅ ០១ក្បាល ស្តីពី “ ការផ្តួចផ្តើម​បង្កើត​មុខរបរ ”។

 -បានរៀបចំ​បង្កើត គ..ភ ឡើងវិញ​ចំនួន ៤ភូមិ គាំទ្រ​ដោយ​អង្គការ​មជ្ឈមណ្ឌល​កម្ពុ​ជា​ដើម្បី ការពារ​សិ​ទ្ឋ​កុមារ(CCPCR) នៅ​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា។

           ៧-ការងារ​ជនជាតិដើម​ភាគតិច

 -ការងារ​យ៉េន​ឌ័​រ

 -បាន​ប្រជុំ​ប្រចាំខែ​កុម្ភៈ ស្តីពី ការងារ​គណៈកម្មាធិកា​រទ​ទូល​បន្ទុក​ស្ត្រី និង​កុមារ​នៅ​ស្រុក​រំដួល និង​សាលាខេត្ត​ស្វាយរៀង (លោក​ណឹ​ប​ចែម)

 -ការងារ​អង្ក​ការ​ក្រៅ​រដ្ឋាភិបាល

 *អង្ក​ការកូន​ក្មេង

             -អនុវត្ត​សកម្មភាព​នៅក្នុង​ស្រុក​ស្វាយជ្រំ

 -បានផ្ដល់​អណ្ដូងទឹក​ចំនួន ១០ អណ្ដូង ដល់​ប្រជាពលរដ្ឋ​ចំនួន ១៦ គ្រួសារ​មាន ៥ ភូមិ ៣ ឃុំ​នៅ​ស្រុក​ស្វាយជ្រំ។

 -បានផ្ដល់​បង្គន់​ចំនួន ១០ បង្គន់ ដល់​ប្រជាពលរដ្ឋ​ចំនួន ១០ គ្រួសារ មាន ៣ ភូមិ ២ឃុំ នៅ​ស្រុក​ស្វាយជ្រំ។

 *អង្ក​ការ​សន្តិ​សេនា

 -អនុវត្ត​កម្មវិធី​សហគមន៍​ដឹកនាំ​អនុវត្ត​អនាម័យ​នៅ ស្រុក​ចន្ទ្រា និង​ស្រុក​ស្វាយទាប។

            -គ្រួ​សារបាន​សាងសង់​បង្គន់​ចំនួន ៣១២គ្រួសារ (នៅ​ស្រុក​ស្វាយទាប និង​ស្រុក​ចន្ទ្រា បង្គន់​ចាក់ទឹក​ចំនួន ២៧២ និង​បង្គន់​ស្ងួត​ចំនួន ៤០ បង្គន់)

 *អង្ក​ការ Child Fund (អង្ក​ការ មូលនិធិ​កុមារ​កម្ពុជា)

 -អនុវត្ត​សកម្មភាព​នៅក្នុង​ស្រុក​ស្វាយជ្រំ និង​ស្រុក​រមាសហែក

 -បាន​សហការ​ជាមួយ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​បណ្តុះបណ្តាល​ស្តីពី ជំនាញ​សម្របសម្រួល គោល​គំនិត​នៃ​ការអភិវឌ្ឍន៍​សហគម​ន៍ និង​បច្ចេកទេស​សាងសង់​បង្គន់​អនាម័យ​ដល់​ក្រុមប្រឹក្សាឃុំ គណៈកម្មាធិការ​អភិវឌ្ឍ​ន៍​ភូមិ និង​ក្រុមយុវជន មាន​អ្នក​អ្នកចូលរួម​សរុប​ចំនួន ១០៣នាក់ ស្ត្រី ២៩ នាក់ នៅ មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តស្វាយរៀង។

 -បាន​ប្រជុំ​ជាមួយ​ក្រុមប្រឹក្សាឃុំ គណៈកម្មាធិការ​អភិវឌ្ឍ​ន៍​ភូមិ និង​ក្រុមយុវជន និង​ជាមួយ គ្រួសារ​ទទួលបាន​បង្គ​ន់​មាន​អ្នក​អ្នកចូលរួម​សរុប​ចំនួន ៩៤ នាក់ ស្ត្រី ៥៦ នាក់ នៅ​ស្រុក​ស្វាយជ្រំ។

 -បាន​ចុះ​ត្រួតពិនិត្យ​ការសាងសង់​បង្គន់​តាម​គ្រួសារ​ចំនួន ២ ឃុំ នៅ​ស្រុក​ស្វាយជ្រំ និង​ស្រុក រមាសហែក មាន​បង្គន់​សរុប​ចំនួន ៩៧ បង្គន់ បាន​សាងសង់​រួច ១០០%

 *អង្ក​ការ CFED (អង្ក​ការ អភិវឌ្ឍន៍​សេដ្ឋកិច្ច​កសិករ​កម្ពុជា)

 -បាន​សហការ​ជាមួយ​មន្ទីរ​អភិវឌ្ឍន៍ជនបទ ចុះ​អនុវត្ត​កម្មវិធី​លើក​កំពស់​អនាម័យ​ទៅដល់​សហគមន៍ នៅ​ស្រុក​រមាសហែក និង​ស្រុក​កំពង់រោទិ៍ មាន​អ្នកចូលរួម​ចំនួន ៨១៧ នាក់ ស្ត្រី ៤៣៧ នាក់ អ្នកស្ម័គ្រចិត្ត​សាងសង់​បង្គន់​ចំនួន ៩២ នាក់។

 *អង្ក​ការ S N V

 -អនុវត្ត​សកម្មភាព​នៅក្នុង​ស្រុក​ស្វាយជ្រំ

 -បាន​សហការ​ជាមួយ​មន្ទីរ​អភិវឌ្ឍន៍ជនបទ ចុះ​អនុវត្ត​កម្មវិធី​លើក​កំពស់​អនាម័យ​ទៅដល់​សហគមន៍ នៅ​ស្រុក​ស្វាយជ្រំ។

 -បាន​បណ្តុះបណ្តាល​កម្មវិធី CLTS ទៅដល់​សហគមន៍ ចំនួន ៤ វគ្គ ៧ ឃុំ និង ៧៦ ភូមិ មាន​អ្នកចូលរួម​ចំនួន ១៧១ នាក់ ស្ត្រី ៥៤ នាក់។

 -បាន​បណ្តុះបណ្តាល​កម្មវិធី SC WASH ទៅដល់​សហគមន៍ និង​សាលា​ចំនួន៦ វគ្គ ៧ឃុំ ៧៦ ភូមិ និង ៣១ សាលា មាន​អ្នកចូលរួម​ចំនួន ២៥១ នាក់ ស្ត្រី ៦៤ នាក់។

             -បាន​ចុះ​ជំរុញ ត្រួតពិនិត្យ និង​តាមដាន​គ្រួសារ​ស្ម័គ្រចិត្ត​សាងសង់​បង្គន់​អនាម័យ​ចំនួន ៥ ឃុំ ស្មើ និង ១៨ ភូមិ មាន​អ្នក​សាងសង់​បង្គន់​អនាម័យ​ចំនួន ១៩៨ ខ្នង​ផ្ទះ។

 *អង្ក​ការ IDE

             -អនុវត្ត​សកម្មភាព​នៅក្នុង​ស្រុក​ស្វាយជ្រំ ស្រុក​រមាសហែក ស្រុក​ស្វាយទាប ស្រុក​រំដួល ស្រុក កំពង់​រោទ៍ ស្រុក​ចន្ទ្រា។

 -ការងារ​បណ្តុះបណ្តាល

           -កំពុង​បណ្តុះបណ្តាល​ម្ចាស់​អាជីវកម្ម​អំពី​បច្ចេកទេស​ផលិត​បង្គន់ និង​ការគ្រប់គ្រង ការលក់​បង្គន់​អនាម័យ​ចំនួន ២០នាក់។

         -បាន​នឹង​កំពុង​បន្ត​ផ្តល់​វគ្គ​បណ្តុះបណ្តាល និង​តាមដាន​សកម្មភាព​ដល់​គ្រូ​អនាម័យ​លក់​បង្គន់ របស់​ម្ចាស់​អាជីវកម្ម​ទាំង ៣២ នាក់ ទៅលើ​ការងារ​ទំនាក់ទំនង​ជា មួយ​អាជ្ញាធរ​មូលដ្ឋាន ការរៀបចំ​ការប្រជុំ​ភូមិ​លក់ និង​ការចុះ​អប់រំ​លក់​តាម​ខ្នង​ផ្ទះ និង​យុទ្ធសាស្ត្រ​លក់ផ្សេងៗទៀត។

ការងារ​ត្រួតពិនិត្យ

         -បាន​ត្រួតពិនិត្យ​លើ​គុណភាព​បង្គន់​អនាម័យ​បញ្ចូល​ទិន្នន័យ​លក់ និង​ដឹកជញ្ជូន​បង្គន់​របស់ ម្ចាស់​អាជីវកម្ម​ផលិត ដើម្បី​ស្វែងយល់​ពី​កង្វះខាត​ផ្នែក​បច្ចេកទេស​ដែល​ម្ចាស់​អាជីវកម្ម​កំពុង​ប្រតិបត្តិការ​ប្រចាំថ្ងៃ។

 ការងារ​ប្រជុំ

        -បានរៀបចំ​កិច្ចប្រជុំ​សម្របសម្រួល​ជា​រៀងរាល់ខែ រវាង​ការងារ​ទីផ្សារ​អនាម័យ​ជាមួយនឹង​កម្មវិធី CLTS ដែល​អនុវត្ត​ដោយ អង្គការ SSO, CFED, SNV និង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តស្វាយរៀង។

 *អង្ក​ការ ស្អាត​កម្ពុជា

  -អនុវត្ត​សកម្មភាព​នៅក្នុង​ស្រុករ​មាស​ហែក

 -បាន​ផ្សព្វផ្សាយ​ដល់​សហគមន៍​ស្តីពី ផលប៉ះពាល់​នៃ​ការខ្វះ​អនាម័យ​ផ្ទាល់ខ្លួន និង​អនាម័យ សាធារណៈ​ជាពិសេស​អំពី​ជំងឺ​បណ្តាលមកពី​ការប្រើប្រាស់​ទឹក​មិន​ស្អាត​ចំនួន ៧ វគ្គ ស្មើ ១៩ ភូមិ មាន អ្នកចូលរួម​ចំនួន ៥៥៤ នាក់ ស្ត្រី ៣៦២ នាក់ ក្នុងស្រុក​ស្វាយជ្រំ និង​បាន​ផ្សព្វផ្សាយ​ដល់​សាលាបឋមសិក្សា​ចំនួន ៥ សាលាបឋមសិក្សា មាន​សិស្ស​ចូលរួម​ចំនួន ១៨៩៨ នាក់ ស្ត្រី ៨៨៨ នាក់ ក្នុងស្រុក​រមាសហែក។

 *អង្ក​ការ​សមាគម​ខ្មែរ​ដើម្បី​អភិវឌ្ឍ​ន៏​ផ្នែក​កសិកម្ម​តូច​ជា​គំរូ

 -អនុវត្ត​សកម្មភាព​នៅក្នុង​ស្រុក​ស្វាយជ្រំ

 -បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី ចំណេះដឹង​ហិរញ្ញវត្ថុ ការ​សន្សំ និង​ការគ្រប់គ្រង​ដឹកនាំ​សហជីព​ឥណទាន​ដល់​តំណាង​ក្រុម​ជួយ​ខ្លួនឯង ១៥ក្រុម អ្នកចូលរួម​ចំនួន ៤៥នាក់។

 -ចុះ​ពង្រឹង​ក្រុម​ជួយ​ខ្លួនឯង​អំពី​ការ​សន្សំ​ការ​ខី្ច​សង និង​ចុះ​ប​ញ្ចី​ក្រុម​ទាំង ១៥ក្រុម​ជាប្រចាំ។

 - ចុះ​ពង្រឹង​កសិករ​អំពី​ការដាំ​បន្លែ និង​ធ្វើ​ស្រូវ​ដោយ​មិន​ប្រើប្រាស់​ថ្នាំពុល និង​ជាតិគីមី។

 IIIទិសដៅ​ការងារ​សម្រាប់​អនុវត្ត​ប្រចាំ​ខែមីនា ឆ្នាំ ២០១៤

 -ចុះ​ជំរុញ​កសិករ​ប្រើប្រាស់​ឲ្យ​អស់​នូវ​សក្តានុពល នៃ​ការងារ​បង្កបង្កើនផល​ផ្នែក​កសិកម្ម។

 -ត្រៀម​បណ្តុះបណ្តាល​យុវជន ១វគ្គ ស្តីពី “ ការផ្តួចផ្តើម​បង្កើត​មុខរបរ ”នៅ​ស្រុក​រមាសហែក។

 -ត្រៀម​សហការ​ជាមួយ​មជ្ឈមណ្ឌល​អភិវឌ្ឍ​ន៍​ដើម្បី​ការពារ​សិទ្ឋិ​កុមារ​ប្រកាស​ឈ្មោះ គ..ភ ចំនួន ៤ ភូមិ នៅ​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា។

 -ត្រៀម​ចូលរួម​សន្និបាទ​បូកសរុប​ការងារ​ឆ្នាំ ២០១៣ និង​លើក​ទិសដៅ​ឆ្នាំ ២០១៤ របស់​ក្រសួង អភិវឌ្ឍន៍ជនបទ។

 -ត្រៀម​ជួសជុល​អណ្តូងស្នប់​ចំនួន ១៩ អណ្តូង នៅ​ស្រុក​រំដួល។

 -ចុះ​ត្រួតពិនិត្យ​ការសាងសង់​អណ្តូងស្នប់​អា​ហ្វី​ដេ​ស​នៅ​ឃុំ​ចន្ទ្រា និង​ឃុំ​សំរោង ស្រុក​ចន្ទ្រា។

 -សហប្រតិបត្តិការ និង​រៀបចំ​គម្រោង​អភិវឌ្ឍន៍​សហគមន៍​ជនបទ​ចម្រុះ។

 -រៀបចំ​បង្កើត​ឲ្យ​មាន​ភូមិ​មួយ​ផ​លឹ​ត​ផល​មួយចំនួន ០២ ភូមិ។

 -ជួសជុល​ផ្លូវ​ជនបទ​ដែល​ខូច​ចំនួន ១០ គ.ម និង​ថែទាំ​ផ្លូវ​ជា​លក្ខណៈ​ខួប​ចំនួន ៣ ខ្សែ ប្រវែង ២៨គ.ម ថែទាំ​ផ្លូវ​ជាប្រចាំ​ចំនួន ៣ខ្សែ ប្រវែង ៦៥ គម និង​ចុះ​ស្រង់​ទិន្នន័យ​ផ្លូវ​ជនបទ​ប្រភេទ ១ និង ។

 -អប់រំ​ប្រជាជន​ពី​អនាម័យ​សុខភាព និង​ចំណេះដឹង​អេដស៍ ២០ វគ្គ នៅ​ទូទាំង ៦ ស្រុក និង ២ក្រុង និង​អប់រំ​អំពី​ការប្រើប្រាស់​បង្គន់​អនាម័យ​ចំនួន ៧៣ វគ្គ ព្រមទាំង​ផ្តល់​បង្គន់​គ្រឿង​ក្រោម​ចំនួន ២៥០ គ្រឿង។

 -អប់រំ​ពី​អនាម័យ​នៃ​ការប្រើប្រាស់​ទឹក​ចំនួន ៣០ វគ្គ និង​ជួសជុល​អណ្ដូងស្នប់​លេខ ០៦ ចំនួន ៧០ អណ្ដូង និង​សាងសង់​អណ្តូង អា​ហ្វី​ដេ​ស​ចំនួន ៥ អណ្តូង។

 -ចុះ​អប់រំ​ផ្សព្វផ្សាយ​កម្មវិធី​ទឹកស្អាត និង​អនាម័យ​តាម​សាលាបឋមសិក្សា​ចំនួន ១៥៥ សាលា។

 -ពង្រឹង​សហគមន៍​ឥណទាន​ដែលមាន​ស្រាប់ និង​ឆ្លើយតប​សមាហរណកម្ម​ចំនួន ១០ វគ្គ។

 -ធ្វើការ​បណ្តុះបណ្តាល​មន្ត្រី​រាជការ​ក្នុង​មន្ទីរ​អំពី​ជំនាញ នៃ​ការសម្របសម្រួល​ក្នុង​ការងារ​អភិវឌ្ឍន៍​សហគមន៍​ក្នុង ១ខែ ០២ ដង។

-ជំរុញ និង​ចលនា​យុវជន​យុវនារី​ដែល​ពុំមាន​លទ្ធភាព​បន្ត​ការសិក្សា​នៅ​វិទ្យាល័យ ឲ្យ​ចូលរៀន​នូវ​មុខជំនាញ ៧ មុខ នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាលជំនាញ​មូលដ្ឋាន​ខេត្ត និង​ចុះ​ត្រួតពិនិត្យ វាយតម្លៃ​សិក្ខាកាម​បានបញ្ចប់​វគ្គ​រួច​នៅតាម​សហគមន៍។

 -សហការ​ណ៍​ជាមួយ​អង្គការ​ដៃគូ​អភិវឌ្ឍន៍​នានា​ជា​បន្តទៀត និង​រៀបចំ NGO Meeting

 Iសេចក្តីសន្និដ្ឋាន

    សកម្មភាព​គ្រប់ផ្នែក​ដែល​បាន​ត្រៀម​បំរុង​ទុកជាមុន (តាម​ផែនការ​គ្រោងទុកនឹង​អនុវត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​មាន​ឆន្ទៈ​ដើម្បី​ឆ្លើយតប​ទៅនឹង​សកម្មភាព​តម្រូវការ​រ​បស់​សហគមន៍ នោះ​អ្នកទទួលផល នឹង​អាច​ឈានទៅរក​វឌ្ឍនៈភាព​សេដ្ឋកិច្ច និង​សុខ​ភាពជា​បន្តបន្ទាប់។

Scroll Up