របាយការណ៍​ខែមីនា ឆ្នាំ ២០១៤ របស់​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តស្វាយរៀង
March 1, 2018 by Chhavorn SENG0

ខេត្តស្វាយរៀង​ស្ថិតនៅ​ទិស​អ​គ្នេ​យ៍​នៃ​រាជធានី​ភ្នំពេញ តាមផ្លូវ​ជាតិ​លេខ ១ ចម្ងាយ ១២២គ.ម មាន​ផ្ទៃដី​សរុប ២.៩៦៦,៤០ គ.ម២ (មិនទាន់​គិត​ផ្ទៃដី​កាត់​ឲ្យ​ខេត្តព្រៃវែងចែកជា ២ក្រុង និង ៦ស្រុក មាន ១២សង្កាត់ និង ៦៨ ឃុំ។ ឆ្នាំ ២០១២ ប្រជាពលរដ្ឋ​សរុប ៥៨៥,៥៧១ នាក់ ស្រី ៣០៣,៣៣០ នាក់)១៣០.៨២៧គ្រួសារ និង​កំណើនប្រជាជន​ប្រចាំឆ្នាំ ១%។ ប្រជាពលរដ្ឋ​ប្រមាណ ៩០មានមុខ​របរ​កសិក​ម្ម​ជា​ចម្បង ។

 I- ស្ថានភាព​មន្ទីរ

 ១ រដ្ឋបាល​បុគ្គលិក

 -ចំនួន​មន្ត្រី​តាំង​ស៊ុប៧១ នាក់ស្រី ១៥ នាក់

 -ចំនួន​មន្ត្រី​ជាប់កិច្ចសន្យាគ្មាន

 -ចំនួន​មន្ត្រី​ចេញទៅ​សិក្សា​នៅក្រៅ​ប្រទេស២ នាក់ (ប្រុស)

 -ទ​ទូល​លិខិត​ចូល​ចំនួន ២៥ ច្បាប់

 -បាន​បញ្ជូន​លិខិត​ចេញ​ចំនួន១៥ ច្បាប់

 ២ ការងារ​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ

 -ជំពូក៦០៖ ១៤៩.00.000 រៀល​អនុវត្តបាន​ចំនួន ០ស្មើ ០%

 -ជំពូក៦១៖១.៣១៨.៣០០.០០០ រៀល​អនុវត្តបាន​ចំនួន០ស្មើ០%

 -ជំពូក៦២៖ ២៨២.០០០.០០០រៀល​អនុវត្តបាន​ចំនួន ១៣.៣៥៣.០០០ស្មើ៤.%

 -ជំពូក៦៣៖៣.៧០០.០០០រៀល​អនុវត្តបាន​ចំនួន ០ ស្មើ ០%

 -ជំពូក៦៤៖ ៤៩៧.០០០.០០០រៀល​អនុវត្តបាន​ចំនួន ៧៣.៨៤១.៤៨០ស្មើ១៤.%

 សរុប ៖ ២.២៥០.១០០.០០០ រៀល​អនុវត្តបាន​ចំនួន ៨៧.១៩៤.៤៨០ ស្មើ ៣.%

          ៣ ផែនការ

 -បានរៀបចំ​របាយការណ៍​ប្រចាំខែ​ជូន​សាលាខេត្ត​ស្វាយរៀង និង​ក្រសួង​អភិវឌ្ឍន៍ជនបទ។

            -បាន​ចូលរួម​ប្រជុំ​ប្រចាំ​ខែមីនា​ជាមួយ​អង្គការ IDE–CFED

 -សន្តិ​សេនា​ស្តីពី ស្ថានភាព​អនាម័យ​នៅក្នុង​ខេត្តស្វាយរៀង និង​លើក​ទិសដៅ​អនុវត្ត​ក្នុង​ខែមេសា​នៅ​ការិយាល័យ​អង្គការ IDE

           -បាន​ចូលរួម​ប្រជុំ​ឆ្លង​ផែនការ​ប្រតិបត្តិ​ប្រចាំឆ្នាំ ២០១៤ របស់​ក្រុមការងារ​បច្ចេកទេស​ច​ម្រុះ​វិស័យ​អប់រំ នៅ​មន្ទីរអប់រំ​ខេត្តស្វាយរៀង។

 ៤ អធិការកិច្ច និង​សវនៈកម្ម៖ គ្មាន

 ៥ កិច្ចប្រជុំផ្សេងៗ និង​ទំនាក់ទំនង​សាធារណៈ (ជាមួយ​សាលាខេត្ត និង​ក្រសួង)

 ១ លោក​ប្រធាន​មន្ទីរ

 -បាន​ចូលរួម​សន្និបាត​បូកសរុប​ការងារ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ឆ្នាំ ២០១៣ និង​លើក​ទិស ដៅ​អនុវត្ត​ឆ្នាំ ២០១៤ (បណ្ឌិត ហុក បូ​ទី-លោក ណឹ​ម ចែម-លោក សោម ផូ-កញ្ញា អន សា​មល-លោក អន គា-លោក ចាន់ ស៊ី​ដា​រ៉ា-លោក ឃឹម សុ​ម៉ាលី-លោក ឈឹម បុរស-លោក ចៅ សុខ-លោក ម៉ី សម្បត្តិ-លោក ស៊ឹង បូ​រ៉េ​ននៅ​សា​លស​និ្ន​សីទ​ចតុមុខ។

 -បាន​ចូលរួម​ស​និ្ន​បាត​បូកសរុប​ល​ទ្ឋ​ផល​ការងារ​របស់​ក្រុមប្រឹក្សា​ខេត្ត​អណ​ត្តិ​ទី ១ (២០០៩-២០១៤បូកសរុប​ល​ទ្ឋ​ផល​ការងារ​ឆ្នាំ ២០១៣ និង​លើក​ទិសដៅ​អនុវត្ត​ឆ្នាំ ២០១៤ របស់​រដ្ឋបាល​សាលាខេត្ត​ស្វាយរៀង។

 -បាន​ចូលរួម​សិក្ខាសាលា​ស្តីពី​ការធ្វើ​ឡ​ជី ឧស្ម័ន​ទី ២០.០០០ នៅ​ស្រុក​ស្វាយជ្រំ។

 -ចូលរួម​ជា​គណៈអធិបតី​ក្នុង​អង្គសិក្ខាសាលា​រៀបចំ​ផែនការ​ថ្នាក់ស្រុក អំពី​អនាម័យ​ជនបទ​នៅ សាលាស្រុក​ស្វាយជ្រំ។

 -លោក លោកស្រី អនុប្រធាន​មន្ទីរ

 -បាន​ចូលរួម​សិក្ខាសាលា​ស្តីពី​ការងារ​ទឹកស្អាត និង​អនាម័យ​ជនបទ នៅ​ក្រសួង​អភិវឌ្ឍន៍ជនបទ (លោក ណឹ​ប ចែម)

 -បាន​ចូលរួម​ប្រជុំ​បូកសរុប​ល​ទ្ឋ​ផល​ការងារ (គណៈកម្មាធិការ​ទ​ទូល​បន្ទុក​ស្ត្រី​និង​កុមារ)...ក ខេត្ត​ប្រចាំ​ខែមីនា និង​លើក​ទិសដៅ​អនុវត្ត​ប្រចាំ​ខែមេសា ឆ្នាំ ២០១៤ របស់ គ...ក ខេត្តស្វាយរៀង (លោក ណឹ​ប ចែម)

 -ប្រធានការិយាល័យ​ខេត្ត

 -បាន​ចូលរួម​អបអរសាទរ​ទិវា​សិទ្ឋិ​នារី​លើក​ទី ១០៣៨ មីនា ឆ្នាំ ២០១៤ នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ និង​នៅ​សាលប្រជុំ​ឆ្នេ​ទន្លេ ខេត្តស្វាយរៀង ។

 -បាន​ចុះ​តាមដាន​សហគមន៍​ដឹកនាំ​អនុវត្ត​អនាម័យ (CLTS) មាន​អ្នកចូលរួម​ចំនួន ៧៧៦ នាក់ ស្ត្រី ៥៨៩ នាក់ ចំនួន ៧ ឃុំ ក្នុងស្រុក​ស្វាយជ្រំ (លោក អន គា លោក សាន ពិសេស លោក យោន ខុន លោក នាង សារី -លោក យឹម សុផល)

 -ប្រធានការិយាល័យ​ស្រុក

 -បាន​ចូលរួម​សិក្ខាសាលា​ស្តីពី ការរៀបចំ​លក្ខន្តិកៈ​ផ​លឹ​ត​កម្ម ប្រាក់​សន្សំ ធនាគារ​គោ និង​ប្រកាស​ឈ្មោះ គ..ភ មាន​អ្នកចូលរួម​ចំនួន ៣៥ នាក់ ស្ត្រី ១៤ នាក់ នៅ​ភូមិ​តែង​ម៉ៅ ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា (គាំទ្រ​ដោយ​មជ្ឈមណ្ឌល​ការពារ​សិ​ទ្ឋ​កុមារ ខេត្តស្វាយរៀងបាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីពី ការផ្សព្វផ្សាយ​លើកកម្ពស់​សុខភាព​សហ​គម​ន៍​មាន​អ្នកចូលរួម​ចំនួន ២៤ នាក់ ស្ត្រី ២ នាក់ នៅ​ស្នាក់ ការ​អង្ក​ការ Chillfund Cambodia

 -បាន​ចូលរួម​ប្រជុំ​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​ស្ត្រី និង​កុមារ នៅ​សាលាក្រុង​ស្វាយរៀង សាលាក្រុង​បាវិត សាលាស្រុក​កំពង់រោទិ៍ សាលាស្រុក​រមាសហែក សាលាស្រុក​ស្វាយជ្រំ សាលាស្រុក​ចន្ទ្រា​សាលាស្រុក​រំដួល និង​សាលាស្រុក​ស្វាយទាប។

 -បាន​ចូលរួម​ប្រជុំ​ប្រចាំ​ខែមីនា នៅ​សាលាក្រុង​ស្វាយរៀង សាលាក្រុង​បាវិត សាលាស្រុក កំពង់រោទិ៍ សាលាស្រុក​ស្វាយទាប សាលាស្រុក​ស្វាយជ្រំ សាលាស្រុក​ចន្ទ្រា​សាលាស្រុក​រំដួល និង​សាលាស្រុក​រមាសហែកនិង​លើក​ទិសដៅ​អនុវត្ត​ប្រចាំ​ខែមេសា ឆ្នាំ ២០១។

 -បាន​ចូលរួម​ប្រជុំ​ក្រុមប្រឹក្សា​ស្រុក​ស្តីពី ការ​បូកសរុប​របាយការណ៍​រយៈពេល ៥ ឆ្នាំ និង​ចូល រួម​ប្រជុំ​ផ្សព្វផ្សាយ​របស់​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន ដើម្បី​ត្រូតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី នយោបាយ​យុ​ទ្ឋ​សាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា មាន​អ្នកចូលរួម​ចំនួន ២៤ នាក់ ស្រី្ត ៣ នាក់ នៅ​ស្រុក​រំដួល និង​ស្រុក​ស្វាយទាប (លោក នាង សារី លោក កែវ សំអាត)

 II.សកម្មភាព​តាម​វិស័យ

 -ការងារ​ផ្លូវ​ជនបទ

 -បាន​សហការ​ជាមួយ​មន្ត្រី​នាយកដ្ឋាន​ផ្លូវ​ជនបទ​ចុះ​សិក្សា​ផ្លូវ​ចំនួន ២ខ្សែ ប៉ា​យាប-ឫស្សី​លាប ប្រវែង ៩,៧០០ម៉ែត្រ ព្រះ​ពន្លា-ព្រៃធំ​ប្រវែង ៨,៤០០ម៉ែត្រ ដែល​បានទទួល​រងគ្រោះ​ដោយ​ទឹកជំនន់​ឆ្នាំ ២០១៣ និង​ធ្វើការ​ជួសជុល​ស្តារឡើងវិញ​នៅ​ឆ្នាំ ២០១៤នេះ ដោយ​កងវិស្វកម្ម។

 -បានធ្វើ​លិខិតអញ្ជើញ​គ​ណះ​ក​ម្មា​ធិ​ការកំណត់​បុ​រេ​លក្ខ​ណះ​សម្បត្តិ វាយ​តំលៃ និង​ប្រគល់​កិច្ចសន្យា​ទទួល​ផ្លូវ​បញ្ចប់​សុពលភាព​រយះពេល​ធានា ៦ខែ ក្នុងការ​ថែទាំ​ខួប។

 -បាន និង​កំពុង​អនុវត្ត​ផ្លូវ​គម្រោង​ស្បៀង​ទ្រព្យធន​សហគមន៍​បាន​ចំនួន ២ខ្សែ ប្រវែង ២៥,២៩១ម គ្រោង​អង្ករ ៣៤០ តោន ដំណើការ​បាន ១៥%នៅ​ស្រុក​ស្វាយជ្រំ,រមាសហែក​ស្វាយទាប និង​រំដួល។

 -បានបញ្ចប់​ការជួសជុល​ផ្លូវ​ដីស​គម្រោង​ឧបត្ថម​ស្បៀង​បន្ទាន់ (EFAP)ចំនួន ១៧ខ្សែ ប្រវែង ១១.១៨០ម គ្រោង និង​ផ្តល់​ថវិកា ៥២៧.៥០៩.៩២៧ រៀល កំពុង​ដំណើការ​បាន ៣០និង​ជួសជុល​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ចំនួន ៤ ខ្សែ ប្រវែង ២១.៩៤០ ម គ្រោង​ថវិកា ៤៤៨.៥០៦កំពុង​ដំណើការ​បាន ៥០នៅ​ស្រុក​រមាសហែក។

 -បាន និង​កំពុង​ជួសជុល​ស្តារឡើងវិញ​ផ្លូវ​ដីស​រងគ្រោះ​ដោយ​ទឹកជំនន់​ឆ្នាំ ២០១៣ ប្រើប្រាស់​ប្រាក់​ពលកម្ម​របស់​គម្រោង​ជំនួយ​មនុស្សធម៌​ចំនួន​ន ៤១ ខ្សែ ប្រវែង ២៤,៤១២ ម គ្រោង​ថវិកា ១.២៤៣.៦២៧.២៣២ រៀល នៅ​ស្រុក​រមាសហែក និង​ស្រុក​ស្វាយជ្រំ។និង​បាន​អនុវត្ត​បញ្ចប់​ចំនួន ២២ គម្រោង ប្រវែង ១៣.០៦១ ម ត្រូវ​ចំណាយ​ថវិកា ៦៣៦.១៩៦.១៤៥ រៀល។

 -ការងារ​ផ្គត់ផ្គង់​ទឹក​ជនបទ

                 -បាន​សាងសង់​អណ្តូងស្នប់​អា​ហ្វី​ដេ​ស្វ​ចំនួន ៣អណ្តូង នៅ​ស្រុក​រមាសហែក និង​ស្រុក​ស្វាយជ្រំ។

              -បាន​ជួសជុល​អណ្តូងស្នប់​លេខ ៦ចំនួន ១៩ អណ្ទូ​ង នៅ​ស្រុក​រំដួល។

                -ការងារ​សុខភាព​ជនបទ

             -បាន​ប្រជុំ​ក្រុមការងារ​បច្ចេកទេស​នៅ​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង។

           -បាន​សហការ​ជាមួយ​អង្គការ (សន្តិ​សេនា)បណ្តុះបណ្តាល​រំលឹក​ឡើងវិញ(CLTS) ចំនួន ១៤ ឃុំ ២ ស្រុក អ្នកចូលរួម ចំនួន ២៨ នាក់ ស្ត្រី ១៤ នាក់​និង (SC WASH) ដល់​សាលា​ចំនួន ៤១ សាលា អ្នកចូលរួម​ចំនួន ៨៨ នាក់ ស្ត្រី ២ នាក់។

 -បាន​ចុះ​ផ្សព្វផ្សាយ និង​អប់រំ​ប្រជាជន​ស្តីពី អនាម័យ​ជនបទ និង​ជំរុញ​ការសាងសង់​បង្គន់ អនាម័យ​តាម​គ្រួសារ អ្នកចូលរួម​ចំនួន ៥៣៣ នាក់ អ្នកស្ម័គ្រចិត្ត​សាងសង់​បង្គន់​ចំនួន ១៩៩ គ្រួសារ ក្នុងនោះ​សាងសង់​បង្គន់​ទឹក​ចំនួន ១៨១ បង្គន់ និង​បង្គន់​ស្ងួត​ចំនួន ១៨ បង្គន់ នៅ ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​រោទ៍។

             -បាន​ចុះ​តាមដាន​អ្នកស្ម័គ្រចិត្ត​សាងសង់​បង្គន់​នៅ​ស្រុក​ស្វាយជ្រំ និង​ស្រុក​កំពង់​រោទ៍​ជាល​ទ្ឋ​ផល​មាន​បង្គន់​ចាក់ទឹក​ចំនួន ៧៦បង្គន់។

           -ការងារ​បណ្ដុះបណ្ដាល និង​មជ្ឈមណ្ឌល

 -បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល បដិសណ្ឋារកិច្ច​សេវាកម្ម​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន នៅ​មន្ទីរ​ទេសចរ ខេត្តស្វាយរៀង។

 -បានរៀបចំ​វគ្គ​សិក្ខាសាលា​ស្តីពី គោលនយោបាយ​អភិវឌ្ឍ​ន៍​ធនធានមនុស្ស​នៅ​មន្ទីរ​អភិវឌ្ឍន៍

 -បាន​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​មូលដ្ឋាន​ទាំង ៧ជំនាញ នៅ​មន្ទីរ​អភិវឌ្ឍ​ន៏​ជនបទ ខេត្តស្វាយរៀង មាន​អ្នកចូលរួម​ចំនួន១៣០នាក់ ស្ត្រី ៤៥នាក់។

 -បាន​ចុះ​តាមដាន និង​វាយតម្លៃ​សិក្ខាកាម​ដែល​បានបញ្ចប់​វគ្គ​ចំនួន ៨ភូមិ នៅ​ស្រុក​ស្វាយជ្រំ និង​ក្រុង​ស្វាយរៀង​ជា​លទ្ធផល​សំរេចបាន៖

-ផ្នែក​កាត់ដេរ​សំលៀកបំពាក់ចំនួន១ នាក់បាន​បើកហាង​ខ្លួនឯង

 -ផ្នែក​ជួសជុល​ម៉ូតូ​គ្រប់​ប្រភេទចំនួន១ នាក់បាន​បើកហាង​ខ្លួនឯង

ផ្នែក​ជួសជុល​ម៉ាស៊ីន​កសិកម្ម​ខ្នាតតូច ចំនួន៥ នាក់បាន​បើកហាង​ខ្លួនឯង

 សរុប​សិក្ខាកាម​បាន​បើកហាង​ចំនួន ៧នាក់ ស្ត្រី ០នាក់

          -ការងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជនបទ

 *បាន​ចុះ​ត្រួតពិនិត្យ​មូលនិធិ​អភិវឌ្ឍន៍​ភូមិ ឃុំ និង​ក្រុម​ជួយ​ខ្លួនឯង​មាន​ដូចខាងក្រោម៖

             -ធនាគារ​ស្រូវ​ចំនួន៧ ភូមិ មាន​ស្រូវ​ចំនួន ២២.៥១៣ គ.ក្រ(មាន ២ ឃុំ ៧ ភូមិ)សមាជិក​ខ្ចី ១៣៥ នាក់ ស្ត្រី ១០៥ នាក់។

 -មូលនិធិ​អភិវឌ្ឍន៍​ភូមិ​ចំនួន ៥ឃុំ ស្មើ ២៥ ភូមិ មាន​ទឹកប្រាក់​ចំនួន ១៨៧.៧៥០.៣០០ រៀល សមាជិក​ខ្ចី ចំនួន ៦០៥ នាក់ ស្ត្រី ៤២៥ នាក់។

 -មូលនិធិ​អភិវឌ្ឍន៍​ឃុំ​ចំនួន ៣ឃុំ មាន​ទឹកប្រាក់​ចំនួន ៧៨.៤៤៩.៨០០ រៀល សមាជិក​ខ្ចី ចំនួន ១១៥ នាក់ ស្ត្រី ៨៩ នាក់។

             -ក្រុម​ជួយ​ខ្លួនឯង​ចំនួន ២២ ភូមិ ៣ ឃុំ មាន​ទឹកប្រាក់​សរុប​ចំនួន ១៥៧.៩៥២.០០០ រៀល សមាជិក​ខ្ចី ចំនួន ៥៦៧ នាក់ ស្ត្រី ៣៨៧ នាក់។

 -ការងារ​អភិវឌ្ឍន៍​សហគមន៍

 -បាន​ចូលរួម​សិក្ខាសាលា​ស្តីពី បម្រែបម្រួល​អាកាសធាតុ ភាព​ងាយ​រងគ្រោះ ការ​បន្សាំ​ក្នុង​វិស័យ​ទឹកស្អាត និង​អនាម័យ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ កម្ពុជា-ជប៉ុន។

 -បាន​ចូលរួម​សិក្ខាសាលា​ស្តីពី ការធ្វើ​លក្ខន្តិកៈ ដល់​អនុគណៈកម្មការ ផ​លឹ​ត​កម្ម​កសិកម្ម ក្រុម​សន្សំ​ប្រាក់ និង​ធនាគារ​គោ ព្រមទាំង​បានប្រកាស​ឈ្មោះ គ..ភ ភូមិ​តែង​ម៉ៅ ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា គាំ ទ្រ​ដោយ មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ការពារ​សិទ្ឋិ​កុមារ ខេត្តស្វាយរៀង។

 -បាន​បណ្តុះបណ្តាល​ស្តីពី ការ​ផ្តូ​ច​ផ្តើម​បង្កើត​មុខរបរ​ដល់​យុវជន​ចំនួន ២វគ្គ មាន​យុវជន​ចូលរួម ចំនួន ៥២ នាក់ ស្ត្រី ៣០ នាក់ គាំទ្រ​ដោយ​អង្គការ ChildFund Cambodia នៅ​បណ្ណាល័យ​យុវជន​ឃុំ​ត្រពាំង​ស្តៅ ស្រុក​រមាសហែក។

 -បាន​ចូលរួម​ទ​ទូល​ការផ្សព្វផ្សាយ​គោលនយោបាយ​ស្តីពី ការអភិវឌ្ឍ​ធនធានមនុស្ស​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្តស្វាយរៀង។

                -ការងារ​ជនជាតិដើម​ភាគតិច(គ្មាន)

 -ការងារ​យ៉េន​ឌ័​រ

 -បាន​ប្រជុំ​ប្រចាំ​ខែមីនា ស្តីពី ការងារ​គណៈកម្មាធិកា​រ​ទទួលបន្ទុក​ស្ត្រី និង​កុមារ នៅ​ស្រុក​រំដួល​ស្វាយជ្រំ និង​សាលាខេត្ត​ស្វាយរៀង (លោក​ណឹ​ប​ចែម)

 -ដោយមាន​ការយកចិត្ត​ទុកដាក់​ពី ឯកឧត្តម​រដ្ឋមន្ត្រី ក្រសួង​អភិវឌ្ឍន៍ជនបទ គណៈ​អភិបាលខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ​អភិវឌ្ឍន៍ជនបទ មន្ទីរ​បានរៀបចំ​ទិវា​សិ​ទ្ឋ​នារី​លើក​ទី ១០៣//មីនា ឆ្នាំ ២០១៤ ក្នុង​នោះបាន​ឧបត្ថម្ភ ដល់​នារី ចំនួន ១៥ នាក់ ក្នុងនោះម្នាក់ៗទទួលបាន​ក្រមារ ១ សា​រ៉ុង១ សម្លៀកបំពាក់​មួយ​កំ​ផ្លេ​រ និង​ថវិកា៥,០០០០ រៀល ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ ឯកឧត្តម​រដ្ឋមន្ត្រី 

 -ការងារ​អង្ក​ការ​ក្រៅ​រដ្ឋាភិបាល

 *អង្ក​ការកូន​ក្មេង

             -ទីតាំង​អនុវត្ត​សកម្មភាព​នៅក្នុង​ស្រុក​ស្វាយជ្រំ

 -បានផ្ដល់​អណ្ដូងទឹក​ចំនួន ១០ អណ្ដូង ដល់​ប្រជាពលរដ្ឋ​ចំនួន ១៦ គ្រួសារ មាន ៥ ភូមិ ៣ ឃុំ នៅ​ស្រុក​ស្វាយជ្រំ។

 -បានផ្ដល់​បង្គន់​ចំនួន ១០ បង្គន់ ដល់​ប្រជាពលរដ្ឋ​ចំនួន ១០ គ្រួសារ មាន ៣ ភូមិ ២ឃុំ នៅ​ស្រុក​ស្វាយជ្រំ។

 *អង្ក​ការ​សន្តិ​សេនា

 -ទីតាំង​អនុវត្ត​សកម្មភាព​នៅក្នុង​ស្រុក​ច​ន្ទ្រា និង​ស្រុក​ស្វាយទាប​ចំនួន ១៤ ឃុំ

        -បាន​បណ្តុះបណ្តាល​វគ្គ​រំ​លឹក​ឡើងវិញ (CLTS)ដល់​ជន​បង្គោល​ឃុំ​ចំនួន ២៨ នាក់ ស្ត្រី ១៤ នាក់ និង (SC WASH) ចំនួន ៨២ នាក់ ស្ត្រី ៤ នាក់ មកពី ៤១ សាលាបឋមសិក្សា នៅ​សាលប្រជុំ​អង្គការ​សន្តិ​សេនា ក្រុង​បាវិត។

          -បាន​ចុះ​ជំរុញ​គ្រួសារ​ឲ្យ​សាងសង់​បង្គន់​ចំនួន ៣០ លើក អ្នកចូលរួម ចំនួន ៩៥៦ នាក់ គ្រួ​សារបាន​សាងសង់​បង្គន់​ចំនួន ២៤៥គ្រួសារ(នៅ​ស្រុក​ស្វាយទាប និង​ស្រុក​ចន្ទ្រាហើយ​គ្រួសារ​ស្ម័គ្រ ចិត្ត​សាងសង់​បង្គន់​នៅ​ខែ​បន្ទាប់​ចំនួន ១០៤ គ្រួសារ។

 *អង្ក​ការ Child Fund (អង្ក​ការ មូលនិធិ​កុមារ​កម្ពុជា)

 -អនុវត្ត​សកម្មភាព​នៅក្នុង​ស្រុក​ស្វាយជ្រំ និង​ស្រុក​រមាសហែក

 -បាន​សហការ​ជាមួយ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​បណ្តុះបណ្តាល​ស្តីពី ជំនាញ​សម្របសម្រួល​គោល​គំនិត​នៃ​ការអភិវឌ្ឍន៍​សហគម​ន៍ និង​បច្ចេកទេស​សាងសង់​បង្គន់​អនាម័យ​ដល់​ក្រុមប្រឹក្សាឃុំ គណៈកម្មាធិការ​អភិវឌ្ឍ​ន៍​ភូមិ និង​បណ្តុះបណ្តាល (ការ​ផ្តូ​ច​ផ្តើម​បង្កើត​មុខរបរ)ដល់​យុវជន​ចំនួន ២៦ នាក់ ស្ត្រី ១៤ នាក់ នៅ​ស្រុក​ស្វាយជ្រំ និង​ស្រុក​រមាសហែក។

 -បាន​សាងសង់​បង្គន់​អនាម័យ​ដល់​គ្រួសារ​ក្រីក្រ​ចំនួន ១៣១បង្គន់ នៅ​ស្រុក​រមាសហែក និង​ចំនួន ៤០០បង្គន់ នៅ​ស្រុក​ស្វាយជ្រំ។

 *អង្ក​ការ CFED (អង្ក​ការ អភិវឌ្ឍន៍​សេដ្ឋកិច្ច​កសិករ​កម្ពុជា)

 -អនុវត្ត​សកម្មភាព​នៅក្នុង​ស្រុក​កំពង់រោទិ និង​ស្រុក​រមាសហែក

 -បាន​សហការ​ជាមួយ​មន្ទីរ​អភិវឌ្ឍន៍ជនបទ ចុះ​អនុវត្ត​កម្មវិធី​លើក​កំពស់​អនាម័យ​ទៅដល់​សហគមន៍ នៅ​ស្រុក​រមាសហែក និង​ស្រុក​កំពង់រោទិ៍ មាន​អ្នកចូលរួម​ចំនួន ១០៦ នាក់ ស្ត្រី ៨៥ នាក់ អ្នកស្ម័គ្រចិត្ត​សាងសង់​បង្គន់​ចំនួន ៧៥ នាក់។

 -ចុះ​អនុវត្ត BCC នៅ​ស្រុក​រមាសហែក និង​ស្រុក​កំពង់រោទិ៍ មាន​អ្នកចូលរួម ចំនួន ៥៦១ នាក់ ស្ត្រី ១១៨ នាក់។

 -ចុះ​អនុវត្ត SC-WASH ចំនួន ៤០ សាលាបឋមសិក្សា នៅ​ស្រុក​រមាសហែក និង​ស្រុក​កំពង់រោទិ៍ មាន​សិស្ស​ចូលរួម​ចំនួន ៦២៥ នាក់ សិស្ស​ស្ម័គ្រ​ជុំរុញ ឪពុក-ម្តាយ​ចិត្ត​សាងសង់​បង្គន់​ចំនួន ២៨៩ នាក់។

 *អង្ក​ការ S N V

 -អនុវត្ត​សកម្មភាព​នៅក្នុង​ស្រុក​ស្វាយជ្រំ

 -បាន​សហការ​ជាមួយ​មន្ទីរ​អភិវឌ្ឍន៍ជនបទ ចុះ​អនុវត្ត​កម្មវិធី​លើក​កំពស់​អនាម័យ​ទៅដល់​សហគមន៍ នៅ​ស្រុក​ស្វាយជ្រំ។

 -បាន​ចុះ​បញ្ឆេះ CLTS ទៅដល់​សហគមន៍​ចំនួន ៧ ឃុំ និង ៥០ ភូមិ មាន​អ្នកចូលរួម​ចំនួន ១.៧២៨ នាក់ ស្ត្រី ១.៥៨២ នាក់ អ្នកស្ម័គ្រចិត្ត​សាងសង់​បង្គន់​ចំនួន ៣០៦ នាក់។

            -បាន​ចុះ​ជំរុញ ត្រួតពិនិត្យ និង​តាមដាន​គ្រួសារ​ស្ម័គ្រចិត្ត​សាងសង់​បង្គន់​អនាម័យ​ចំនួន ៥ ឃុំ ស្មើ និង ៣៨ ភូមិ មាន​អ្នក​សាងសង់​បង្គន់​អនាម័យ​ចំនួន ១០៥ ខ្នង​ផ្ទះ។

             -បានប្រគល់​ប័ណ្ណសរសើរ​ដល់​ភូមិ​បញ្ឈប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​ចំនួន ១៤ ភូមិ ក្នុង ៥ ឃុំ នៅ​ស្រុក​ស្វាយជ្រំ។

 *អង្ក​ការ IDE

 -អនុវត្ត​សកម្មភាព​នៅក្នុង​ស្រុក​ស្វាយជ្រំ ស្រុក​រមាសហែក ស្រុក​ស្វាយទាប ស្រុក​រំដួល ស្រុក​កំពង់​រោទ៍ ស្រុក​ចន្ទ្រា។

 -បាន​ប្រជុំ​ផ្សព្វផ្សាយ​ស្តីពី ការផ្លាស់ប្តូរ​ឥរិយាបថ​ក្នុងការ​ប្រតិបត្តិ​អនាម័យ​ល្អ ដល់​ប្រជាពលរដ្ឋ នៅ​សហគមន៍​ចំនួន ៤៧ វគ្គ មាន​អ្នកចូលរួម​ចំនួន ១.៣៧៧ ស្ត្រី ៨៦៤ នាក់ អ្នកស្ម័គ្រចិត្ត​សាងសង់​បង្គន់​ចំនួន ៣៤៥ បង្គន់ នៅ​ស្រុក​រំដួល ស្រុក​ស្វាយជ្រំ ស្រុក​រមាសហែក ស្រុក​ស្វាយទាប និង​ស្រុក​កំពង់រោទិ៍។ បង្គន់​បាន​ដឹក​ចេញ​ក្នុង​ខែកុម្ភៈ ចំនួន ១.២១២ បង្គន់។

 *អង្ក​ការ ស្អាត​កម្ពុជា

 -អនុវត្ត​សកម្មភាព​នៅក្នុង​ស្រុក​ស្វាយជ្រំ និង​ស្រុក​រមាសហែក

    -បាន​ផ្សព្វផ្សាយ​សុខភាព​សហគមន៍​អំពី​ផលប៉ះពាល់​នៃ​ការខ្វះ​អនាម័យ​ផ្ទាល់ខ្លួន និង​អនាម័យ​សា​ធា​រណះ​ជា​អំពី​ជំងឺ ដែល​បណ្ដាលមកពី​ការប្រើប្រាស់​ទឹក​មិន​​ស្អាត​បាន​ចំនួន ១០វគ្គ ក្នុងភូមិ ១០ ២ ឃុំ នៅ​ស្រុក​រមាសហែក និង​ស្រុក​រំដួល​មាន​អ្នកចូលរួម៣ ៧៦នាក់ ស្រី ២៨២ នាក់។

     -បាន​ផ្សព្វផ្សាយ​អំពី​ចម្រោះ​ជី​វះ​ខ្សាច់ ដល់​ប្រជា​ពលរ​ដ្ធ​អំពី​ប្រយោជន៍​ការប្រើប្រាស់​ថែទាំ​បំពង​ចម្រោះ​ទឹកស្អាត​ចំនួន ៤វគ្គ មាន ៤ភូមិ ១ឃុំ នៅ​ស្រុក​ស្វាយជ្រំ អ្នកចូលរួម ១៩៦ នាក់ ស្រី ១២១ នាក់ ។

      -បាន​ចុះ​ត្រួតពិនិត្យ​ចម្រោះ​កំពុង​ប្រើ​រយះពេល ១ខែ ដល់ ១ឆ្នាំ និង​លើស ១ឆ្នាំ ចំនួន ៧៧៦គ្រឿង ចំនួន ២៧ ភូមិ៤ ឃុំ​នៅ​ស្រុក​ស្វាយជ្រំ ។

 -បាន​ចុះ​វាយតំ​លៃ​សាលាបឋមសិក្សា​ចំនួន ១២ នៅ​ស្រុក​ស្វាយជ្រំ ដើម្បី​ផ្ដល់​ចម្រោះ​សហគមន៍​ខ្នាត​ធំ ១០០០ លីត្រ និង​អាង​លាង ។

 -បានផ្ដល់​បំពង​ចម្រោះ​ទឹកស្អាត​ចំនួន ១៤៤ចម្រោះ ដល់​ភូមិ​ចំនួន ៥ និង១ឃុំ នៅ​ស្វាយជ្រំ។

 *អង្ក​ការ សមាគម​ខ្មែរ​ដើម្បី​អភិវឌ្ឍ​ន៏​ផ្នែក​កសិកម្ម​តូច​ជា​គំរូ

 -អនុវត្ត​សកម្មភាព​នៅក្នុង​ស្រុក​ស្វាយជ្រំ

 -បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី ចំណេះដឹង​ហិរញ្ញវត្ថុ ការ​សន្សំ និង​ការគ្រប់គ្រង​ដឹកនាំ​សហជីព​ឥណទាន​ដល់​តំណាង​ក្រុម​ជួយ​ខ្លួនឯង ១៥ក្រុម អ្នកចូលរួម​ចំនួន ៤៥នាក់។

 -ចុះ​ពង្រឹង​ក្រុម​ជួយ​ខ្លួនឯង​អំពី​ការ​សន្សំ​ការ​ខី្ច​សង និង​ចុះ​ប​ញ្ចី​ក្រុម​ទាំង ១៥ក្រុម​ជាប្រចាំ។

 -ចុះ​ពង្រឹង​កសិករ​អំពី​ការដាំ​បន្លែ និង​ធ្វើ​ស្រូវ​ដោយ​មិន​ប្រើប្រាស់​ថ្នាំពុល និង​ជាតិគីមី។

 *អង្គការ​មេគង្គ​ផ្លាស-អនុវត្ត​សកម្មភាព​នៅក្នុង​ស្រុក​រំ​ដួល​ចំនួន ៤ ឃុំ មាន ២៥ ភូមិ។

 -បាន​បណ្តុះបណ្តាល​អំពី​សុខភាព​តាម​សហគមន៍​ចំនួន ៣៤ វគ្គ​អ្នកចូលរួម​ចំនួន ៦៧៦ នាក់ ស្ត្រី ៤៣៨នាក់។

 -បានផ្តល់​បង្គន់​អនាម័យ​ជូន​គ្រួសារ​ក្រីក្រ​ឆ្នាំ ២០១៣ ចំនួន ១២០បង្គន់។

 *អង្គការ​វឌ្ឍនភាព

 -អនុវត្ត​សកម្មភាព​នៅ​ស្រុក​ស្វាយជ្រំ ស្រុក​កំពង់រោទិ៍ និង​ស្រុក​ចន្ទ្រា មាន ១០ ឃុំ ស្មើ ៤៤ ភូមិ

 -បានផ្តល់​អាហារូបករណ៍​ដល់​សិស្ស​បឋមសិក្សា​ចំនួន ៥២ នាក់ ដើម្បី​កាត់បន្ថយ​ការបោះបង់ចោល​សាលា។ បាន​ចងក្រង​ក្រុម​រកប្រាក់​ចំនូល​ចំនួន ៦៩ ក្រុម។

 IIIទិសដៅ​ការងារ​សម្រាប់​អនុវត្ត​ប្រចាំខែ មេសា ឆ្នាំ ២០១៤

 -ត្រៀម​ចុះ​ស្រង់​ទិន្នន័យ​ធ្វើ​បច្ចុប្បន្នភាព​ផ្លូវ​គ្រប់​ប្រភេទ​អោយបាន ១០០%

 -ជួសជុល​ផ្លូវ​ជនបទ​ដែល​ខូច​ចំនួន ១០ គ.ម និង​ថែទាំ​ផ្លូវ​ជា​លក្ខណៈ​ខួប ចំនួន ៣ ខ្សែ ប្រវែង ២៨គ.ម ថែទាំ​ផ្លូវ​ជាប្រចាំ​ចំនួន ៣ខ្សែ ប្រវែង ៦៥ គម ។

 -អប់រំ​ពី​អនាម័យ​នៃ​ការប្រើប្រាស់​ទឹក ចំនួន ៣០ វគ្គ និង​ជួសជុល​អណ្ដូងស្នប់​លេខ ០៦ ចំនួន ៦០ អណ្ដូង និង​សាងសង់​អណ្តូង អា​ហ្វី​ដេ​ស​ចំនួន ៥ អណ្តូង។

 -ចុះ​អប់រំ​ផ្សព្វផ្សាយ​កម្មវិធី​ទឹកស្អាត​និង​អនាម័យ​តាម​សាលាបឋមសិក្សា​ចំនួន ១៥៥ សាលា។

 -ចុះ​ជំរុញ​កសិករ​ប្រើប្រាស់​ឲ្យ​អស់​នូវ​សក្តានុពល នៃ​ការងារ​បង្កបង្កើនផល​ផ្នែក​កសិកម្ម។

 -អប់រំ​ប្រជាជន​ពី​អនាម័យ​សុខភាព និង​ចំណេះដឹង​អេដស៍ ២០ វគ្គ នៅ​ទូទាំង ៦ ស្រុក និង ២ក្រុង និង​អប់រំ​អំពី​ការប្រើប្រាស់​បង្គន់​អនាម័យ​ចំនួន ៧៣វគ្គ ។

 -បណ្តុះបណ្តាល​មន្ត្រីរាជកា​រ​ក្នុង​មន្ទីរ​អំពី​ជំនាញ​ការងារ​អភិវឌ្ឍន៍​សហគមន៍ ១ ខែ ០២ ដង។

 -ជំរុញ និង​ចលនា​យុវជន​យុវនារី​ដែល​ពុំមាន​លទ្ធភាព​បន្ត​ការសិក្សា​នៅ​វិទ្យាល័យ ឲ្យ​ចូលរៀន​នូវ​មុខជំនាញ ៧ មុខ នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​មូលដ្ឋាន​ខេត្ត និង​ចុះ​ត្រួតពិនិត្យ វាយតម្លៃ​សិក្ខាកាម​បានបញ្ចប់​វគ្គ​រួច​នៅតាម​សហគមន៍។

 -ពង្រឹង​សហគមន៍​ឥណទាន​ប្រាក់ ស្រូវ និង​ក្រុម​ជួយ​ខ្លួនឯង។

 -បណ្តុះបណ្តាល​យុវជន ៥វគ្គ ស្តីពី “ ការផ្តួចផ្តើម​បង្កើត​មុខរបរ ” នៅ​ស្រុក​រមាសហែក។

 -បណ្តុះបណ្តាល​ពង្រឹងសមត្ថភាព គ..ភ ស្តីពី ផែនការ​សកម្មភាព​អភិវឌ្ឍន៍​ភូមិ។

 -សហការ​ជាមួយ​មជ្ឈមណ្ឌល​អភិវឌ្ឍ​ន៍ ដើម្បី​ការពារ​សិទ្ឋិ​កុមារ​ប្រកាស​ឈ្មោះ គ..ភ ចំនួន ៤ ភូមិ នៅ​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា។

 -បញ្ចូល​ទិន្នន័យ​អណ្តូង​ឆ្នាំ ២០១៣ តាម​បណ្តា ស្រុក-ក្រុង។

 -សហប្រតិបត្តិការ និង​រៀបចំ​គម្រោង​អភិវឌ្ឍន៍​សហគមន៍​ជនបទ​ចម្រុះ។

 -រៀបចំ​បង្កើត​ឲ្យ​មាន​ភូមិ​មួយ​ផ​លឹ​ត​ផល​មួយចំនួន ០២ ភូមិ។

 -សហការ​ណ៍​ជាមួយ​អង្គការ​ដៃគូ​អភិវឌ្ឍន៍​នានា​លើ​កម្មវិធី​ទឹកស្អាត និង​អនាម័យ​ជនបទ​ជា​បន្តទៀត និង​រៀបចំ NGO Meeting

 Iសេចក្តីសន្និដ្ឋាន

សកម្មភាព​គ្រប់ផ្នែក​ដែល​បាន​ត្រៀម​បំរុង​ទុកជាមុន (តាម​ផែនការ​គ្រោងទុកនឹង​អនុវត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​មាន​ឆន្ទៈ​ដើម្បី​ឆ្លើយតប​ទៅនឹង​សកម្មភាព​តម្រូវការ​រ​បស់​សហគមន៍​នោះ អ្នកទទួលផល នឹង​អាច​ឈានទៅរក​វឌ្ឍនៈភាព​សេដ្ឋកិច្ច​និង​សុខ​ភាពជា​បន្តបន្ទាប់។

 

Scroll Up