របាយការណ៍​ប្រចាំ​ខែមេសា ឆ្នាំ ២០១៤ របស់​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តស្វាយរៀង
March 1, 2018 by Chhavorn SENG0

ខេត្តស្វាយរៀង​ស្ថិតនៅ​ទិស​អ​គ្នេ​យ៍​នៃ​រាជធានី​ភ្នំពេញ តាមផ្លូវ​ជាតិ​លេខ ១ ចម្ងាយ ១២២គ.ម មាន​ផ្ទៃដី​សរុប ២.៩៦៦,៤០ គ.ម២ (មិនទាន់​គិត​ផ្ទៃដី​កាត់​ឲ្យ​ខេត្តព្រៃវែងចែកជា ២ក្រុង និង ៦ស្រុក មាន ១២សង្កាត់ និង ៦៨ ឃុំ។ ឆ្នាំ ២០១២ ប្រជាពលរដ្ឋ​សរុប ៥៨៥,៥៧១ នាក់ស្រី ៣០៣,៣៣០ នាក់)១៣០.៨២៧គ្រួសារ និង​កំណើន ប្រជាជន​ប្រចាំឆ្នាំ ១%។ប្រជាពលរដ្ឋ​ប្រមាណ ៩០មានមុខ​របរ​កសិក​ម្ម​ជា​ចម្បង ។

Iស្ថានភាព​មន្ទីរ

រដ្ឋបាល​បុគ្គលិក

-ចំនួន​មន្ត្រី​តាំង​ស៊ុបៈ៧១នាក់ស្រី ១៥ នាក់

-ចំនួន​មន្ត្រី​ជាប់កិច្ចសន្យាៈគ្មាន

-ចំនួន​មន្ត្រី​ចេញទៅ​សិក្សា​នៅក្រៅ​ប្រទេស ២ នាក់ ប្រុស

-ទ​ទូល​លិខិត​ចូល​ចំនួន ១៣ ច្បាប់

-បាន​បញ្ជូន​លិខិត​ចេញ​ចំនួន១១ ច្បាប់

ការងារ​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ

-ជំពូក៦០៖ ១៤៩.00.000 រៀល​អនុវត្តបាន​ចំនួន ៦០.៦០៨.០២៥ស្មើ ៤០.%

-ជំពូក៦១៖១.៣១៨.៣០០.០០០ រៀល​អនុវត្តបាន​ចំនួន៥.០៧៤.០០០ស្មើ ០.%

-ជំពូក៦២៖ ២៨២.០០០.០០០រៀល​អនុវត្តបាន​ចំនួន ៣១.៥៦៤.០០០ស្មើ ១១.%

-ជំពូក៦៣៖៣.៧០០.០០០រៀល​អនុវត្តបាន​ចំនួន ០ ស្មើ ០%

-ជំពូក៦៤៖ ៤៩៧.០០០.០០០រៀល​អនុវត្តបាន​ចំនួន ១២០.២៣១.៩៨០ស្មើ ២៤.%

សរុប៖២.២៥០.១០០.០០០រៀល​អនុវត្តបាន​ចំនួន ២១៧.៤៧៨.០០៥ ស្មើ ៩.%

ផែនការ

-បានរៀបចំ​របាយការណ៍​ប្រចាំខែ​ជូន​សាលាខេត្ត​ស្វាយរៀង និង​ក្រសួង​អភិវឌ្ឍន៍ជនបទ។

-បាន​ចូលរួម​ប្រជុំ​ប្រចាំ​ខែមេសា ជាមួយ​អង្គការ IDE–CFED

-សន្តិ​សេនា​ស្តីពី ស្ថានភាព​អនាម័យ​នៅក្នុង​ខេត្តស្វាយរៀង និង​លើក​ទិសដៅ​អនុវត្ត​ក្នុង​ខែឧសភា នៅ​ការិយាល័យ​អង្គការ​IDE

-អធិការកិច្ច និង​សវនៈកម្មគ្មាន

-កិច្ចប្រជុំផ្សេងៗ និង​ទំនាក់ទំនង​សាធារណៈ(ជាមួយ​សាលាខេត្ត និង​ក្រសួង)

-លោក​ប្រធាន​មន្ទីរ

-ធ្វើជា​អធិបតី​ក្នុង​អង្គសិក្ខាសាលា​ផ្សព្វផ្សាយ​ល​ទ្ឋ​ផល​សន្និបាត របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ឆ្នាំ ២០១៣ និង​ទិសដៅ​អនុវត្ត​ឆ្នាំ ២០១៤ នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តស្វាយរៀង។

-បាន​ចូលរួម​ប្រជុំពិភាក្សា​អំពី​ការចុះ​អធិការកិច្ច​របស់​ក្រុម​សវនកម្ម​ជាតិ។

-បាន​ចូលរួម​ប្រជុំ​រិៈ​រក​កម្មវិធី​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​តាម​សហគមន៍ តាមរយៈ​កម្មវិធី​ស្បៀង ពលកម្ម និង​កម្មវិធី​ទ្រព្យធន​សហគមន៍។

-ធ្វើជា​អធិបតី​ប្រជុំ​បូកសរុប​ការងារ​ទឹកស្អាត និង​អនាម័យ​ឆ្នាំ ២០១៣ មាន​អ្នកចូលរួម(ការិយាល័យ ខេត្ត​ដែល​ពាក់​ព័​ន្ឋ​ការិយាល័យ​ស្រុក-ក្រុង​ទាំង ៨ និង​អង្គការ​ដៃគូ​កំពុង​អនុវត្ត​ការងារ​ទឹក​និង​អនាម័យ ក្នុង​ខេត្តស្វាយរៀង។

-លោក លោកស្រី អនុប្រធាន​មន្ទីរ

-បាន​ចូលរួម​ប្រជុំ​បូកសរុប​ល​ទ្ឋ​ផល​ការងារ (គណៈកម្មាធិការ​ទ​ទូល​បន្ទុក​ស្ត្រី និង​កុមារ)...ក ខេត្ត​ប្រចាំ​ខែមេសា និង​លើក​ទិសដៅ​អនុវត្ត​ប្រចាំ​ខែឧសភា ឆ្នាំ ២០១៤ របស់ គ...ក ខេត្តស្វាយរៀង (លោក ណឹ​ប ចែម)

-ប្រធានការិយាល័យ​ខេត្ត

-បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីពី ការរៀបចំ​ធ្វើ​ផែនការ​សម្រាប់​ការិយាល័យ​អភិវឌ្ឍន៍​ស្រុកមាន​អ្នកចូលរួម​គឺ (ប្រធាន-អនុប្រធាន​ការិយាល័យ​ខេត្ត-ស្រុក-ក្រុង ទាំង ៨ នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ។

-ប្រធានការិយាល័យ​ស្រុក

-បាន​ចូលរួម​សន្និបាត​ឆ្នាំ ២០១៣ របស់​សហគមន៍​ឥណទាន​សន្សំ​ប្រា​ក់នៅ​ភូមិ​ត្រពាំង​ត្រាវ ឃុំ​ញ័ ស្រុក​កំពង់រោទិ៍ និង​បាន​ចូលរួម​សម្ភោ​ធ​ស​មិ​ទិ្ឋ​ផល​នានា​ក្នុង​វត្ត​ព្រៃ​ម្នាស់ ឃុំ​សំឡី ស្រុក​កំពង់រោទិ៍ មាន​ប្រជាពលរដ្ឋ​ចូលរួម​ចំនួន ៦០០ នាក់ (លោក អុក ថុល)

-បាន​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី ការលើកកម្ពស់​សុខភាព​និង​អនាម័យ ដល់​ក្រុមប្រឹក្សាឃុំ មេភូមិ និង​ប្រជាពលរដ្ឋ នៅ​ឃុំ​ច​ន្ត្រី ឃុំ​អណ្តូង​ពោធិ ឃុំ​មុខដា ឃុំ​ក្រសាំង ឃុំ​អណ្តូង​ត្របែក ស្រុក​រមាសហែក មាន​អ្នកចូលរួម​ចំនួន ១៣៥ នាក់ ស្ត្រី ៨៤ នាក់ និង​បាន​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការ ផ្តួចផ្តើម​បង្កើត​មុខរបរ​ចំនួន ២ វគ្គ នៅ​ឃុំ​អង្គ​ប្រស្រែ មាន​អ្នកចូលរួម​ចំនួន ៥១ នាក់ ស្ត្រី ២៦ នាក់ (លោក ផុ ហុង​ទី​តូ)

-បាន​ចូលរួម​ប្រជុំ​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​ស្ត្រី និង​កុមារ នៅ​សាលាក្រុង​ស្វាយរៀង សាលាក្រុង​បាវិត សាលាស្រុក​កំពង់រោទិ៍ សាលាស្រុក​រមាសហែក សាលាស្រុក​ស្វាយជ្រំ សាលាស្រុក​ចន្ទ្រា​សាលាស្រុក​រំដួល និង​សាលាស្រុក​ស្វាយទាប។

-បាន​ចូលរួម​ប្រជុំ​ប្រចាំខែ មេសា នៅ​សាលាក្រុង​ស្វាយរៀង សាលាក្រុង​បាវិត សាលាស្រុក កំពង់រោទិ៍ សាលាស្រុក​ស្វាយទាប សាលាស្រុក​ស្វាយជ្រំ សាលាស្រុក​ចន្ទ្រា​សាលាស្រុក​រំដួល និង​សាលាស្រុក​រមាសហែកនិង​លើក​ទិសដៅ​អនុវត្ត​ប្រចាំខែ ឧសភា ឆ្នាំ ២០១។

-បាន​ចូលរួម​ប្រជុំ​បូកសរុប​ការងារ​សុខភាព​អនាម័យ​ត្រីមាស​ទី១ជាមួយ​អង្គការ​CFED នៅ​សា លា​ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់រោទិ (លោក អុក ថុល)

II.សកម្មភាព​តាម​វិស័យ

-ការងារ​ផ្លូវ​ជនបទ

-បានធ្វើ​ពិធី​ប្រគល់​ទទួល​ផ្លូវ​ថែទាំ​ខួប​ចំនួន ៣ខ្សែ ប្រវែង ១៥.១៧០ម៉ែត្រ បញ្ចប់​សុពលភាព​រយះពេល ៦ខែ ស្ថិតនៅ​ស្រុក​ស្វាយជ្រំ​នឹង​ស្រុក​រំដួល។

-បាន​ចុះ​ពិនិត្យ​ជាមួយ​មន្ត្រី​នាយកដ្ឋាន​ផ្លូវ​ជនបទ​បាន​ចំនួន ១ខ្សែ​ប្រវែង ១២.១០០ម៉ែត្រ ស្ថិតនៅ​ឃុំ​ច​ន្ត្រី និង​ឃុំ​ម្រាម ស្រុក​រមាសហែក ខេត្តស្វាយរៀង ក្នុង​គម្រោង​ផែនការ​ឆ្នាំ ២០១៤ អនុវត្ត​ដោយ​កងវិស្វកម្ម​ក្រសួង​ការពារជាតិ ។

-បាន​ចុះ​ពិនិត្យ​ខ្សែ​ផ្លូវ​ដែល​បាន​រងគ្រោះ​ដោយ​ទឹកជំនន់​ឆ្នាំ ២០១៣ ចំនួន ២ខ្សែ​ប្រវែង ១៧.២០០ម៉ែត្រ កំពុងធ្វើការ​ជួសជុល​ឡើងវិញ​ដោយ​កងវិស្វកម្ម​ស្ថិតនៅ ឃុំ​សំ​យ៉ោ​ង ឃុំ​ជ្រៃ​ធំ និង​ឃុំ​ព្រះ​ពន្លា ស្រុក​កំពង់រោទិ៍។

-បាន​ចុះ​វាយតម្លៃ​ផ្លូវ​បញ្ចប់ និង​ចែក​ថវិកា​ជួន​ប្រជាពលរដ្ឋ ដែល​បាន​សាងសង់​ផ្លូវ​ជនបទ​ក្នុង​គម្រោង​ស្តារឡើងវិញ​ផ្លូវ​ជនបទ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ឆ្នាំ ២០១៣ ជា​ជំនួយ​មនុស្សធម៌​ចំនួន ២២ខ្សែ ប្រវែង ១៣.០៦១គ.ម ចំណាយ​ថវិកា​ចំនួន ៦៣២.៤៥៤.៥០០រៀល ស្ថិតនៅ​ឃុំ​សំបួរ និង​ឃុំ​ជ្រៃ​ធំ ស្រុក​រមាសហែក។

-ក្រុមការងារ​ថ្នាក់​ខេត្តស្វាយរៀង បាន​ចុះ​ត្រួតពិនិត្យ​ខ្សែ​ផ្លូវ​ក្នុង​ក្រុង​ស្វាយរៀង​ចំនួន ៧៥ ខ្សែ ប្រវែង ១០៦.៦៩ គម ហើយ​បានធ្វើ​បច្ចុប្បន្ន​ទៅលើ​ខ្សែ​ផ្លូវ ដែលមាន​ការ​ប្រែ​ប្រូ​ល​ដូចខាងក្រោម៖

ផ្លូវ​ប្រភេទ​លេខ ២ បាន ៥ខ្សែ ប្រវែង ២៣,០៧០ ម៉ែត្រ

ផ្លូវ​ប្រភេទ​លេខ ៣ បាន ២ខ្សែ ប្រវែង ៦,៥៣០ ម៉ែត្រ

ផ្លូវ​ប្រភេទ​លេខ ៤ បាន ២ខ្សែ ប្រវែង ៤,២១០ ម៉ែត្រ

-ការងារ​ផ្គត់ផ្គង់​ទឹក​ជនបទ

-បាន​ចូលរួម​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី ការប្រើប្រាស់ និង​ការថែទាំ​អណ្តូងស្នប់​អា​ហ្វី​ដេ​ស កា​រប​ន្សុ​ត​ទឹក និង​ការ​ទុកដាក់​ទឹក​ទុក​ផឹក​ប្រកបដោយ​សុវត្ថិភាព នៅតាម​គ្រួសារ​ចំនួន ៤ អណ្តូង ដល់ ក្រុម​អ្នកប្រើប្រាស់​ទឹក និង​អនាម័យ​មាន​អ្នកចូលរួម​ចំនួន ១០៥ នាក់ ស្ត្រី ៣៦ នាក់ នៅ​ភូមិ​ចេក ឃុំ សំរោង ស្រុក​ចន្ទ្រា (គាំទ្រ​ដោយ​អង្គការ​យូ​នី​សេ​ហ្វ) (លោក ទុំ ភក្តី)

-បាន​ចូលរួម​ប្រជុំ​ជាមួយ​ក្រុមអធិការកិច្ច​ថ្នាក់ជាតិ ស្តីពី​ព៌​ត​មាន​ត្រឡប់​ក្រោយពេល​ចុះ​ត្រួត ពិនិត្យ​ការងារ​របស់​មន្ទីរ នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត។

-បាន​បញ្ចូល​ទិន្នន័យ​អណ្តូង​ឆ្នាំ ២០១៣ តាម​បណ្តា​ស្រុក-ក្រុង​បញ្ចប់ ១០០%

-ការងារ​សុខភាព​ជនបទ

-បាន​ចូលរួម​ប្រជុំ​ក្រុមការងារ​បច្ចេកទេស នៅ​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង ។

-ប្រជុំ​ត្រីមាស​ទី ១ មាន​អ្នកចូលរួម ៩៧នាក់ ស្រី្ត១៥នាក់ នៅ​ស្រុក​ស្វាយទាប និង​ក្រុង​បាវិត។

-បាន​សហការ​ណ៍៍​ជាមួយ​អង្គការ (សន្តិ​សេនា)ចុះ​ធ្វើ​សកម្មភាព (សហគមន៍​ដឹកនាំ​អនាម័យ(CLTS )នៅ​ស្រុក​ចន្ទ្រា និង​ស្រុក​ស្វាយទាប មាន​ដូចខាងក្រោម៖

-បាន​ចុះ​តាមដាន​ភូមិ​ដែល​បា​នប​ញ្ជះ​រួច​ចំនួន ៣ឃុំ ពពែ​ត​គគី សោម​ព្រែ តា​អី មាន ៤ភូមិ ជួប​ប្រជាពលរដ្ឋ​ចំនួន ៦៤នាក់ ស្រី្ត ៣៧នាក់ ស្មើ ៣២ខ្នង​ផ្ទះ ចំនួន​ខ្នង​ផ្ទះ​ដែល​ស្ម័គ្រចិត្ត​សាងសង់​បង្គន់ ១៦ខ្នង​ផ្ទះ​ក្នុងនោះ​បង្គន់​ចាក់ទឹក ១ បង្គន់ និង​បង្គន់​ស្ងួត​ចំនួន ១៥ បង្គន់ នៅ​ស្រុក​ស្វាយទាប និង​តាមដាន​ចំនួន ៤ឃុំ គឺ​ឃុំ​ច្រេស​ព្រៃ គគីរ សំរោង មេស​ថ្ង​ក មាន ៤ ភូមិ នៅ​ស្រុក​ចន្ទ្រា និង​ឃុំ​ខ្សែ​ត្រ​ស្រុក​កំពង់រោទិ៍ បាន​ចំនួន ៤ភូមិ អ្នកចូលរួម​មាន​ចំនួន ១២៣នាក់ ស្រី្ត ៩៨នាក់ ។

-បាន​សហការ​ណ៍៍​ជាមួយ​អង្គការ( CHILD FUND )កម្ពុជា បាន​បើក​វ​ក្គ​បណ្តុះបណ្តាល អប់រំ​ស្តីពី ទឹកស្អាត និង​អនាម័យ​ដល់​ក្រុមប្រឹក្សាឃុំ និង​យុវជន​ឃុំ បាន៣ឃុំ មាន​អ្នកចូលរួម ៩៥នាក់ ស្រី្ត ៥២ នៅ​សាលាស្រុក​ស្វាយជ្រំ ។

-បាន​ចុះ​ជំរុញ​តាម​ខ្នង​ផ្ទះ​ឲ្យ​សង់​បង្គន់ និង​ប្រើប្រាស់​បង្គន់​ចំនួន ៥ឃុំ ស្មើ ៥ ភូមិ បាន ៧២ខ្នង​ផ្ទះ អ្នក​ស្ម​គ្រ័​ចិត្ត​សាងសង់​ចំនួន ៣៦ នាក់ សង់​បង្គន់​ចាក់​ផេះ​ចំនួន ១៩ខ្នង​ផ្ទះ និង​បង្គន់​ទឹក​ចំនួន ១៧ ខ្នង​ផ្ទះ នៅ​ស្រុក​ចន្ទ្រា ៤ឃុំ និង​ស្រុក​កំពង់រោទិ៍ ១ឃុំ(គាំទ្រ​ដោយ​អង្គការ​សន្តិ​សេនា និង​អង្គការ CFED (លោក អុក ថុល)

-ការងារ​បណ្ដុះបណ្ដាល និង​មជ្ឈមណ្ឌល

-បាន​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​មូលដ្ឋាន​ទាំង ៧ជំនាញ នៅ​មន្ទីរ​អភិវឌ្ឍ​ន៏​ជនបទ​ខេត្តស្វាយរៀង មាន​អ្នកចូលរួម​ចំនួន ១៣០នាក់ ស្ត្រី ៤៥នាក់។

-បាន​ចុះ​តាមដាន និង​វាយតម្លៃ​សិក្ខាកាម​ដែល​បានបញ្ចប់​វគ្គ​ចំនួន ៥ភូមិ នៅ​ស្រុក​កំពង់រោទិ៍ និង​ស្រុក​ស្វាយទាប ជា​លទ្ធផល​សំរេចបាន៖

-ផ្នែក​កាត់ដេរ​សំលៀកបំពាក់ចំនួន ១ នាក់បាន​បើកហាង​ខ្លួនឯង

-ផ្នែក​ជួសជុល​ម៉ូតូ​គ្រប់​ប្រភេទចំនួន ១ នាក់បាន​បើកហាង​ខ្លួនឯង

សរុប​សិក្ខាកាម​បាន​បើកហាង​ចំនួន ២នាក់ ស្ត្រី ១នាក់

-ការងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជនបទ

*បាន​ចូលរួម​សន្និបាត​បូកសរុប​ប្រចាំឆ្នាំ ២០១៣ និង​លើក​ទិសដៅ​អនុវត្ត​ឆ្នាំ ២០១៤ របស់​សហគម​សន្សំ​ប្រាក់ និង​ឥណទាន​ភូមិ ត្រពាំង​ត្រាវ ឃុំ​ញ័រ ស្រុក​កំពង់រោទិ៍ មាន​អ្នកចូលរួម​ចំនួន ១០៣ នាក់ ស្ត្រី ៥៥ នាក់។

*បាន​ចុះ​ត្រួតពិនិត្យ​មូលនិធិ​អភិវឌ្ឍន៍​ភូមិ ឃុំ និង​ក្រុម​ជួយ​ខ្លួនឯង​មាន​ដូចខាងក្រោម៖

-ធនាគារ​ស្រូវ​ចំនួន ៧ ភូមិ មាន​ស្រូវ​ចំនួន ២២.៥១៣ គ.ក្រ(មាន ២ ឃុំ ៧ ភូមិ)សមាជិក​ខ្ចី ១៣៥ នាក់ ស្ត្រី ១០៥ នាក់។

-មូលនិធិ​អភិវឌ្ឍន៍​ភូមិ​ចំនួន ៥ឃុំ ស្មើ ២៥ ភូមិ មាន​ទឹកប្រាក់​ចំនួន ១៨៧.៧៥០.៣០០ រៀល សមាជិក​ខ្ចី ចំនួន ៦០៥ នាក់ ស្ត្រី ៤២៥ នាក់។

-មូលនិធិ​អភិវឌ្ឍន៍​ឃុំ​ចំនួន ៣ឃុំ មាន​ទឹកប្រាក់​ចំនួន ៧៨.៤៤៩.៨០០ រៀល សមាជិក​ខ្ចី​ចំនួន ១១៥ នាក់ ស្ត្រី ៨៩ នាក់។

-ក្រុម​ជួយ​ខ្លួនឯង​ចំនួន ២២ ភូមិ ៣ ឃុំ មាន​ទឹកប្រាក់​សរុប​ចំនួន ១៥៧.៩៥២.០០០ រៀល សមាជិក​ខ្ចី ចំនួន ៥៦៧ នាក់ ស្ត្រី ៣៨៧ នាក់។

-ការងារ​អភិវឌ្ឍន៍​សហគមន៍

-បាន​បណ្តុះបណ្តាល​ស្តីពី ការ​ផ្តូ​ច​ផ្តើម​បង្កើត​មុខរបរ​ដល់​យុវជន​ចំនួន ៦វគ្គ មាន​យុវជន​ចូលរួម ចំនួន ១៦០នាក់ ស្ត្រី ៨៣ នាក់ គាំទ្រ​ដោយ​អង្គការ ChildFund Cambodia នៅ​ស្រុក​រមាសហែក។

-ការងារ​ជនជាតិដើម​ភាគតិចគ្មាន

-ការងារ​យ៉េន​ឌ័​រ

-បាន​ប្រជុំ​ប្រចាំ​ខែមេសា ស្តីពី​ការងារ​គណៈកម្មាធិការ​ទ​ទូល​បន្ទុក​ស្ត្រី និង​កុមារ នៅ​ស្រុក​រំដួល​ស្វាយជ្រំ និង​សាលាខេត្ត​ស្វាយរៀង (លោក​ណឹ​ប​ចែម)

-ការងារ​អង្ក​ការ​ក្រៅ​រដ្ឋាភិបាល

*អង្ក​ការកូន​ក្មេង

ទីតាំង​អនុវត្ត​សកម្មភាព​នៅក្នុង​ខេត្តស្វាយរៀង

-បានផ្ដល់​អណ្ដូងទឹក​ចំនួន ១០ អណ្ដូង ដល់​ប្រជាពលរដ្ឋ​ចំនួន ៦២ គ្រួសារ​មាន ៤ ភូមិ ៣ ឃុំ នៅ​ស្រុក​កំពង់រោទិ៍ និង​ក្រុង​ស្វាយរៀង។

-បានផ្ដល់​បង្គន់​ចំនួន ១០បង្គន់ ដល់​ប្រជាពលរដ្ឋ​ចំនួន ១០គ្រួសារ មាន ២ភូមិ ២ឃុំ នៅ​ស្រុក​ស្វាយទាប និង​ស្រុក​កំពង់រោទិ៍។

*អង្ក​ការ​សន្តិ​សេនា៖

-ទីតាំង​អនុវត្ត​សកម្មភាព​នៅក្នុង​ស្រុក​ច​ន្ទ្រា និង​ស្រុក​ស្វាយទាប​ចំនួន ១៤ ឃុំ

-គ្រួសារ​សាងសង់​បង្គន់​ចំនួន ៣០៩គ្រួសារ បង្គន់​ស្ងួត ៤ (នៅ​ស្រុក​ស្វាយទាប និង​ស្រុក​ចន្ទ្រា)

*អង្ក​ការ Child Fund (អង្ក​ការ មូលនិធិ​កុមារ​កម្ពុជា)

-អនុវត្ត​សកម្មភាព​នៅក្នុង​ស្រុក​ស្វាយជ្រំ និង​ស្រុក​រមាសហែក

-សហការ​ជាមួយ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​បណ្តុះបណ្តាល​ស្តីពី ជំនាញ​គ្រប់គ្រង​ជំនួញ​ខ្នាតតូច​ចំនួន ៤វគ្គ ដល់​ក្រុមយុវជន​ចំនួន ៤ ឃុំ នៅ​ស្រុក​រមាសហែក អ្នកចូលរួម​ចំនួន ៩២ នាក់ ស្ត្រី ៤៩ នាក់

-បាន​បណ្តុះបណ្តាល​ស្តីពី​សុខភាព​អនាម័យ​ដល់ ក្រុមប្រឹក្សាឃុំ គណៈកម្មាធិការ​អភិវឌ្ឍ​ន៍ ភូមិ និង​ក្រុមយុវជន​មាន​អ្នកចូលរួម​ចំនួន ៩៩ នាក់ ស្ត្រី ២១ នាក់ នៅ​ស្រុក​រមាសហែក និង​ស្រុក ស្វាយជ្រំ និង​បណ្តុះបណ្តាល​អំពី​សុខភាព​អនាម័យ​ដល់​គ្រួសារ​ទ​ទូល​បាន​បង្គន់ មាន​អ្នកចូលរួម​ចំនួន ៤០០ នាក់ ស្ត្រី ៣២០ នាក់ ចំនួន ៦ ឃុំ នៅ​ស្រុក​រមាសហែក។

-បាន​សាងសង់​បង្គន់​អនាម័យ​ដល់​គ្រួសារ​ក្រីក្រ​ចំនួន ៩៥បង្គន់ នៅ​ឃុំ​ច​ន្ត្រី ឃុំ​អណ្តូង​ពោធិ ឃុំ​អង្គ​ប្រស្រែ ឃុំ​ត្រពាំង​ស្តៅ ស្រុក​រមាសហែក និង​ចំនួន ២៤០បង្គន់ នៅ​ស្រុក​ស្វាយជ្រំ។

*អង្ក​ការ CFED (អង្ក​ការ អភិវឌ្ឍន៍​សេដ្ឋកិច្ច​កសិករ​កម្ពុជា)

-អនុវត្ត​សកម្មភាព​នៅក្នុង​ស្រុក​កំពង់រោទិ និង​ស្រុក​រមាសហែក

-ចុះ​អនុវត្ត BCC នៅ​ស្រុក​រមាសហែក និង​ស្រុក​កំពង់រោទិ៍ មាន​អ្នកចូលរួម ចំនួន ៦៨៤ នាក់ ស្ត្រី ៣៦៦ នាក់ អ្នកស្ម័គ្រចិត្ត​សាងសង់​បង្គន់​ចំនួន ៨៦ នាក់។

-ចុះ​អនុវត្ត SC-WASH ចំនួន ៤៧ សាលាបឋមសិក្សា នៅ​ស្រុក​រមាសហែក និង​ស្រុក​កំពង់រោទិ៍ មាន​សិស្ស​ចូលរួម​ចំនួន ១.២៨៥ នាក់​ស្ត្រី ៦៤២ នាក់ សិស្ស​ស្ម័គ្រ​ជុំរុញ ឪពុក-ម្តាយ​ចិត្ត​សាងសង់​បង្គន់ ចំនួន ២០២ នាក់។

*អង្ក​ការ S N V

-អនុវត្ត​សកម្មភាព​នៅក្នុង​ស្រុក​ស្វាយជ្រំ

-បាន​ចុះ​បញ្ឆេះ CLTS ទៅដល់​សហគមន៍ ចំនួន ៣ឃុំ និង ២០ភូមិ មាន​អ្នកចូលរួម​ចំនួន ៧២៨នាក់ ស្ត្រី ៥៨២ នាក់ អ្នកស្ម័គ្រចិត្ត​សាងសង់​បង្គន់​ចំនួន ១០៦ នាក់។

-បាន​ចុះ​ជំរុញ ត្រួតពិនិត្យ និង​តាមដាន​គ្រួសារ​ស្ម័គ្រចិត្ត​សាងសង់​បង្គន់​អនាម័យ​ចំនួន ៥ ឃុំ ស្មើនឹង ៣៨ ភូមិ មាន​អ្នក​សាងសង់​បង្គន់​អនាម័យ​ចំនួន ៩៥ ខ្នង​ផ្ទះ។

*អង្ក​ការ IDE

-អនុវត្ត​សកម្មភាព​នៅក្នុង​ស្រុក​ស្វាយជ្រំ ស្រុក​រមាសហែក ស្រុក​ស្វាយទាប ស្រុក​រំដួល ស្រុក​កំពង់​រោទ៍ ស្រុក​ចន្ទ្រា។

-បាន​ប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ការផ្លាស់ប្តូរ​ឥរិយាបថ​ក្នុងការ​ប្រតិបត្តិ​អនាម័យ​ល្អ ដល់​ប្រជាពលរដ្ឋ នៅ​សហគមន៍​ចំនួន ៤៧ វគ្គ មាន​អ្នកចូលរួម​ចំនួន ១.៣៧៧ ស្ត្រី ៨៦៤ នាក់ អ្នកស្ម័គ្រចិត្ត​សាងសង់​បង្គន់​ចំនួន ៣៤៥ បង្គន់ នៅ​ស្រុក​រំដួល ស្រុក​ស្វាយជ្រំ ស្រុក​រមាសហែក ស្រុក​ស្វាយទាប និង​ស្រុក​កំពង់រោទិ៍។ បង្គន់​បាន​ដឹក​ចេញ​ក្នុង​ខែមីនា ចំនួន ១.៣១៥ បង្គន់។

*អង្ក​ការ ស្អាត​កម្ពុជា

-អនុវត្ត​សកម្មភាព​នៅក្នុង​ស្រុក​ស្វាយជ្រំ និង​ស្រុក​រមាសហែក

-បាន​ផ្សព្វផ្សាយ​សុខភាព​សហគមន៍​អំពី ផលប៉ះពាល់​នៃ​ការខ្វះ​អនាម័យ​ផ្ទាល់ខ្លួន និង​អនាម័យ​សា​ធា​រណះ អំពី​ជំងឺ​ដែល​បណ្ដាលមកពី​ការប្រើប្រាស់​ទឹក​មិន​ស្អាត​បាន​ចំនួន ៥វគ្គ ក្នុងភូមិ ៥ នៅ​ឃុំ​បាសាក់ នៅ​ស្រុក​ស្វាយជ្រំ មាន​អ្នកចូលរួម ១៨៤នាក់ ស្រី ១៣០ នាក់។

-បាន​ផ្សព្វផ្សាយ​អំពី​ចម្រោះ​ជី​វះ​ខ្សាច់​ដល់​ប្រជា​ពលរ​ដ្ធ អំពី​ប្រយោជន៍​ការប្រើប្រាស់​ថែទាំ​បំពង​ចម្រោះ​ទឹកស្អាត ចំនួន ១៥វគ្គ មាន ៧ភូមិ ឃុំ​កំពង់ចំឡង នៅ​ស្រុក​ស្វាយជ្រំ អ្នកចូលរួម ៤០៦នាក់ ស្រី ២៣១នាក់ ។

-បាន​ចុះ​ត្រួតពិនិត្យ​ចម្រោះ​កំពុង​ប្រើ​រយះពេល ១ខែ ដល់ ១ឆ្នាំ និង​លើស ១ឆ្នាំ ចំនួន ២២៥ គ្រឿង ចំនួន ២២ ភូមិ៤ ឃុំ​នៅ​ស្រុក​ស្វាយជ្រំ ។

-បាន​បើក​សិក្ខាសាលា​កា​លាងដៃ​ជាមួយ​សាប៊ូ

-បាន​ចុះ​វាយតំ​លៃ​សាលាបឋមសិក្សា​ចំនួន ១២ នៅ​ស្រុក​ស្វាយជ្រំ ដើម្បី​ផ្ដល់​ចម្រោះ​សហគមន៍​ខ្នាត​ធំ ១០០០ លីត្រ និង​អាង​លាង ។

-បានផ្ដល់​បំពង​ចម្រោះ​ទឹកស្អាត​ចំនួន ១៤៤ចម្រោះ ដល់​ភូមិ​ចំនួន៥ និង ១ឃុំ នៅ​ស្វាយជ្រំ។

*អង្ក​ការ សមាគម​ខ្មែរ​ដើម្បី​អភិវឌ្ឍ​ន៏​ផ្នែក​កសិកម្ម​តូច​ជា​គំរូ

-អនុវត្ត​សកម្មភាព​នៅក្នុង​ស្រុក​ស្វាយជ្រំ

-បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី ចំណេះដឹង​ហិរញ្ញវត្ថុ ការ​សន្សំ និង​ការគ្រប់គ្រង​ដឹកនាំ​សហជីព​ឥណទាន​ដល់​តំណាង​ក្រុម​ជួយ​ខ្លួនឯង ១៥ក្រុម អ្នកចូលរួម​ចំនួន ៤៥នាក់។

-ចុះ​ពង្រឹង​ក្រុម​ជួយ​ខ្លួនឯង​អំពី​ការ​សន្សំ​ការ​ខី្ច​សង និង​ចុះ​ប​ញ្ចី​ក្រុម​ទាំង ១៥ក្រុម ជាប្រចាំ។

ចុះ​ពង្រឹង​កសិករ​អំពី​ការដាំ​បន្លែ និង​ធ្វើ​ស្រូវ​ដោយ​មិន​ប្រើប្រាស់​ថ្នាំពុល និង​ជាតិគីមី។

*អង្គការ​មេគង្គ​ផ្លាស

-អនុវត្ត​សកម្មភាព​នៅក្នុង​ស្រុក​រំ​ដួល​ចំនួន ៤ ឃុំ មាន ២៥ ភូមិ។

-បាន​បណ្តុះបណ្តាល​អំពី​សុខភាព​តាម​សហគមន៍​ចំនួន ៣៤ វគ្គ អ្នកចូលរួម​ចំនួន ៦៧៦ នាក់ ស្ត្រី ៤៣៨នាក់។

-បានផ្តល់​បង្គន់​អនាម័យ​ជូន​គ្រួសារ​ក្រីក្រ​ឆ្នាំ ២០១៣ ចំនួន ១២០បង្គន់។

*អង្គការ​វឌ្ឍនភាព

-អនុវត្ត​សកម្មភាព​នៅ​ស្រុក​ស្វាយជ្រំ ស្រុក​កំពង់រោទិ៍ និង​ស្រុក​ចន្ទ្រា មាន ១០ ឃុំ ស្មើ ៤៤ ភូមិ។

-បានផ្តល់​អាហារូបករណ៍​ដល់​សិស្ស​បឋមសិក្សា​ចំនួន ៥២នាក់ ដើម្បី​កាត់បន្ថយ​ការបោះបង់ចោល​សាលា។

-បាន​ចងក្រង​ក្រុម​រកប្រាក់​ចំនូល​ចំនួន ៦៩ ក្រុម។

IIIទិសដៅ​ការងារ​សម្រាប់​អនុវត្ត​ប្រចាំ​ខែឧសភា ឆ្នាំ ២០១៤

-ត្រៀម​ចុះ​ស្រង់​ទិន្នន័យ​ធ្វើ​បច្ចុប្បន្នភាព​ផ្លូវ​គ្រប់​ប្រភេទ​អោយបាន ១០០%

-ជួសជុល​ផ្លូវ​ជនបទ​ដែល​ខូច​ចំនួន ១០ គ.ម និង​ថែទាំ​ផ្លូវ​ជា​លក្ខណៈ​ខួប​ចំនួន ៣ ខ្សែ ប្រវែង ២៨គ.ម ថែទាំ​ផ្លូវ​ជាប្រចាំ​ចំនួន ៣ខ្សែ ប្រវែង ៦៥ គម ។

-អប់រំ​ពី​អនាម័យ​នៃ​ការប្រើប្រាស់​ទឹក​ចំនួន ៣០វគ្គ និង​ជួសជុល​អណ្ដូងស្នប់​លេខ ០៦ ចំនួន ៦០ អណ្ដូង និង​សាងសង់​អណ្តូង អា​ហ្វី​ដេ​ស​ចំនួន ៥ អណ្តូង។

-ចុះ​អប់រំ​ផ្សព្វផ្សាយ​កម្មវិធី​ទឹកស្អាត និង​អនាម័យ​តាម​សាលាបឋមសិក្សា​ចំនួន ១៥៥ សាលា។

-ចុះ​ជំរុញ​កសិករ​ប្រើប្រាស់​ឲ្យ​អស់​នូវ​សក្តានុពល នៃ​ការងារ​បង្កបង្កើនផល​ផ្នែក​កសិកម្ម។

-អប់រំ​ប្រជាជន​ពី​អនាម័យ​សុខភាព និង​ចំណេះដឹង​អេដស៍ ២០ វគ្គ នៅ​ទូទាំង ៦ ស្រុក និង ២ក្រុង និង​អប់រំ​អំពី​ការប្រើប្រាស់​បង្គន់​អនាម័យ​ចំនួន ៧៣ វគ្គ ។

-ធ្វើការ​បណ្តុះបណ្តាល​មន្ត្រី​រាជការ​ក្នុង​មន្ទីរ អំពី​ជំនាញ​នៃ​ការសម្របសម្រួល​ក្នុង​ការងារ​អភិវឌ្ឍន៍​សហគមន៍​ក្នុង ១ខែ ០២ដង។

-ជំរុញ និង​ចលនា​យុវជន​យុវនារី​ដែល​ពុំមាន​លទ្ធភាព​បន្ត​ការសិក្សា​នៅ​វិទ្យាល័យ ឲ្យ​ចូលរៀន​នូវ​មុខជំនាញ ៧មុខ នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​មូលដ្ឋាន​ខេត្ត និង​ចុះ​ត្រួតពិនិត្យ វាយតម្លៃ​សិក្ខាកាម​បានបញ្ចប់​វគ្គ​រួច​នៅតាម​សហគមន៍។

-ពង្រឹង​សហគមន៍​ឥណទាន​ប្រាក់ ស្រូវ និង​ក្រុម​ជួយ​ខ្លួនឯង។

-បណ្តុះបណ្តាល​ពង្រឹងសមត្ថភាព គ..ភ ស្តីពី​ផែនការ​សកម្មភាព​អភិវឌ្ឍន៍​ភូមិ និង​ឆ្លើយតប​ផែនការ ឃុំ-សង្កាត់ ចំនួន ១៤ វគ្គ។

-សហការ​ជាមួយ​មជ្ឈមណ្ឌល​អភិវឌ្ឍ​ន៍​ដើម្បី​ការពារ​សិទ្ឋិ​កុមារ​ប្រកាស​ឈ្មោះ គ..ភ ចំនួន ៤ ភូមិ នៅ​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា។

-បញ្ចូល​ទិន្នន័យ​អណ្តូង​ឆ្នាំ ២០១៣ តាម​បណ្តា ស្រុក-ក្រុង។

-បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការប្រើប្រាស់ ថែទាំ និង​ជួសជុល​អណ្តូង នៅ​ភូមិ​ចេក ឃុំ​សំរោង ស្រុក​ចន្ទ្រា។

-សហប្រតិបត្តិការ និង​រៀបចំ​គម្រោង​អភិវឌ្ឍន៍​សហគមន៍​ជនបទ​ចម្រុះ។

-រៀបចំ​បង្កើត​ឲ្យ​មាន​ភូមិ​មួយ​ផ​លឹ​ត​ផល​មួយចំនួន ០២ ភូមិ។

-សហការ​ណ៍​ជាមួយ​អង្គការ​ដៃគូ​អភិវឌ្ឍន៍​នានា​លើ​កម្មវិធី​ទឹកស្អាត និង​អនាម័យ​ជនបទ​ជា​បន្តទៀត និង​រៀបចំ NGO Meeting

Iសេចក្តីសន្និដ្ឋាន

សកម្មភាព​គ្រប់ផ្នែក​ដែល​បាន​ត្រៀម​បំរុង​ទុកជាមុន (តាម​ផែនការ​គ្រោងទុកនឹង​អនុវត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​មាន​ឆន្ទៈ​ដើម្បី​ឆ្លើយតប​ទៅនឹង​សកម្មភាព​តម្រូវការ​រ​បស់​សហគមន៍ នោះ​អ្នកទទួលផល​នឹង​អាច​ឈានទៅរក​វឌ្ឍនៈភាព​សេដ្ឋកិច្ច និង​សុខ​ភាពជា​បន្តបន្ទាប់។

Scroll Up