របាយការណ៍​ប្រចាំត្រីមាស​ទី ១ ឆ្នាំ ២០១៤ របស់​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តស្វាយរៀង
March 1, 2018 by Chhavorn SENG0

 ខេត្តស្វាយរៀង​ស្ថិតនៅ​ទិស​អ​គ្នេ​យ៍​នៃ​រាជធានី​ភ្នំពេញ​តាមផ្លូវ​ជាតិ​លេខ ១ ចម្ងាយ ១២២គ.ម មាន​ផ្ទៃដី​សរុប ២.៩៦៦,៤០ គ.ម២ (មិនទាន់​គិត​ផ្ទៃដី​កាត់​ឲ្យ​ខេត្តព្រៃវែងចែកជា ២ក្រុង និង ៦ស្រុក មាន ១២សង្កាត់ និង ៦៨ឃុំ។ ឆ្នាំ ២០១២ ប្រជាពលរដ្ឋ​សរុប ៥៨៥,៥៧១ នាក់ស្រី ៣០៣,៣៣០ នាក់១៣០.៨២៧គ្រួសារ និង​កំណើន ប្រជាជន​ប្រចាំឆ្នាំ ១%។ ប្រជាពលរដ្ឋ​ប្រមាណ ៩០មានមុខ​របរ​កសិក​ម្ម​ជា​ចម្បង ។

 I- ស្ថានភាព​មន្ទីរ

 រដ្ឋបាល​បុគ្គលិក

 -ចំនួន​មន្ត្រី​តាំង​ស៊ុបៈ៧១នាក់ស្រី ១៥ នាក់

 -ចំនួន​មន្ត្រី​ជាប់កិច្ចសន្យាៈគ្មាន

 -ចំនួន​មន្ត្រី​ចេញទៅ​សិក្សា​នៅក្រៅ​ប្រទេសៈ ២ នាក់ ប្រុស

 -ទ​ទូល​លិខិត​ចូល​ចំនួន ៦០ច្បាប់

 -បាន​បញ្ជូន​លិខិត​ចេញ​ចំនួន៣៩ ច្បាប់

 ការងារ​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ

 -ជំពូក៦០៖ ១៤៩.00.000 រៀល​អនុវត្តបាន​ចំនួន ០ស្មើ ០%

 -ជំពូក៦១៖១.៣១៨.៣០០.០០០ រៀល​អនុវត្តបាន​ចំនួន០ស្មើ០%

 -ជំពូក៦២៖ ២៨២.០០០.០០០ រៀល​អនុវត្តបាន​ចំនួន ១៣.៣៥៣.០០០ស្មើ៤.%

 -ជំពូក៦៣៖៣.៧០០.០០០ រៀល​អនុវត្តបាន​ចំនួន ០ស្មើ ០%

 -ជំពូក៦៤៖ ៤៩៧.០០០.០០០ រៀល​អនុវត្តបាន​ចំនួន ៧៣.៨៤១.៤៨០ស្មើ១៤.%

 សរុប៖២.២៥០.១០០.០០០រៀល​អនុវត្តបាន​ចំនួន ៨៧.១៩៤.៤៨០ ស្មើ ៣.%

 ផែនការ

 -បានរៀបចំ​របាយការណ៍​ប្រចាំខែ​ជូន​សាលាខេត្ត​ស្វាយរៀង និង​ក្រសួង​អភិវឌ្ឍន៍ជនបទ។

           -បាន​ចូលរួម​ប្រជុំ​ប្រចាំ​ខែមីនា​ជាមួយ​អង្គការ IDE–CFED

          -សន្តិ​សេនា​ស្តីពី ស្ថានភាព​អនាម័យ​នៅក្នុង​ខេត្តស្វាយរៀង និង​លើក​ទិសដៅ​អនុវត្ត​ក្នុង​ខែមេសា​នៅ​ការិយាល័យ​អង្គការ IDE

          -បាន​ចូលរួម​ប្រជុំ​ឆ្លង​ផែនការ​ប្រតិបត្តិ​ប្រចាំឆ្នាំ ២០១៤ របស់​ក្រុមការងារ​បច្ចេកទេស​ច​ម្រុះ​វិស័យ​អប់រំ នៅ​មន្ទីរអប់រំ​ខេត្តស្វាយរៀង។

-អធិការកិច្ច និង​សវនៈកម្ម៖គ្មាន

-កិច្ចប្រជុំផ្សេងៗ និង​ទំនាក់ទំនង​សាធារណៈ(ជាមួយ​សាលាខេត្ត និង​ក្រសួង)

-លោក​ប្រធាន​មន្ទីរ

-បាន​ចូលរួម​សន្និបាត​បូកសរុប​ការងារ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ឆ្នាំ ២០១៣ និង​លើក​ទិសដៅ​អនុវត្ត​ឆ្នាំ ២០១៤ (បណ្ឌិត ហុក បូ​ទី-លោក ណឹ​ម ចែម-លោក សោម ផូ-កញ្ញា អន សា​មល-លោក អន គា-លោក ចាន់ ស៊ី​ដា​រ៉ា-លោក ឃឹម សុ​ម៉ាលី-លោក ឈឹម បុរស-លោក ចៅ សុខ-លោក ម៉ី សម្បត្តិ-លោក ស៊ឹង បូ​រ៉េ​ននៅ​សា​លស​ន្នី​សីត​ចតុមុខ។

-បាន​ចូលរួម​ស​និ្ន​បាត​បូកសរុប​ល​ទ្ឋ​ផល​ការងារ​របស់​ក្រុមប្រឹក្សា​ខេត្ត​អណ​ត្តិ​ទី ១ (២០០៩-២០១៤បូកសរុប​ល​ទ្ឋ​ផល​ការងារ​ឆ្នាំ ២០១៣ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ ២០១៤ របស់​រដ្ឋបាល​សាលាខេត្ត​ស្វាយរៀង។

*បាន​ចូលរួម​សិក្ខាសាលា

-ស្តីពី​ការធ្វើ​ឡ​ជី​ឧស្ម័ន​ទី ២០.០០០ នៅ​ស្រុក​ស្វាយជ្រំ។

-ផ្សព្វផ្សាយ​បូកសរុប​ល​ទ្ខ​ផល​ការងារ ស្តីពី​ការរៀបចំ​បញ្ជីសារពើភ័ណ្ឌ និង​ប្រមូល​ទិន្នន័យ​ផ្លូវ​ជនបទ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ ២០១៤ រៀបចំ​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ។

*បាន​ចូលរួម​ប្រជុំ

-គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស​ក្រុមប្រឹក្សា​ខេត្តស្វាយរៀង។

-ពិនិត្យ​លើ​កិច្ចព្រមព្រាង​សម្រាប់​សកម្មភាព​សហប្រតិបត្តិ​ការ ជាមួយ​អង្គការ​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​កសិករ​កម្ពុជា (CFED)

-ពិភាក្សា​ដោះស្រាយ​លើ​បញ្ហា​ដែល​ប្រមូលបាន​ពី​វេទិការ​ពិគ្រោះ​យោបល់​ក្រុមប្រឹក្សា​ខេត្ត។

-ផ្សព្វផ្សាយ​របស់​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ​យុ​ទ្ឋ​សាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា។

-ពិនិត្យ​សេចក្តីព្រាង​បញ្ជី​សំណើ​គម្រោង និង​សេចក្តីព្រាង​កម្មវិធី​វិនិយោគ ៣ ឆ្នាំ​រំកិល ខេត្តស្វាយរៀង ឆ្នាំ ២០១៤-២០១៦ នៅ​សាលាខេត្ត​ស្វាយរៀង ។

-បាន​ចូលរួម​វេទិកា​ស្តីពី​ព្រឹ​ទ្ឋ​សភា និង​ការលើកកម្ពស់​ការអនុវត្ត​គោលនយោបាយ​វិម​ជ្ឍ​ការ វិសហមជ្ឈការ និង​យ៉េន​ឌ័​រ ភូមិភាគ​ទី ៦ ខេត្តស្វាយរៀង(លោក ហុក បូ​ទី -កញ្ញា អន សា​មល)

-ចូលរួម​ជា​គណៈអធិបតី ក្នុង​អង្គសិក្ខាសាលា​រៀបចំ​ផែនការ​ថ្នាក់ស្រុក​អំពី​អនាម័យ​ជនបទ នៅ​សាលាស្រុក​ស្វាយជ្រំ។

-បាន​ធ្វើជា​អធិបតី​ប្រជុំ​ជាមួយ​អង្គការ​ដៃគូ​នានា ស្តីពី​ការសហការ​អនុវត្ត​អនាម័យ​ក្នុង​ខេត្តស្វាយរៀង អ្នកចូលរួម​ចំនួន ១៨ នាក់ ស្ត្រី ៣ នាក់ នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តស្វាយរៀង។

 -លោក លោកស្រី អនុប្រធាន​មន្ទីរ

 -បាន​ចូលរួម​សិក្ខាសាលា​ស្តីពី​ការងារ​ទឹកស្អាត និង​អនាម័យ​ជនបទ នៅ​ក្រសួង​អភិវឌ្ឍន៍ជនបទ (លោក ណឹ​ប ចែម)

 -បាន​ចូលរួម​ប្រជុំ​បូកសរុប​ល​ទ្ឋ​ផល​ការងារ (គណៈកម្មាធិការ​ទ​ទូល​បន្ទុក​ស្ត្រី​និង​កុមារ)...ក ខេត្ត​ប្រចាំ​ខែមីនា និង​លើក​ទិសដៅ អនុវត្ត​ប្រចាំ​ខែមេសា ឆ្នាំ ២០១៤ របស់ គ...ក ខេត្តស្វាយរៀង (លោក ណឹ​ប ចែម)

 -ប្រធានការិយាល័យ​ខេត្ត

 -បាន​ចូលរួម​អបអរសាទរ​ទិវា​សិទ្ធិនារី​លើក​ទី ១០៣ ៨មីនា ឆ្នាំ ២០១៤ នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ និង​នៅ​សាលប្រជុំ​ឆ្នេ​ទន្លេ ខេត្តស្វាយរៀង ។

 -បាន​ចូលរួម​ប្រារព្វ​ខូ​ប​អនុស្សាវរីយ៍​លើក​ទី ៣៥ ទិវា​ជ័យជំនះ ៧ មករា ឆ្នាំ ២០១៤ នៅ​វិមាន ឯករាជ្យ​ខេត្តស្វាយរៀង។

 *បាន​ចូលរួម​សិក្ខាសាលា

 -បូកសរុប​ល​ទ្ឋ​ផល​ការងារ​ប្រចាំឆ្នាំ ២០១៣ និង​លើក​ទិសដៅ​អនុវត្ត​ឆ្នាំ ២០១៤ នៅ​ស​ណ្ឋ​គារ​ភ្នំ​ប្រុស ខេត្តកំពង់ចាម គាំទ្រ​ដោយ​អង្គការ SNV (លោក អន គា -លោក សាន ពិសេស -លោក យោន ខុន -លោក នាង សារី)

 -បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល ការផ្លាស់ប្តូរ​ឥរិយាបទ​របស់​សហគម​ន៍ (BCC) មាន​អ្នកចូលរួម ចំនួន ២៨ នាក់ ស្ត្រី ១៦ នាក់ នៅ​សាលាបឋមសិក្សា​កំពង់​រោទ៍ និង​សាលាស្រុក រមាសហែក (លោក អន គា លោក អុក ថុល លោក ផុ ហុង​ទី​តូ)

 -បាន​ចុះ​តាមដាន​សហគមន៍​ដឹកនាំ​អនុវត្ត​អនាម័យ (CLTS) មាន​អ្នកចូលរួម​ចំនួន ៧៧៦ នាក់ ស្ត្រី ៥៨៩ នាក់ ចំនួន ៧ ឃុំ ក្នុងស្រុក​ស្វាយជ្រំ (លោក អន គា លោក សាន ពិសេស លោក យោន ខុន លោក នាង សារី -លោក យឹម សុផល)

 -បាន​ចុះ​បញ្ឆេះ​សហគមន៍​ដឹកនាំ​អនុវត្ត​អនាម័យ (CLTS) មាន​អ្នកចូលរួម​ចំនួន ១.៨៧៦ នាក់ ស្ត្រី ៧៨៩ នាក់ ចំនួន ៧ ឃុំ ក្នុងស្រុក​ស្វាយជ្រំ (លោក អន គា លោក សាន ពិសេស លោក យោន ខុន លោក នាង សារី -លោក យឹម សុផល)

 -ប្រធានការិយាល័យ​ស្រុក

 -បាន​ចូលរួម​សន្និបាត​សហគមន៍​សន្សំ​ប្រាក់​មាន​អ្នកចូលរួម​ចំនួន ៥៨ នាក់ ស្ត្រី ៤៥ នាក់ នៅ ភូមិ​ចំបក់ សង្កាត់​ចេក ក្រុង​ស្វាយរៀង (លោក ប្រឹង សារី​ន)

 -បាន​ចូលរួម​សិក្ខាសាលា​ស្តីពី ការរៀបចំ​លក្ខន្តិកៈ​ផលិតកម្ម ប្រាក់​សន្សំ ធនាគារ​គោ និង​ប្រកាស​ឈ្មោះ គ..ភ មាន​អ្នកចូលរួម​ចំនួន ៣៥ នាក់ ស្ត្រី ១៤ នាក់ នៅ​ភូមិ​តែង​ម៉ៅ ឃុំ​ចន្ទ្រា ស្រុក ចន្ទ្រា (គាំទ្រ​ដោយ​មជ្ឈមណ្ឌល​ការពារ​សិទ្ធិ​កុមារ ខេត្តស្វាយរៀង)

 *បាន​ចូលរួម​ប្រជុំ

 -គណៈកម្មាធិការ​ពិគ្រោះ​យោបល់​ស្ត្រី និង​កុមារ នៅ​សាលាក្រុង​ស្វាយរៀង សាលាក្រុង​បាវិត សាលាស្រុក​កំពង់រោទិ៍ សាលាស្រុក​រមាសហែក សាលាស្រុក​ស្វាយជ្រំ សាលាស្រុក​ចន្ទ្រា សាលាស្រុក​រំដួល និង​សាលាស្រុក​ស្វាយទាប។

 -ប្រចាំ​ខែមីនា នៅ​ក្រុង​ស្វាយរៀង ក្រុង​បាវិត ស្រុក​កំពង់រោទិ៍ ស្រុក​ស្វាយទាប ស្រុក​ស្វាយជ្រំ ស្រុក​ចន្ទ្រា ស្រុក​រំដួល និង​ស្រុក​រមាសហែកនិង​លើក​ទិសដៅ​អនុវត្ត​ប្រចាំ​ខែមេសា ឆ្នាំ ២០១។

 -ក្រុមប្រឹក្សា​ស្រុក​ស្តីពី​ការ​បូកសរុប​របាយការណ៍​រយៈពេល ៥ ឆ្នាំ និង​ចូល រួម​ប្រជុំ​ផ្សព្វផ្សាយ​របស់​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន ដើម្បី​ត្រូតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី នយោបាយ​យុ​ទ្ឋ​សាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា មាន​អ្នកចូលរួម​ចំនួន ២៤នាក់ ស្រី្ត ៣នាក់ នៅ​ស្រុក​រំដួល និង​ស្រុក​ស្វាយទាប (លោក នាង សារី លោក កែវ សំអាត)

 -ផ្សព្វផ្សាយ​ដំណើរការ​កម្មវិធី​វិនិយោគ​សមាហរណ៍កម្ម​ផែនការ​ថ្នាក់ក្រុង ឆ្នាំ ២០១៣ នៅ​សាលាក្រុង​បាវិត មាន​អ្នកចូលរួម​សរុប ៣៣នាក់ ស្រី ៧នាក់។

 II.សកម្មភាព​តាម​វិស័យ

 -ការងារ​ផ្លូវ​ជនបទ

 -បាន​សហការ​ជាមួយ​មន្ត្រី​នាយកដ្ឋាន​ផ្លូវ​ជនបទ ចុះ​សិក្សា​ផ្លូវ​ចំនួន ២ខ្សែ ប៉ា​យាប-ឫស្សី​លាប ប្រវែង ៩,៧០០ម៉ែត្រ ព្រះ​ពន្លា-ព្រៃធំ​ប្រវែង ៨,៤០០ម៉ែត្រ ដែល​បានទទួល​រងគ្រោះ​ដោយ​ទឹកជំនន់​ឆ្នាំ ២០១៣ នឹងធ្វើ​ការជួសជុល​ស្តារឡើងវិញ​នៅ​ឆ្នាំ ២០១៤នេះ ដោយ​កងវិស្វកម្ម។

 -បាន​ចុះ​សិក្សា​ផ្លូវ​ថែទាំ​ខួប​ឆ្នាំ ២០១៤ ចំនួន ៣ ខ្សែ ប្រវែង ២៣.៩៤០ ម នៅ​ស្រុក​កំពង់រោទិ៍។

 -បាន និង​កំពុង​អនុវត្ត​ផ្លូវ​គម្រោង​ស្បៀង​ទ្រព្យធន​សហគមន៍ បាន​ចំនួន ២ខ្សែ ប្រវែង២៥,២៩១ម គ្រោង​អង្ករ ៣៤០ តោន​ដំណើការ​បាន ១៥នៅ​ស្រុក​ស្វាយជ្រំ,រមាសហែក​ស្វាយទាប និង​រំដួល។

 -បានបញ្ចប់​ការជួសជុល​ផ្លូវ​ដីស​គម្រោង​ឧបត្ថម​ស្បៀង​បន្ទាន់ (EFAP)ចំនួន ១៧ ខ្សែ ប្រវែង ១១.១៨០ម គ្រោង​នឹង​ផ្តល់​ថវិកា ៥២៧.៥០៩.៩២៧ រៀល កំពុង​ដំណើការ​បាន ៣០និង​ជួសជុល ផ្លូវ​ក្រាល​គ្រួស​ក្រហម​ចំនួន ៤ខ្សែ ប្រវែង ២១.៩៤០ម គ្រោង​ថវិកា ៤៤៨.៥០៦ដុល្លារ កំពុង​ដំណើការ​បាន ៥០នៅ​ស្រុក​រមាសហែក

 -បាន និង​កំពុង​ជួសជុល​ស្តារឡើងវិញ​ផ្លូវ​ដីស​រងគ្រោះ​ដោយ​ទឹកជំនន់​ឆ្នាំ ២០១៣ ប្រើប្រាស់ ប្រាក់​ពលកម្ម​របស់​គ​ម្រោ​ង​ជំនួយ​មនុស្សធម៌​ចំនួន​ន ៤១ ខ្សែ ប្រវែង ២៤,៤១២ ម គ្រោង​ថវិកា ១.២៤៣.៦២៧.២៣២ រៀល នៅ​ស្រុក​រមាសហែក និង​ស្រុក​ស្វាយជ្រំ និង​បាន​អនុវត្ត​បញ្ចប់​ចំនួន ២២ គម្រោង ប្រវែង ១៣.០៦១ ម ត្រូវ​ចំណាយ​ថវិកា ៦៣៦.១៩៦.១៤៥ រៀល។

 -បានធ្វើ​លិខិតអញ្ជើញ​គ​ណះ​ក​ម្មា​ធិ​ការកំណត់​បុ​រេ​លក្ខ​ណះ​សម្បត្តិ​វាយ​តំលៃ និង​ប្រគល់​កិច្ចសន្យា​ទទួល​ផ្លូវ​បញ្ចប់​សុពលភាព​រយះពេល​ធានា ៦ខែ។

 -ការងារ​ផ្គត់ផ្គង់​ទឹក​ជនបទ

 -បាន​បណ្តុះបណ្តាល​ស្តីពី​ការប្រើប្រាស់ និង​ថែទាំ​អណ្តូងស្នប់​អា​ហ្វី​ដេ​ស្វ កា​រប​ន្សុ​ទ្ឋ​ទឹក និង​ការ​ទុកដាក់​ទឹក​ទុក​ផឹក​ប្រកបដោយ​សុវត្ថិភាព​តាម​គ្រួសារ​ចំនួន ៦ អណ្តូង ដល់​ក្រុម​អ្នកប្រើប្រាស់​ទឹក និង​អនាម័យ មាន​អ្នកចូលរួម​ចំនួន ១៥២នាក់ ស្ត្រី ៦៦នាក់ នៅ​ស្រុក​ចន្ទ្រា។

            -បាន​សាងសង់​អណ្តូងស្នប់​អា​ហ្វី​ដេ​ស្វ​ចំនួន ៣អណ្តូង នៅ​ស្រុក​រមាសហែក និង​ស្រុក​ស្វាយជ្រំ

            -បាន​ជួសជុល​អណ្តូងស្នប់​លេខ ៦ចំនួន ៣៣ អណ្តូង នៅ​ស្រុក​រំដួល និង​ស្រុក​រមាសហែក។

           -បាន​ចុះ​ត្រួតពិនិត្យ​ការចាក់​សាប​អណ្តូងស្នប់​ចំនួន ៦ អណ្តូង នៅ​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា។

          -ការងារ​សុខភាព​ជនបទ

 -បាន​បណ្តុះបណ្តាល​ស្តីពី ការលើកកម្ពស់​អនាម័យ​ជនបទ​អ្នកចូលរួម​ចំនួន ២៦នាក់ ស្ត្រី ៨នាក់ នៅ​ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​រោទ៍។

            -បាន​ប្រជុំ​ក្រុមការងារ​បច្ចេកទេស​នៅ​មន្ទីរ​សុខាភិបាល ខេត្តស្វាយរៀង។

          -បាន​សហការ​ជាមួយ​អង្គការ (សន្តិ​សេនា)បណ្តុះបណ្តាល​រំលឹក​ឡើងវិញ(CLTS) ចំនួន ១៤ ឃុំ ២ ស្រុក អ្នកចូលរួម ចំនួន ២៨ នាក់ ស្ត្រី ១៤ នាក់​និង (SC WASH) ដល់​សាលា​ចំនួន ៤១ សាលា អ្នកចូលរួម​ចំនួន ៨៨ នាក់ ស្ត្រី ២ នាក់។

          -បាន​ចុះ​ផ្តល់​សម្ភារ​សម្រាប់​សាងសង់​បង្គន់​អនាម័យ​ចំនួន ២៥០ បង្គន់ ស្មើនឹង ២៥០ គ្រួសារ គ្រួសារ​បាន​សង់​បង្គន់​រួច​ចំនួន ២៥០ បង្គន់ នៅ​ឃុំ​ប្រសូត្រ ស្រុក​ស្វាយទាប។

 -ផ្សព្វផ្សាយ និង​អប់រំ​ប្រជាជន ស្តីពី​អនាម័យ​ជនបទ និង​ជំរុញ​ការសាងសង់​បង្គន់​អនាម័យ​តាម​គ្រួសារ អ្នកចូលរួម​ចំនួន ៦២២ នាក់ អ្នកស្ម័គ្រចិត្ត​សាងសង់​បង្គន់​ចំនួន ២៣៦ គ្រួសារ ក្នុងនោះ​សាងសង់​បង្គន់​ទឹក​ចំនួន ២១៨ បង្គន់ និង​បង្គន់​ស្ងួត​ចំនួន ១៨ បង្គន់ នៅ ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​រោទ៍។

            -បាន​ចុះ​តាមដាន​អ្នកស្ម័គ្រចិត្ត​សាងសង់​បង្គន់ នៅ​ស្រុក​ស្វាយជ្រំ និង​ស្រុក​កំពង់​រោទ៍ ជាល​ទ្ឋ​ផល​មាន​បង្គន់​ចាក់ទឹក​ចំនួន ៧៦បង្គន់។

          -បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការផ្សព្វផ្សាយ​លើកកម្ពស់​សុខភាព​សហ​គម​ន៍ មាន​អ្នកចូលរួម​ចំនួន ២៤ នាក់ ស្ត្រី ២ នាក់ នៅ​ស្នាក់ការ​អង្ក​ការ Chillfund Cambodia

          ៤-ការងារ​បណ្ដុះបណ្ដាល និង​មជ្ឈមណ្ឌល

-បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល បដិសណ្ឋារកិច្ច​សេវាកម្ម​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន នៅ​មន្ទីរ​ទេសចរ ខេត្តស្វាយរៀង។

-បានរៀបចំ​វគ្គ​សិក្ខាសាលា ស្តីពី​គោលនយោបាយ​អភិវឌ្ឍន៍​ធនធានមនុស្ស​នៅ​មន្ទីរ​អភិវឌ្ឍន៍

-មជ្ឈមណ្ឌល​ជំនាញ​មូលដ្ឋាន​ខេត្តស្វាយរៀង បានទទួល​គម្រោង​ថវិកា​កម្មវិធី អភិវឌ្ឍ​ន៏​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ(NTF=NationalTrainingFunds) របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចំនួន ១គម្រោង គឺ​ការធ្វើ​ជី​កំ​ប៉ុ​ស្ត៏​ចំនួន​ពីរ​វគ្គ បាន​ដំណើរ​ការបើក​វគ្គ​នៅ​ឃុំ​ស្វាយចេក ស្រុក​រំដួល មាន​សិក្ខាកាម​ចូលរួម​ចំនួន ៦០នាក់ ស្ត្រី ២០នាក់។

 -បានធ្វើការ​ផ្សព្វផ្សាយ​ជ្រើសរើស​សិក្ខាកាម​តាម​វិទ្យុ FM 98.7 and FM103.5 ខេត្តស្វាយរៀង

 -បាន​បញ្ជូន​បុគ្គលិក​ចុះ​បិទ​ឯកសារ​ផ្សព្វផ្សាយ​ជ្រើសរើស​សិក្ខាកាម​តាម​បណ្តា​ទីប្រជុំជន ដូចជា តាម​សាលារៀន ទីផ្សារ។ល។ ចំនួន ១៥០កន្លែង ក្នុងស្រុក ៥គឺ ស្រុក​ចន្ទ្រាស្រុក​កំពង់រោ​ទ៏ស្រុក​រមាសហែក ស្រុក​ស្វាយជ្រំ និង​ស្រុក​រំដួល ។

 -បាន​ផ្សព្វផ្សាយ ទៅតាម​បណ្តា​ឃុំ​ចំនួន ៦៧ ឃុំ ១២សង្កាត់ ដើម្បី​ឲ្យ​ឃុំ​ជួយ​ធ្វើការ​ផ្សព្វផ្សាយ​ទៅតាម​បណ្តា​ឃុំ​របស់​ពួកគាត់ ។

 -បាន​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​មូលដ្ឋាន​ទាំង ៧ជំនាញ​នៅ​មន្ទីរ​អភិវឌ្ឍ​ន៏​ជនបទ ខេត្តស្វាយរៀង មាន​អ្នកចូលរួម​ចំនួន ១៣០នាក់ ស្ត្រី ៤៥នាក់។

 -បាន​ចុះ​តាមដាន និង​វាយតម្លៃ​សិក្ខាកាម​ដែល​បានបញ្ចប់​វគ្គ​ចំនួន ១៥ភូមិ នៅ​ស្រុក​ចន្ទ្រា ស្រុក​កំពង់រោ​ទ៏ ជា​លទ្ធផល​សំរេចបាន៖

 -ផ្នែក​កាត់ដេរ​សំលៀកបំពាក់ចំនួន៣ នាក់បាន​បើកហាង​ខ្លួនឯង

 -ផ្នែក​ជួសជុល​ម៉ូតូ​គ្រប់​ប្រភេទចំនួន៥ នាក់បាន​បើកហាង​ខ្លួនឯង

 -ផ្នែក​ជួសជុល​ម៉ាញ៉េ,វិទ្យុ​និង​ទូរ​ទស្ស​ន៏ចំនួន៣ នាក់បាន​បើកហាង​ខ្លួនឯង

 - ផ្នែក​ជួសជុល​ម៉ាស៊ីន​កសិកម្ម​ខ្នាតតូច ចំនួន៥ នាក់បាន​បើកហាង​ខ្លួនឯង

 -ផ្នែក​អ៊ុតសក់ និង​កែស​ម្ភ​ស្ស ចំនួន៥ នាក់បាន​បើកហាង​ខ្លួនឯង

 សរុប​សិក្ខាកាម​បាន​បើកហាង​ចំនួន ២១នាក់ ស្ត្រី ៦នាក់

           ៥-ការងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជនបទ

  -បាន​បណ្តុះបណ្តាល​ស្តីពី​ការបង្កើត​ក្រុម​ជួយ​ខ្លួនឯង មាន​អ្នកចូលរួម​ចំនួន ៧៧ នាក់ ស្ត្រី ៤៣ នាក់ នៅ​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា។

 *បាន​ចុះ​ត្រួតពិនិត្យ​មូលនិធិ​អភិវឌ្ឍន៍​ភូមិ ឃុំ និង​ក្រុម​ជួយ​ខ្លួនឯង​មាន​ដូចខាងក្រោម៖

             -ធនាគារ​ស្រូវ​ចំនួន ៧ ភូមិ មាន​ស្រូវ​ចំនួន ២២.៥១៣ គ.ក្រ(មាន ២ ឃុំ ៧ ភូមិ)សមាជិក​ខ្ចី ១៣៥ នាក់ ស្ត្រី ១០៥ នាក់។

 -មូលនិធិ​អភិវឌ្ឍន៍​ភូមិ​ចំនួន ៥ឃុំ ស្មើ ២៥ ភូមិ មាន​ទឹកប្រាក់​ចំនួន ១៨៧.៧៥០.៣០០ រៀល សមាជិក​ខ្ចី ចំនួន ៦០៥ នាក់ ស្ត្រី ៤២៥ នាក់។

 -មូលនិធិ​អភិវឌ្ឍន៍​ឃុំ​ចំនួន ៣ឃុំ មាន​ទឹកប្រាក់​ចំនួន ៧៨.៤៤៩.៨០០ រៀល សមាជិក​ខ្ចី ចំនួន ១១៥ នាក់ ស្ត្រី ៨៩ នាក់។

              -ក្រុម​ជួយ​ខ្ឡួ​ន​ឯង​ចំនួន ២២ ភូមិ ៣ ឃុំ មាន​ទឹកប្រាក់​សរុប​ចំនួន ១៥៧.៩៥២.០០០ រៀល សមាជិក​ខ្ចី ចំនួន ៥៦៧ នាក់ ស្ត្រី ៣៨៧ នាក់។

 -ការងារ​អភិវឌ្ឍន៍​សហគមន៍

 -បាន​បណ្តុះបណ្តាល​ស្តីពី ការ​ផ្តូ​ច​ផ្តើម​បង្កើត​មុខរបរ​ដល់​យុវជន​ចំនួន ៤ វគ្គ អ្នកចូលរួម ១០០នាក់ ស្ត្រី ៦០ នាក់ គាំទ្រ​ដោយ​អង្គការ​ChildFund Cambodiaនិង​ជំនាញ​សម្របសម្រួល​ការងារ​អភិវឌ្ឍន៍ គោល​គំនិត​នៃ​ការអភិវឌ្ឍន៍​សហគម​ន៍។

 -បាន​ចូលរួម​សិក្ខាសាលា ស្តីពី​ការធ្វើ​លក្ខន្តិកៈ​ដល់​អនុ​គណៈកម្មាកា​រ​ផ​លឹ​ត​កម្ម​កសិកម្ម ក្រុម​សន្សំ​ប្រាក់ និង​ធនាគារ​គោ ព្រមទាំង​បានប្រកាស​ឈ្មោះ គ..ភ​ភូមិ​តែង​ម៉ៅ ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា គាំទ្រ​ដោយ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ការពារ​សិទ្ឋិ​កុមារ ខេត្តស្វាយរៀង។

 -បាន​ចូលរួម​សិក្ខាសាលា ស្តីពី​បម្រែបម្រួល​អាកាសធាតុ ភាព​ងាយ​រងគ្រោះ ការ​បន្សាំ​ក្នុង​វិស័យ​ទឹកស្អាត និង​អនាម័យ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ កម្ពុជា-ជប៉ុន។

 -បាន​ចូលរួម​ទ​ទូល​ការផ្សព្វផ្សាយ គោលនយោបាយ ស្តីពី​ការអភិវឌ្ឍ​ធនធានមនុស្ស​របស់ ក្រសួង​អភិវឌ្ឍន៍ជនបទ នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្តស្វាយរៀង។

           ៧-ការងារ​ជនជាតិដើម​ភាគតិច(គ្មាន)

 -ការងារ​យ៉េន​ឌ័​រ

 -បាន​ប្រជុំ​ប្រចាំ​ខែមីនា ស្តីពី​ការងារ​គណៈកម្មាធិការ​ទ​ទូល​បន្ទុក ស្ត្រី និង​កុមារ​នៅ​ស្រុក​រំដួល ស្វាយជ្រំ និង​សាលាខេត្ត​ស្វាយរៀង (លោក ណឹ​ប ចែម)

 -ដោយមាន​ការយកចិត្ត​ទុកដាក់​ពី ឯកឧត្តម​រដ្ឋមន្ត្រី ក្រសួង​អភិវឌ្ឍន៍ជនបទ គណៈ​អភិបាលខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ​អភិវឌ្ឍន៍ជនបទ មន្ទីរ​បានរៀបចំ​ទិវា​សិ​ទ្ឋ​នារី​លើក​ទី ១០៣ ៨ មិនា ឆ្នាំ ២០១៤ ក្នុង​នោះបាន​ឧបត្ថម្ភ​ដល់​នារី​ចំនួន ១៥ នាក់ ក្នុងនោះម្នាក់ៗទ​ទូល​បាន ក្រមារ១-សា​រ៉ុង១-សម្លៀកបំពាក់​មួយ​កំ​ផ្លេ​រ និង​ថវិកា ៥,០០០០ រៀល ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ ឯកឧត្តម​រដ្ឋមន្ត្រី ។

 III- សកម្មភាព​សហ​ប្រ​ត្តិ​ការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍

 -បាន​ប្រជុំ (NGO Meeting) ៣ ខែម្តង ដើម្បី​បង្ហាញ​ពី​សកម្មភាព​របស់​អង្គការនីមួយៗ ទីតាំង​ធ្វើ សកម្មភាព និង​បញ្ហា​ប្រឈម និង​ការគៀងគរ​ប្រមូលផ្តុំ​រក​ថវិកា ក្នុង​គោលបំណង​សម្រេច​ឲ្យ​បាន​នូវ ផែនការ​សកម្មភាព ដែល​មន្ទីរ​បានលើកឡើង។

 -បាន និង​កំពុង​សហការ​ជាមួយ​អង្គការ៖ មូលនិធិ​កុមារ,អង្គការ CFED,អង្គការ SNV,អង្គការ IDE អង្គការ សន្តិ​សេនា,អង្គការ​កូនក្មេង,អង្គការ​ស្អាត​កម្ពុជា អង្គការ​វឌ្ឍនភាព អនុវត្ត​លើ​សកម្មភាព​ការ រៀបចំ​គណកម្មាធិការ​អភិវឌ្ឍន៍​ភូមិ និង​កម្មវិធី​ទឹកស្អាតនិង​អនាម័យ​ជនបទ ក្នុងស្រុក​គោលដៅ​ចំនួន ៦ ស្រុក និង ៤៥ ឃុំ។

 IV-អំពី​ចំណុចខ្លាំង និង​បញ្ហា​ប្រឈម

 /ចំណុចខ្លាំង

 -កំណត់​តំបន់​គោលដៅ​ធ្វើ​សកម្មភាព​ត្រឹមត្រូវ ក្នុង​គោលបំណង​បម្រើ​ផលប្រយោជន៍​ជូន​ប្រជាជន ឲ្យ​ទទួលបាន​សេវា​ផ្សព្វផ្សាយ ផ្គត់ផ្គង់ ពាក់​ព័​ន្ឋ​លើ​ស្ថានភាព​ទឹក និង​អនាម័យ​ជនបទ ដើម្បី​ចូលរួម​លើកកម្ពស់​ជីវភាព​រស់​នៅ។

   -មានការ​គាំទ្រ​សកម្មភាព និង​ការយកចិត្តទុកដាក់ ផ្តល់​អនុសាសន៍​ណែនាំ​ពី​ថ្នាក់ដឹកនាំ​ក្រសួង​អភិវឌ្ឍន៍ជនបទ ពី​នាយកដ្ឋាន​ជំនាញ ពី​ក្រុមប្រឹក្សា ឃុំ-សង្កាត់ គណៈកម្មាធិការ​អភិវឌ្ឍ​ន៍​ភូមិ​ធ្វើ​ឲ្យ​ការងារ អភិវឌ្ឍន៍​ទទួលបាន​ល​ទ្ឋ​ផល​គួរ​ជាទី​មោទនៈ។

    -រាល់​ស​មិ​ទ្ឋិ​ផល​បាន​កសាងឡើង ជាល​ទ្ឋ​ផល​មួយ​ជំរុញ​ឲ្យ​ជីវភាព​ប្រជាជន​កែសម្រួល​បន្តិចម្តងៗ និង​ឈានទៅ​មាន​សុភមង្គល។

       -រាល់​ការងារ​អភិវឌ្ឍន៍ជនបទ​សុ​ទ្ឋ​តែ​បានទទួល​ស្គាល់ អបអរសាទរ​ចូល​រួមទាំង​ស្មារតី និង​សម្ភារៈ​ពី​ប្រជាកសិករ និង​ភាពជា​ម្ចាស់​កាន់តែ​ត្រូវបាន​ពង្រឹង និង​លើកកម្ពស់។

          -ផែនការ​សកម្មភាព ឬ​ដំណាក់កាល​នៃ​ការអនុវត្ត​សកម្មភាព ត្រូវបាន​អជ្ញាធរ​មូល​ដ្ខា​ន ចូលរួមអនុវត្ត​គម្រោង​យ៉ាង​ពេញចិត្ត និង​ធ្វើ​ឲ្យ​គម្រោង​ទ​ទូល​បាន​ជោគ​ជ័យ។

               -សហការ​ណ៍​ជាមួយ​អង្គការ​ជាតិ អន្តរៈជាតិ សង្គម​ស៊ីវិល វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​អភិវឌ្ឍ​ជនបទ។

            ២/បញ្ហា​ប្រឈម

               -សមត្ថភាព​មន្ត្រីរាជកា​រ​មួយចំនួន​ពាក់​ព័​ន្ឋ​ជាមួយ​ជំនាញ​នៅមាន​ក​ម្រឹត។

               -ប្រភព​ផ្តល់​ពត៌មាន​ពី​ថ្នាក់​មន្ទីរ​ទៅដល់​មូលដ្ឋាន និង​ពី​អាជ្ញាធរ​ស្រុក ឃុំ ភូមិ នៅមាន​ភាព​ភាពយឺតយ៉ាវ គឺ​ធ្វើ​ឲ្យ​ការអនុវត្ត​កំលាំង​នៅ​មូលដ្ឋាន​ជូ​ប​ការលំបាក។

               -ខ្វះខាត​ថវិកា​ដើម្បី​ឆ្លើយតប​ទៅ និង​ផែនការ​សកម្មភាព​ជាអាទិ​ភាព​របស់​ក្រុមប្រឹក្សាឃុំ​សង្កាត់

          -ជីវភាព​ប្រជាកសិករ​ក្រីក្រ​នៅ​ជនបទ ក៏​ជា​មូលហេតុ​មួយ​ធ្វើ​ឲ្យ​ការ​ស្ម​គ្រ័​ចិត្ត​ចូលរួម​បញ្ចេញ​កម្លាំង​ក្នុង​សកម្មភាព​អភិវឌ្ឍន៍ មា​នក​ម្រឹត​ចំណាកស្រុក​ច្រើន​ដោយ​រង់ចាំ​ពឹងផ្អែក​ពី​ខាងក្រៅ។

 -យុវជន យុវនារី ពេញវ័យ ពី​អាយុ ១៥-១៨ ឆ្នាំ នៅតាម​សាលាបឋមសិក្សា និង​អនុវិទ្យាល័យ​បាន​បោះបង់​ការសិក្សា នៅ​ថ្នាក់​ក​ម្រឹត​មូលដ្ឋាន ដើម្បី​ទៅ​បម្រើ​ការងារ​ជា​កម្មករ​នៅតាម​រោងចក្រ។

 -ប្រជាជន​មួយចំនួន​ពុំទាន់​ធ្វើជា​ម្ចាស់​ក្នុងការ​ប្រើប្រាស់​កម្លាំង សរុប​មធ្យោបាយ​សរុប និង​សក្តានុពល ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​របស់ខ្លួន ដោយ​ខ្លួនឯង​ពោល គឺ​នៅតែ​ពឹងផ្អែក​ពី​ខាងក្រៅ។

 V- ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​ត្រីមាស​ទី ២ ឆ្នាំ ២០១៤

 -ត្រៀម​ចុះ​ស្រង់​ទិន្នន័យ​ធ្វើ​បច្ចុប្បន្នភាព​ផ្លូវ​គ្រប់​ប្រភេទ​អោយបាន ១០០%

 -ជួសជុល​ផ្លូវ​ជនបទ​ដែល​ខូច​ចំនួន ១០ គ.ម និង​ថែទាំ​ផ្លូវ​ជា​លក្ខណៈ​ខួប ចំនួន ៣ ខ្សែ ប្រវែង ២៨គ.ម ថែទាំ​ផ្លូវ​ជាប្រចាំ​ចំនួន ៣ខ្សែ ប្រវែង ៦៥ គម ។

 -អប់រំ​ពី​អនាម័យ​នៃ​ការប្រើប្រាស់​ទឹក ចំនួន ៣០ វគ្គ និង​ជួសជុល​អណ្ដូងស្នប់​លេខ ០៦ ចំនួន ៦០ អណ្ដូង និង​សាងសង់​អណ្តូង អា​ហ្វី​ដេ​ស​ចំនួន ៥ អណ្តូង។

 -ចុះ​អប់រំ​ផ្សព្វផ្សាយ​កម្មវិធី​ទឹកស្អាត និង​អនាម័យ​តាម​សាលាបឋមសិក្សា​ចំនួន ១៥៥ សាលា។

 -ចុះ​ជំរុញ​កសិករ​ប្រើប្រាស់​ឲ្យ​អស់​នូវ​សក្តានុពល នៃ​ការងារ​បង្កបង្កើនផល​ផ្នែក​កសិកម្ម។

 -អប់រំ​ប្រជាជន​ពី​អនាម័យ​សុខភាព និង​ចំណេះដឹង​អេដស៍ ២០ វគ្គ នៅ​ទូទាំង ៦ ស្រុក និង ២ក្រុង និង​អប់រំ​អំពី​ការប្រើប្រាស់​បង្គន់​អនាម័យ​ចំនួន ៧៣ វគ្គ ។

 -ធ្វើការ​បណ្តុះបណ្តាល មន្ត្រីរាជការ​ក្នុង​មន្ទីរ​អំពី​ជំនាញ​នៃ​ការសម្របសម្រួល ក្នុង​ការងារ​អភិវឌ្ឍន៍​សហគមន៍​ក្នុង ១ខែ ០២ ដង។

 -ជំរុញ និង​ចលនា​យុវជន​យុវនារី​ដែល​ពុំមាន​លទ្ធភាព​បន្ត​ការសិក្សា​នៅ​វិទ្យាល័យ ឲ្យ​ចូលរៀន​នូវ​មុខជំនាញ ៧ មុខ នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​មូលដ្ឋាន​ខេត្ត និង​ចុះ​ត្រួតពិនិត្យ វាយតម្លៃ​សិក្ខាកាម​បានបញ្ចប់​វគ្គ​រួច​នៅតាម​សហគមន៍។

 -ពង្រឹង​សហគមន៍​ឥណទាន​ប្រាក់ ស្រូវ និង​ក្រុម​ជួយ​ខ្លួនឯង។

 -បណ្តុះបណ្តាល​យុវជន ៥វគ្គ ស្តីពី “ ការផ្តួចផ្តើម​បង្កើត​មុខរបរ ” នៅ​ស្រុក​រមាសហែក។

 -បណ្តុះបណ្តាល​ពង្រឹងសមត្ថភាព គ..ភ ស្ត​ពី(ផែនការ​សកម្មភាព​អភិវឌ្ឍន៍​ភូមិនិង​ឆ្លើយតប​ផែនការ ឃុំ-សង្កាត់។

 -សហការ​ជាមួយ​មជ្ឈមណ្ឌល​អភិវឌ្ឍ​ន៍ ដើម្បី​ការពារ​សិទ្ឋិ​កុមារ​ប្រកាស​ឈ្មោះ គ..ភ ចំនួន ៤ ភូមិ នៅ​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា។

 -បញ្ចូល​ទិន្នន័យ​អណ្តូង​ឆ្នាំ ២០១៣ តាម​បណ្តា ស្រុក-ក្រុង។

 -សហប្រតិបត្តិការ និង​រៀបចំ​គម្រោង​អភិវឌ្ឍន៍​សហគមន៍​ជនបទ​ចម្រុះ។

 -រៀបចំ​បង្កើត​ឲ្យ​មាន​ភូមិ​មួយ​ផ​លឹ​ត​ផល​មួយចំនួន ០២ ភូមិ។

 -សហការ​ណ៍​ជាមួយ​អង្គការ​ដៃគូ​អភិវឌ្ឍន៍​នានា​លើ​កម្មវិធី​ទឹកស្អាត និង​អនាម័យ​ជនបទ​ជា​បន្តទៀត និង​រៀបចំ NGO Meeting

 វិធានការសំខាន់ៗដើម្បី​សម្រេច​ទិសដៅ

 -បង្កើន​សមត្ថភាព​ជំនាញ​បច្ចេកទេស ដល់​មន្ត្រីរាជការ​ជាប​ន្ត​ទៅទៀត។

 -រៀបចំ​មន្ត្រី​ជា​ក្រុម​តាម​ជំនាញ​ចុះ​អនុវត្ត​ភារកិច្ច​តាម​មូលដ្ឋាន។

-យកចិត្តទុកដាក់​ពង្រឹង​រចនា​ស​ម្ព័​ន្ឋ​គណៈកម្មាធិការ​អភិវឌ្ឍ​ន៍​ភូមិ ខ្សោយ និង​មធ្យម​ឲ្យ​ចេះ ពី​របៀប របប​ធ្វើ​ការងារ ដើម្បី​ដឹកនាំ​ប្រជាជន​ឲ្យ​រួច​ផុតពី​ភាព​អាស្រ័យ​ពី​ខាងក្រៅ។

-យក​ចិ្ត​ទុកដាក់​ដល់​ប្រជាពលរដ្ឋ​នៅ​ជនបទ ដើម្បី​ចូលរួម​គាំទ្រ​សហការ​យ៉ាងសកម្ម ក្នុង​ការងារ​អភិវឌ្ឍន៍​ផែនការ​បានដាក់ចុះ​ឈានទៅ​ធានា​ស្ថេរភាព នៃ​គម្រោង​ទៅ​អនាគត និង​យកចិត្តទុកដាក់ ពង្រីក​ការងារ​តាមដាន​ត្រួតពិនិត្យ​ជាប្រចាំ​លើ​គ្រប់មុខ​ជំនាញ ដើម្បី​មា​នល​ទ្ឋ​ភាព​ដោះស្រាយបាន​ទន់​ពេលវេលា រាល់​បាតុភាព​អសកម្ម​អ្វីមួយ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ។

          -ពង្រីក​ការទំនាក់ទំនង​ល្អជា​មួយ ស្ថាប័នរដ្ឋ​នានា​ដែល​ពាក់​ព​ន្ឋ័ និង​ពី​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ និង​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ការអនុវត្ត​ទ​ទូល​បាន​ប្រ​សិ​ទ្ឋ​ភាព និង​ប្រ​សិ​ទ្ឋ​ផល។

             -ពង្រីក​កិច្ចសហប្រតិបត្តិការ ជាមួយ​អង្គការ​ជាតិ -អន្តរៈជាតិ​នានា។

 VI-សេចក្តីសន្និដ្ឋាន

សកម្មភាព​គ្រប់ផ្នែក​ដែល​បាន​ត្រៀម​បំរុង​ទុកជាមុន(តាម​ផែនការ​គ្រោងទុកនឹង​អនុវត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​មាន​ឆន្ទៈ​ដើម្បី​ឆ្លើយតប​ទៅនឹង​សកម្មភាព​តម្រូវការ​រ​បស់​សហគមន៍ និង​ស​ង្ឍឹ​ម​ថា ភាពក្រីក្រ​នៅតាម​សហគមន៍ និង​ត្រូវបាន​កាត់បន្ថយ​ជាបណ្តើ។

VII-សំណូមពរ

     -សុំ​ក្រសួង និង​ស្ថាប័ន​ពាក់​ព័​ន្ឋ​ជួយ​ពង្រឹង រឺ​បំប៉ន​សមត្ថភាព​មន្ត្រី​បន្ថែមទៀត​នូវ​ការងារ​បច្ចេកទេស​នានា​ដូចជា៖ បំប៉ន​លើ​ការងារ​អប់រំ​សុខភាព និង​អនាម័យ​ជនបទ ការងារ​អភិវឌ្ឍន៍​សហគមន៍ សេដ្ឋកិច្ច​ជនបទ ផ្លូវ​ជនបទ និង​ទឹកស្អាត​ជាដើម ឬ ការធ្វើ​ទ​ស្សៈ​កិច្ច​សិក្សា​ក្នុង និង​ក្រៅប្រទេស។

      -ក្រសួង និង​ស្ថាប័ន​ពាក់​ព័​ន្ឋ​មេត្តាជួយ​ស្វែងរក​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​ចូលរួម​ក្នុងការ​អភិវឌ្ឍន៍​នៅ​មូល​ដ្នា​ន។

 

Scroll Up