របាយការណ៍​ប្រចាំ​ខែឧសភា ឆ្នាំ ២០១៤ របស់​មន្ទីរ​អភិវឌ្ឍន៍​ខេត្តស្វាយរៀង
March 1, 2018 by Chhavorn SENG0

ខេត្តស្វាយរៀង​ស្ថិតនៅ​ទិស​អ​គ្នេ​យ៍​នៃ​រាជធានី​ភ្នំពេញ តាមផ្លូវ​ជាតិ​លេខ ០១ ចម្ងាយ ១២២ គ.ម មាន​ផ្ទៃដី​សរុប២.៩៦៦,៤០ គ.ម២ (មិនទាន់​គិត​ផ្ទៃដី​កាត់​ឲ្យ​ខេត្តព្រៃវែង) ចែកជា ២ក្រុង និង ៦ស្រុក​មាន ១២សង្កាត់ និង ៦៨ឃុំ។ ឆ្នាំ ២០១២ ប្រជាពលរដ្ឋ​សរុប ៥៨៥,៥៧១ នាក់(ស្រី ៣០៣,៣៣០ នាក់)១៣០.៨២៧គ្រួសារ និង​កំណើនប្រជាជន​ប្រចាំឆ្នាំ ១%។ ប្រជាពលរដ្ឋ​ប្រមាណ ៩០%មានមុខ​របរ​កសិក​ម្ម​ជា​ចម្បង ។

I- ស្ថានភាព​មន្ទីរ 

១ រដ្ឋបាល​បុគ្គលិក

-ចំនួន​មន្ត្រី​តាំង​ស៊ុប ៧២នាក់ ស្រី ១៦ នាក់
-ចំនួន​មន្ត្រី​ជាប់កិច្ចសន្យា គ្មាន
-ចំនួន​មន្ត្រី​ចេញទៅ​សិក្សា​នៅក្រៅ​ប្រទេស ២ នាក់ ប្រុស
-ទ​ទូល​លិខិត​ចូល​ចំនួន ១៤ ច្បាប់
-បាន​បញ្ជូន​លិខិត​ចេញ​ចំនួន ២២ ច្បាប់

២ ការងារ​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ

-ជំពូក ៦០៖ ១៤៩.១០០.០០០ រៀល អនុវត្តបាន​ចំនួន ៦៣.១៦៧.៤២៥ ស្មើ ៤២.៤%
-ជំពូក ៦១៖១.៣១៨.៣០០.០០០ រៀល អនុវត្តបាន​ចំនួន ៥.០៧៤.០០០ ស្មើ ០.៤%
-ជំពូក ៦២៖ ២៨២.០០០.០០០ រៀល អនុវត្តបាន​ចំនួន ៤៧.២៤៦.១០០ ស្មើ១៦.៨%
-ជំពូក ៦៣៖ ៣.៧០០.០០០ រៀល អនុវត្តបាន​ចំនួន ០ ស្មើ ០%
-ជំពូក ៦៤៖ ៤៩៧.០០០.០០០ រៀល អនុវត្តបាន​ចំនួន ១៥៦.២៨៨.៤២០ ស្មើ ៣១.៤%
សរុប៖ ២.២៥០.១០០.០០០ រៀល អនុវត្តបាន​ចំនួន ២៧១.៧៧៥.៩៤៥ ស្មើ ១២.១% 

៣ ផែនការ

-បានរៀបចំ​របាយការណ៍​ប្រចាំខែ​ជូន​សាលាខេត្ត​ស្វាយរៀង និង​ក្រសួង​អភិវឌ្ឍន៍ជនបទ។
-បាន​ចូលរួម​ប្រជុំ​ប្រចាំ​ខែឧសភា​ជាមួយ​អង្គការ IDE–CFED
-សន្តិ​សេនា​ស្តីពី ស្ថានភាព​អនាម័យ​នៅក្នុង​ខេត្តស្វាយរៀង និង​លើក​ទិសដៅ​អនុវត្ត​ក្នុង​ខែមិថុនា នៅ​ការិយាល័យ​អង្គការ IDE។

៤ អធិការកិច្ច និង​សវនៈកម្ម គ្មាន 

៥ កិច្ចប្រជុំផ្សេងៗ និង​ទំនាក់ទំនង​សាធារណៈ(ជាមួយ​សាលាខេត្ត និង​ក្រសួង) 

១-លោក​ប្រធាន​មន្ទីរ

-បាន​ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​រៀបចំ​ផែនការ​ថវិកា​ឆ្នាំ ២០១៥-២០១៧ នៅ​សណ្ឋាគារ DaraRaiport Hotel (បណ្ឌិត ហុក បូ​ទី-លោក អន គា-លោក ស៊ឹង បូ​រ៉េ​ន)។
-បាន​ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​ផែនការ​យុ​ទ្ឋ​សាស្ត្រ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជនបទ ២០១៤-២០១៨ នៅ​ក្រសួង​អភិវឌ្ឍន៍ជនបទ (បណ្ឌិត ហុក បូ​ទី-លោក ណឹ​ប ចែម-លោក សៅ សុខា)។

២ លោក លោកស្រី អនុប្រធាន​មន្ទីរ

-បាន​ចូលរួម​ប្រជុំ​បូកសរុប​ល​ទ្ឋ​ផល​ការងារ (គណៈកម្មាធិការ​ទ​ទូល​បន្ទុក​ស្ត្រី​និង​កុមារ) គ.ក.ស.ក ខេត្ត​ប្រចាំ​ខែឧសភា និង​លើក​ទិសដៅ​អនុវត្ត​ប្រចាំខែ​មិថុនា ឆ្នាំ ២០១៤ របស់ គ.ក.ស.ក ខេត្តស្វាយរៀង (លោក ណឹ​ប ចែម)។

៣ ប្រធានការិយាល័យ​ខេត្ត

-បាន​ចូលរួម​បណ្តុះបណ្តាល​ស្តីពី ការ​អនុ​វ​ត្តេះ BCC តាម​សហគមន៍ និង​សាលារៀន មាន​អ្នកចូលរួម ៧៦ នាក់ ស្ត្រី ១៦ នាក់ នៅ​ឃុំ​ចំបក់ និង​ការិយាល័យ​អប់រំ​យុវជន និង​កីឡា​ស្រុក​ស្វាយជ្រំ (លោក អន គា-លោក នាង សារី-លោក យឹម សុផល- លោក ម៉ម អាន-កញ្ញា ម៉ា សុគ​ន្ឋា)។

៤-ប្រធានការិយាល័យ​ស្រុក

-បាន​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី ការលើកកម្ពស់​សុខភាព​និង​អនាម័យ ដល់​ប្រជាពលរដ្ឋ នៅ​ឃុំ​ត្រពាំង​ស្តៅ ស្រុក​រមាសហែក និង​ឃុំ​ស្វាយ​អង្គ ឃុំ​អង្គ​តា​សូ ឃុំ​តា​សួស ស្រុក​ស្វាយជ្រំ មាន​អ្នកចូលរួម​ចំនួន ១៦០ នាក់ ស្ត្រី ៧៩ នាក់ (លោក ផុ ហុង​ទី​តូ - លោក សាន ពិសេស)។
-បាន​ចូលរួម​ប្រជុំ​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​ស្ត្រី និង​កុមារ នៅ​សាលាក្រុង​ស្វាយរៀង​សាលាក្រុង​បាវិត សាលាស្រុក​កំពង់រោទិ៍ សាលាស្រុក​រមាសហែក សាលាស្រុក​ស្វាយជ្រំ សាលាស្រុក​ចន្ទ្រា សាលាស្រុក​រំដួល និង​សាលាស្រុក​ស្វាយទាប។
-បាន​ចូលរួម​ប្រជុំ​ប្រចាំ​ខែឧសភា នៅ​សាលាក្រុង​ស្វាយរៀង សាលាក្រុង​បាវិត សាលាស្រុក​កំពង់រោទិ៍ សាលាស្រុក​ស្វាយទាប សាលាស្រុក​ស្វាយជ្រំ សាលាស្រុក​ចន្ទ្រា​សាលាស្រុក​រំដួល និង​សាលាស្រុក​រមាសហែក) និង​លើក​ទិសដៅ​អនុវត្ត​ប្រចាំខែ មិថុនា ឆ្នាំ ២០១។
-បាន​ចូលរួម​ប្រជុំ​ស្តីពី យុ​ទ្ឋ​នា​ការផ្សព្វផ្សាយ​ការងារ​ទឹកស្អាត និង​អនាម័យ​មាន​អ្នកចូលរួម​ចំនួន ២៨ នាក់ ស្ត្រី ៧ នាក់ នៅ​ការិយាល័យ​អប់រំ​ស្រុក​រមាសហែក និង​បាន​ចុះ​ផ្សព្វផ្សាយ​ការងារ​ទឹក និង​អនាម័យ នៅ​សាលាបឋមសិក្សា​មុខដា មាន​សិស្ស​ចូលរួម​ចំនួន ៤៥ នាក់ ស្ត្រី ២១ នាក់ ជាមួយ អង្គការ (CFED) (លោក ផុ ហុង​ទី​តូ)។
-បាន​ចូលរួម​វេទិការ​សាធារណៈ​នៅ​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង និង​នៅ​ឃុំ​ពងទឹក ស្រុក​រំដួល (លោក ប្រឹង សារី​ន - លោក នាង សារី)។
-បាន​ចូលរួម​ប្រកាស​តំណែង​អភិបាលក្រុង​បាវិត មាន​អ្នកចូលរួម​ចំនួន ៥៧ នាក់ ស្ត្រី ១៥ នាក់ នៅ​សាលាក្រុង​បាវិត និង​ចូលរួម​ប្រជុំ​ជាមួយ​សហគមន៍​ព្រៃឈើ មាន​អ្នកចូលរួម​ចំនួន ៣៣ នាក់ ស្ត្រី ៤ នាក់ នៅ​ស្នាក់ការ​ព្រៃ​កូន​គគី ឃុំ​បាទី ក្រុង​បាវិត(លោក គឹម សាញ់)។

II.សកម្មភាព​តាម​វិស័យ 

១ ការងារ​ផ្លូវ​ជនបទ

-បាន​វាស់​ផ្លូវ​បញ្ចប់​គម្រោង​ឧបត្ថម​ស្បៀង​បន្ទាន់ (HAP) បាន​ចំនួន ៦គម្រោង ប្រវែង ៣.៦០៨ម៉ែត្រ ស្ថិតនៅ​ឃុំ​ស្វាយ​អង្គ និង​ឃុំ​ស្វាយ​យា ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង។
-បាន​ចុះ​ត្រួតពិនិត្យ​ការជួសជុល​ដោយ​កងវិស្វកម្ម​ផ្លូវ​ជនបទ​ចំនួន ២ខ្សែ ប្រវែង ១៨.១០០ម៉ែត្រ ដែល​រង​ការខូចខាត​ដោយ​ទឹកជំនន់​ឆ្នាំ ២០១៣ ស្ថិតនៅ​ឃុំ​បាសាក់ ឃុំ​សំ​យ៉ោ​ង ឃុំ​ព្រៃធំ ឃុំ​ព្រះ​ពន្លា ស្រុក​ស្វាយជ្រំ និង​ស្រុក​កំពង់រោ​ទ៌ ជា​លទ្ធផល​ស​ម្រ​ច​បាន ១០០%។
-បាន​ចុះ​ត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​ខ្សែ​ផ្លូវ​ក្នុងស្រុក​ស្វាយទាប បាន​ចំនួន ៥៨ ខ្សែ ប្រវែង ២២៨.៣ គ.ម ហើយ​បានធ្វើ​បច្ចុប្បន្ន​ទៅលើ​ខ្សែ​ផ្លូវ​ដែលមាន​ការ​ប្រែ​ប្រូ​ល ផ្លូវ​ប្រភេទ ៣ និង៤ ចំនួន ៥ខ្សែ ប្រវែង ២៧.៥៥គ.ម។
-បាន​បើក​សាច់ប្រាក់​ពលកម្ម​ជួ​ស​ជុល​ផ្លូវ​គម្រោង​ជំនួយ​មនុស្សធម៌ (HAP)ចំនួន ១០ខ្សែ ប្រវែង ៥.៧៦៤ម ជា​គម្រោង​ស្តារឡើងវិញ​នូវ​គម្រោង​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ឆ្នាំ ២០១៣ ចំណាយ ថវិកា​ចំនួន ២៩៧.៧២៤លាន​រៀល នៅ​ឃុំ​ស្វាយ​អង្គ និង​ឃុំ​ស្វាយ​យា​ស្រុក​ស្វាយជ្រំ។
-គម្រោង​ឧបត្ថម្ភ​ស្បៀង​បន្ទាន់(EFAP)ជា​សាច់ប្រាក់​ពលកម្ម ១២ ខ្សែ ប្រវែង ៨.៧៨០ ម ចំណាយ​ថវិកា​អស់ ៤៦៩.៧១៩.០០០ រៀល នៅ​ឃុំ​ត្រស់ ឃុំ​ម្រាម ឃុំ​ត្រពាំង​ស្តៅ ស្រុក​រមាសហែក។
-គម្រោង​Civil Work (EFAP)ប្រវែង ២២ គ.ម ចំនាយ​ច​វិកា​អស់ ៤៤៨.៥០៦ ដុល្លា​អាមេរិក នៅ​ឃុំ​អណ្តូង​ត្របែក ឃុំ​ត្រស់ ឃុំ​គគី ស្រុក​រមាសហែក សម្រេច ១០០%។

២ ការងារ​ផ្គត់ផ្គង់​ទឹក​ជនបទ

-បាន​ចូលរួម​ប្រជុំ​ស្តីពី ការរៀបចំ​ផែនការ​យុ​ទ្ឋ​សាស្ត្រ និង​ផែនការ​សកម្មភាព​ឆ្នាំ ២០១៤ នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ។
-បានធ្វើ​ផែនការ​ចុះ​ឆ្លើយតប​សមាហរណកម្ម​ឆ្នាំ ២០១។
-បាន​ចុះ​ស្រង់​ទិន្នន័យ​ទឹកស្អាត និង​អនាម័យ នៅ​ភូមិ​តែង​ម៉ៅ ភូមិ​ចន្ទ្រា មាន​អ្នកចូលរួម​ចំនួន ២.២៦០ នាក់ ស្ត្រី ១.១៥០ នាក់ ជាល​ទ្ឋ​ផល៖ អណ្តូងទឹក​ចំនួន ២៦ ស្រះ​ទឹក​ចំនួន ៦៨ ពាង​យក្ស​ចំនួន ១ស៊ី​តែ​ន ត្រងទឹក​ភ្លៀង​ចំនួន ៤ គ្រួសារ​ប្រើ​ធុង​ចម្រោះ​ចំនួន ៩០គ្រួសារ គ្រួសារ​ហូប​ទឹក​ដាំ​ពុះ​ចំនួន ១៤០គ្រួសារ នៅ​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា(លោក ទុំ ភក្តី)។

៣ ការងារ​សុខភាព​ជនបទ

-បាន​ចូលរួម​ប្រជុំ​ក្រុមការងារ​បច្ចេកទេស និង​ការងារ​មូលនិធិ​ហិរញ្ញ​ប្រទាន នៅ​មន្ទីរ​សុខាភិបាល ខេត្តស្វាយរៀង។
-បាន​សហការ​ណ៍៍​ជាមួយ​អង្គការ( សន្តិ​សេនា )ចុះ​ធ្វើ​សកម្មភាព(សហគមន៍ ដឹកនាំ​អនាម័យ( CLTS ) នៅ​ស្រុក​ចន្ទ្រា និង​ស្រុក​ស្វាយទាប មាន​ដូចខាងក្រោម៖
-បាន​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​ព្រះ​ស​ង្ស​ចំនួន ១៥ អង្គ និមន្ត​មកពី ១៥ វត្ត។
-បាន​ចុះ​តាមដាន​ភូមិ​ដែល​បា​នប​ញ្ជះ​រួច​ចំនួន២ឃុំ គឺ​ឃុំ​ពពែ​ត​គគី​សោម មាន ២ភូមិ ជួប​ប្រជាពលរដ្ឋ​ចំនួន ៦៤នាក់ ស្រី្ត ៣៧នាក់ ស្មើ ៣២ខ្នង​ផ្ទះ ចំនួន​ខ្នង​ផ្ទះ​ដែល​ស្ម័គ្រចិត្ត​សាងសង់​បង្គន់១៦ខ្នង ផ្ទះ​ក្នុងនោះ​បង្គន់​ចាក់ទឹក ១ បង្គន់ និង​បង្គន់​ស្ងួត​ចំនួន ១៥ បង្គន់ នៅ​ស្រុក​ស្វាយទាប និង​តាមដាន​ចំនួន២ឃុំ គឺ​ឃុំ​ព្រៃ​គគីរ​សំរោង មាន ២ភូមិ​នៅ​ស្រុក​ចន្ទ្រា​បាន​ចំនួន ២ភូមិ អ្នក​ចូល រួមមាន​ចំនួន ៦៤នាក់ ស្រី្ត ៣៦នាក់ ខ្នង​ផ្ទះ ដែល​ស្ម័គ្រចិត្ត​សាងសង់​បង្គន់​ចំនួន ១០ បង្គន់។
-បាន​សហការ​ណ៍៍​ជាមួយ​អង្គការ ( CHILD FUND ) កម្ពុជា បាន​បើក​វគ្គ​បណ្តុះបណ្តាល​អប់​រំ​ស្តីពី ទឹកស្អាត និង​អនាម័យ​ដល់​ក្រុមប្រឹក្សាឃុំ និង​យុវជន​ឃុំ​បាន ២ឃុំ មាន​អ្នកចូលរួម ៩២នាក់ ស្រី្ត ៥០ នៅ​សាលាស្រុក​ស្វាយជ្រំ ។
-បាន​ចុះ​ជំរុញ​តាម​ខ្នង​ផ្ទះ​ឲ្យ​សង់​បង្គន់ និង​ប្រើប្រាស់​បង្គន់​ចំនួន ១ឃុំ ស្មើរ ៤ ភូមិ មាន​អ្នកចូលរួម​ចំនួន ១២៣ នាក់ ស្ត្រី ៩៣ នាក់ អ្នក​ស្ម​គ្រ័​ចិត្ត​សាងសង់​ចំនួន ៦ នាក់ សង់​បង្គន់​ចាក់ទឹក។

៤ ការងារ​បណ្ដុះបណ្ដាល និង​មជ្ឈមណ្ឌល

-បាន​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​មូលដ្ឋាន​ទាំង ៧ជំនាញ នៅ​មន្ទីរ​អភិវឌ្ឍ​ន៏​ជនបទ​ខេត្តស្វាយរៀង មាន​សិក្ខាកាម​ចំនួន ១៣០នាក់ ស្ត្រី ៤៥នាក់។
-បាន​ចុះ​តាមដាន និង​វាយតម្លៃ​សិក្ខាកាម​ដែល​បានបញ្ចប់​វគ្គ​ចំនួន ៥ភូមិ នៅ​ស្រុក​កំពង់រោទិ និង​ស្រុក​ស្វាយទាប ជា​លទ្ធផល​សម្រេចបាន៖
-ផ្នែក​កាត់ដេរ​សំលៀកបំពាក់ ចំនួន១ នាក់ បាន​បើកហាង​ខ្លួនឯង
-ផ្នែក​ជួសជុល​ម៉ូតូ​គ្រប់​ប្រភេទ ចំនួន១ នាក់ បាន​បើកហាង​ខ្លួនឯង
សរុប​សិក្ខាកាម​បាន​បើកហាង​ចំនួន ២នាក់ ស្ត្រី ១នាក់។ 

៥ ការងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជនបទ

*បាន​ចុះ​ត្រួតពិនិត្យ​មូលនិធិ​អភិវឌ្ឍន៍​ភូមិ ឃុំ និង​ក្រុម​ជួយ​ខ្លួនឯង​មាន​ដូចខាងក្រោម៖
-ធនាគារ​ស្រូវ​ចំនួន ៧ ភូមិ មាន​ស្រូវ​ចំនួន ២២.៥១៣ គ.ក្រ(មាន ២ ឃុំ ៧ ភូមិ)សមាជិក​ខ្ចី ១៣៥ នាក់ ស្ត្រី ១០៥ នាក់។
-មូលនិធិ​អភិវឌ្ឍន៍​ភូមិ​ចំនួន ៥ឃុំ ស្មើ ២៥ ភូមិ មាន​ទឹកប្រាក់​ចំនួន ១៩២.១៧៣.៧០០ រៀល សមាជិក​ខ្ចី ចំនួន ៥៩៧ នាក់ ស្ត្រី ៤១៩ នាក់។
-មូលនិធិ​អភិវឌ្ឍន៍​ឃុំ​ចំនួន៣ឃុំ មាន​ទឹកប្រាក់​ចំនួន ៧៨.៤៤៩.៨០០ រៀល សមាជិក​ខ្ចី​ចំនួន ១១៥ នាក់ ស្ត្រី ៨៩ នាក់។
-ក្រុម​ជួយ​ខ្ឡួ​ន​ឯង​ចំនួន ២២ ភូមិ ៣ ឃុំ មាន​ទឹកប្រាក់​សរុប​ចំនួន ១៦១.៩៥២.០០០ រៀល សមាជិក​ខ្ចី ចំនួន ៥៦០ នាក់ ស្ត្រី ៣៨៣ នាក់។

៦-ការងារ​អភិវឌ្ឍន៍​សហគមន៍

-បានរៀបចំ និង​បោះ​ពុ​ម្ភ​សៀវភៅ ១ ក្បាល ស្តីពី ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ
-បាន​បណ្តុះបណ្តាល​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​យុវជន​ចំនួន ៤វគ្គ មាន​យុវជន​ចូលរួម​ចំនួន ៧១នាក់ ស្ត្រី ៣១ នាក់ គាំទ្រ​ដោយ​អង្គការ ChildFund Cambodia នៅ​ស្រុក​រមាសហែក។

៧ ការងារ​ជនជាតិដើម​ភាគតិច គ្មាន ៨ ការងារ​យ៉េន​ឌ័​រ

-បាន​ប្រជុំ​ប្រចាំ​ខែឧសភា​ស្តីពី ការងារ​គណៈកម្មាធិកា​រទ​ទូល​បន្ទុក ស្ត្រី និង​កុមារ​នៅ​ស្រុក​រំដួល​ស្វាយជ្រំ ស្វាយទាប និង​សាលាខេត្ត​ស្វាយរៀង (លោក​ណឹ​ប​ចែម)។

៩ ការងារ​អង្ក​ការ​ក្រៅ​រដ្ឋាភិបាល 

*អង្ក​ការកូន​ក្មេង 

-ទីតាំង​អនុវត្ត​សកម្មភាព​នៅក្នុង​ខេត្តស្វាយរៀង 
-បានផ្ដល់​អណ្ដូងទឹក​ចំនួន ១០ អណ្ដូង ដល់​ប្រជាពលរដ្ឋ​ចំនួន ៦២គ្រួសារ មាន ៤ ភូមិ ៣ ឃុំ នៅ​ស្រុក​កំពង់រោទិ៍ និង​ក្រុង​ស្វាយរៀង។
-បានផ្ដល់​បង្គន់​ចំនួន ១០ បង្គន់ ដល់​ប្រជាពលរដ្ឋ​ចំនួន ១០ គ្រួសារ មាន ២ភូមិ ២ឃុំ នៅ​ស្រុក​ស្វាយទាប និង​ស្រុក​កំពង់រោទិ៍។

*អង្ក​ការ​សន្តិ​សេនា 

-ទីតាំង​អនុវត្ត​សកម្មភាព​នៅក្នុង​ស្រុក​ច​ន្ទ្រា និង​ស្រុក​ស្វាយទាប​ចំនួន ១៤ ឃុំ 
-គ្រួសារ​សាងសង់​បង្គន់​ចំនួន ៣៩គ្រួសារ បង្គន់​ស្ងួត ៤ (នៅ​ស្រុក​ស្វាយទាប និង​ស្រុក​ចន្ទ្រា)

*អង្ក​ការ Child Fund (អង្ក​ការ មូលនិធិ​កុមារ​កម្ពុជា) 
-អនុវត្ត​សកម្មភាព​នៅក្នុង​ស្រុក​ស្វាយជ្រំ និង​ស្រុក​រមាសហែក

-សហការ​ជាមួយ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​បណ្តុះបណ្តាល ស្តីពី​ជំនាញ​គ្រប់គ្រង​ជំនួញ​ខ្នាតតូច​ចំនួន ៤វគ្គ ដល់​ក្រុមយុវជន​ចំនួន ៤ ឃុំ នៅ​ស្រុក​រមាសហែក អ្នកចូលរួម​ចំនួន ៩២ នាក់ ស្ត្រី៤៩ នាក់
-បាន​សាងសង់​បង្គន់​អនាម័យ​ដល់​គ្រួសារ​ក្រីក្រ​ចំនួន៩៥បង្គន់ នៅ​ឃុំ​ច​ន្ត្រី ឃុំ​អណ្តូង​ពោធិ ឃុំ​អង្គ​ប្រស្រែ ឃុំ​ត្រពាំង​ស្តៅ ស្រុក​រមាសហែក និង ចំនួន ២៤០បង្គន់​នៅ​ស្រុក​ស្វាយជ្រំ។

*អង្ក​ការ CFED (អង្ក​ការ អភិវឌ្ឍន៍​សេដ្ឋកិច្ច​កសិករ​កម្ពុជា) 

-អនុវត្ត​សកម្មភាព​នៅក្នុង​ស្រុក​កំពង់រោទិ និង​ស្រុក​រមាសហែក 
-ចុះ​អនុវត្ត BCC នៅ​ស្រុក​រមាសហែក និង​ស្រុក​កំពង់រោទិ៍ មាន​អ្នកចូលរួម ចំនួន ១៥១នាក់ ស្ត្រី ៨៤នាក់ អ្នកស្ម័គ្រចិត្ត​សាងសង់​បង្គន់​ចំនួន ៤៣នាក់។
-ចុះ​អនុវត្ត SC-WASH ចំនួន ៤៥សាលាបឋមសិក្សា នៅ​ស្រុក​រមាសហែក និង​ស្រុក​កំពង់រោទិ៍ មាន​សិស្ស​ចូលរួម​ចំនួន ១.៣៦៥ នាក់​ស្ត្រី ៦៥៨ នាក់ សិស្ស​ស្ម័គ្រ​ជំរុញ​ឪពុក-ម្តាយ​សាងសង់​បង្គន់​ចំនួន ១៥១ នាក់។

*អង្ក​ការ S N V 

-អនុវត្ត​សកម្មភាព​នៅក្នុង​ស្រុក​ស្វាយជ្រំ 
-បាន​ចុះ​បញ្ឆេះ CLTS ទៅដល់​សហគមន៍​ចំនួន ៤ឃុំ និង ២០ភូមិ មាន​អ្នកចូលរួម​ចំនួន ១.៧២៨ នាក់ ស្ត្រី ៧៨២ នាក់ អ្នកស្ម័គ្រចិត្ត​សាងសង់​បង្គន់​ចំនួន ១៧៦ នាក់។
-បាន​ចុះ​ជំរុញ ត្រួតពិនិត្យ និង​តាមដាន​គ្រួសារ​ស្ម័គ្រចិត្ត​សាងសង់​បង្គន់​អនាម័យ​ចំនួន ៥ ឃុំ ស្មើនឹង ៣៨ ភូមិ មាន​អ្នក​សាងសង់​បង្គន់​អនាម័យ​ចំនួន ៥៥ ខ្នង​ផ្ទះ។

*អង្ក​ការ IDE 

-អនុវត្ត​សកម្មភាព​នៅក្នុង​ស្រុក​ស្វាយជ្រំ ស្រុក​រមាសហែក ស្រុក​ស្វាយទាប ស្រុក​រំដួល ស្រុក​កំពង់​រោទ៍ ស្រុក​ចន្ទ្រា។ 
-បាន​ប្រជុំ​ផ្សព្វផ្សាយ​ស្តីពី ការផ្លាស់ប្តូរ​ឥរិយាបថ​ក្នុងការ​ប្រតិបត្តិ​អនាម័យ​ល្អ ដល់​ប្រជាពលរដ្ឋ​នៅ​សហគមន៍​ចំនួន ៤៧វគ្គ មាន​អ្នកចូលរួម​ចំនួន ១.៣៧៧ ស្ត្រី ៨៦៤នាក់ អ្នកស្ម័គ្រចិត្ត​សាងសង់​បង្គន់​ចំនួន ៣៤៥ បង្គន់ នៅ​ស្រុក​រំដួល ស្រុក​ស្វាយជ្រំ ស្រុក​រមាសហែក ស្រុក​ស្វាយទាប និង​ស្រុក​កំពង់រោទិ៍។ បង្គន់​បាន​ដឹក​ចេញ​ក្នុង​ខែមីនា ចំនួន ១.៣១៥ បង្គន់។

*អង្ក​ការ ស្អាត​កម្ពុជា 

-អនុវត្ត​សកម្មភាព​នៅក្នុង​ស្រុក​ស្វាយជ្រំ និង​ស្រុក​រមាសហែក 
-ផ្សព្វផ្សាយ​ដល់​សហគមន៍ ស្តីពី​ផលប៉ះពាល់​នៃ​ការខ្វះ​អនាម័យ ដែល​បណ្ដាលមកពី​ការប្រើប្រាស់​ទឹក​មិន​ស្អាត​ចំនួន ៩លើក ចំនួន ៩ភូមិ នៅ​ឃុំ​បាសាក់ និង​ឃុំ​កំពង់ចំឡង ស្រុក​ស្វាយជ្រំ មាន​អ្នកចូលរួម​ចំនួន ៣០៥នាក់ ស្ត្រី ១៩១ នាក់។
-ផ្សព្វផ្សាយ​អំពី​ចំរោះ​ជី​វះ​ខ្សាច់​ដល់​ប្រជា​ពលរ​ដ្ធ បាន​យល់​អំពី​ផលប្រយោជន៍ នៃ​ការប្រើប្រាស់​ការថែទាំ​បំពង់​ចំរោះ​ទឹកស្អាត​ចំនួន ១៦ លើក មាន ១១ភូមិ នៅ​ឃុំ​កំពង់ចំឡង ឃុំ​តា​សួស និង​ឃុំ​គ្រួស​ស្រុក​ស្វាយជ្រំ ដែលមាន​អ្នកចូលរួម ៤៥៨ នាក់ ស្ត្រី ២៣១ នាក់ ។
-ចុះ​ត្រួតពិនិត្យ​ចំរោះ​កំពុង​ប្រើ​រយះពេល ១ខែ ដល់ ១ឆ្នាំ និង​លើស ១ឆ្នាំ ចំនួន ៦១១គ្រឿង ក្នុងភូមិ​ចំនួន ១៧ឃុំ​ចំនួន ២គឺ​ឃុំ​ច​ន្ត្រី នៅ​ស្រុក​រមាសហែក និង​ឃុំ​ធ្លក ស្រុក​ស្វាយជ្រំ។
-បាន​សាងសង់​ជើង​ទំរ​ចំរោះ​សហគមន៍​ចំនួន ១គ្រឿង និង​អាង​លាងដៃ​ចំនួន ១គ្រឿង នៅ​សាលាបឋមសិក្សា​ថ្ម​ស​នៅ​ឃុំ​ស្វាយជ្រំ ស្រុក​ស្វាយជ្រំ ។
-បានផ្ដល់​បំពង់​ចំរោះ​ទឹកស្អាត​ចំនួន ២៥៥ ចំរោះ​ដល់​ប្រជា​ពលរ​ដ្ធ​ចំនួន ២៥៥គ្រួសារ ចំនួន ៦ ភូមិ នៅ​ឃុំ​កំពង់ចំឡង និង​ឃុំ​តា​សួស ស្រុក​ស្វាយជ្រំ។

*អង្ក​ការ សមាគម​ខ្មែរ​ដើម្បី​អភិវឌ្ឍ​ន៏​ផ្នែក​កសិកម្ម​តូច​ជា​គំរូ 

-អនុវត្ត​សកម្មភាព​នៅក្នុង​ស្រុក​ស្វាយជ្រំ 
-បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ចំណេះដឹង​ហិរញ្ញវត្ថុ ការ​សន្សំ និង​ការគ្រប់គ្រង​ដឹកនាំ​សហជីព​ឥណទាន ដល់​តំណាង​ក្រុម​ជួយ​ខ្លួនឯង ១៥ក្រុម អ្នកចូលរួម​ចំនួន ៤៥នាក់។
-ចុះ​ពង្រឹង​ក្រុម​ជួយ​ខ្លួនឯង​អំពី​ការ​សន្សំ​ការ​ខី្ច​សង និង​ចុះ​ប​ញ្ចី​ក្រុម​ទាំង ១៥ក្រុម​ជាប្រចាំ។

*អង្គការ​មេគង្គ​ផ្លាស 

-អនុវត្ត​សកម្មភាព​នៅក្នុង​ស្រុក​រំ​ដួល​ចំនួន ៤ ឃុំ មាន ២៥ ភូមិ។ -បាន​បណ្តុះបណ្តាល​អំពី​សុខភាព​តាម​សហគមន៍​ចំនួន ៣៤វគ្គ អ្នកចូលរួម​ចំនួន ៦៧៦នាក់ ស្ត្រី ៤៣៨នាក់
-បានផ្តល់​បង្គន់​អនាម័យ​ជូន​គ្រួសារ​ក្រីក្រ​ឆ្នាំ ២០១៣ ចំនួន ១២០បង្គន់។

*អង្គការ​វឌ្ឍនភាព 

-អនុវត្ត​សកម្មភាព​នៅ​ស្រុក​ស្វាយជ្រំ ស្រុក​កំពង់រោទិ៍ និង​ស្រុក​ចន្ទ្រា មាន ១០ ឃុំ ស្មើ ៤៤ ភូមិ 
-បានផ្តល់​អាហារូបករណ៍​ដល់​សិស្ស​បឋមសិក្សា​ចំនួន ៥២នាក់ ដើម្បី​កាត់បន្ថយ​ការបោះបង់ចោល​សាលា។
-បាន​ចងក្រង​ក្រុម​រកប្រាក់​ចំនូល​ចំនួន ៦៩ ក្រុម។

III ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​ប្រចាំខែ​មិថុនា ឆ្នាំ ២០១៤

-ត្រៀម​ចុះ​ស្រង់​ទិន្នន័យ​ធ្វើ​បច្ចុប្បន្នភាព​ផ្លូវ​គ្រប់​ប្រភេទ​អោយបាន ១០០%។
-ជួសជុល​ផ្លូវ​ជនបទ​ដែល​ខូច​ចំនួន ១០ គ.ម និង​ថែទាំ​ផ្លូវ​ជា​លក្ខណៈ​ខួប​ចំនួន ៣ខ្សែ ប្រវែង ២៨គ.ម ថែទាំ​ផ្លូវ​ជាប្រចាំ​ចំនួន ៣ខ្សែ ប្រវែង ៦៥ គម ។
-សហការ​ជាមួយ​គម្រោង​ជំនួយ​មនុស្សធម៌
-ជួសជុល​ផ្លូវ​រង​ការខូចខាត​ដោយ​ទឹកជំនន់​ឆ្នាំ ២០១៣ ចំនួន ៤១ ខ្សែ ប្រវែង ២៤.៤១២ ម និង​គ្រោង​ចំណាយ​ថវិកា​ចំនួន ១.២៤៣.៦២៧.២៣២ រៀល។
-សហការ​ជាមួយ​គម្រោង​ស្បៀង​ទ្រព្យធន​សហគមន៍
-ជួសជុល​ផ្លូវ​ដីស ២៤ខ្សែ ប្រវែង ២៤.៥៨៩ម និង​ត្រៀម​ផ្តល់​អង្ករ​ពលកម្ម​ចំនួន ៣៤០តោន។
-អប់រំ​ពី​អនាម័យ​នៃ​ការប្រើប្រាស់​ទឹក​ចំនួន ៣០វគ្គ និង​ជួសជុល​អណ្ដូងស្នប់​លេខ ០៦ ចំនួន ៦០អណ្ដូង និង​សាងសង់​អណ្តូង​អា​ហ្វី​ដេ​ស​ចំនួន ៥ អណ្តូង។
-ចុះ​អប់រំ​ផ្សព្វផ្សាយ​កម្មវិធី​ទឹកស្អាត និង​អនាម័យ​តាម​សាលាបឋមសិក្សា​ចំនួន ១៥៥ សាលា។
-ចុះ​ជំរុញ​កសិករ​ប្រើប្រាស់​ឲ្យ​អស់​នូវ​សក្តានុពល នៃ​ការងារ​បង្កបង្កើនផល​ផ្នែក​កសិកម្ម។
-អប់រំ​ប្រជាជន​ពី​អនាម័យ​សុខភាព និង​ចំណេះដឹង​អេដស៍ ២០ វគ្គ នៅ​ទូទាំង ៦ ស្រុក និង ២ក្រុង និង​អប់រំ​អំពី​ការប្រើប្រាស់​បង្គន់​អនាម័យ​ចំនួន ៧៣ វគ្គ ។
-ធ្វើការ​បណ្តុះបណ្តាល​មន្ត្រី​រាជការ​ក្នុង​មន្ទីរ​អំពី​ជំនាញ នៃ​ការសម្របសម្រួល​ក្នុង​ការងារ​អភិវឌ្ឍន៍​សហគមន៍​ក្នុង ១ខែ ០២ដង។
-ជំរុញ និង​ចលនា​យុវជន​យុវនារី ដែល​ពុំមាន​លទ្ធភាព​បន្ត​ការសិក្សា​នៅ​វិទ្យាល័យ​ឲ្យ​ចូលរៀន​នូវ​មុខជំនាញ ៧មុខ នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​មូលដ្ឋាន​ខេត្ត និង​ចុះ​ត្រួតពិនិត្យ វាយតម្លៃ​សិក្ខាកាម​បានបញ្ចប់​វគ្គ​រួច​នៅតាម​សហគមន៍។
-ពង្រឹង​សហគមន៍​ឥណទាន​ប្រាក់ ស្រូវ និង​ក្រុម​ជួយ​ខ្លួនឯង។
-បណ្តុះបណ្តាល​ពង្រឹងសមត្ថភាព គ.អ.ភ ស្តីពី​ផែនការ​សកម្មភាព​អភិវឌ្ឍន៍​ភូមិ និង​ឆ្លើយតប​ផែនការ ឃុំ-សង្កាត់ ចំនួន ១៤ វគ្គ។
-សហការ​ជាមួយ​មជ្ឈមណ្ឌល​អភិវឌ្ឍ​ន៍ ដើម្បី​ការពារ​សិទ្ឋិ​កុមារ​ប្រកាស​ឈ្មោះ គ.អ.ភ ចំនួន ៤ភូមិ នៅ​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា។
-បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការប្រើប្រាស់ ថែទាំ និង​ជួសជុល​អណ្តូង នៅ​ភូមិ​ចេក ឃុំ​សំរោង ស្រុក​ចន្ទ្រា។
-សហប្រតិបត្តិការ និង​រៀបចំ​គម្រោង​អភិវឌ្ឍន៍​សហគមន៍​ជនបទ​ចម្រុះ។
-រៀបចំ​បង្កើត​ឲ្យ​មាន​ភូមិ​មួយ​ផ​លឹ​ត​ផល​មួយចំនួន ០២ ភូមិ។
-សហការ​ណ៍​ជាមួយ​អង្គការ​ដៃគូ​អភិវឌ្ឍន៍​នានា​លើ​កម្មវិធី​ទឹកស្អាត និង​អនាម័យ​ជនបទ​ជា​បន្តទៀត និង​រៀបចំ NGO Meeting។

IV សេចក្តីសន្និដ្ឋាន

សកម្មភាព​គ្រប់ផ្នែក​ដែល​បាន​ត្រៀម​បំរុង​ទុកជាមុន តាម​ផែនការ​គ្រោងទុក នឹង​អនុវត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​មាន​ឆន្ទៈ​ដើម្បី​ឆ្លើយតប​ទៅនឹង​សកម្មភាព តម្រូវការ​របស់​សហ​គម​ន៍​នោះ​អ្នកទទួលផល នឹង​អាច​ឈានទៅរក​វឌ្ឍនៈភាព​សេដ្ឋកិច្ច និង​សុខ​ភាពជា​បន្តបន្ទាប់។

Scroll Up