របាយការណ៍ប្រចាំត្រីមាសទី ២ ឆ្នាំ ២០១៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង
March 1, 2018 by Chhavorn SENG0

ខេត្តស្វាយរៀងស្ថិតនៅទិសអគ្នេយ៍នៃរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ ០១ ចម្ងាយ ១២២ គ.ម មាន​ផ្ទៃ​ដី​សរុប២.៩៦៦,៤០ គ.ម២ (មិនទាន់គិតផ្ទៃដីកាត់ឲ្យខេត្តព្រៃវែង) ចែកជា ២ក្រុង និង ៦ស្រុក​មាន ១២​សង្កាត់ និង ៦៨ឃុំ។ ឆ្នាំ ២០១២ ប្រជាពលរដ្ឋសរុប ៥៨៥,៥៧១ នាក់(ស្រី ៣០៣,៣៣០ នាក់)១៣០.៨២៧គ្រួសារ និង​កំណើន​ប្រជាជន​ប្រចាំឆ្នាំ ១%។ ប្រជាពលរដ្ឋប្រមាណ ៩០%​មានមុខ​របរ​កសិកម្ម​ជា​ចម្បង ។

I ស្ថានភាពមន្ទីរ​
១ រដ្ឋបាលបុគ្គលិក
-ចំនួនមន្ត្រីតាំងស៊ុបៈ ៧១ នាក់ ស្រី​ ១៦ នាក់
-ចំនួនមន្ត្រីជាប់កិច្ចសន្យាៈ គ្មាន​​
-ចំនួនមន្ត្រីចេញទៅសិក្សានៅក្រៅប្រទេសៈ ( ២ នាក់ ប្រុស)។
-ទទូលលិខិតចូលចំនួន ១១៤ ច្បាប់
-បានបញ្ជូនលិខិតចេញចំនួន ៨៩ ច្បាប់

២ ​ការងារផ្គត់ផ្គង់ហិរញ្ញវត្ថុ​
-ជំពូក៦០៖ ១៤៩.១00.000 រៀល អនុវត្តបាន ចំនួន ៦៣.១៦៧.៤២៥ ស្មើ ៤២.៤​%
-ជំពូក៦១៖១.៣១៨.៣០០.០០០ រៀល អនុវត្តបាន ចំនួន ៩.៣១៥.៥០០ ស្មើ ០.៧%
-​ជំពូក៦២​​​​​​៖ ២៨២.០០០.០០០ រៀល អនុវត្តបាន ចំនួន ៧៣.០០៧.៦០០ ស្មើ ២៥.៩%
-ជំពូក៦៣៖៣.៧០០.០០០ រៀល អនុវត្តបាន ចំនួន ០ ស្មើ ០%
-​ជំពូក៦៤៖ ៤៩៧.០០០.០០០ រៀល អនុវត្តបាន ចំនួន ១៩៥.៩៤៦.០៦០ ស្មើ ៣៩.៤%
សរុប៖ ២.២៥០.១០០.០០០ រៀល អនុវត្តបានចំនួន ៣៤១.៤៣៦.៥៨៥ ស្មើ ១៥.២%

៣ ផែនការ
-បានរៀបចំរបាយការណ៍ប្រចាំខែជូនសាលាខេត្តស្វាយរៀង និងក្រសួងអភិវឌ្ឍន៍ជនបទ។
-បានចូលរួមប្រជុំរៀងរាល់ខែជាមួយអង្គការ IDE - CFED
-សន្តិសេនាស្តីពី ស្ថានភាពអនាម័យនៅក្នុង​ខេត្តស្វាយរៀង និងលើកទិសដៅអនុវត្តក្នុងខែបន្តនៅ​ការិយាល័យ​អង្គការ IDE។
-បានចូលរួមប្រជុំឆ្លងផែនការប្រតិបត្តិប្រចាំឆ្នាំ ២០១៤ របស់ក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំ នៅ​មន្ទីរ​អប់រំខេត្តស្វាយរៀង។
-បានចូលរួមប្រជុំប្រចាំខែ និងលើកផែនការអនុវត្តត្រីមាសទី ៣ និងត្រីមាសទី ៤ ស្តីពី​ការងារទឹក និង​អនាម័យ នៅឃុំធ្លក ស្រុកស្វាយជ្រំ។

៤ អធិការកិច្ច និងសវនៈកម្ម ​ គ្មាន

៥ កិច្ចប្រជុំផ្សេងៗ និងទំនាក់ទំនងសាធារណៈ(ជាមួយសាលាខេត្ត និងក្រសួង)
១ លោកប្រធានមន្ទីរ
-បានចូលរួមសន្និបាតបូកសរុបការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទឆ្នាំ ២០១៣ និងលើកទិសដៅអនុវត្តឆ្នាំ ២០១៤ (បណ្ឌិត ហុក បូទី-លោក ណឹម ចែម-លោក សោម ផូ-កញ្ញា អន សាមល-លោក អន គា-លោក ចាន់ ស៊ីដារ៉ា-លោក ឃឹម សុម៉ាលី-លោក ឈឹម បុរស-លោក ចៅ សុខ-លោក ម៉ី សម្បត្តិ-លោក ស៊ឹង បូរ៉េន) នៅ​សាល​សន្និ​សីទចតុមុខ។​
-បានចូលរួមសនិ្នបាតបូកសរុបលទ្ឋផលការងាររបស់ក្រុមប្រឹក្សាខេត្តអណត្តិទី ១(២០០៩-២០១៤)​បូកសរុប​លទ្ឋផល​ការងារ​ឆ្នាំ ២០១៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំ ២០១៤ របស់រដ្ឋបាលសាលាខេត្តស្វាយរៀង។
* បានចូលរួមសិក្ខាសាលា
-ស្តីពីការធ្វើឡជីឧស្ម័នទី ២០.០០០ នៅស្រុកស្វាយជ្រំ។
-ផ្សព្វផ្សាយបូកសរុបលទ្ខផលការងារស្តីពី ការរៀបចំបញ្ជីសារពើភ័ណ្ឌ និងប្រមូលទិន្នន័យផ្លូវជនបទ​នៃ​ព្រះរាជា​ណាចក្រកម្ពុជា ឆ្នាំ ២០១៤ រៀបចំដោយក្រសួងអភិវឌ្ឍន៍ជនបទ។
-ស្តីពី កម្មវិធីលើកកម្ពស់អនាម័យជនបទនៅកម្ពុជាជំហ៊ានទី ២ នៅសណ្ឋាគារImperial Hotel ភ្នំពេញ។
-ធ្វើជាអធិបតីក្នុងអង្គសិក្ខាសាលាផ្សព្វផ្សាយលទ្ឋផលសន្និបាត របស់ក្រសួងអភិវឌ្ឍន៍ជនបទ ឆ្នាំ ២០១៣ និង​ទិសដៅអនុវត្តឆ្នាំ ២០១៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង។
* បានចូលរួមប្រជុំ
-គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្តស្វាយរៀង។
-ពិភាក្សាអំពីការចុះអធិការកិច្ចរបស់ក្រុមសវនកម្មជាតិ។
-ប្រជុំរិៈរកកម្មវិធីដើម្បីកាត់បន្ថយភាពក្រីក្រតាមសហគមន៍ តាមរយៈកម្មវិធីស្បៀងពលកម្ម និងកម្មវិធី​ទ្រព្យ​ធនសហគមន៍។​
-ពិនិត្យលើកិច្ចព្រមព្រាងសម្រាប់សកម្មភាពសហប្រតិបត្តិការ ជាមួយអង្គការអភិវឌ្ឍន៍សេដ្ឋកិច្ច​កសិករ​កម្ពុជា ​(CFED)។
-ពិភាក្សាដោះស្រាយលើបញ្ហាដែលប្រមូលបានពីវេទិការពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត។​
-ផ្សព្វផ្សាយរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង ដើម្បីត្រួតពិនិត្យ និងគាំ​ទ្រការ​អនុវត្ត​កម្ម​វិធី​នយោបាយយុទ្ឋសាស្រ្តចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា។
-ពិនិត្យសេចក្តីព្រាងបញ្ជីសំណើគម្រោង និងសេចក្តីព្រាងកម្មវិធីវិនិយោគ ៣ ឆ្នាំរំកិល ខេត្តស្វាយរៀង ឆ្នាំ ២០១៤-២០១៦ នៅសាលាខេត្តស្វាយរៀង ។
-បានចូលរួមវេទិកាស្តីពីព្រឹទ្ឋសភា និងការលើកកម្ពស់ការអនុវត្តគោលនយោបាយ វិមជ្ឍការ វិសហមជ្ឈការ និងយ៉េនឌ័រ ភូមិភាគទី ៦ ខេត្តស្វាយរៀង (លោក ហុក បូទី -កញ្ញា អន សាមល)។​
-ចូលរួមជាគណៈអធិបតី ក្នុងអង្គសិក្ខាសាលារៀបចំផែនការថ្នាក់ស្រុកអំពីអនាម័យជនបទ នៅសាលា​ស្រុក​ស្វាយជ្រំ។​
-បានធ្វើជាអធិបតីប្រជុំជាមួយអង្គការដៃគូនានា ស្តីពីការសហការអនុវត្តអនាម័យក្នុងខេត្តស្វាយរៀង​អ្នក​ចូល​រួមចំនួន ១៨ នាក់ ស្រ្តី ៣ នាក់ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង។
-ធ្វើជាអធិបតីប្រជុំបូកសរុបការងារទឹកស្អាត និងអនាម័យឆ្នាំ ២០១៣ មានអ្នកចូលរួម (ការិយាល័យ​ខេត្ត​ដែល​ពាក់ព័ន្ឋ ការិយាល័យស្រុក-ក្រុងទាំង៨ និងអង្គការដៃគូកំពុងអនុវត្តការងារទឹក និងអនាម័យ ក្នុងខេត្ត។
-បានចូលរួមប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សាខេត្តស្វាយរៀងអាណត្តិទី ២ និងក្រុមប្រឹក្សាស្រុករមាស​ហែក​។​
-បានចូលរួមវេទិការសាធារណៈជាមួយប្រជាជនចំនួន ២ លើក នៅវត្តសង្កែ និងវត្តកំពង់អំពិល ស្រុករំដួល

២ លោក លោកស្រី អនុប្រធានមន្ទីរ
-បានចូលរួមសិក្ខាសាលាស្តីពីការងារទឹកស្អាត និងអនាម័យជនបទនៅក្រសួងអភិវឌ្ឍន៍ជបបទ។
-បានចូលរួមប្រជុំបូកសរុបលទ្ឋផលការងារ(គណៈកម្មាធិការទទូលបន្ទុកស្រ្តីនិងកុមារ)គ.ក.ស.ក ខេត្ត​រៀង​រាល់​ខែ និងលើកទិសដៅអនុវត្តខែបន្ត ឆ្នាំ ២០១៤ របស់ ​គ.ក.ស.ក ខេត្តស្វាយរៀង (លោក ណឹប ចែម)។
-បានចូលរួមទស្សនៈកិច្ចសិក្សាស្តីពី គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅខេត្តសៀមរាប( លោក ណឹមចែម - លោក សាន ពិសេស - លោក ទុំ ភក្តី)។

៣ ប្រធានការិយាល័យខេត្ត
-បានចូលរួមអបអរសាទរទិវាសិទ្ឋិនារីលើកទី ១០៣, ៨មិនា ឆ្នាំ ២០១៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទ និង​នៅ​សាល​ប្រជុំឆ្នេទន្លេ ខេត្តស្វាយរៀង ។​
-បានចូលរួមប្រារព្វខូបអនុស្សាវរីយ៍លើកទី ៣៥ ទិវាជ័យជំនះ ៧ មករា ឆ្នាំ ២០១៤ នៅវិមាន​ឯករាជ្យ​ខេត្ត​ស្វាយរៀង។​
* បានចូលរួមសិក្ខាសាលា
-បូកសរុបលទ្ឋផលការងារប្រចាំឆ្នាំ ២០១៣ និងលើកទិសដៅអនុវត្ត ឆ្នាំ ២០១៤ នៅសណ្ឋគារ​ភ្នំប្រុស ខេត្ត​កំពង់ចាម (លោក អន គា - លោក សាន ពិសេស - លោក យោន ខុន - លោក នាង សារី)។
-បានចូលរួមវគ្គបណ្តុះបណ្តាល ការផ្លាស់ប្តូរឥរិយាបទរបស់សហគមន៍ (BCC) មានអ្នកចូលរួមចំនួន ២៨ នាក់ ស្រ្តី ១៦ នាក់ នៅសាលាបឋមសិក្សាកំពង់រោទ៍ និងសាលាស្រុក រមាសហែក (លោក អន គា - លោក អុក ថុល - លោក ផុ ហុងទីតូ)។​
-បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការរៀបចំធ្វើផែនការសម្រាប់ការិយាល័យអភិវឌ្ឍន៍ស្រុក មាន​អ្នក​ចូល​រួម​គឺ (ប្រធាន-អនុប្រធានការិយាល័យខេត្ត-ស្រុក-ក្រុង ទាំង ៨) នៅមន្ទីរអភិវឌ្ឍន៍ជនបទ។
-បានចូលរួមបណ្តុះបណ្តាលស្តីពី ការអនុវត្ត BCC តាមសហគមន៍ និងសាលារៀន មានអ្នកចូលរួម ៧៦ នាក់ ស្រ្តី ១៦ នាក់ នៅឃុំចំបក់ និងការិយាល័យអប់រំយុវជន និងកីឡាស្រុកស្វាយជ្រំ (លោក អន គា-លោក នាង សារី-លោក យឹម សុផល- លោក ម៉ម អាន-កញ្ញា ម៉ា សុគន្ឋា)។
-បានចុះតាមដានសហគមន៍ដឹកនាំអនុវត្តអនាម័យ (CLTS) មានអ្នកចូលរួមចំនួន ៧៧៦ នាក់ ស្រ្តី ៥៨៩ នាក់ ចំនួន ៧ ឃុំ ក្នុងស្រុកស្វាយជ្រំ (លោក អន គា - លោក សាន ពិសេស - លោក យោន ខុន - លោក នាង សារី -លោក យឹម សុផល)។​​
-បានចុះបញ្ឆេះសហគមន៍ដឹកនាំអនុវត្តអនាម័យ (CLTS) មានអ្នកចូលរួមចំនួន ១.៨៧៦ នាក់ ស្រ្តី ៧៨៩ នាក់ ចំនួន ៧ ឃុំ ក្នុងស្រុកស្វាយជ្រំ (លោក អន គា - លោក សាន ពិសេស - លោក យោន ខុន - លោក នាង សារី -លោក យឹម សុផល)។​

៤ ប្រធានការិយាល័យស្រុក
-បានចូលរួមសន្និបាតសហគមន៍សន្សំប្រាក់ មានអ្នកចូលរួមចំនួន ៥៨នាក់ ស្រ្តី ៤៥នាក់ នៅភូមិចំបក់ សង្កាត់​ចេក ក្រុងស្វាយរៀង និងនៅភូមិត្រពាំងត្រាវ ឃុំ ញ័ ស្រុកកំពង់រោទិ និងបានចូលរួមសម្ភោធ​សមិទិ្ឋផល​នានា​ក្នុង​វត្តព្រៃម្នាស់ឃុំសំឡី ស្រុកកំពង់រោទិមានប្រជាពលរដ្ឋចូលរួមចំនួន ៦០០ នាក់។
-បានចូលរួមសិក្ខាសាលាស្តីពី ការរៀបចំលក្ខន្តិកៈផលឹតកម្ម ប្រាក់សន្សំ ធនាគារគោ និងប្រកាសឈ្មោះ គ.អ.ភ មានអ្នកចូលរួមចំនួន ៣៥ នាក់ ស្រ្តី ១៤ នាក់ នៅភូមិតែងម៉ៅ ឃុំចន្ទ្រា ស្រុកចន្ទ្រា។
-បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការលើកកម្ពស់សុខភាពនិងអនាម័យ ដល់ក្រុមប្រឹក្សាឃុំ មេ ភូមិ និង​ប្រជា​ពលរដ្ឋ នៅឃុំចន្រ្តី ឃុំអណ្តូងពោធិ ឃុំមុខដា ឃុំក្រសាំង ឃុំអណ្តូងត្របែក ស្រុករមាស ហែក មានអ្នក​ចូលរួម​ចំនួន ១៣៥ នាក់ ស្រ្តី ៨៤ នាក់ និងបានបើកវគ្គបណ្តុះបណ្តាលស្តីពី ការផ្តួចផ្តើមបង្កើតមុខរបរចំនួន ២វគ្គ នៅ​ឃុំ​អង្គ​ប្រស្រែ មានអ្នកចូលរួមចំនួន ៥១ នាក់ ស្រ្តី ២៦ នាក់ (លោក ផុ ហុងទីតូ)។
-បានបើកវគ្គបណ្តុះបណ្តាលស្តីពីចំណេះដឹងហិរញ្ញវត្ថុដល់យុវជន នៅឃុំចន្ទ្រីចំនួន ២៥នាក់ ស្រ្តី ១១នាក់ នៅ​ស្រុករមាសហែក (លោក ផុ ហុងទីតូ)។
-បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ ៣ ឆ្នាំរំកិល មាន​អ្នក​ចូល​រួមចំនួន ៤១ នាក់ ស្រ្តី ៥ នាក់ នៅសាលាស្រុកស្វាយជ្រំ និងចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការធ្វើជីកំប៉ុសិ៍ សម្រាប់​ដំណាំស្រូវ និងបន្លែចម្រុះ មានអ្នកចូលរួមចំនួន ៦៣ នាក់ ស្រ្តី ៣៨ នាក់ នៅឃុំគោកព្រីង ស្រុកស្វាយជ្រំ (លោក សាន ពិសេស)។
-បានចូលរួមប្រជុំបូកសរុបការងារសុខភាពអនាម័យត្រីមាសទី ១ ជាមួយអង្គការ CFED នៅសាលាឃុំ​ខ្សែ​ត្រ ស្រុកកំពង់រោទិ (លោក អុក ថុល)។​
* បានចូលរួមប្រជុំ
-គណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារ នៅសាលាក្រុងស្វាយរៀងសាលាក្រុងបាវិតសាលា ស្រុក​កំពង់រោទិ៍ សាលាស្រុករមាសហែក សាលាស្រុកស្វាយជ្រំ សាលាស្រុកចន្ទ្រាសាលាស្រុករំដួល និងសាលាស្រុក​ស្វាយទាប។
-ប្រជុំរៀងរាល់ខែ នៅសាលាក្រុងស្វាយរៀង សាលាក្រុងបាវិត សាលាស្រុក កំពង់រោទិ៍ សាលាស្រុក​ស្វាយទាប សាលាស្រុកស្វាយជ្រំ សាលាស្រុកចន្រ្ទាសាលាស្រុករំដួល និងសាលាស្រុករមាសហែក) និងលើក​ទិសដៅ​អនុវត្ត​ខែ បន្ត ឆ្នាំ ២០១៤។​
-ក្រុមប្រឹក្សាស្រុក​ស្តីពីការបូកសរុបរបាយការណ៍រយៈពេល ៥ឆ្នាំ និងចូលរួមប្រជុំផ្សព្វផ្សាយរបស់​ក្រុម​ការងារ​ថ្នាក់ជាតិ​ចុះមូលដ្ឋាន ដើម្បីត្រូតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយយុទ្ឋសាស្ត្រចតុកោណ​ដំណាក់​កាល​ទី ៣ របស់រាជរដ្ឋាភិបាលកម្ពុជា មាន​អ្នកចូលរួមចំនួន ​២៤ ​នាក់ ​ស្រី្ត ​៣ ​នាក់ នៅស្រុករំដួល និង​ស្រុក​ស្វាយទាប (​លោក​ នាង សារី - លោក កែវ សំអាត)។
-ប្រជុំឆ្លងរបាយការណ៍រដ្ឋបាលក្រុង និងប្រកាសសមាសភាពគណៈបញ្ជាការឯកភាពក្រុងស្វាយរៀង នៅ​សាលា​ក្រុងស្វាយរៀង (លោក ប្រឹង សារីន)។
-​ផ្សព្វផ្សាយដំណើរការកម្មវិធីវិនិយោគ​សមាហរណ៍កម្មផែនការថ្នាក់ក្រុងឆ្នាំ ២០១៣ នៅសាលាក្រុង​បាវិត​មាន​អ្នកចូលរួមសរុប​ ៣៣ នាក់​ ស្រី ៧ នាក់។​
-ប្រជុំផ្សព្វផ្សាយការលាងសម្អាតដៃជាមួយសាប៊ូ ការប្រើប្រាស់ទឹកស្អាត និងបង្គន់អនាម័យ ចំនួន ១០ ភូមិ នៅ​ឃុំក្រសាំង ស្រុករមាសហែក និងសង្កាត់ច្រកម្ទេស ក្រុងបាវឹត មានអ្នកចូលរួមចំនួន ៥០៤ នាក់ ស្រ្តី ៣៧៨ នាក់ និងអនាម័យខ្លួនប្រាណនៅសាលាបឋមសិក្សាត្រពាំងព្រីង ឃុំអង្គប្រស្រែ មានអ្នកចូលរួមចំនួន ៨២ នាក់ ស្រ្តី ៥៤ នាក់ នៅស្រុករមាសហែក (លោក ផុ ហុងទីតូ - លោក គឹម សាញ់)។
-បានចុះសិក្សាផ្លូវស្បៀងពលកម្ម ១ខ្សែ ប្រវែង ១.៣៧១ ម នៅឃុំអណ្តូងពោធិ ស្រុករមាសហែក។
-បានចុះត្រួតពិនិត្យការចាក់សាបអណ្តូងស្នប់ចំនួន ៤ អណ្តូង និងរៀបចំក្រុមប្រើប្រាស់ទឹក ចំនួន ១ អណ្តូង អ្នក​ចូលរួម ២៧ នាក់ ស្រ្តី ១៣ នាក់ និងធ្វើតេស្តរកបាក់តេរីក្នុងទឹកអណ្តូង ចំនួន ២ នៅឃុំចន្ទ្រា ស្រុកចន្ទ្រា។
-បានចូលរួមវេទិការសាធារណៈ និងចូលរួមប្រកាសតំណែងក្រុមប្រឹក្សាស្រុករំដួល សាលាក្រុងបាវឹត និង​សាលា​ក្រុងស្វាយរៀង (លោក នាង សារី - លោក គឹម សាញ់ - លោក ប្រឹង សារីន)។
-បានសហការជាមួយអង្គការ CFED ចុះសម្ភាសគ្រួសារបានសាងសង់ និងប្រើប្រាស់បង្គន់ចំនួន ៦ ខ្នងផ្ទះ នៅ​ឃុំ​កណ្តៀងរាយ ស្រុកស្វាយទាប (លោក កែវ សំអាត)។

II សកម្មភាពតាមវិស័យ
១ ការងារផ្លូវជនបទ 
-បានចុះសិក្សាផ្លូវថែទាំខូបឆ្នាំ ២០១៤ ចំនួន ៣ ខ្សែ ប្រវែង ២៣.៩៤០ ម នៅស្រុកកំពង់រោទិ៍។
-បានធ្វើលិខិតអញ្ជើញគណះកម្មាធិការកំណត់បុរេលក្ខណះសម្បត្តិវាយតំលៃនឹង​ប្រគល់​កិច្ចសន្យា ទទួល​ផ្លូវ​បញ្ចប់​សុពលភាពរយះពេល​ធានា ៦ខែ។
-បានធ្វើពិធីប្រគល់ទទួលផ្លូវថែទាំខួបចំនួន ៣ខ្សែ ប្រវែង ១៥.១៧០ម៉ែត្រ បញ្ចប់​សុពលភាពរយះពេល ៦ខែ ស្ថិតនៅស្រុកស្វាយជ្រំ និងស្រុករំដួល។
-បានចុះពិនិត្យជាមួយមន្រ្តីនាយកដ្ឋានផ្លូវជនបទបានចំនួន ១ខ្សែ ប្រវែង​ ១២.១០០ម៉ែត្រ​ ស្ថិត​នៅឃុំចន្រ្តី និង​​ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង​ ក្នុងគម្រោង​ផែនការឆ្នាំ ២០១៤ អនុវត្តដោយ​កងវិស្វកម្ម​ក្រសួង​ការពារ​ជាតិ​ ។
-បានបញ្ចប់​ការជួសជុលផ្លូវដីស ១០០% ក្នុងគម្រោង​ជំនួយមនុស្សធម៌ (HAP) ដែលរងការខូចខាតដោយ ទឹកជំនន់ ឆ្នាំ ២០១៣ ចំនួន ៤១គម្រោង ប្រវែង ២៤.៤៣៩ម៉ែត្រ អស់ថវិកាចំនួន ១.២៤២.៦២៤.០០០ រៀល។
-បានបញ្ចប់​ការជួសជុលផ្លូវដីស ១០០% ក្នុងគម្រោងឧបត្ថម្ភស្បៀងបន្ទាន់ (EFAP) ចំនួន ១៧ គម្រោង ប្រវែង ១១.១៨០ ម ចំណាយថវិកាអស់ ៥២៧.៥០៩.៩២៧ រៀល ។
-បានចុះត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ខ្សែផ្លូវនៅស្រុកកំពង់រោទិ៍ ចំនួន ៥៥ ខ្សែ ប្រវែង ២៧៦,២៣៨ គ.ម និង​ធ្វើ​បច្ចុប្បន្នភាពចំនួន ១២ខ្សែ ប្រវែង ៨៤,១៦ គ.ម។

២ ការងារផ្គត់ផ្គង់ទឹកជនបទ ​
-បានបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់ និងថែទាំអណ្តូងស្នប់អាហ្វីដេស្វ ការបន្សុទ្ឋទឹក និង ការទុក​ដាក់​ទឹក​ទុក​ផឹកប្រកបដោយសុវត្ថិភាពតាមគ្រួសារ ចំនួន ១០ អណ្តូង ដល់ក្រុមអ្នកប្រើប្រាស់ទឹក និងអនាម័យ មានអ្នក​ចូល​រួម​ចំនួន ២៥៧នាក់ ស្រ្តី ១០២ នាក់ នៅស្រុកចន្ទ្រា។​
-បានសាងសង់អណ្តូងស្នប់អាហ្វីដេស្វចំនួន៣អណ្តូង នៅស្រុករមាសហែក និងស្រុកស្វាយជ្រំ
-បានជួសជុលអណ្តូងស្នប់លេខ ៦ ចំនួន ៣៣ អណ្តូង នៅស្រុករំដួល និងស្រុករមាសហែក។
-បានចុះត្រួតពិនិត្យការចាក់សាបអណ្តូងស្នប់ចំនួន ៦ អណ្តូង នៅឃុំចន្ទ្រា ស្រុកចន្ទ្រា។
-បានចូលរួមប្រជុំជាមួយក្រុមអធិការកិច្ចថ្នាក់ជាតិ ស្តីពីព៌តមានត្រឡប់ក្រោយពេលចុះត្រួត ពិនិត្យការងារ​របស់​មន្ទីរ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត។
-បានបញ្ចូលទិន្នន័យអណ្តូងឆ្នាំ ២០១៣ តាមបណ្តាស្រុក-ក្រុងបញ្ចប់ ១០០%។
-បានចុះជ្រើសរើសទីតាំងអណ្តូងស្នប់លេខ ៦ សម្រាប់ជួសជុលចំនួន ៥៥ អណ្តូង និងទីតាំងសាងសង់​អណ្តូង​ស្នប់អាហ្វីដេសចំនួន ៤ អណ្តូង និងធ្វើផែនការជួសជុល អណ្តូងស្នប់លេខ ៦ និងសាងសង់អណ្តូងស្នប់​អាហ្វីដេស ហើយត្រៀមឆ្លើយតបសមាហរណកម្មឆ្នាំ ២០១៤។

៣ ការងារសុខភាពជនបទ
-បានបណ្តុះបណ្តាលស្តីពី ការលើកកម្ពស់អនាម័យជនបទអ្នកចូលរួមចំនួន ២៦ នាក់ ស្រ្តី ៨ នាក់ នៅ​ឃុំ​ខ្សែត្រ ស្រុកកំពង់រោទ៍។​​
-ប្រជុំត្រីមាសទី ១ មានអ្នកចូលរួម ៩៧ នាក់ ស្រី្ត១៥ នាក់ នៅស្រុកស្វាយទាប និងក្រុងបាវិត។
-បានចូលរួមប្រជុំក្រុមការងារបច្ចេកទេស និងក្រុមការងារគណៈកម្មាការអេដស្ត៍ មានអ្នកចូលរួមចំនួន ២១ នាក់ ស្រ្តី ១១ នាក់ នៅមន្ទីរសុខាភិបាល ខេត្តស្វាយរៀង។
-បានសហការណ៍៍ជាមួយអង្គការ( CHILD FUND ) កម្ពុជា បានបើកវក្គបណ្តុះបណ្តាល អប់រំស្តីពីទឹកស្អាត និង​អនាម័យដល់ក្រុមប្រឹក្សាឃុំ និងយុវជនឃុំ បាន ៣ឃុំ មានអ្នកចូលរួម ៩៥នាក់ ស្រី្ត ៥២ នៅសាលា​ស្រុក​ស្វាយជ្រំ។​
-បានសហការជាមួយនាយកដ្ឋានថែទាំសុខភាពចុះផ្សព្វផ្សាយកម្មវិធី(CLTS) មានអ្នកចូលរួមចំនួន ១៥៧ នាក់ ស្រ្តី ១០៤ នាក់ នៅឃុំស្វាយអង្គ និងឃុំគោកព្រីង ស្រុកស្វាយជ្រំ។
-បានសហការណ៍៍ជាមួយអង្គការ (CFED)ចុះវាយតម្លៃភូមិ បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល(ODF) ចំនួន ៩ ភូមិ ឃុំកណ្តៀងរាយ នៅស្រុកស្វាយទាប និងចំនួន ៤ ភូមិ ឃុំខ្សែត ស្រុកកំពង់រោទិ៍។
-បានសហការជាមួយអង្គការ (សន្តិសេនា)បណ្តុះបណ្តាលរំលឹកឡើងវិញ(CLTS) ចំនួន ១៤ ឃុំ ២ ស្រុក អ្នកចូលរួម ចំនួន ២៨ នាក់ ស្រ្តី ១៤ នាក់និង(SC WASH) ដល់សាលាចំនួន ៤១ សាលា អ្នកចូលរួមចំនួន ៨៨ នាក់ ស្រ្តី ២ នាក់ និងចុះធ្វើសកម្មភាព(សហគមន៍ ដឹកនាំអនាម័យ( CLTS ) នៅស្រុកចន្រ្ទា និងស្រុកស្វាយទាប មាន​ដូចខាងក្រោម៖ ​
-ភូមិដែលបានបញ្ជះរួចចំនួន៣ឃុំ ពពែតគគីសោមព្រែតាអី មាន ៤ភូមិ ជួបប្រជាពលរដ្ឋចំនួន ៦៤នាក់ ស្រី្ត ៣៧នាក់ ស្មើ ៣២ខ្នងផ្ទះ ចំនួនខ្នងផ្ទះដែលស្ម័គ្រចិត្តសាងសង់បង្គន់ ​១៦ខ្នង ផ្ទះក្នុងនោះបង្គន់ចាក់ទឹក ១ បង្គន់ និងបង្គន់ស្ងួតចំនួន ១៥ បង្គន់ នៅស្រុកស្វាយទាប និងតាមដានចំនួន ៤ឃុំ គឺឃុំច្រេសព្រៃគគីរសំរោង មេសថ្ងក មាន ៤ ភូមិនៅស្រុកចន្រ្ទា និងឃុំខ្សែត្រ ស្រុកកំពង់រោទិ បានចំនួន ៤ភូមិ អ្នកចូលរួមមានចំនួន ១២៣​នាក់ ស្រី្ត ៩៨នាក់ ។
-បានចុះផ្តល់សម្ភារសម្រាប់សាងសង់បង្គន់អនាម័យចំនួន ២៥០ បង្គន់ ស្មើនឹង ២៥០ គ្រួសារ គ្រួសារបាន​សាងសង់​បង្គន់រួចចំនួន ២៥០ បង្គន់ នៅឃុំប្រសូត្រ ស្រុកស្វាយទាប។
-បានចុះផ្សព្វផ្សាយ និងអប់រំប្រជាជន ស្តីពីអនាម័យជនបទ និងជំរុញការសាងសង់បង្គន់ អនាម័យ​តាម​គ្រួសារ អ្នកចូលរួមចំនួន ៦២២ នាក់ អ្នកស្ម័គ្រចិត្តសាងសង់បង្គន់ចំនួន ២៣៦ គ្រួសារ ក្នុងនោះសាងសង់​បង្គន់ទឹក​ចំនួន ២១៨ បង្គន់ និងបង្គន់ស្ងួតចំនួន ១៨ បង្គន់ នៅ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍។
-បានចុះតាមដានអ្នកស្ម័គ្រចិត្តសាងសង់បង្គន់នៅស្រុកស្វាយជ្រំ និងស្រុកកំពង់រោទ៍ ជាលទ្ឋផល​មាន​បង្គន់​ចាក់​ទឹក​ចំនួន ៧៦បង្គន់។​
-បានចុះជំរុញតាមខ្នងផ្ទះឲ្យសង់បង្គន់ និងប្រើប្រាស់បង្គន់ចំនួន ៦ឃុំ ស្មើរ ៨ ភូមិ បាន ១៧១ ខ្នងផ្ទះ អ្នកស្មគ័្រ​ចិត្តសាងសង់ចំនួន ៧១ នាក់ សង់បង្គន់ចាក់ផេះចំនួន ១៩ខ្នងផ្ទះ និងបង្គន់ទឹកចំនួន ១៧ ខ្នងផ្ទះ នៅ​ស្រុក​ចន្ទ្រា ៤ឃុំ ស្រុកស្វាយទាប ១ឃុំ និងស្រុកកំពង់រោទិ ១ឃុំ (គាំទ្រដោយអង្គការសន្តិសេនា និងអង្គការ CFED (លោក អុក ថុល - លោក ផុ ហុងទីតូ - លោក កែវ សំអាត)។

៤ ការងារបណ្ដុះបណ្ដាល និងមជ្ឈមណ្ឌល
-បានចូលរួមវគ្គបណ្តុះបណ្តាល បដិសណ្ឋារកិច្ចសេវាកម្មសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងអាហារ​ដ្ឋាន នៅមន្ទីរទេសចរ ខេត្តស្វាយរៀង។
-បានរៀបចំវគ្គសិក្ខាសាលា ស្តីពីគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្ស នៅមន្ទីរអភិវឌ្ឍន៍ជនបទ។
-មជ្ឈមណ្ឌលជំនាញមូលដ្ឋានខេត្តស្វាយរៀង បានទទួលគម្រោងថវិកាកម្មវិធីអភិវឌ្ឍន៏អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ (NTF=NationalTrainingFunds)របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ១គម្រោង គឺការធ្វើជីកំប៉ុស្ត៏ចំនួនពីរវគ្គបានដំណើរការបើកវគ្គ នៅឃុំស្វាយចេក ស្រុករំដួល មានសិក្ខាកាម​ចូល​រួម​ចំនួន ៦០នាក់ ស្រ្តី ២០នាក់។
-បានកំពុងដំណើការបណ្តុះបណ្តាលជំនាញមូលដ្ឋានទាំង ៧ ជំនាញ នៅមន្ទីរអភិវឌ្ឍន៏ជនបទ​ខេត្ត​ស្វាយរៀង មានអ្នក​ចូលរួមចំនួន ១៤២នាក់ ស្រ្តី ៤៦នាក់។
-បានចុះតាមដាន និងវាយតំលៃសិក្ខាមដែលបានបញ្ចប់វគ្គចំនួន ៥៧ភូមិ នៅស្រុកស្វាយជ្រំ ,រមាសហែក ចន្រ្ទា ,កំពង់រោទ៏,រំដួល,ស្វាយទាបនិងក្រុងស្វាយរៀងជាលទ្ធផលសម្រេចបាន៖
-ផ្នែកកាត់ដេរសំលៀកបំពាក់ ចំនួន ០៧នាក់ បានបើកហាងខ្លួនឯង
-ផ្នែកជួសជុលម៉ូតូគ្រប់ប្រភេទ ចំនួន ១០នាក់ បានបើកហាងខ្លួនឯង
-ផ្នែកជួសជុលម៉ាញ៉េ,វិទ្យុនិ​ងទូរទស្សន៏ ចំនួន ០៦នាក់ បានបើកហាងខ្លួនឯង
- ផ្នែកជួសជុលម៉ាស៊ីនកសិកម្មខ្នាតតូច ចំនួន ១៤នាក់ បានបើកហាងខ្លួនឯង
-ផ្នែកអ៊ុតសក់និងកែសម្ភស្ស ចំនួន ០៩នាក់ បានបើកហាងខ្លួនឯង
សរុបទាំងអស់ៈ ៤៦ នាក់ ស្រី ១១នាក់

៥ ការងារអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ
-បានបណ្តុះបណ្តាលស្តីពីការបង្កើតក្រុមជួយខ្លួនឯង មានអ្នកចូលរួមចំនួន ៧៧ នាក់ ស្រ្តី ៤៣ នាក់ នៅឃុំ ចន្ទ្រា ស្រុកចន្ទ្រា។
*បានចុះត្រួតពិនិត្យមូលនិធិអភិវឌ្ឍន៍ ភូមិ ឃុំ និងក្រុមជួយខ្លួនឯង មានដូចខាងក្រោម៖
*បានចុះត្រួតពិនិត្យមូលនិធិអភិវឌ្ឍន៍ ភូមិ ឃុំ និងក្រុមជួយខ្លួនឯង មានដូចខាងក្រោម៖
-ធនាគារស្រូវចំនួន ៧ ភូមិ មានស្រូវចំនួន ២២.៥១៣ គ.ក្រ (មាន ២ ឃុំ ៧ ភូមិ) សមាជិកខ្ចី ១៣៥ នាក់ ស្រ្តី ១០៥ នាក់។
-មូលនិធិអភិវឌ្ឍន៍ភូមិចំនួន ៥ឃុំ ស្មើ ២៥ ភូមិ មានទឹកប្រាក់ចំនួន ១៩៣.៦៤៤.៧០០ រៀល សមាជិកខ្ចី​ចំនួន ៥៩២ នាក់ ស្រ្តី ៤១៩ នាក់។
-មូលនិធិអភិវឌ្ឍន៍ឃុំចំនួន៣ឃុំ មានទឹកប្រាក់ចំនួន ៧៨.៤៤៩.៨០០ រៀល សមាជិកខ្ចី ចំនួន ១១៥ នាក់ ស្រ្តី ៨៩ នាក់។
-ក្រុមជួយខ្ឡួនឯងចំនួន ២២ ភូមិ ៣ ឃុំ មានទឹកប្រាក់សរុបចំនួន ១៦៣.១៧៥.៦០០ រៀល សមាជិកខ្ចី​ចំនួន ៥៦៤ នាក់ ស្រ្តី ៣៨៣ នាក់។

៦ ការងារអភិវឌ្ឍន៍សហគមន៍
-បានចូលរួមសិក្ខាសាលាស្តីពី ការធ្វើលក្ខន្តិកៈដល់អនុគណៈកម្មាការផលឹតកម្មកសិកម្ម ក្រុមសន្សំប្រាក់ និង​ធនាគារគោព្រមទាំងបានប្រកាសឈ្មោះ គ.អ.ភភូមិតែងម៉ៅ ឃុំចន្ទ្រា ស្រុកចន្ទ្រាគាំទ្រ​ដោយមជ្ឈមណ្ឌលកម្ពុជា ដើម្បីការពារសិទ្ឋិកុមារ ខេត្តស្វាយរៀង។
-បានចូលរួមសិក្ខាសាលាស្តីពីបម្រែបម្រួលអាកាសធាតុ ភាពងាយរងគ្រោះការបន្សាំក្នុងវិស័យទឹកស្អាត និង​អនាម័យ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន។
-បានបណ្តុះបណ្តាលដល់បុគ្គលិកអង្គការវឌ្ឍនភាពស្តីពី (ជំនាញនៃការសម្របសម្រួល ការអភិវឌ្ឍន៍ សហគមន៍​ដោយមានការចូលរួម) ១ វគ្គ មានអ្នកចូលរួមចំនួន ៧ នាក់ ស្រ្តី ១ នាក់ នៅស្នាក់ការវឌ្ឍនភាព។
-បានបណ្តុះបណ្តាលស្តីពី ការផ្តូចផ្តើមបង្កើតមុខរបរ ដល់យុវជនចំនួន ១០ វគ្គ អ្នកចូលរួម ២៦០នាក់ ស្រ្តី ១៤៣ នាក់ គាំទ្រដោយអង្គការ ChildFund Cambodia និងជំនាញសម្របសម្រួលការងារ អភិវឌ្ឍន៍, គោលគំនិត​នៃ​ការអភិវឌ្ឍន៍សហគមន៍។
-បានចូលរួមទទូលការផ្សព្វផ្សាយគោលនយោបាយ ស្តីពីការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងអភិវឌ្ឍន៍​ជន​បទ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង។
-បានរៀបចំ និងកែសម្រួលប្រធានបទ ស្តីពីជំនាញនៃការសម្របសម្រួល ការអភិវឌ្ឍន៍សហគមន៍ដោយ​មាន​ការចូលរួម។

៧ ការងារជនជាតិដើមភាគតិច (គ្មាន)
៨ការងារយ៉េនឌ័រ
-បានប្រជុំរៀងរាល់ខែ ស្តីពីការងារគណៈកម្មាធិការទទូលបន្ទុក ស្រ្តី និងកុមារនៅស្រុក រំដួលស្វាយជ្រំ និង​សាលា​ខេត្តស្វាយរៀង (លោក ណឹប ចែម)។
-ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ គណៈអភិបាលខេត្ត និងថ្នាក់​ដឹក​នាំ​មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរបានរៀបចំទិវាសិទ្ឋនារីលើកទី ១០៣ / ៨ / មិនា ឆ្នាំ ២០១៤ ក្នុងនោះបានឧបត្ថម្ភដល់នារី ចំនួន ១៥ នាក់ ក្នុងនោះម្នាក់ៗទទូលបាន ក្រមារ១-សារ៉ុង១-សម្លៀកបំពាក់មួយកំផ្លេរ និង​ថវិកា៥,០០០០ រៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្រ្តី។ ​

III សកម្មភាពសហប្រត្តិការជាមួយដៃគូអភិវឌ្ឍន៍​
-បានប្រជុំ(NGO Meeting) ៣ ខែម្តង ដើម្បីបង្ហាញពីសកម្មភាពរបស់អង្គការនីមួយៗ ទីតាំងធ្វើសកម្មភាព និង​បញ្ហាប្រឈម និងការគៀងគរប្រមូលផ្តុំរកថវិកា ក្នុងគោលបំណងសម្រេចឲ្យបាននូវផែនការសកម្មភាពដែល​មន្ទីរ​បានលើកឡើង។​
-បាន និងកំពុងសហការជាមួយអង្គការ៖ មូលនិធិកុមារ,អង្គការ CFED,អង្គការ SNV,អង្គការ IDEអង្គការ សន្តិសេនា,អង្គការ កូនក្មេង,អង្គការ ស្អាតកម្ពុជា អង្គការ វឌ្ឍនភាព អនុវត្តលើសកម្មភាព ការរៀបចំ​គណៈ​កម្មា​ធិការ​អភិវឌ្ឍន៍ភូមិ និងកម្មវិធីទឹកស្អាតនិងអនាម័យជនបទ ក្នុងស្រុកគោលដៅចំនួន ៦ ស្រុក និង ៤៥ ឃុំ។​

IV អំពីចំណុចខ្លាំង និងបញ្ហាប្រឈម
១ ចំណុចខ្លាំង
-កំណត់តំបន់គោលដៅធ្វើសកម្មភាពត្រឹមត្រូវ ក្នុងគោលបំណងបម្រើផលប្រយោជន៍ជូនប្រជាជន ឲ្យ​ទទួល​បានសេវាផ្សព្វផ្សាយ ផ្គត់ផ្គង់ ពាក់ព័ន្ឋលើស្ថានភាពទឹក និងអនាម័យជនបទ ដើម្បីចូល​រួមលើក​កម្ពស់​ជីវភាព​រស់​នៅ។
-មានការគាំទ្រសកម្មភាព និងការយកចិត្តទុកដាក់ ផ្តល់អនុសាសន៍ណែនាំពីថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍​ជន​បទ ពីនាយកដ្ឋានជំនាញ ពីក្រុមប្រឹក្សា ឃុំ-សង្កាត់ គណៈកម្មាធិការអភិវឌ្ឍន៍ភូមិធ្វើឲ្យការងារអភិវឌ្ឍន៍ ទទួល​បាន​លទ្ឋផល​គួរជាទីមោទនៈ។​
-រាល់សមិទ្ឋិផលបានកសាងឡើង ជាលទ្ឋផលមួយជំរុញឲ្យជីវភាពប្រជាជនកែសម្រួលបន្តិចម្តងៗ និង​ឈាន​ទៅមានសុភមង្គល។
-រាល់ការងារអភិវឌ្ឍន៍ជនបទសុទ្ឋតែបានទទួលស្គាល់ អបអរសាទរចូលរួមទាំងស្មារតី និងសម្ភារៈពីប្រជា​កសិករ និងភាពជាម្ចាស់កាន់តែត្រូវបានពង្រឹង និងលើកកម្ពស់។
-ផែនការសកម្មភាព រឺដំណាក់កាលនៃការអនុវត្តសកម្មភាព ត្រូវបានអជ្ញាធរមូលដ្ខានចូលរួមអនុវត្ត​គម្រោង​យ៉ាង​ពេញចិត្ត និងធ្វើឲ្យគម្រោងទទូលបានជោគជ័យ។
-សហការណ៍ជាមួយអង្គការជាតិ អន្តរៈជាតិ សង្គមស៊ីវិល វិស័យឯកជន និងប្រជាពលរដ្ឋបានចូល​រួមយ៉ាង​សកម្ម ក្នុងការអភិវឌ្ឍជនបទ។
២ បញ្ហាប្រឈម
-សមត្ថភាពមន្ត្រីរាជការមួយចំនួនពាក់ព័ន្ឋជាមួយជំនាញនៅមានកម្រឹត។
-ប្រភពផ្តល់ពត៌មានពីថ្នាក់មន្ទីរទៅដល់មូលដ្ឋាន និងពីអាជ្ញាធរស្រុក ឃុំ ភូមិ នៅមានភាពភាពយឺតយ៉ាវ គឺ​ធ្វើ​ឲ្យការអនុវត្តកំលាំងនៅមូលដ្ឋានជូបការលំបាក។
-ខ្វះខាតថវិកាដើម្បីឆ្លើយតបទៅនឹងផែនការសកម្មភាពជាអាទិភាពរបស់ក្រុមប្រឹក្សាឃុំសង្កាត់។
-ជីវភាពប្រជាកសិករក្រីក្រនៅជនបទ ក៏ជាមូលហេតុមួយធ្វើ​ឲ្យការស្មគ្រ័ចិត្ត​ចូលរួមបញ្ចេញ​កម្លាំងក្នុង​សកម្មភាព​អភិវឌ្ឍន៍មានកម្រឹត ចំណាកស្រុកច្រើនដោយរង់ចាំពឹងផ្អែកពីខាងក្រៅ។
-យុវជន យុវនារី ពេញវ័យ ពីអាយុ ១៥-១៨ ឆ្នាំ នៅតាមសាលាបឋមសិក្សា និងអនុវិទ្យាល័យ បាន​បោះ​បង់​ការ​សិក្សា នៅថ្នាក់កម្រឹតមូលដ្ឋាន ដើម្បីទៅបម្រើការងារជាកម្មករនៅតាមរោងចក្រ។​
-ប្រជាជនមួយចំនួនពុំទាន់ធ្វើជាម្ចាស់ក្នុងការប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប និងសក្តានុពល ដើម្បី​ដោះស្រាយ​រាល់បញ្ហារបស់ខ្លួន ដោយខ្លួនឯងពោលគឺនៅតែពឹងផ្អែកពីខាងក្រៅ។

V ទិសដៅការងារសម្រាប់អនុវត្តត្រីមាសទី ៣ ឆ្នាំ ២០១៤
-ថែទាំផ្លូវជាលក្ខណៈខួបចំនួន ២ ខ្សែ ប្រវែង ១៤.៨៤០ ម និងថែទាំផ្លូវជាប្រចាំចំនួន ២ ខ្សែ ប្រវែង ២៥.៧០០ ម នៅស្រុកចន្ទ្រា និងស្រុកកំពង់រោទិ៍។
-សហការជាមួយគម្រោងជំនួយមនុស្សធម៌ និងសហការជាមួយគម្រោងស្បៀងទ្រព្យធនសហគមន៍។
-អប់រំពីអនាម័យនៃការប្រើប្រាស់ទឹកចំនួន ៣០វគ្គ និងជួសជុលអណ្ដូងស្នប់លេខ ៦ ចំនួន ៥៥ អណ្ដូង និង​សាង​សង់​អណ្តូងអាហ្វីដេសចំនួន ៤ អណ្តូង។
-ចុះអប់រំផ្សព្វផ្សាយកម្មវិធីទឹកស្អាត និងអនាម័យតាមសាលាបឋមសិក្សាចំនួន ១៥៥ សាលា។
-ចុះជំរុញកសិករប្រើប្រាស់ឲ្យអស់នូវសក្តានុពល នៃការងារបង្ករបង្កើនផលផ្នែកកសិកម្ម។
-អប់រំប្រជាជនពីអនាម័យសុខភាព និងចំណេះដឹងអេដស៍្ត ២០ វគ្គ នៅទូទាំង ៦ ស្រុក និង ២ក្រុង និង អប់រំ អំពីការប្រើប្រាស់បង្គន់អនាម័យចំនួន ៧៣ វគ្គ ។
-ធ្វើការបណ្តុះបណ្តាលមន្រ្តីរាជការក្នុងមន្ទីរអំពីជំនាញ នៃការសម្របសម្រួលក្នុងការងារ​អភិវឌ្ឍន៍​សហគមន៍​ក្នុង ១ ខែ ២ ដង។
-ជំរុញ និងចលនាយុវជនយុវនារីដែលពុំមានលទ្ធភាពបន្តការសិក្សានៅវិទ្យាល័យ ឲ្យចូលរៀននូវមុខ​ជំនាញ ៧ មុខ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋានខេត្ត និងចុះត្រួតពិនិត្យ វាយតម្លៃសិក្ខាកាម បាន បញ្ចប់​វគ្គរួចនៅតាមសហគមន៍។
-ពង្រឹងសហគមន៍ឥណទានប្រាក់ ស្រូវ និងក្រុមជួយខ្លួនឯង។
-បណ្តុះបណ្តាលពង្រឹងសមត្ថភាព គ.អ.ភ ស្តីពីផែនការសកម្មភាពអភិវឌ្ឍន៍ភូមិ និងឆ្លើយតបផែនការឃុំ-សង្កាត់ ចំនួន ១៤ វគ្គ។
-សហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍន៍ ដើម្បីការពារសិទ្ឋិកុមារប្រកាសឈ្មោះ គ.អ.ភ ចំនួន ៤ ភូមិ នៅ ឃុំ​ចន្ទ្រា ស្រុកចន្ទ្រា។
-សហប្រតិបត្តិការ និងរៀបចំគម្រោងអភិវឌ្ឍន៍សហគមន៍ជនបទចម្រុះ។
-រៀបចំបង្កើតឲ្យមានភូមិមួយផលឹតផលមួយចំនួន ២ ភូមិ។
-សហការណ៍ជាមួយអង្គការដៃគូអភិវឌ្ឍន៍នានាលើកម្មវិធីទឹកស្អាត និងអនាម័យជនបទជាបន្តទៀត និង រៀបចំ NGO Meeting។

VI វិធានការសំខាន់ៗដើម្បីសម្រេចទិសដៅ
១-បង្កើនសមត្ថភាពជំនាញបច្ចេកទេស ដល់មន្រ្តីរាជការជាបន្តទៅទៀត។
២-រៀបចំមន្ត្រីជាក្រុមតាមជំនាញចុះអនុវត្តភារកិច្ចតាមមូលដ្ឋាន។
៣-យកចិត្តទុកដាក់ពង្រឹងរចនាសម្ព័ន្ឋគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ ខ្សោយ និងមធ្យម ឲ្យចេះ ពីរបៀប​របប​ធ្វើការងារ ដើម្បីដឹកនាំប្រជាជនឲ្យរួចផុតពីភាពអាស្រ័យពីខាងក្រៅ។​
៤-យកចិ្តទុកដាក់ដល់ប្រជាពលរដ្ឋនៅជនបទ ដើម្បីចូលរួមគាំទ្រ សហការយ៉ាងសកម្ម ក្នុងការងារអភិវឌ្ឍន៍ ផែនការ​បានដាក់ចុះឈានទៅធានាស្ថេរភាពនៃគម្រោងទៅអនាគត និងយកចិត្តទុកដាក់ពង្រីកការងារតាមដាន​ត្រួត​ពិនិត្យ​ជាប្រចាំ លើគ្រប់មុខជំនាញដើម្បីមានលទ្ឋភាពដោះស្រាយបានទន់ពេលវេលា រាល់បាតុភាព​អសកម្ម​អ្វីមួយ​ដែល​អាចកើតមានឡើងជាយថាហេតុ។
៥-ពង្រីកការទំនាក់ទំនងល្អជាមួយ ស្ថាប័នរដ្ឋនានាដែលពាក់ពន្ឋ័ និងពី​អាជ្ញាធរគ្រប់ជាន់ថ្នាក់ និង​ប្រជា​ពលរដ្ឋ ដើម្បីឲ្យការអនុវត្តទទូលបានប្រសិទ្ឋភាព និងប្រសិទ្ឋផល។
៦-ពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយអង្គការជាតិ -អន្តរៈជាតិនានា។

VII សេចក្តីសន្និដ្ឋាន
សកម្មភាពគ្រប់ផ្នែកដែលបានត្រៀមបំរុងទុកជាមុន(តាមផែនការគ្រោងទុក) នឹងអនុវត្តប្រកបដោយ​ស្មារតី​ទទួល​ខុសត្រូវ និងមានឆន្ទៈដើម្បីឆ្លើយតបទៅនឹងសកម្មភាពតម្រូវការរបស់សហគមន៍​ និងសង្ឍឹមថា ភាពក្រីក្រ​នៅ​តាម​សហគមន៍ និងត្រូវបានកាត់បន្ថយជាបណ្តើៗ។

VIII សំណូមពរ
-សុំក្រសួង និងស្ថាប័ន​ពាក់ព័ន្ឋ​ជួយ​ពង្រឹង​ឫបំប៉ន​សមត្ថភាព​មន្រ្តី​បន្ថែម​ទៀត នូវការងារបច្ចេកទេសនានា ដូចជា៖បំប៉នលើការងារអប់រំសុខភាព និងអនាម័យ​ជន​បទ​ការងារ​អភិវឌ្ឍន៍សហគមន៍ សេដ្ឋកិច្ចជនបទផ្លូវជនបទ និង​ទឹក​ស្អាត​ជាដើម ឬការ​ធ្វើ​ទស្សនៈ​កិច្ច​សិក្សាក្នុង និងក្រៅ​ប្រទេស។
-ក្រសួង និង​ស្ថាប័ន​ពាក់​ព័ន្ឋ​មេត្តា​ជួយ​ស្វែង​រក​ដៃ​គូ​អភិវឌ្ឍន៍​នានា ដើម្បីចូលរួមក្នុង​ការអភិវឌ្ឍន៍​នៅ​មូលដ្នាន។

 

Scroll Up