ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “ចលនាភូមិថ្មី និងអភិវឌ្ឍន៍ជនបទ”​ នៅ មជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ​ ក្នុងខេត្តកំពង់ស្ពឺ
May 12, 2017 by adminBunth0

នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម អ៊ុក ពញ្ញា នាយកខុទ្ទកាល័យ និងជាអនុប្រធាន គណៈកម្មការដឹកនាំ និងគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ជនបទ ដោយប្រើប្រាស់វិធីសាស្ត្រ ចលនាភូមិថ្មី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “ចលនាភូមិថ្មី និងអភិវឌ្ឍន៍ជនបទ”​ នៅ មជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ​ ក្នុងខេត្តកំពង់ស្ពឺ។ វគ្គបណ្តុះបណ្តាល​នេះគឺជាវគ្គ​ ទី​ ១​ ដែលបានចាប់ផ្តើមពីថ្ងៃទី០៨ - ១២ ខែឧសភា ឆ្នាំ២០១៧ ដល់មន្ត្រីអភិវឌ្ឍន៍ជនបទ មកពីក្រសួង និងខេត្តទាំងបីក្នុងគម្រោងចលនាភូមិថ្មី គឺខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តត្បូងឃ្មុំ ដែលមានសិក្ខាកាមសរុបចំនួន​ ២១​ រូប ។

Scroll Up