ឯកឧត្តម បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញពិនិត្យមើលសកម្មភាព ស្ថាបនាផ្លូវជនបទ
July 24, 2017 by Sorithychesda PAN0

នៅព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៧ ឯកឧត្តម បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្ត្រីជំនាញ បានអញ្ជើញពិនិត្យមើលសកម្មភាព ស្ថាបនាផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ ប្រភេទ (DBST) ប្រវែង ១៧ គ.ម. តភ្ជាប់ពីផ្លូវជាតិលេខ ៦ ត្រង់ភូមិខ្ចាស់ ឃុំខ្ចាស់ ទៅភូមិដំរីឆ្លង ឃុំខ្នាពោធិ ឆ្លងកាត់ឃុំចំនួន ៣ គឺឃុំខ្ចាស់ ឃុំចាន់ស និងឃុំខ្នាពោធិ ស្រុកសូទ្រនិគមន្ត ខេត្តសៀមរាប ។ គម្រោងស្ថាបនាផ្លូវនេះគ្រោងនឹងបញ្ចប់នៅ ចុងឆ្នាំ ២០១៨ ។

Scroll Up