January 24, 2018 adminBunth0

ព្រឹកថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៨ នៅសាលសន្និសីទចតុមុខ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតី បើកសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ ២០១៧ និងលើកទិសដៅការងារឆ្នាំ ២០១៨ របស់ក្រសួងអភិវឌ្ឍន៍ជនបទ



July 26, 2017 adminBunth0

លទ្ធផលប្រឡងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ឆ្នាំ២០១៧ !

សូមបេក្ខជន ដែលប្រឡងជាប់វិញ្ញាសារសរសេរទាំងអស់ អញ្ជើញមកប្រឡងវិញ្ញាសារផ្ទាល់មាត់ នៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០១៧ ចាប់ពីម៉ោង ៧:០០ ព្រឹកតទៅ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ។ ព័ត៌មានបន្ថែម សូមទៅទាក់ទងនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក ។



June 7, 2017 adminBunth0

ព្រឹកថៃ្ងទី ០៧ ខែមិថុនា ឆ្នាំ២០១៧​ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិសាត់​ ដឹកនាំដោយលោកប្រធានមន្ទីរ បានចុះពិនិត្យខ្សែផ្លូវជួសជុលបន្ទាន់ជំហ៊ាន១ ប្រវែង៤២០០ ម៉ែត្រ ដែលស្ថិតក្នុងភូមិ អូរថ្កូវ-រលាប និងព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ជាលទ្ធផលសម្រេចបាន ៥០ %។

 



May 24, 2017 adminBunth0

ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃពិធីបុណ្យចម្រើនជន្មាយុគម្រប់ ៨៣ឆ្នាំ ឈានចូល ៨៤ឆ្នាំ របស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃកម្ពុជា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ នេះ, ​ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ ​និងមន្ត្រីរាជការក្រោមឱវាទទាំងអស់ សូមគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី មានសុខភាពបរិបូរណ៍ កម្លាំងពលំមាំមួន ឈ្នះអស់មារសត្រូវគ្រប់ទិសទី ដើម្បីសម្ដេចបន្តបេសកកម្មដ៏ថ្លៃថ្លា ដឹកនាំស្ថាប័នរដ្ឋសភា និងប្រទេសជាតិ ឆ្ពោះទៅរកភាពរីកចម្រើនតរៀងទៅ។

សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ ទាំងអស់ក្នុងលោក និងជាពិសេស ទេវតាឆ្នាំថ្មី សូមប្រសិទ្ធពរបវរមហាប្រសើរជូន សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និង លោកជំទាវ សៅ ទី ហេង សំរិន ព្រមទាំង បុត្រា បុត្រី និងចៅប្រុស ចៅស្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕



May 12, 2017 adminBunth0

ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រពៃថ្លៃថ្លា នៃព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៦៤ព្រះវស្សា យាងចូល ៦៥ព្រះវស្សារបស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, ទូលព្រះបង្គំជាខ្ញុំ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ ​និងមន្ត្រីរាជការក្រោមឱវាទទាំងអស់ សូមព្រះបរមរាជានុញ្ញាត សម្ដែងនូវអំណរសាទរឥតឧបមា ចូលរួមថ្វាយព្រះសព្ទសាធុការពរជ័យ បវរសួស្ដី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរថ្វាយជូន ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមទ្រង់មានព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាព ល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រ ទូទាំងប្រទេស ជានិច្ចនិរន្តន៍តរៀងទៅ។

ឆ្លៀតឱកាសដ៏វិសេសថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់សូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិ ទាំងអស់ក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ព្រះនាម កិមិរាទេវី សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គទ្រង់ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាពតរៀងទៅ



May 12, 2017 adminBunth0

នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម អ៊ុក ពញ្ញា នាយកខុទ្ទកាល័យ និងជាអនុប្រធាន គណៈកម្មការដឹកនាំ និងគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ជនបទ ដោយប្រើប្រាស់វិធីសាស្ត្រ ចលនាភូមិថ្មី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “ចលនាភូមិថ្មី និងអភិវឌ្ឍន៍ជនបទ”​ នៅ មជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ​ ក្នុងខេត្តកំពង់ស្ពឺ។ វគ្គបណ្តុះបណ្តាល​នេះគឺជាវគ្គ​ ទី​ ១​ ដែលបានចាប់ផ្តើមពីថ្ងៃទី០៨ - ១២ ខែឧសភា ឆ្នាំ២០១៧ ដល់មន្ត្រីអភិវឌ្ឍន៍ជនបទ មកពីក្រសួង និងខេត្តទាំងបីក្នុងគម្រោងចលនាភូមិថ្មី គឺខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តត្បូងឃ្មុំ ដែលមានសិក្ខាកាមសរុបចំនួន​ ២១​ រូប ។



May 11, 2017 adminBunth0

នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០១៧ គណ:កម្មការអន្តរ ក្រសួងដឹកនាំដោយ ឯកឧត្តម សាន វិសាល បានចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារជួសជុលផ្លូវលក្ខណៈខួបក្រាលក្រួសក្រហម ចំនួន ០២ ខ្សែ ប្រវែងសរុប ១៥ ៥០០ ម ទទឹងខ្នងលើ ៤ ម និង ៥ ម និងសាងសង់លូថ្មីចំនួន ០១ កន្លែង ស្ថិតក្នុងឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៏ជនបទខេត្តឧត្តរមានជ័យ។



April 18, 2017 adminBunth0

សេចក្តីជូនដំណឹងស្តីពីការលើកពេលប្រឡងជ្រើសរើសសិស្ស និស្សិត ឲ្យចូលបម្រើការងារជា​មន្ត្រីរាជការ​ក្នុង​ក្រប​ខណ្ឌ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​សម្រាប់ឆ្នាំ២០១៧។


Scroll Up