
ឯកឧត្តម ប៉ែន ពេជ្រសាលី អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីកម្មវិធីអនាម័យ និងទឹកសម្រាប់ទាំងអស់គ្នា ជាមួយតំណាងកម្មវិធី SWA របស់អង្គការ UNICEF
៥៩ នាទីមុន ថ្ងៃទី១៩ ខែមិថុនា ២០២៥
រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃអង្គារ៍ ១៥កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២៥ លោកជំទាវ សុខ វិសាល អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ និងកញ្ញា ដារ៉ា ពេជ្រខេមម៉ារី មន្រ្តីជាប់កិច្ចសន្យា បានអញ្ជេីញចូលរួមក្នុងឱកាសគម្រប់ខួប១២៧ឆ្នាំ នៃការប្រកាសឯករាជ្យរបស់ប្រទេសហ្វីលីពីន ដែលប្រព្រឹត្តនៅសាលមហោស្រព Angkor Grand នៃសណ្ឋាគារ Shangri-la ភ្នំពេញ។ ពិធីនេះ មានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពី លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជេីញចូលរួមពី អង្គទូត មន្រ្តីរាជរដ្ឋាភិបាល តំណាងក្រសួងស្ថាប័នរដ្ឋ និងតំណាងស្ថាប័នឯកជននានាជាច្រើនរូប៕