
លោកជំទាវ ឡាយ វីរៈបុត្រ បានអញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ ២០២៥
- ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ២:០០ ល្ងាច
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកជំទាវ ឡាយ វីរៈបុត្រ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ ២០២៥ ក្រោមប្រធានបទ “ លើកកម្ពស់ការងារសមរម្យសម្រាប់កម្មករនិយោជិតវ័យក្មេងនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីធានាកំណើនប្រកបដោយចីរភាព និងភាពធន់” ក្រោមអធិបតីភាព លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ ។ សមាសភាពអញ្ជើញចូលរួម មានឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា គ.ជ.ព លោក លោកស្រី Chihoko Asada Miyakawa ឧបការី អគ្គនាយក និងជានាយិកាប្រចាំតំបន់អាស៊ុី និងប៉ាសុីហ្វិកនៃអង្គការ ILO ( តាមប្រព័ន្ធនិមិត្ត ) អង្គការ world Vision តំណាងសហព័ន្ធនិយោជក សមាគមពាណិជ្ជកម្មកម្ពុជា សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើ តំណាងសហគ្រាស ម្ចាស់សិប្បកម្ម លោកមេឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងកុមារា កុមារី ដែលមានចំនួនសរុប ២២៩ នាក់។