
វគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ នៅឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
- ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង

ខេត្តស្ទឹងត្រែង៖ នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) នៅឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង តាមរយៈថវិកាកម្មវិធីប្រចាំ២០២៥ របស់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ២៦នាក់ ស្រី ៤នាក់ ជាគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) មកពីឃុំចំនួនបី គឺឃុំថាឡាបរិវ៉ាត់ ឃុំអូររៃ និងឃុំស្រែឬស្សីមានចំនួន ១០ភូមិ រួមមាន ភូមិថាឡាបរិវ៉ាត់, វាលខ្សាច់, កាំងតេជោ, អូរត្រែល, អូររៃ,ពងទឹក,ត្រពាំងធំ, អន្លង់ស្វាយ,ស្រែឬស្សី និងភូមិអន្លង់ក្រមួន។
សូមបញ្ជាក់ថា៖ ការបណ្ដុះបណ្ដាល គ.អ.ភ ក្នុងគោលបំណងពង្រឹងសមត្ថភាពភាព គ.អ.ភ ដើម្បីបង្កើនប្រសិទ្ធភាពការដឹកនាំការងារអភិវឌ្ឍន៍ភូមិដោយសហគមន៍ តាមរយៈ គ.អ.ភ ពីព្រោះភូមិថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ត្រូវបានជ្រើសរើសជាគោលដៅ “ភូមិគំរូគន្លឹះ” របស់ក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ឆ្នាំ ២០២៥៕