
ឯកឧត្ដមបណ្ឌិត សួស គង់ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា
- ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងទី៤ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្ដមបណ្ឌិត សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ដើម្បីបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់គណ:វិស្វករកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ អនុប្រធាន និងសមាជិកក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ព្រមទាំងអគ្គលេខាធិការ អគ្គលេខាធិការរង នៃក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា និងសមាជិកនៃអង្គប្រជុំជាច្រើនរូបទៀត៕