
ឯកឧត្តម ប៉ែន ពេជ្រសាលី អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់
- ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៦:០០ ល្ងាច
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោកជំទាវ សុខ វិសាល អនុរដ្ឋលេខាធិការ និងលោក ហាក់ សុខម៉េង ជំនួយការ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់។ កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីអនុប្រធាន សមាជិក គ.ក.ច ប្រធាន អនុប្រធាន សមាជិក អគ្គលេខាធិការដ្ឋានគ.ក.ច និងមន្រ្តីជំនាញប្រមាណ៩០រូប។ កិច្ចប្រជុំនេះ មានគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើផែនការសកម្មភាពរបស់អគ្គលេខាធិការដ្ឋាន គ.ក.ច៕