
ឯកឧត្តម ឆាយ ឫទ្ធិសែន អំពាវនាវដល់មន្ដ្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យចូលរួមផ្សព្វផ្សាយគុណតម្លៃនៃសន្តិភាព និងថែរក្សាសមិទ្ធផលនៃសន្តិភាពឱ្យបានគង់វង្ស ក្នុងឱកាសប្រារព្ធពិធី “ទិវាជាតិនៃការចងចាំ” ២០ ឧសភា ២០២៥
៥២ នាទីមុន ថ្ងៃទី២០ ខែឧសភា ២០២៥
ប្រទេសអូស្ត្រាលី៖ នាថ្ងៃចន្ទ ២កើត ដល់ ថ្ងៃ ពុធ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃ២៨ ដល់ ៣០ ខែមេសា ឆ្នាំ២០២៥ កញ្ញាឱសថបណ្ឌិត ច័ន្ទថេត សុខាទេវា អគ្គនាយករងបច្ចេកទេស បានអញ្ជើញចូលរួមជាវាគ្មិនក្នុងសន្និបាត សុខភាព សាធារណៈ ឆ្នាំ២០២៥ នៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី ក្រោមការគាំទ្ររបស់ Australia Awards Cambodia។ សមាសភាពចូលរួមក្នុងសន្និបាតនេះ រួមមានរដ្ឋាភិបាល អ្នកស្រាវជ្រាវ សាស្ត្រាចារ្យ អង្គការ ជុំវិញពិភពលោក សរុបប្រមាណ ៤៨៩ នាក់។
គោលបំណងនៃសន្និបាតនេះគឺផ្តល់ជាវេទិកាសម្រាប់ប្រស័យទាក់ទង ពិភាក្សាផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍លើបញ្ហាសំខាន់ នានាសម្រាប់គាំពារសុខភាព៕