
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើការពង្រឹងប្រសិទ្ធភាពការងារ តាមរយៈការពិនិត្យបរិបទការងារ និងពង្រឹងការអនុវត្តរបស់អង្គភាពជំនាញ
៤៣ នាទីមុន ថ្ងៃទី២៩ ខែមេសា ២០២៥
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០២៥ លោក ទិត សុផា អគ្គនាយករងបច្ចេកទេស នៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំជាមួយអង្គភាពគ្រប់គ្រងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព ។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ មន្រ្ដីប្រតិបត្តិមកពីអង្គភាពកម្មវិធីទាំងថ្នាក់ជាតិ ថ្នាក់ខេត្តគោលដៅទាំង៩ និងទីប្រឹក្សាបច្ចេកទេស ។ កិច្ចប្រជុំនេះផងដែរ មានគោលបំណងដើម្បីតម្រង់ទិសលើលក្ខណៈបច្ចេកទេសនៃការសាងសង់អណ្តូងស្នប់ឱ្យស្របតាមលក្ខណៈបច្ចេកទេស និងសៀវភៅបន្ទុកដែលមានចែងក្នុងកិច្ចសន្យា៕