
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើការពង្រឹងប្រសិទ្ធភាពការងារ តាមរយៈការពិនិត្យបរិបទការងារ និងពង្រឹងការអនុវត្តរបស់អង្គភាពជំនាញ
៤៨ នាទីមុន ថ្ងៃទី២៩ ខែមេសា ២០២៥
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ រួមដំណើរដោយ ឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងមន្ដ្រីជំនាញ បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការធ្វើបច្ចុប្បន្នកម្មយុទ្ធសាស្រ្តស្តីពី ការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ និងផែនការសកម្មភាពលម្អិត ២០២៥-២០២៨ ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន ធីរុង្គ រដ្ឋលេខាធិការ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានសមាសភាពចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា នៅសណ្ឋាគារ Sun and Moon៕