ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចូលរួមក្នុងពិធីបុណ្យផ្កាមហាសាមគ្គី នៅវត្តសារាវ័នតេជោ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ

ចែលរំលែក

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃអាទិត្យ ១១កេីត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញទៅចូលរួមក្នុងពិធីបុណ្យផ្កាមហាសាមគ្គី នៅវត្តសារាវ័នតេជោ ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

 

ពិធីបុណ្យនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា លោកជំទាវ អានី សម្ដេចវិបុលបញ្ញា  សុខអាន ដែលកម្មវិធីនេះ បានប្រព្រឹត្តតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ៕

 

សូមបញ្ជាក់ផងដែរថា ពិធីបុណ្យនេះបានផ្ដួចផ្ដើម និមន្ដ និងអញ្ជើញចូលរួមពី សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះមហាសង្ឃរាជនៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្ដេចព្រះសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេច ឯកឧត្ដម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាក ព្រមទាំងពុទ្ធបរិស័ទជាច្រើនរូបទៀត ដើម្បីប្រមូលបច្ច័យជួសជុលព្រះវិហារវត្តសារាវ័នតេជោ ដែលមានអាយុកាលជាង ១០០ឆ្នាំ និងអគារបណ្ណាល័យមួយខ្នង ដែលជាអតីតអគារពុទ្ធិកសិក្សា ហើយបច្ចុប្បន្នមានសភាពចាស់ទ្រុឌទ្រោមមិនអាចប្រើប្រាស់បាន ព្រមទាំងសម្រាប់កសាងនូវទីសេនាសនៈនានា ដើម្បីជាប្រយោជន៍ដល់ព្រះសង្ឃ និងពុទ្ធបរិស័ទជិតឆ្ងាយ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ