មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានរៀបចំពិធីអបអរសាទរ ខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥

ចែលរំលែក

ខេត្តបាត់ដំបង៖នាព្រឹកថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ លោកវ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានរៀបចំពិធីអបអរសាទរ ខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប” ។

ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យ និងមន្ត្រីរាជការក្រោមឱវាទចំនួន ៣៣រូប ស្ត្រី ១២ រូប។

ក្នុងឱកាសដ័មានតម្លៃនេះ លោកប្រធានមន្ទីរ បានសំណេះសំណាល ព្រមទាំងធ្វើការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះមន្ត្រីជាស្ត្រីរបស់មន្ទីរ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារលើវិស័យអភិវឌ្ឍន៍ជនបទនាពេលកន្លងមកនេះ រហូតទទួលបានជោគជ័យ គ្រប់ពេលវេលា គ្រប់កាលៈទេសៈ ព្រមទាំងបានផ្ដល់ជូននូវវត្ថុអនុស្សាវរីយ៍ដល់មន្ត្រីរាជការជាស្ត្រីទាំង១០រូប ដោយម្នាក់ៗទទួលបានសម្លៀកបំបំពាក់ប្រពៃណីខ្មែរចំនួន ១ឈុត ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ