
ឯកឧត្ដម យឺម ជុង ចូលរួមបើក និងបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្មាំ២០២៤ និងលើកទិសដៅការងារសុខាភិបាល ឆ្នាំ២០២៥
- ថ្ងៃទី៦ ខែមិនា ឆ្នាំ២០២៥ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ ៖ នាថ្ងៃចន្ទ-អង្គារ ៥-៦ កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៣-៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដម យឺម ជុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជន បានអញ្ជើញចូលរួមសន្និបាតបូកសរុបលទ្ធផលការងារសុខភិបាលលើកទី ៤៤ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៥ ។
ពិធីនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងពិធីបិទសន្និបាត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។សន្និបាតនេះមានការចូលរួម ពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាង ស្ថានទូត អង្គការដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាលជាតិ អន្តរជាតិ ថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី ប្រធានមន្ទីរសុខាភិបាលសរុបចំនួន ៦០០នាក់៕