
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី ស្ថានភាពទឹកស្អាត និងទឹកសម្រាប់វិស័យកសិកម្ម
- ថ្ងៃទី៥ ខែមិនា ឆ្នាំ២០២៥ ម៉ោង ១០:៣៦ ព្រឹក
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី ស្ថានភាពទឹកស្អាត និងទឹកសម្រាប់វិស័យកសិកម្ម ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួងពាក់ព័ន្ធ។
សូមជម្រាបជូនថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពស់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យ និងពិភាក្សាអំពីស្ថានភាព និងបញ្ហាប្រឈម នៃទឹកស្អាត និងទឹកសម្រាប់វិស័យកសិកម្ម ព្រមទាំងពិនិត្យស្នើឡើងនូវវិធានការគោលនយោបាយ រយៈពេលខ្លី និងមធ្យមទាក់ទងនឹងការគ្រប់គ្រងធនធានទឹក៕