
ឯកឧត្តម គុយ ឆាយ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការរៀបចំការប្ដេជ្ញាចិត្តស្ដីពីអាហារូបត្ថម្ភដើម្បីការលូតលាស់ឆ្នាំ២០២៥
៥៥ នាទីមុន ថ្ងៃទី៧ ខែកុម្ភៈ ២០២៥
រាជធានីភ្នំពេញ៖នាថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមកិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (គ.ជ.អ.ប)។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការបុគ្គលិក រដ្ឋបាលថ្នាក់ក្រោមជាតិ នៃ គ.ជ.អ.ប ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការ និងមន្រ្តីក្រសួងមុខងារសាធារណៈ ជាច្រើនរូបទៀតសរុបប្រមាណ ៩០ នាក់ ដែលប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាល ។