ឯកឧត្តម ជ្រាយ ប៉ុម អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ស្តីពីការរៀបចំផែនការ ដើម្បីរៀបចំផែនការយុទ្ធសាស្រ្តជាតិ និងផែនការសកម្មភាពជាតិ ស្តីពីការផ្គត់ផ្គង់ទឹក និងលើកកម្ពស់អនាម័យជនបទ
២ ម៉ោងមុន ថ្ងៃទី១៤ ខែមករា ២០២៥
រាជធានីភ្នំពេញ ៖ នាថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ លោកជំទាវ ហូ សុវណ្ណិកា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី៤ និងលើកទិសដៅការងារត្រីមាសទី១ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់លោកជំទាវ ឡាយ វីរ:បុត្រ អនុរដ្ឋលេខាធិការ លោក គឹម វិបុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ និងលោក លោកស្រី ជាមន្ត្រីរាជការនៃមន្ទីររអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ សរុបចំនួន៣១នាក់៕