មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលេីកទិសដៅប្រចាំឆ្នាំ២០២៥
- ៤ ថ្ងៃមុន ថ្ងៃទី២៩ ខែវិច្ឆិកា ២០២៤
- សកម្មភាពក្រសួង , សកម្មភាពមន្ទីរ
ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលេីកទិសដៅប្រចាំឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្ដម សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្ដម សុខ ម៉េង អនុរដ្ឋលេខាធិការ ឯកឧត្ដម អ៊ុក ផាន់ ទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ហើយមានការចូលរួមពីសំណាក់លោកប្រធានមន្ទីរ លោកអនុប្រធានមន្ទីរ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យជំនាញទាំង១០ និងមន្រ្តីរាជការទាំងអស់នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ។
ក្រោយចប់កិច្ចប្រជុំ គណៈអធិបតី និងប្រតិភូ ក៏បានចុះពិនិត្យ អណ្ដូងស្នប់ចំនួនពីរកន្លែង ស្ថិតនៅឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ដែលជាសមទ្ធិផល នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ នាឆ្នាំ២០២៤នេះ។