លោក សុខ សុវណ្ណរតនា ដឹកនាំកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយ និងកៀរគរអ្នកប្រើប្រាស់ ទឹកស្អាតសហគមន៍នៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន
- ៦ ថ្ងៃមុន ថ្ងៃទី២៧ ខែវិច្ឆិកា ២០២៤
- សកម្មភាពមន្ទីរ
ខេត្តប៉ៃលិន៖នាថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក សុខ សុវណ្ណរតនា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមជាអធិបតីក្នុងប្រជុំស្តីពីការផ្សព្វផ្សាយ និងកៀរគរអ្នកប្រើប្រាស់ទឹកស្អាត សហគមន៍នៃការប្រើប្រាស់ប្រព័ន្ធចែកចាយទឹកស្អាតតាមបណ្តាញបំពង់ខ្នាតតូចសហគមន៍ ស្ថិតនៅក្នុងភូមិក្រចាប់លើ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដែលគាំទ្រថវិការបស់អង្គការ សាម៉ារីតាន់ភឺសឆ្នាំ២០២៤ ដោយមានការចូលរួមពី លោកអភិបាលនៃគណៈអភិបាល ក្រុងប៉ៃលិន លោកចៅសង្កាត់អូរតាវ៉ៅ លោកមេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាពលរដ្ឋ សរុប ១៥៣នាក់ ស្រី៨៧នាក់។
ជាលទ្ធផលសម្រេចបានដូចខាងក្រោម៖
– អ្នកទទួលផលភូមិអូរខ្ទីង ១០៣គ្រួសារ ៩៩ខ្នងផ្ទះ មនុស្សសរុប ៣១៧នាក់ ស្រី២២២នាក់
– អ្នកទទួលផលភូមិក្រចាប់លើ ១៦១គ្រួសារ ១៥៩ខ្នងផ្ទះ មនុស្សសរុប ៦២៦នាក់ ស្រី២៩៦នាក់
– គម្រោងបានសាងសង់ជើងស៊ីទែនមួយភូមិ ជើងស៊ីទែន២ សរុប៤ជើងស៊ីទែន
– ខួងអណ្តូងជម្រៅ ៧៥ម ទៅ ១១០ម ចំនួន០៤កន្លែង
– ផ្តល់ទុយោ ៦៣មម ៥០មម ៤០មម ៣២មម ២០មម មានប្រវែងសរុបទាំងពីរភូមិ ១២ ៥៨២.១៥ម៉ែត្រ
– ផ្តល់សម្ភារៈបង្គន់អនាម័យ ៥១បង្គន់
– វគ្គផ្សព្វផ្សាយអប់រំពេលរាត្រីស្តីពី ការអប់រំសុខភាពអនាម័យ និងបរិស្ថានសហគមន៍៕