
លោក អឿន ធារិទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យវឌ្ឍនភាពការងារគម្រោង “ការកសាងភូមិសន្តិភាពតាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” ជាមួយតំណាង KOICA ប្រចាំកម្ពុជា
១២ ម៉ោងមុន ថ្ងៃទី១៨ ខែឧសភា ២០២៥
រាជធានីភ្នំពេញ៖ នារសៀលនាថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
សន្និបាតនេះ បានដំណើររយៈពេលមួយថ្ងៃកន្លះកន្លង ដោយមានការបង្ហាញនូវសមិទ្ធផលជាច្រើនដែលក្រសួងសម្រេចបាននៅក្នុងឆ្នាំចាស់ តាមផ្នែកនីមួយៗ ស្របតាមគោលនយោបាយដាក់ចេញដោយរាជរដ្ឋាភិបាល ព្រមទាំងបានយកចិត្តទុកដាក់ខ្ពស់ ពិនិត្យឡើងវិញនូវបញ្ហាប្រឈម ដើម្បីកែលម្អឡើងវិញឱ្យកាន់តែល្អប្រសើរសម្រាប់ឆ្នាំថ្មី៕