កិច្ចប្រជុំកម្រិតបច្ចេកទេសលើការពិនិត្យខ្លឹមសារសៀវភៅ «វដ្ដជីវិត» របស់ជនជាតិដើមភាគតិចពរ ដឹកនាំដោយ ឯកឧត្តម អុិន ចន្ថា
- ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ២:០០ ល្ងាច
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ នាថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម អុិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំកម្រិតបច្ចេកទេសលើការពិនិត្យខ្លឹមសារសៀវភៅ «វដ្ដជីវិត» (ក៣) ជនជាតិដើមភាគតិចព័រ ភូមរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ដោយមានការអញ្ជចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ លោកអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ លោកស្រីប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច និងមន្រ្តីជំនាញ ចំនួន១០រូប ស្រី ២រូប។
បន្ទាប់ពីការធ្វើបទបង្ហាញស្តីពីការចងក្រងសៀវភៅ «វដ្ដជីវិត» ជនជាតិដើមភាគតិចព័រ ដោយលម្អិត និងក្បោះក្បាយ ដោយនាយកដ្ឋានជនជាតិភាគតិច រួចមក ឯកឧត្តមរដ្ឋលេខាធិការ បានអនុញ្ញាតឱ្យមានការពិភាក្សាលើខ្លឹមសារ ឬកែសម្រួលលើផ្នែកណាមួយដើម្បីផ្តល់ជាធាតុចូល បន្ថែមក្នុងការធ្វើឲ្យសៀវភៅនេះ ទទួលបានខ្លឹមសារ និងអត្ថន័យគ្របដណ្តប់ឲ្យបានគ្រប់ជ្រុងជ្រោយ កាន់តែមានភាពល្អប្រសើរថែមទៀត នៅពេលមានការអនុញ្ញាតឲ្យបោះពុម្ព និងប្រើប្រាស់ជាផ្លូវការនៅតាមស្ថាប័ន អង្គភាព និងអង្គការដៃគូដែលពាក់ព័ន្ធផងដែរ។