ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញជួបពិភាក្សាការងារជាមួយតំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW)
- ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ៦:០០ ព្រឹក
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ នាថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ និងជានាយកកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានជួបពិភាក្សាការងារជាមួយតំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ដឹកនាំដោយ Mr. Michael Gruber, Regional Manager for East and Southeast Asia។
កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីលោកស្រី Jenny Scharrer អតីតប្រធានធនាគារអភិវឌ្ឍន៍អាល្លឺ់ង់ (KfW) ប្រចាំកម្ពុជា និងលោក Daniel Plankermann ប្រធានថ្មី ធនាគារអភិវឌ្ឍន៍អាល្លឺ់ង់ (KfW) ប្រចាំកម្ពុជា និងមន្ត្រីចំនួន២រូប និងរួមជាមួយលោកបណ្ឌិត ឆែ គឹមឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេស និងជាប្រធានគ្រប់គ្រងកម្មវិធី ព្រមទាំងមន្ត្រីគម្រោង ចំនួន២រូប ទៀត នៃអង្គភាពគ្រប់គ្រងកម្មវិធី RID4CAM។