
លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ដឹកនាំមន្រ្តីជំនាញ ពិភាក្សាក្នុងការពន្លឿន ភូមិ-ឃុំ-ស្រុក-ខេត្តអោយបានបញ្ចប់ ការបន្ទោបង់ពាសវាល ពាសកាល (ODF) នៅចុងឆ្នាំ២០២៥
៧ ម៉ោងមុន ថ្ងៃទី១៥ ខែកុម្ភៈ ២០២៥
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៥រោច ខែកក្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកស្រី ឈាង សុខណា អគ្គាធិការស្ដីទី បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២៤ របស់អគ្គាធិការដ្ឋាន ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីអគ្គាធិការរង លោកអធិការ លោក លោកស្រីអធិការរង ប្រធានការិយាល័យ និងមន្ត្រីរាជការសរុបចំនួន ៣១រូប ស្រី ០៧រូប។
បន្ទាប់ពីបានពិភាក្សាលើរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងដាក់ទិសដៅខែបន្ទាប់ ទន្ទឹមនិងនេះ លោកស្រីអគ្គាធិការស្ដី ក៏បានផ្ដល់នូវអនុសាសន៍ណែនាំ ដើម្បីអនុវត្តការងារបន្ត៕