
ឯកឧត្តមបណ្ឌិត សួស គង់ អញ្ជើញចូលរួមទស្សនកិច្ចស្វែងយល់ពីទន្លេមេគង្គឆ្លងដែននៅតំបន់ ភូមិភាគឦសាននៃប្រទេសកម្ពុជា ក្នុងខេត្តស្ទឹងត្រែង
៦ ថ្ងៃមុន ថ្ងៃទី១៣ ខែមិនា ២០២៥
ខេត្តរតនគិរី៖ នារសៀលថ្ងៃសុក្រ ១៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី និងក្រុមការងារកងវិស្វកម្មក្រសួងការពារជាតិដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយទោ សោម សុដេត នាយករងនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ និងលោក លី ពួយ អនុប្រធានការិយាល័យបច្ចេកទេសរបស់នាយកដ្ឋានផ្លូវលំជនបទក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងលោកមេភូមិ និងអនុភូមិសាមខា បានចុះសិក្សាលម្អិតទីតាំងគម្រោងត្រៀមដឹកសំភារៈយកមកសាងសង់ស្ពានដែកបាឡេ និងផ្លូវជនបទ ក្នុងពេលឆាប់ៗនាពេលខាងមុខនេះ ដែរស្ថិតនៅក្នុង ឃុំជ័យឧត្តម ស្រុកលំផាត់ និងឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី ។