ឯកឧត្តម ផូ ផារិទ្ធ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង ពិនិត្យ និងសម្រេច សេចក្តីព្រៀងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) ២០២៤-២០២៨
២ ម៉ោងមុន ថ្ងៃទី៣ ខែធ្នូ ២០២៤
ខេត្តកំពត៖ នារសៀលថ្ងៃពុធ ១៣ កើត ខែ កត្តិក ឆ្នាំ រោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ២០២៤ លោក ហ៊ សូរិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត និងមន្ត្រី ការិយាល័យផ្លូវលំជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត បានចុះទៅពិនិត្យមើល ការជួសជុលផ្លូវ ០១ ខ្សែ ប្រវែង ៤ ១០០ ម៉ែត្រ ពីផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ទៅ រមណីយដ្ឋាន ភ្នំទឹកធំ និង វត្តភ្នំរាប ស្ថិតនៅ ភូមិ អន្លង់ថ្ងាន់ និង ភូមិ គោក កំបោរ ឃុំ ឬស្សីស្រុក ខាងកើត ស្រុក កំពង់ត្រាច ខេត្តកំពត ជាអំណោយដ៍ថ្លៃថ្លា របស់ ឯកឧត្តម ឆាយ ឬទ្ធិ សែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ ផ្តល់ជូនព្រះ ចៅអធិការ វត្តភ្នំ រាប ដែលបានស្នើសុំ បិណ្ឌបាត តាមរយៈបណ្ដាញ សង្គម face book កាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ។ ជាលទ្ធផលការជួសជុលសម្រេចបាន ៤០ %។