
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញទៅពិនិត្យស្ថានភាព និងសក្ដានុពល ភូមិគំរូគន្លឹះ និង ពិនិត្យវឌ្ឍនភាពសាងសង់ផ្លូវ DBST ១ខ្សែ នៅក្នុងខេត្តកំពត
១៦ ម៉ោងមុន ថ្ងៃទី២០ ខែមេសា ២០២៥
ខេត្តសៀមរាប៖ នាថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ លោក ឡេង គឹមហៀង ប្រធានការិយាល័យផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប និងក្រុមមន្ដ្រីជំនាញ បានចុះពិនិត្យផ្លូវដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប មានផ្លូវចំនួន ២ខ្សែ បានលិចទឹក ប្រវែង ២,៨០គីឡូម៉ែត្រ។
បន្ទាប់មក ក្រុមមន្ដ្រីជំនាញបានបន្តចុះពិនិត្យមើល ការងារថែទាំផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ២ខ្សែ ប្រវែងសរុប ១៤,៩០គីឡូម៉ែត្រ ស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង និងឃុំចាន់ស ស្រុកសូទ្រនិគម ដែលជាលទ្ធផលសម្រេចបាន ៩០%៕