
ឯកឧត្តម ជា ស្រ៊ុន អញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិននៅខេត្តតាកែវ
១៥ ម៉ោងមុន ថ្ងៃទី៣០ ខែមេសា ២០២៥
ខេត្តបន្ទាយមានជ័យ៖ នារសៀលថ្ងៃពុធ ១៤ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៤ លោក ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ បានដឹកនាំក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋាន ដោយសហការគ្នាជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ អញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃអណ្ដូងស្នប់អាហ្វ្រីដេវ ចំនួន ០១កន្លែង នៅភូមិបត់ត្រង់ ឃុំសំរោង ស្រុកអូរជ្រៅ និងប្រព័ន្ធចែកចាយទឹកតាមបណ្ដាញបំពង់ខ្នាតតូចសហគមន៍ ចំនួន ០១កន្លែង នៅភូមិគោករមៀត ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ការចុះត្រួតពិនិត្យ និងវាយតម្លៃនេះ ដើម្បីត្រួតពិនិត្យបទដ្ឋានលក្ខណៈបច្ចេកទេសលើគុណភាពសំណង់អណ្ដូងស្នប់អាហ្រ្វីដេវ និងប្រព័ន្ធចែកចាយទឹកតាមបណ្ដាញបំពង់ខ្នាតតូចសហគមន៍ ព្រមទាំងដើម្បីណែនាំដល់សហគមន៍ឱ្យចេះថែទាំសមិទ្ធផលដែលក្រសួងអភិវឌ្ឍន៍ជនបទបានប្រគល់ជូន៕